Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយអះអាងថា វត្ថុបុរាណខ្មែរចំនួន៣៣ នឹងត្រូវប្រគល់មកកម្ពុជាវិញ ពីគ្រួសារ Lindemann នៅសហរដ្ឋអាមេរិក។ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉ក (ហៅកាត់ថា USAO-SDNY) និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ (ហៅកាត់ថា HSI) បានឈានដល់កិច្ចព្រមព្រៀងជាមួយអ្នកកាន់កាប់សមុច្ច័យឯកជន គឺគ្រួសារ Lindemann ទាក់ទងនឹងវត្ថុបុរាណខ្មែរចំនួន ៣៣។ ការិយាល័យ HSI សហការជាមួយ USAO-SDNY បានដកហូតរូបចម្លាក់ទាំងនេះពីគ្រួសារខាងលើ។ វត្ថុបុរាណទាំងនោះរួមមានដូចជា៖ បដិមាព្រះវិស្ណុផ្ទុំ និងបដិមាអឌ្ឍនារីស្វរ/អធ៌នារីស្វរ (មួយចំហៀងជាភេទប្រុស

    September 13, 2023
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ យ៉ាងហោចណាស់ស្រូវប្រមាណជិត១.៦លានតោន ត្រូវបាននាំចេញពីខេត្តព្រៃវែងទៅលក់នៅប្រទេសវៀតណាម ដោយទទួលបានចំណូលជិត៤០០លានដុល្លារអាម៉េរិក ត្រឹមរយៈពេល៩ខែ ដើមឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ។ របាយការណ៍របស់មន្ទីរកសិកម្មខេត្តព្រៃវែងបានឱ្យដឹងថា «ខេត្តព្រៃវែង រយៈពេល៩ខែ ដើមឆ្នាំ២០២៣ បរិមាណស្រូវនាំចេញក្រៅផ្លូវការទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២៣ សរុបមានចំនួន១,៥៨៩,៧៤០តោន ដែលស្មើនឹងចំណូលសរុប ៣៩៣,១៥១,២៦២ដុល្លារ»។ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង បានបន្ថែមថា

    September 12, 2023
  • ព័ត៌មានជាតិ

    (តាកែវ)៖ អាជ្ញាធរខេត្តតាកែវ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចុះទៅកាស៊ីណូថបដាយមិនភ្នំដិន ដែលមានទីតាំងនៅឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ដើម្បីសុំកិច្ចសហការជាមួយក្រុមហ៊ុនសុំបញ្ជីឈ្មោះស្ថាប័នសារព័ត៌មាន ដែលទៅសុំថវិកាពីក្រុមហ៊ុន។ ការចុះទៅក្រុមហ៊ុនកាស៊ីណូថបដាយមិនភ្នំដឹននេះ ដឹកនាំដោយលោក ស្រ៊ីវ គឹមស្រស់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានដឹកនាំមន្រ្តីពាក់ព័ន្ធរបស់ខេត្ត ដែលចូលរួមពិភាក្សាមានលោកស្នងការរងនគរបាល អនុប្រធានមន្ទីរព័ត៌មាន ខេត្តតាកែវ លោកអភិបាលរងស្រុកគិរីវង់ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ ការចុះទៅជួបជាមួយភាគីក្រុមហ៊ុនកាស៊ីណូថបដាយមិនភ្នំដិន បន្ទាប់ពីក្រុមហ៊ុននេះបានធ្វើលិខិតបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយជូនដំណឹងដល់ភ្នាក់ងារសារព័ត៌មានទាំងអស់ជ្រាបថា កន្លងមកក្រោយពីរដូវកូវីដ១៩ ក្រុមហ៊ុនបានផ្ដល់ប្រាក់ឧបត្ថម្ភ ជាលក្ខណៈមនោសញ្ចេតនាសម្រាប់បាយទឹក និងសាំងដល់បងប្អូនអ្នកសារព័ត៌មានយើងទាំងអស់ ដែលបានឆ្លងកាត់ទីនេះ ទៅតិចតួចក្ដីមិនដែលអាក់ខានឡើយ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ បងប្អូនអ្នកសារព័ត៌មាន បានចូលមកសុំប្រាក់ឧបត្ថម្ភមានចំនួនច្រើនហួសហេតុពេក។

    September 11, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិលបានឱ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួនជាង ៣.៤នាក់កើនឡើងជាង ១៨០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។ តួលេខនេះបង្ហាញពីភាពប្រសើរឡើងនៃវិស័យអាកាសចរណ៍របស់កម្ពុជា ក៏ដូចជាការងើបឡើងវិញនៃភ្ញៀវទេសចរណ៍អន្តរជាតិ។ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ​គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស ចំនួនជាង ៣.៤លាននាក់ កើនឡើងជាង១៨០% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ រីឯជើងហោះហើរមានចំនួន ៣៣​ ១៤៦ជើង (ចលនាទ្វេទិស) កើនឡើង ១១៤%

