By: Naren

កំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែភ្នំពេញ រកចំណូលបាន ១២៦លានដុល្លារ ក្នុងឆ្នាំ២០២២

ព័ត៌មានជាតិ February 17, 2023 17/02/2023

(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានសរុបប្រមាណ ១២៦លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមបញ្ជាក់ឲ្យដឹងពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ការបញ្ជាក់ឲ្យដឹងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្វើឡើងក្នុងពិធីសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា នៅកំពង់ផែស្វ័យក្រុងព្រះសីហនុ មានទំនិញឆ្លងកាត់ ចំនួនប្រមាណ៥.៣លានតោន កើនឡើង ១.២៩% និងចំណូលសរុបមានចំនួនប្រមាណ៣៥១ប៊ីលានរៀល (ប្រមាណ៨៦លានដុល្លារអាមេរិក) កើនឡើង២.៤៥% ធៀបនឹងការអនុវត្តឆ្នាំ២០២១។ កំពង់ផែស្វ័យក្រុងព្រះសីហនុ បាននិងកំពុងអភិវឌ្ឍ និងធ្វើទំនើបកម្មចំណតផែកុងតឺន័រថ្មី តាមរយៈការសិក្សាជាមួយ JICA ដើម្បីប្រែក្លាយជាកំពង់ផែ ក្នុងតំបន់ដ៏មានសក្តានុពលក្នុងការគាំទ្រ ដល់កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ដែលបច្ចុប្បន្នបាននិងកំពុងស្ថិត ក្នុងនីតិវិធីដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់។ បន្ថែមពីនោះទៀត ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បន្ដថា កំពង់ផែស្វ័យក្រុងព្រះសីហនុ បាននិងកំពុងសិក្សាសមិទ្ធិលទ្ធភាព សាងសង់ផែកុងតឺន័រ […]

អភិបាលខេត្ត៖ ចេកអំបូងលឿងដែលដាំដុះនៅខេត្តកំពត នាំចេញបានជាង២ពាន់តោន ក្នុងមួយខែៗ

ព័ត៌មានជាតិ February 17, 2023 17/02/2023

(ភ្នំពេញ)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានឱ្យដឹងថា ចេកអំបូងលឿងដែលកំពុងដាំដុះនៅក្នុងខេត្តកំពត ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារចិនបានជាង ២ពាន់តោនក្នុងមួយខែៗ រួមនឹងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក នៅតាមផ្សារទំនើប និងភោជនីយដ្ឋាននានាផងដែរ។ លោក ម៉ៅ ធនិន លើកឡើងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន​ស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពត» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកបាន​ឱ្យដឹងបន្តថា បច្ចុប្បន្ននេះ ​មាន​ក្រុមហ៊ុនចំនួន២ ដែលកំពុងវិនិយោគដាំដុះចេកអំបូងលឿង នៅក្នុងខេត្តកំពត ដោយបានផ្តល់ការងារដល់ពលរដ្ឋខ្មែរ ប្រមាណ២ពាន់នាក់។ ចំការចេកនេះ មិនត្រឹមតែផ្តល់ចំណូលពីការនាំចេញទៅទីផ្សារអន្តរជាតិ និងក្នុងស្រុក ព្រមទាំងបង្កើតការងារប៉ុណ្ណោះទេ ថែមទាំង​ជាតំបន់ទេសចរណ៍ផងដែរ ដោយមានភ្ញៀវទេសចរជាច្រើន បាននាំគ្នាទៅទស្សនាពីការដាំចេកនៅតំបន់នោះ។ លោកបានគូសបញ្ជាក់ថា ចេកអំបូងលឿងរបស់ខេត្តកំពត ​មានឱជារសផ្អែមឆ្ងាញ់ ក្រអូប ឆ្ងុយមុត ដោយសារកត្តាបី គឺដីដែលមានជីវជាតិល្អ ទឹកស្រោចស្រពជាប្រភេទទឹកជ្រោះ ដែលគ្មានសារធាតុគីមី ​និងកត្តាអាកាសធាតុ ដែលធ្វើឱ្យចេកមានពណ៌សម្បុរស្រស់ស្អាត។ លោកបន្ថែមថា ដោយសារ​ចេកអំបូងលឿង មានទីផ្សារល្អ ក្រុមហ៊ុនមានផែនការពង្រីកផ្ទៃដីដាំដុះផងដែរ។ លោកបានគូសបញ្ជាក់បន្ថែមថា «ក្នុងនាមជាអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញរបស់យើង […]

ពលរដ្ឋរស់នៅអគារបុរីកីឡា ១២០០គ្រួសារ ទទួលបានបណ្ណកម្មសិទ្ធិលើចំណែកឯកជន ជាមួយការមិនបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ

