By: Naren

ស្ថានទូតតួកគី អរគុណប្រជាជនកម្ពុជា ចំពោះការបរិច្ចាគ និងលើកឡើងថាពិតជាមានសំណាងដែល​បាន​មកបំពេញតួនាទីក្នុង​ប្រទេស​ដែល​មាន​បេះដូង​ធំ​បែប​នេះ

ព័ត៌មានជាតិ February 16, 2023 16/02/2023

(ភ្នំពេញ)៖ បន្ទាប់ពីប្រទេសតួកគី បានជួបសោកនាដកម្មនៃការបាត់បង់ជីវិតប្រជាជនរាប់ពាន់នាក់ និងអ្នករងរបួសរាប់ម៉ឺននាក់ ព្រមទាំងការខូចខាតយ៉ាងដំណំ បង្កឡើងដោយគ្រោះរញ្ជួយដីកាលពីសប្តាហ៍មុន។ គេឃើញសហគមន៍អន្តរជាតិ បានរួបរួមគ្នាបរិច្ចាគជាថវិកា សម្ភារ និងបញ្ជូនអ្នកសង្គ្រោះរបស់ខ្លួនទៅកាន់ប្រទេសតួកគី ដើម្បីជួយរុករកអ្នកដែលកំពុងជាប់ក្នុងគំនរបែកបាក់។ ជាមួយគ្នានេះផងដែរ នៅកម្ពុជា ដោយរាជរដ្ឋាភិបាល និងប្រជាជន បានផ្ញើសាររំលែកទុក្ខ និងអំណោយដ៏ឆាប់រហ័សដល់ស្ថានទូតតួកគីនៅកម្ពុជា។ ក្រោយពីទទួលបានជំនួយដ៏ច្រើនបែបនេះ ស្ថានទូតតួកគីនៅកម្ពុជា ក៏បានបង្ហោះសារថ្លែងអំណរគុណប្រកបដោយមានខ្លឹមសារ ដោយចាត់ទុកខ្លួនឯងមានសំណាង​ណាស់​ដែល​បាន​មកបំពេញតួនាទីក្នុង​ប្រទេស​ដែល​មាន​បេះដូង​ធំ​បែប​នេះ។ នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត បានឱ្យដឹងថា «កម្ពុជា​បាន​ធ្វើការឆ្លើយតប​យ៉ាងឆាប់​រហ័ស ក្នុង​នាម​ជា​មិត្ត​ដ៏​រឹងមាំ និង​ជា​ដៃគូ​របស់ប្រទេសតួកគី។ ទូលព្រះបង្គំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​​ព្រមទាំងសមាជិករាជរដ្ឋាភិបាលទាំងអស់ ដែលបានផ្ញើសាររំលែកទុក្ខ និងអំណោយដ៏ឆាប់រហ័សរបស់កម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់ប្រទេសតួកគី។ អំណោយពីកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី​ ហ៊ុន សែន​​​ គឺជាជំនួយមួយផ្នែកក្នុងការគាំទ្រយុទ្ធនាការជំនួយរបស់យើងខ្ញុំផងដែរ។ យើង​ខ្ញុំបាន​ទទួល​អំណោយ​ដោយ​សប្បុរស​ពី​មន្ត្រី​រដ្ឋាភិបាល និង​ឥស្សរជន​ផ្សេងៗ​ រួម​មាន ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ាណា​ លោកជំទាវ​ ហ៊ុន ម៉ាលី​​​​​។ […]

