- Naren
- ព័ត៌មានជាតិ
(ដូហា)៖ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានប្រាប់កូនក្រុម ត្រូវចេះស្រេកឃ្លានដើម្បីភាពរីកចម្រើន តែក៏ត្រូវចេះឲ្យតម្លៃនូវអ្វីដែលខ្លួនខំប្រឹងដូចគ្នា ដើម្បីទទួលបាននូវរឿងល្អៗសម្រាប់ឆ្នាំថ្មី ឆ្នាំ២០២៤ នេះ។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្រោយបញ្ចប់ការប្រកួតសាកល្បងសមត្ថភាពអន្ដរជាតិ (Closed Door Training Match) ជាមួយក្រុមជម្រើសជាតិកាតាកាលពីរាត្រីឆ្លងឆ្នាំ២០២៣ ឈានចូលឆ្នាំ២០២៤ កន្លងទៅ នៅទីក្រុងដូហា។ ជំនួបបិទទ្វារនេះ ក្រុមគោព្រៃកម្ពុជា បានចាញ់ក្រុមម្ចាស់ផ្ទះកាតា ០-៣។ បន្ទាប់ពីការប្រកួតសាកល្បងសមត្ថភាពខាងលើ លោក Felix បានពោលថា «យើងបានមើលឃើញហើយ ការលេងជាមួយក្រុមកម្រិតខ្ពស់ យើងត្រូវធ្វើការងារខ្លាំង។ អ៊ីចឹងយើងបានដឹងពីកម្រិតកីឡាករកម្រិតពិភពលោកលេងរបៀបម៉េចហើយ។ ខ្ញុំសង្ឃឹមថា
January 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,១៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,១០០រៀល ក្នុង១លីត្រ៕ ផ្តល់សិទ្ធិដោយ៖ Fresh News
January 2, 2024 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាន ដែលមានបំណងធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ អាចទៅធ្វើនៅតាមក្រុងស្រុករបស់ខ្លួនបាន ដោយមិនចាំបាច់ចំណាយពេលវេលា ចំណាយថវិកា ឡើងមកធ្វើនៅច្រកចេញ-ចូលតែមួយសាលាខេត្តឧត្តរមានជ័យនោះទេ។ កាបញ្ជាក់បែបនេះរបស់លោក ប៉ែន កុសល្យ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុង «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូឆ្នាំ២០២៣» នៅសាលប្រជុំធំសាលាខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការតាមមន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ក្រុង ស្រុក
December 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក តុប ឫទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាល និងប្រគល់វិញ្ញាសារ និងកុំព្យូទ័រជូនគណៈកម្មការរៀបចំការប្រឡងនៅរាជធានីភ្នំពេញ ដើម្បីរៀបចំការប្រឡងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លីឱ្យបម្រើការងារនៅតាមលេខាធិការដ្ឋាន នៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង២៥ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ បើតាមលោក តុប ឫទ្ធី បានអះអាងថា ការប្រឡងនេះ គឺសម្តែងពីតម្លាភាពមួយសម្រាប់បម្រើឱ្យការបោះឆ្នោត ប្រសិនបើគ្មានការប្រឡងជ្រើសរើសនោះនឹងមិនអាចសម្រិតសម្រាំងមន្ត្រីដែលមានសមត្ថភាពពិតប្រាកដ ដើម្បីចូលរួមបម្រើការងារឱ្យដល់ដំណើរការបោះឆ្នោតទាំងមូលនោះទេ។ លោកបានឱ្យដឹងថា សម្រាប់រាជធានីភ្នំពេញ គ.ជ.ប ត្រូវការជ្រើសរើសមន្ត្រីចំនួន១២រូប ដើម្បីចូលបម្រើការងារលើមុខតំណែងចំនួន១០ ឱ្យបម្រើការងារនៅតាមលេខាធិការដ្ឋាន នៃគណៈកម្មការរាជធានី
December 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ប្រព័ន្ធនៃសម្ពាធខ្ពស់នៅលើប្រទេសចិន បង្កើនឥទ្ធិពលជាលំដាប់គ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។ ស្ថានភាពបែបនេះធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាសចុះត្រជាក់នៅពេលព្រឹក៖ ១-តំបន់វាលទំនាប៖ * សីតុណ្ហភាពអប្បបរមាពី១៦-២២°C និងសីតុណ្ហភាពអតិបរមាពី២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី * ខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប សីតុណ្ហភាពអប្បបរមាពី១៦-១៨°C។ ២-តំបន់ខ្ពង់រាប៖ * សីតុណ្ហភាពអប្បបរមាពី១៥-២១°C និងសីតុណ្ហភាពអតិបរមាពី២៨-៣០°C