ព័ត៌មានជាតិ February 17, 2023 17/02/2023

(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងអគារបុរីកីឡាប្រមាណជាង ១២០០ គ្រួសារ ទទួលបានកាដូដ៏មានតម្លៃពីសម្តេចតេជោ ហ៊ុន សែន នោះគឺការផ្តល់បណ្ណកម្មសិទ្ធិលើចំណែកឯកជនជូនពួកគាត់ ជាមួយនឹងការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀត ដែលបានធ្វើឲ្យពួកគាត់បង្ហាញពីក្តីរំភើបរីករាយចិត្តយ៉ាងខ្លាំង។ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ ចំណែកឯកជន ជូនប្រជាពលរដ្ឋរស់នៅតាមអគារបុរីកីឡាទាំង ៨ អគារ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករានេះ បានធ្វើឡើងនារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ។ លោកឃួង ស្រេង បានលើកឡើងថា ត្រឹមតែរយៈពេល ១០ ថ្ងៃ ប៉ុណ្ណោះ ដែលរដ្ឋបាល រាជធានីភ្នំពេញ បានអនុវត្តដោយជោគជ័យនូវគោលការណ៍ដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ស្របតាមខ្លឹមសារលិខិត ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ សម្រាប់ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ជូនប្រជាពលរដ្ឋរស់នៅតាមអគារបុរីកីឡាទាំង ៨អគារ នាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងគតិបណ្ឌិតរបស់ សម្តេចតេជោ ក្នុងការធានាសិទ្ធិកាន់កាប់ […]

ទីបំផុត! ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ពីស្ត្រីម្នាក់កំពុងជិះម៉ូតូកង់បី ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់

សង្គម February 16, 2023 16/02/2023

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២១:០០នាទី កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ងិន ចាន់ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ក្រោយពីសាកសួរជនសង្ស័យខាងលើរួចបានសារភាពថាបក្ខពួកចំនួន០២នាក់ បានគេចខ្លួនទៅក្រុងប៉ោយប៉ែត។ លុះដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ បន្ថែមទៀត នៅចំណុចខាងមុខផ្ទះលេខ០៤ ផ្លូវលំ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ពីស្ត្រីម្នាក់កំពុងជិះម៉ូតូកង់បីនៅចំណុចមុខក្រុមហ៊ុនហ្គោលវែលខាភីថល ផ្លូវ២១៥ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង១៦:០០នាទី។ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖ ១- ឈ្មោះ ងិន ចាន់ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ។ ២- ឈ្មោះ ងើយ ចាន់ស៊ីថេត ហៅចាក់ ភេទប្រុស អាយុ ១៨ឆ្នាំ ៣- […]

ក្រើនរំលឹក! ក្រសួងអប់រំបង្ហាញពី ចំណីអាហារហាមឃាត់ក្នុងគ្រឹះស្ថានសិក្សា និងចំណីអាហារដែលមានហានិភ័យខ្ពស់ចំពោះសុខភាព

ព័ត៌មានជាតិ February 16, 2023 16/02/2023

យោងទៅតាម សេចក្ដីណែនាំលេខ ១៨ អយក.សណន ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី ការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន។ ក្រសួងសង្កេតឃើញថា សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន មានអាការៈពុលចំណីអាហារ ទន់ដៃទន់ជើង និងឈានទៅដួលសន្លប់។ តាមរបាយការណ៍របស់មន្ត្រីសុខាភិបាលបានឱ្យដឹងថា មូលហេតុនៃ អាការៈខាងលើនេះ បណ្តាលមកពីការទទួលទានចំណីអាហារមិនមានសុវត្ថិភាព និងសុខុមាល ភាព ការបរិភោគគ្មានតុល្យភាព ការគេងមិនគ្រប់គ្រាន់ បរិស្ថានសិក្សាខ្វះអនាម័យ ការខ្វះចន្លោះ ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យការលក់ដូរចំណីអាហារ និងការចាត់វិធានការអនុវត្តដែលមិន ទាន់បានល្អប្រសើរនៅតាមគ្រឹះស្ថានសិក្សា។ ដើម្បីពង្រឹងការអនុវត្តសេចក្តីណែនាំនានា ដែលបានដាក់ចេញកន្លងមក ពាក់ព័ន្ធនឹង ការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារ អនាម័យ និងបរិស្ថានសិក្សានៅតាម គ្រឹះស្ថានសិក្សា ប្រកបដោយប្រសិទ្ធភាព ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំបន្ថែមដូចខាងក្រោម៖