ទូតចិននៅកម្ពុជា៖ ទោះដក EBA ២០% ក៏មិនអាចធ្វើឲ្យវិនិយោគិនចិន ឈប់បោះទុននៅកម្ពុជាដែរ

ព័ត៌មានជាតិ February 16, 2023 16/02/2023

(ភ្នំពេញ)៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា បើទោះបីជាសហភាពអឺរ៉ុប បានដកប្រព័ន្ធអនុគ្រោះពន្ធទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ចំនួន២០% ពីកម្ពុជាក៏ដោយ ក៏មិនអាចធ្វើឲ្យវិនិយោគិនចិន ឈប់បោះទុននៅកម្ពុជាបានដែរ។ លោកថ្លែងបែបនេះ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ពេលអញ្ជើញធ្វើសន្និសីទសារព័ត៌មាន សង្ខេបអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅប្រទេសចិន។ លោក វ៉ាង វិធាន បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម និងការវិនិយោគរវាងចិន និងកម្ពុជា មានភាពស៉ីជម្រៅ ហើយមានភាពល្អប្រសើរ។ ក្រោយពីសហភាពអឺរ៉ុបបានប្រកាសកាត់ EBA ពីប្រទេសកម្ពុជា យើងក៏បានស្រាវជ្រាវអំពីស្ថានភាពមួយចំនួន។ តាមការស្រាវជ្រាវរបស់ខ្ញុំ ខ្ញុំគិតថា ពិតជាមានសហគ្រាសមួយចំនួនគេបានប្រឈមបញ្ហាមួយចំនួន ប៉ុន្តែក៏មានសហគ្រាសកាន់តែច្រើនមកវិនិយោគ នៅប្រទេសកម្ពុជា»។ លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញភាពជឿជាក់ថា ទោះប្រឈមនឹងបញ្ហាយ៉ាងម៉េច ក៏កិច្ចសហប្រតិបត្តិការជាក់ស្តែងនៃប្រទេសទាំងពីរនឹងអភិវឌ្ឍនកាន់តែល្អ។ បន្ថែមលើនេះ ការវិនិយោគពីចិនមកកម្ពុជា បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ សូមជម្រាបថា លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ […]

ក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាម អាចខាតបង់ ២,៧៥ពាន់លានដុល្លារនៅឆ្នាំនេះ

ព័ត៌មានអន្តរជាតិ February 16, 2023 16/02/2023

(ហាណូយ)៖ រដ្ឋាភិបាលវៀតណាមបានឱ្យដឹងនៅថ្ងៃពុធថា ក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាម EVN នឹងខាតចំនួន ៦៤,៩ពាន់ពាន់លានដុង (២,៧៥ពាន់លានដុល្លារ) នៅឆ្នាំនេះ ប្រសិនបើតម្លៃអគ្គិសនីលក់រាយនៅតែមិនផ្លាស់ប្តូរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលវៀតណាមថា ការខាតនេះនឹងធ្វើឱ្យការខាតបង់សរុបរបស់ក្រុមហ៊ុនរដ្ឋ EVN នៅឆ្នាំមុន និងនៅឆ្នាំនេះដល់ចំនួន ៩៣,៨ពាន់ពាន់លានដុង (ប្រហែល ៣,៩៧ពាន់លានដុល្លារ)។ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះបានព្យាយាមដំឡើងថ្លៃអគ្គិសនីលក់រាយដើម្បីលើកទឹកចិត្តការវិនិយោគក្នុងវិស័យផលិតថាមពល ប៉ុន្តែក៏ប្រឈមនឹងសម្ពាធក្នុងការរក្សាអតិផរណាឱ្យស្ថិតក្រោមការគ្រប់គ្រងផងដែរ។ កាលពីដើមខែនេះ ប្រទេសវៀតណាមបានដំឡើងតម្លៃជាមធ្យមសម្រាប់អគ្គិសនីលក់រាយចំនួន ១៣,៦៩ភាគរយ ដែលមានការរំពឹងថា ការដំឡើងនេះនឹងត្រួសត្រាយផ្លូវសម្រាប់ឱ្យក្រុមហ៊ុន EVN ដំឡើងតម្លៃអគ្គិសនីរបស់ខ្លួន។ លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះថា៖ «រាល់ការកែសម្រួលតម្លៃអគ្គិសនីត្រូវតែគិតគូរពីផលប៉ះពាល់ដែលអាចកើតមានលើអតិផរណា ការរស់នៅរបស់ប្រជាជន និងលើម៉ាក្រូសេដ្ឋកិច្ច»។ ប្រទេសវៀតណាមមានបំណងរក្សាអតិផរណាឱ្យនៅខាងក្រោម ៤,៥ភាគរយនៅឆ្នាំនេះ។ តម្លៃទំនិញប្រើប្រាស់នៅវៀតណាមក្នុងខែធ្នូបានកើនឡើង ៤,៥៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