December 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្មវិធីពិព័រណ៍សៀវភៅកម្ពុជា បានត្រលប់មកវិញជាផ្លូវការ នឹងធ្វើឡើងជាបន្តបន្ទាប់ប្រកបដោយជោគជ័យទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ស្ថាប័នរដ្ឋ ស្ថាប័នឯកជន អង្គការ វិទ្យាស្ថាន យុវជន និងប្រជាពលរដ្ឋខ្មែជាច្រើនកុះករ។ ហើយនៅឆ្នាំ២០២៣នេះ ជាឆ្នាំទី១០នៃពិព័រណ៍សៀវភៅកម្ពុជាក្រោមប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ»។ យោងតាមការបង្ហោះរបស់គេហទំព័រផ្លូវការរបស់ cambodiabookfair ពិព័រណ៍សៀវភៅកម្ពុជាលេីកទី១០ ធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៥-១៦-១៧ ពីម៉ោង ៨:០០ ព្រឹក រហូតដល់ម៉ោង ៨:០០ យប់ ទីតាំង សួនច្បារខាងមុខសាលាបុរីកោះពេជ្រ ហើយចូលរួមដោយសេរី។ ពិព័រណ៍សៀវភៅកម្ពុជានាឆ្នាំនេះ នឹងមានការចូលរួមពីគ្រឹះស្ថានបោះពុម្ពផ្សាយ និងអ្នកនិពន្ធល្បីៗជាច្រើន រួមទាំងសកម្មភាពកំសាន្តសប្បាយផ្សេងទៀតដូចជា ការលេងល្បែងកំសាន្តដើម្បីឈ្នះរង្វាន់
December 14, 2023 - ព័ត៌មានជាតិ
កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះត្រួតពិនិត្យទីតាំងកែឆ្នៃនិងចែកចាយខ្ញីហាន់ ១ទីតាំងស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងគោលបំណងការពារសុខភាពប្រជាពលរដ្ឋស្របតាមតួនាទីនិងភារកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. ក្រែងម្ចាស់ទីតាំងមានដាក់លាយសារធាតុគីមីហាមឃាត់ណាមួយក្នុងខ្ញីទាំងនោះ ។ យោងតាមលទ្ធផលដែលទទួលបានពីក្រុមមន្ត្រីជំនាញ បានរកឃើញ ខ្ញីដុំមិនទាន់ហាន់ចំនួន ៩៤០គីឡូក្រាម ខ្ញីហាន់រួច ដែលមានលាយសារធាតុ Sodium Hydrosulfite ចំនួន ២០គីឡូក្រាម និងមើមខ្ញីត្រាំចំនួន ៦០គីឡូក្រាម រួមទាំងសារធាតុ Sodium Hydrosulfite ចំនួន ៣.៨គីឡូក្រាមផងដែរ ដូចនេះមន្ត្រីជំនាញបានសម្រេចចាត់វិធានការបន្តតាមនីតិវិធីភ្លាមៗ។
December 14, 2023 - សិល្បៈ
ឆ្លងកាត់ការប្រកួតយ៉ាងស្វាតស្វាញនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣កាលពីម្សិលមិញនេះ ពិតជារឿងមួយគួរឱ្យដ៏រំភើប ដោយបុរសឯកតំណាងកម្ពុជា លាវ វេងហួរ ដែលបានទៅប្រកួតលើឆាកអន្តជាតិនៅប្រទេសថៃ ក្នុងការប្រកួតបុរសឯក MISTER FRIENDSHIP INTERNATIONAL 2023 និងបានប្រកួតយកឈ្នះយកជ័យលាភីជូនកម្ពុជាថែមទៀត។ ជាការពិត បុរសឯកកម្ពុជា នៅឆ្នាំនេះពិតជាមានភាពលេចធ្លោ ដោយលោកចេះនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ និងឈ្នះពានជាបន្តបន្ទាប់ ដោយមុនវគ្គផ្តាច់ព្រ័ត្រ លាវ វេងហួរ បានឈ្នះ BEST SWIMSUIT ថែមទៀតផង។ សូមរំលឹកថាលោក លាវ វេងហួរ MISTER FRIENDSHIP INTERNATIONAL 2023 មានអាយុ២៦ឆ្នាំ
December 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាសថា នឹងជួយទំនុកបម្រុងសិស្សនិទ្ទេស A ដែលក្រខ្សត់ម្នាក់ ឈ្មោះ អន ផានិត និងក្រុមគ្រួសារមានឪពុកម្តាយជាជនមានពិការភាព រស់នៅក្នុងខេត្តកំពត ដែលជួបការលំបាក ឱ្យបានរៀនសូត្រ និងរស់នៅសមរម្យឡើងវិញ។ ផ្តល់សិទ្ធិដោយ៖ Fresh News
November 29, 2023 - PR
ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន នាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា៖ម៉ូតូHonda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Hondaដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា នឹងដើម្បីជាការឆ្លើយតបទៅនឹងរាល់តម្រូវការរបស់អតិថិជន នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំព្រិត្តិការណ៌សម្ពោធ ជាផ្លូវការនូវម៉ូតូ Honda SCOOPY ស៊េរីថ្មី! ទាំងពីរប្រភេទ ក្រោមគោលគំនិត “THE TIMELESS TRENDSETTER” ឆ្លុះបញ្ចាំងស្ទាយបែបប្លែកដែលមិនចេះរីងស្ងួត
November 7, 2023