    September 11, 2023
  • សិល្បៈ

    (ភ្នំពេញ)៖ តារាចម្រៀងរ៉េបកម្ពុជាលោក វណ្ណដា ដែលជាតារាចម្រៀងមួយរូប ដែលមានឥទ្ធិពលឆក់យកបេះដូង គ្រប់ស្រទាប់យុវវ័យ និងមានប្រជាប្រិយភាពខ្លាំងនៅក្នុងបណ្តាប្រទេសនានា។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមហ្វេសប៊ុកផេក Rap Việt – Vie Channel បានប្រកាសថាលោក វណ្ណដា នឹងចូលរួមជាភ្ញៀវពិសេស សម្រាប់កម្មវិធីប្រកួតរ៉េប «Rap Viet»រដូវកាលទី៣ នៅប្រទេសវៀតណាម ដែលកម្មវិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះ។ យោងតាមការបង្ហោះរបស់ផលិតផលបារមី នេះជាលើកដំបូងហើយដែលសិល្បកររ៉េបពីកម្ពុជាត្រូវបានអញ្ជើញធ្វើជាតារាកិត្តិយសក្នុងកម្មវិធីប្រលងនៅក្រៅប្រទេស សូមរង់ចាំទស្សនាថាតើលោក វណ្ណដា មានអ្វីពិសេសយកទៅសម្តែងនៅលើឆាក Rap Viet។

    September 8, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ទៅកាន់ទីផ្សារអន្តរជាតិទទួលបានទឹកប្រាក់ ចំនួន ១៥,៦៩២ លានដុល្លារ កើនតិចតួចត្រឹមតែ ០.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ ដែលមានទឹកប្រាក់ ចំនួន ១៥,៦៤១ លានដុល្លារ។ នេះបើទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ទិន្នន័យដដែលនេះបានបង្ហាញថា កម្ពុជាការធ្វើពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣ មានតម្លៃ ៣១,៩៧២ លានដុល្លារថយចុះ១៤.៥% ខណៈកម្ពុជានាំចូលទំនិញមកវិញមានតម្លៃ ១៦,២៨០ លានដុល្លារ ថយចុះ២៥.២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។ ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញទំនិញទៅរួមមាន៖

    September 8, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជន ពិសេសអ្នកត្រូវបង់ពន្ធអចលនទ្រព្យនោះ អគ្គនាយកដ្ឋានពន្ធដារ បានផលិតវីដេអូណែនាំថ្មីមួយ ស្តីពីមុខងារ បង់ពន្ធអចលនទ្រព្យរហ័ស តាមរយៈកម្មវិធីទូរស័ព្ទដៃ GDT Taxpayer App៕ សូមទស្សនាវីដេអូណែនាំដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ Fresh News

    September 8, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នារសៀលថ្ងៃទីពុធ ទី៦ កញ្ញា ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជួបថ្នាក់ដឹកនាំជាច្រើន ក្នុងនោះរួមទាំងលោកស្រី ខាម៉ាឡា ហារីស (Kamala Harris) អនុប្រធានធិបតីអាមេរិកផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    September 6, 2023
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានចាត់វិធានការប្រមូលសិស្សសាលាដែលគេចវេសមិនចូលរៀន ទៅប្រមូលផ្ដុំគ្នាលេងហ្គេម លេងទូរស័ព្ទ និងជួបជុំពពាក់ពពូនគ្នាមកអប់រំណែនាំ ធ្វើកិច្ចសន្យានៅតាមអធិការដ្ឋាននគរបាល និងអញ្ជើញអាណាព្យាបាល ឪពុកម្ដាយ មកធានាឱ្យត្រឡប់ទៅផ្ទះវិញ ដោយមានការដឹងឮពីលោកគ្រូ អ្នកគ្រូ និងនាយកសាលាផងដែរ។ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ការអនុវត្តបែបនេះ មើលមួយភ្លេតទៅហាក់ឆ្ងាយពីតួនាទីភារកិច្ចរបស់នគរបាលបន្តិច ហើយអាចរងការរិះគន់ថាប៉ះពាល់សិទ្ធិសេរីភាពរបស់សិស្សសាលាទាំងនោះ ក៏ប៉ុន្តែលោកស្នងការ បានសង្កត់ធ្ងន់ថា បើនគរបាលមិនចូលរួមធ្វើទេនោះ ក្មេងៗជាច្រើនអាចនឹងបោះបង់ការសិក្សាចោលដោយសាររៀនមិនទាន់គេ ឬគ្មានឈ្មោះប្រឡងជាដើម ។ល។ ពីព្រោះតែកម្មវិធីសិក្សាបច្ចុប្បន្នគឺតឹងតែងខ្លាំងណាស់។ លោកស្នងការបន្តថា ភាគច្រើនក្មេងៗដែលពពាក់ពពូនជុំៗគ្នាបែបនេះ មិនយូរទេនឹងបង្កើតជាក្រុមបងធំបងតូចប្រព្រឹត្តអំពើមិនគប្បី ឬអាចឈានទៅប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលសង្គមស្អប់ខ្ពើម ការនេះហើយចៀសពីនគរបាល ចេញអន្តរាគមន៍មិនរួច។

    September 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដើម្បីអាចចៀសវាងពីការក្លែងបន្លំផ្សេងៗ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ពីវិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ​នៃបណ្ណសម្គាល់យានយន្ត​ បណ្ណបើកបរយានយន្ត​ វិញ្ញាបនបត្រ​ និងលតាបត្រ ត្រួតពិនិត្យក្ខណ:បច្ចេកទេសយានយន្ត​ (ឆៀក) និង​ផ្លាកលេខយានយន្តមាន​ QR CODE​ ដើម្បីអាចចៀសវាងពីការក្លែងបន្លំផ្សេងៗ (សេចក្តីជូនដំណឹងលេខ ០៣៥ សជណ សក. ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧)៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    September 6, 2023