គិតមកទល់ពេលនេះ មានប្រទេសចំនួន៧ ចុះ​​ឈ្មោះ​​ប្រកួត​​«គុន​​ខ្មែរ​​» ​​ក្នុង​​ស៊ីហ្គេម​២០២៣

ព័ត៌មានជាតិ February 15, 2023 15/02/2023

(ភ្នំពេញ)៖ ថ្មីៗនេះ សហព័ន្ធគុនខ្មែរអន្តរជាតិ (KKIF) បានឱ្យដឹងថាប្រទេសអាស៊ានចំនួន៧បានបញ្ជាក់ពីការចូលរួមរបស់ពួកគេនៅក្នុងការប្រកួត«គុន​​ខ្មែរ​​»ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ក្នុងខែឧសភា។ តាមការបង្ហោះរបស់សហព័ន្ធគុនខ្មែរអន្តរជាតិ (KKIF) បានឱ្យដឹងថា «SEA Games វិញ្ញាសាគុនខ្មែរ មកដល់ថ្ងៃនេះ ការចុះឈ្មោះ ក្នុង១៩ Catégorie តាមចំនួនអត្តពលិក (Registration by number) ១ កម្ពុជា, ២ ឡាវ, ៣ ឥណ្ឌូនេស៊ី, ៤ មីយ៉ាន់ម៉ា, ៥ ហ្វីលីពីន, ៦ វៀតណាម ម៉ាឡេសុីនឹងបញ្ជូនឈ្មោះមកឆាប់ៗនេះហើយ ប្រទេសទាំងអស់បានចុះឈ្មោះទាំង១៩វិញ្ញាសា»។ សហព័ន្ធគុនខ្មែរអន្តរជាតិ បាននិយាយថាប្រទេសខាងលើនេះជាសមាជិករបស់ សហព័ន្ធគុនខ្មែរអន្តរជាតិប្រចាំតំបន់អាស៊ី​អា​គ្នេ​យ៏ ហើយមិនខ្លាចការគំរាមរបស់អ្នកណាទេ។ សូមរំលឹកថា សហព័ន្ធអន្តរជាតិនៃសមាគម Muaythai (IFMA) បានព្រមានថាប្រទេសសមាជិក IFMA ណាដែលបញ្ជូនអត្តពលិកទៅប្រកួតគុនខ្មែរនឹងត្រូវហាមឃាត់ពីការប្រកួត និងសកម្មភាពរបស់ IFMA រយៈពេលពីរឆ្នាំ៕

យុវជនថៃដែលសង្គ្រោះបានពីរូងភ្នំថាំហ្លួង ពេលនេះបានបាត់បង់ជីវិតនៅអង់គ្លេស អំឡុងពេលទទួលអាហាររូបករណ៍ហ្វឹកហាត់បាល់ទាត់