អបអរសាទរ! G-devith និង ទេព បូព្រឹក្ស ទទួលបានកូនប្រុសដំបូង ឈ្មោះវិញក៏ពីរោះ

សិល្បៈ February 16, 2023 16/02/2023

តារាចម្រៀងរ៉េប G-Devith និង ទេព បូព្រឹក្ស ពេលនេះទទួលបានសមាជិកថ្មីជាលើកដំបូងរបស់ខ្លួនហើយ បើមើលទៅមុខគួរឲ្យស្រលាញ់។ ពិតជាភ្ញាក់ផ្អើលក្រោយ តារាចម្រៀងរ៉េប G-Devithបានបង្ហោះរូបជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុកផ្ទាល់ដោយបានបញ្ជាក់ថា ស្វាគមន៏សមាជិកថ្មី ឈ្មោះ ទេព បញ្ចវរាប ដែលបានកើតនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ដោយ G-devith បានបង្ហោះសារយ៉ាងដូច្នេះថា៖ «ស្វាគមន៍កូនប៉ាៗមកកាន់ពិភពលោក កូន Dinosaur ជំរាបសួរអ៊ុំពូមីង លោកតាលោកយាយ សូមផ្តល់ក្តីស្រលាញ់អោយអូនផង អូនឈ្មោះ : ទេព បញ្ចវរាប ហៅក្រៅ ( Albert ) អូនសុខភាពល្អនឹងសង្ហាដូចប៉ាៗអូន ហេីយម៉ាក់ផ្តាំថា M/V ( Goddess ) កាលអូននៅក្នុងពោះនឹងPost នៅថ្ងៃស្អែកម៉ោង ៧យប់ នៅ Page ម៉ាក់ៗៗ»៕

អគ្គនាយកដ្ឋានពន្ធដារ បំភ្លឺករណីមន្ត្រីពន្ធដារ និងសមត្ថកិច្ចខេត្តស្វាយរៀង ចុះត្រួតពិនិត្យពន្ធផ្លូវលើម្ចាស់រថយន្តកែច្នៃក្នុងស្រុក

ព័ត៌មានជាតិ February 16, 2023 16/02/2023

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្តីបំភ្លឺជុំវិញករណី មន្ត្រីពន្ធដារ និងសមត្ថកិច្ចខេត្តស្វាយរៀង ចុះត្រួតពិនិត្យពន្ធផ្លូវលើម្ចាស់រថយន្តកែច្នៃក្នុងស្រុក បន្ទាប់ពីមានការផ្សព្វផ្សាយ តាមបណ្តាញសង្គម Facebook រិះគន់លើចំណាត់ការនេះ។ សេចក្តីបំភ្លឺរបស់ពន្ធដារបានឲ្យដឹងថា​ នាពេលថ្មីៗនេះ មានគណនីបណ្តាញសង្គមហ្វេសប៊ុក (Facebook) បានផ្សព្វផ្សាយរូបភាព នៃការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២២ របស់សាខាពន្ធដារខេត្តស្វាយរៀង ដោយបានលើកឡើងថា «(ស្វាយរៀង) ភូមិពភ្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀងប្លែកទៀតហើយ មន្ត្រីពន្ធដារនិងប៉ូលីសចរាចរណ៍ចុះទៅសួរសុខទុក្ខបងប្អូនតាមវាលស្រែ ក្នុងគោយន្តមួយគ្រឿងត្រូវផាកពិន័យ ២០០ ០០០ រៀល»។ អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ក្នុងគោលដៅធានាបាននូវការគ្រប់គ្រងប្រមូលចំណូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសដើម្បីធានាបាននូវសមធម៌ និងតម្លាភាពនៃការបំពេញកាតព្វកិច្ចពន្ធនេះ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២២ ស្របតាមសេចក្តីជូនដំណឹងលេខ ៣១១០៨ អពដ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២ […]

EDC ជូនដំណឹងពីការរអាក់រអួលចរន្ត ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៩ ខែកុម្ភៈ ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