ព័ត៌មានអន្តរជាតិ February 15, 2023 15/02/2023

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានរាយការណ៍ថា យុវជនឈ្មោះ Duangpetch Promthep ហៅ Dom ដែលជាក្មេងប្រុសម្នាក់ក្នុងចំណោម ១២នាក់ ដែលធ្លាប់ជាប់គាំងនៅក្នុងរូងភ្នំថាំហ្លួងនៅភាគខាងជើងប្រទេសថៃ កាលពីជិត៥ឆ្នាំមុន ពេលនេះបានទទួលមរណភាព នៅក្នុងឧបទ្ទវហេតុមួយនៅប្រទេសអង់គ្លេស នៅកន្លែងដែលគាត់បានទទួលអាហារូបករណ៍ហ្វឹកហាត់បាល់ទាត់ ។ ព្រះតេជគុណ Supatpong Methigo ដែលជាអតីតគ្រូរបស់ Dom បានទម្លាយព័ត៌មាននៅលើបណ្តាញសង្គម Facebook នៅព្រឹកនេះ ថា ព្រះអង្គបានទទួលដំណឹងពីជីដូនរបស់ Dom ដែលបានប្រគេនបិណ្ឌរាល់ព្រឹក ថា Dom ពិតជាបានបាត់បង់ជីវិត។ សារព័ត៌មាន KhaoSod រាយការណ៍ថា Dom បានដួលបោកក្បាល ហើយគាត់ក៏ទទួលបានសង្គ្រោះបន្ទាន់ផងដែរ ប៉ុន្តែទោះជាយ៉ាងណា Dom មិនអាចរួចផុតជីវិតបាន។ កាលពីខែសីហាឆ្នាំមុន Dom ដែលមានអាយុ ១៧ឆ្នាំ ធ្លាប់បាននិយាយថា ក្តីសុបិនរបស់គាត់បានក្លាយជាការពិត នៅពេលដែលទទួលបានអាហារូបករណ៍បាល់ទាត់នៅសាលាបាល់ទាត់ Brook House College Football Academy ក្នុងទីក្រុង Leicester […]

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា៖ រដ្ឋចេញខាតថ្លៃអគ្គិសនីប្រហែល ២០០លានដុល្លារ ក្នុងឆ្នាំ២០២២, ទោះបីខាតក៏មិនដំឡើងថ្លៃដែរ !

ព័ត៌មានជាតិ February 15, 2023 15/02/2023

(ភ្នំពេញ)៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២២ កន្លងមកនេះរាជរដ្ឋាភិបាលបានចេញថ្លៃខាតលើអគ្គិសនីប្រហែល ២០០លានដុល្លារអាមេរិក ប៉ុន្តែរដ្ឋប្រកាសមិនតម្លើងថ្លៃអគ្គិសនីដល់អ្នកប្រើប្រាស់ទាំងអស់ សម្រាប់ឆ្នាំ២០២៣នេះ។ ការបញ្ជាក់បែបនេះ របស់ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងឱកាសលោកផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន នាពិធីបើកមហាសន្និបាតបូកសរុបការបញ្ចប់ឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តន៍សម្រាប់ឆ្នាំ២០២៣ របស់អាជ្ញាធរអគ្គិសនីកម្ពុជា។ លោកបានបញ្ជាក់ថា «កាលពីឆ្នាំ២០២២កន្លងមក តាមការប៉ាន់ស្មានប្រហែលខ្ទង់ ២០០លានដុល្លារ ហើយសម្រាប់ឆ្នាំ២០២៣ យើងមិនទាន់ដឹងទេ ឥឡូវសេដ្ឋកិច្ចយើងកើនឡើងវិញហើយ អីចឹងការប្រើប្រាស់អគ្គិសនីវាកើន យើងដឹងហើយថាឆ្នាំ២០២២ ខាតបង់ប៉ុណ្ណឹង ឥឡូវថាមពលរបស់យើងចាប់ផ្តើមកើនថែមទៀត អីចឹងវាកើនកាន់តែច្រើនមានន័យថា ការខាតបង់កាន់តែច្រើនដែរ ប៉ុន្តែទោះជាយ៉ាងណារាជរដ្ឋាភិបាល បានសម្រេចថាមិនឡើងថ្លៃទេ»។ ជាមួយគ្នានេះ លោក យឹម វិសិដ្ឋ បានឱ្យដឹងថា នៅឆ្នាំ២០២២ កម្ពុជាផលិតថាមពលអគ្គិសនីបានជិត ៨០ភាគរយ ខណៈថាមពលអគ្គិសនីតែ ២០ភាគរយ ប៉ុណ្ណោះទិញពីប្រទេសជិតខាង ប៉ុន្តែដោយសារតែបញ្ហារាតត្បាតជំងឺកូវីដ១៩ និងបញ្ហាសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន បានធ្វើឱ្យវត្ថុធាតុដើម ដើម្បីផលិតថាមពលអគ្គិសនីមានការកើនឡើង ជាក់ស្តែងធ្យូងថ្មកើនឡើងគុណនឹង៥ ថ្លែប្រេងក៏ឡើង ដូច្នេះថ្លៃអគ្គិសនីនៅក្នុងប្រទេសបានកើនឡើងផងដែរ។ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបញ្ជាក់ថា […]

កម្ពុជា កំពុងរកដៃគូវិនិយោគគម្រោងផ្លូវដែកល្បឿនលឿន តម្លៃជាង ៤ពាន់លានដុល្លារ ខណៈប្រធានាធិបតីចិន គាំទ្រការតភ្ជាប់ផ្លូវដែកពីកម្ពុជា-ថៃ-ឡាវទៅចិន ដោយផ្តល់ជំនួយ ៤៥លានដុល្លារដល់កម្ពុជា សម្រាប់សិក្សាលំអិត

ព័ត៌មានជាតិ February 15, 2023 15/02/2023

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កម្ពុជាកំពុងស្វែងដៃគូវិនិយោគ ការសាងសង់ផ្លូវដែកល្បឿនលឿនពីភ្នំពេញ ទៅប៉ោយប៉ែត តម្លៃជាង៤ពាន់លានដុល្លារ ដែលមានចម្ងាយ ៣៨២គីឡូម៉ែត្រ ខណៈបច្ចុប្បន្ននេះគម្រោងផ្លូវដែកនេះ បានសិក្សាចប់សព្វគ្រប់ហើយ។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីចិន ស៉ី ជិនពីង ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសចិន, លោកប្រធានាធិបតីចិន បានគាំទ្រយ៉ាងខ្លាំង ចំពោះគម្រោងផ្លូវដែកល្បឿនលឿនតភ្ជាប់ទៅថៃ តភ្ជាប់ទៅឡាវ និងតភ្ជាប់ទៅចិន និងបានផ្តល់ជំនួយ ៤៥លានដុល្លារដល់កម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់នៃគម្រោងផ្លូវដែកល្បឿនលឿនរបស់កម្ពុជានេះ។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន លើប្រធានបទ «បន្តលើកកម្ពស់គុណភាព នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូន ប្រកបដោយប្រសិទ្ធភាព ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍធនធានមនុស្ស» នាថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ២០២៣នេះ។ […]

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យក្រសួងសុខាភិបាល រៀបចំកន្លែងព្យាបាលដោយឥតគិតថ្លៃ ដល់កីឡាករ កីឡាការិនីដែលរងរបួស

ព័ត៌មានជាតិ February 15, 2023 15/02/2023

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសម្រេចឲ្យក្រសួងសុខាភិបាល រៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនី ដែលរងរបួស ក្នុងការប្រកួតដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីកន្លងមក សម្តេចមើលឃើញពីការលំបាករបស់បងប្អូនកីឡាករ កីឡាការិនីមួយចំនួន ដែលបានរងរបួសដោយការប្រកួត ហើយលំបាកក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន ដោយរាប់ទាំងការលំបាកលើការចំណាយថវិកាផងដែរ។ ជាមួយគ្នានេះ សម្តេចតេជោ បានជំរុញឲ្យក្រសួងសុខាភិបាល រៀបចំឲ្យបានឆាប់ដែលនឹងអាចចូលរួមផងដែរ ដល់ការប្រកួតស៉ីហ្គេមនាពេលខាងមុខនេះ។ តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «បងប្អូនកីឡាករកីឡាការិនី! កន្លងមកបងប្អូនកីឡាករ កីឡាការិនីមួយចំនួន បានរងរបួសដោយការប្រកួត ពិសេសកីឡាបាល់ទាត់ និងប្រដាល់។ ក្រោយត្រូវរបួសបងប្អូនជួបការលំបាក ក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនដោយរាប់ទាំងការលំបាកលើថវិកា លើការព្យាបាលផង ដែលជាញឹកញាប់ភរិយាខ្ញុំ បានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាល ចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ។ ដោយមើលឃើញនូវការលំបាកបែបនេះ ព្រឹកនេះខ្ញុំបានពិភាក្សាជាមួយឯកឧត្តម ម៉ម ប៊ុនហេង និងលោកជំទាវ យក់ សម្បត្តិ ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាល […]