ព័ត៌មានជាតិ February 16, 2023 16/02/2023

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

ឆ្នាំនេះការផលិតអំបិលរបស់កម្ពុជា នៅតែជួបបញ្ហាប្រឈម ដោយសារតែកត្តាអាកាសធាតុ

ព័ត៌មានជាតិ February 16, 2023 16/02/2023

(ភ្នំពេញ)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្ហាញក្តីកង្វល់លើការផលិតអំបិលរបស់សហគមន៍ ដោយសារតែត្រូវពឹងផ្អែកទាំងស្រុង លើកត្តាអាកាសធាតុ មានន័យថា ប្រសិនបើអាកាសធាតុអំណោយផល បរិមាណអំបិលនឹងមានកំណើន ក៏ប៉ុន្ដែប្រសិនបើអាកាសធាតុប្រែប្រួល មានភ្លៀងធ្លាក់ច្រើន ការផលិតអំបិលក៏ធ្លាក់ចុះ។ លោកថា ក្នុងឆ្នាំនេះការផលិតអំបិលក៏មានបញ្ហាប្រឈម ដោយសារតែកម្ពុជារងនូវឥទ្ធិពលព្យុះ ដូច្នេះការផលិតអំបិលកើនឡើង ឬថយចុះពឹងទាំងស្រុងលើអាកាសធាតុ ប្រសិនបើមិនមានភ្លៀងធ្លាក់ទេ ការផលិតអំបិលនឹងប្រព្រឹត្តិទៅដោយល្អប្រសើរ ប៉ុន្ដែបើមានភ្លៀងធ្លាក់ បរិមាណអំបិលក៏ថយចុះដូចគ្នា។ ដោយសារតែបញ្ហាអាកាសធាតុ បណ្ដាលឲ្យការផលិតអំបិលឆ្នាំ ២០២២ ទទួលបានទិន្នផលតិចតួច បានតែចំនួន ៣ម៉ឺនតោនប៉ុណ្ណោះ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យមានការនាំចូលអំបិល ដើម្បីមកបំពេញតម្រូវការក្នុងស្រុកប្រមាណជា ៦ម៉ឺនតោន។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពត» រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ម៉ៅ ធនិន បានបញ្ជាក់ថា «បញ្ហាទិន្នផលអំបិលរបស់ខេត្តកំពត ក្នុងផ្ទៃដីប្រមាណជាង ៣ពាន់ហិចតា ការផលិតអំបិលមិនមែនជារឿងងាយស្រួលនោះឡើយ ដោយសារតែការផលិតអំបិលស្ទើរតែទាំងស្រុងត្រូវពឹងលើអាកាសធាតុ។ ការផលិតអំបិលក្នុងឆ្នាំនេះ ក៏មានបញ្ហាប្រឈម ដោយសារតែកម្ពុជារងនូវឥទ្ធិពលព្យុះ ដូច្នេះការផលិតអំបិលកើនឡើង ឬថយចុះ គឺអាស្រ័យលើអាកាសធាតុទាំងស្រុង»។ ខេត្តកំពត […]

រឿងដ៏កម្រលើទឹកដីអាមេរិក៖ បុរសម្នាក់ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ក្រោយជាប់ពន្ធនាគារជិត២៨ឆ្នាំ ដោយសារការកាត់ទោសខុស

ព័ត៌មានអន្តរជាតិ February 16, 2023 16/02/2023

(វ៉ាស៊ីនតោន)៖ នេះអាចចាត់ទុកជារឿងដ៏កម្រមួយនៅលើពិភពលោក ហើយបានកើតឡើងនៅលើទឹកដីសហរដ្ឋអាមេរិក ដែលជាបិតាប្រជាធិបតេយ្យនោះ គឺករណីរបស់បុរសជាជនជាតិអាមេរិកម្នាក់ ដែលបានជាប់ពន្ធនាគារអស់រយៈពេលជិត២៨ឆ្នាំ ដោយសារការកាត់ទោសខុស ពីបទឃាតកម្ម ត្រូវបានតុលាការអាមេរិកដោះលែងឱ្យមានសេរីភាពឡើងវិញ កាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។ លោក Lamar Johnson មានអាយុ៥០ឆ្នាំ បានដើរចេញពីសាលជំនុំជម្រះនៃតុលាការ ក្នុងទីក្រុង St. Louis នៃរដ្ឋ Missouri បន្ទាប់ពីចៅក្រម លោក David Mason ប្រកាសលុបចោល សាលក្រមផ្តន្ទាសទោសរូបលោក។ ចៅក្រមរូបនេះបានបញ្ជាក់ទៀតថា ការសម្រេចរបស់លោកធ្វើឡើងបន្ទាប់ពីសាក្សី២រូប បានផ្ដល់ភស្តុតាងយ៉ាងច្បាស់ និងគួរឱ្យទុកចិត្តបានថាលោក Johnson គ្មានពិរុទ្ធភាពលើបទឃាតកម្ម ដែលបានកើតឡើងកាលពីឆ្នាំ១៩៩៤នោះទេ។ សូមជំរាបថា លោក Lamar Johnson ត្រូវបានតុលាការក្នុងរដ្ឋ Missouri ផ្ដន្ទាទោសដាក់ពន្ធនាគារពីបទសម្លាប់ជនរងគ្រោះម្នាក់ឈ្មោះ Marcus Boyd កាលពីឆ្នាំ១៩៩៤។ Marcus Boyd ត្រូវបានបុរសបិទមុខ២នាក់បាញ់សម្លាប់នៅមុខផ្ទះរបស់លោក Lamar Johnson […]