កាតា បញ្ជូនផ្ទះចល័ត ប្រើក្នុងព្រឹត្តិការណ៍ World Cup ទៅតំបន់រងផលប៉ះពាល់ ដោយគ្រោះរញ្ជួយដី នៅតួកគី និងស៊ីរី

ព័ត៌មានអន្តរជាតិ February 15, 2023 15/02/2023

(ដូហា)៖ កាតា នឹងបញ្ជូនផ្ទះចល័ត ចំនួន១០,០០០ខ្នង ដែលបានប្រើប្រាស់ជាកន្លែងស្នាក់នៅ អំឡុងពេលព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ទៅកាន់តំបន់ដែលរងផលប៉ះពាល់ ដោយគ្រោះរញ្ជួយដី នៅក្នុងប្រទេសតួកគី និងស៊ីរី, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ មនុស្សជិត៤០,០០០នាក់ ត្រូវបានគេជឿជាក់ថា បានស្លាប់ ក្នុងគ្រោះរញ្ជួយដីចំនួន២លើក ដែលបានវាយប្រហារលើប្រទេសទាំងពីរ កាលពីសប្តាហ៍មុន។ មនុស្សជាង១លាននាក់ ពុំមានផ្ទះស្នាក់នៅ ក្នុងប្រទេសតួកគី ហើយចំនួនអាចច្រើនជាងនេះ ក្នុងប្រទេសស៊ីរី, នេះបើតាមអង្គការផ្តល់ជំនួយ បានព្រមាន។ Qatari Fund for Development ដែលជាស្ថាប័នរដ្ឋាភិបាល ទទួលខុសត្រូវលើកិច្ចការអន្តរជាតិ លើការអភិវឌ្ឍ និងផ្តល់ជំនួយបរទេស បានបង្ហោះវីដេអូស្តីពីផ្ទះស្នាក់នៅចំនួនដំបូង ត្រូវបានបញ្ជូនទៅកាន់តំបន់រងផលប៉ះពាល់៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

ក្រុមហ៊ុនហ្គេមEA ចំណាយប្រាក់ជិត៦០០លានដុល្លារអាម៉េរិកលើ English Premier League បន្ទាប់ពីចែកផ្លូវជាមួយ FIFA

ព័ត៌មានអន្តរជាតិ February 15, 2023 15/02/2023

យោងតាម Sky News ក្រុមហ៊ុនហ្គេម Electronic Arts (EA) បានយល់ព្រមចំណាយប្រហែល ៥៨៨លានដុល្លារដើម្បីធ្វើជាដៃគូរយៈពេល៦ឆ្នាំ ជាមួយនឹង Premier League ដែលនេះជាកិច្ចសន្យាដៃគូដ៏មានតម្លៃខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ English Premier League។ Sky News បាននិយាយថាក្លឹបចំនួន២០ នៅ Premier League បានជួបប្រជុំគ្នាកាលពីចុងសប្តាហ៍មុនអំពីកិច្ចសន្យារបស់លីកជាមួយ EA បានឈានដល់ដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀង។ ព័ត៌មានអំពីកិច្ចព្រមព្រៀងនេះត្រូវបានបែកធ្លាយជាច្រើនខែមុន បន្ទាប់ពី EA បញ្ចប់ភាពជាដៃជាមួយ FIFA បន្ទាប់ពីកិច្ចសហប្រតិបត្តិការរយៈពេល ៣០ឆ្នាំ។ ដូច្នេះ EA FIFA ត្រូវបានផ្លាស់ប្តូរឈ្មោះរបស់ខ្លួនទៅជា EA Sports FC បន្ទាប់ពីការសម្រេចចិត្តនេះ៕ ប្រភព៖ benzinga