By: Naren

ក្រសួងពាណិជ្ជកម្ម កំពុង​សិក្សាលទ្ធភាពនាំចេញផលិផលខ្មែរ ទៅកាន់ទីផ្សារអនឡាញបរទេស តាមរយៈថ្នាលបច្ចេកវិទ្យាក្រុមហ៊ុន Alibaba

ព័ត៌មានជាតិ February 14, 2023 14/02/2023

​(ភ្នំពេញ)៖​ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាលើកទី១ លើការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ​ដើម្បីនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអនឡាញបរទេស។ ​លោកបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ក្នុងការដឹកនាំប្រជុំដោយផ្ទាល់ និងបានស្នើឱ្យក្រសួងពាក់ព័ន្ធចូលរួមពិភាក្សា និងផ្ដល់ធាតុចូលបន្ថែមលើការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba។ ​លោកបន្តថា ក្រសួងពាណិជ្ជកម្មបានខិតខំធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុន Alibaba ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ហើយជាលទ្ធផលបឋម ក្រុមការងារបានចូលរួមប្រជុំចំនួនបីលើក ជាមួយក្រុមហ៊ុន Alibaba រហូតដល់ឈានដល់ការសម្រេចនូវសេចក្ដីព្រាង អនុស្សរណៈនៃការយោគយល់គ្នានេះ។ ទន្ទឹមនឹងការត្រៀមចូល eWPT របស់ Alibaba ក្រសួងពាណិជ្ជកម្មបានសហការជាមួយវិស័យឯកជន ដោយបាននាំចេញផ្លៃមៀនទៅប្រទេសចិនដោយដាក់លក់នៅលើថ្នាលបច្ចេកវិទ្យារបស់ក្រុមហ៊ុន Alibaba ដែលជាលទ្ធផល ត្រឹមតែរយៈពេលតែ ៣ ថ្ងៃ ប៉ុណ្ណោះ ផ្លែមៀនរបស់កម្ពុជាលក់បានរហូតដល់ ១៨ តោន។ ​លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ […]

សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ក្របខណ្ឌរដ្ឋ ដល់បុគ្គលិក VOD ដែលមានបំណងចូលបំរើកិច្ចការរដ្ឋ

ព័ត៌មានជាតិ February 14, 2023 14/02/2023

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានសម្រេចផ្តល់ក្របខណ្ឌរដ្ឋ ឲ្យបុគ្គលិក VOD ដែលបានបាត់បង់ការងារដោយសារកំហុសមេដឹកនាំរបស់ខ្លួន។ យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទនិងគ្មានឱកាសបើកឡើងវិញនិងដោយគិតទៅដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ។ ខ្ញុំសម្រេចផ្តល់ក្របខណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបំរើកិច្ចការរដ្ឋ។ សូមបងប្អូនធ្វើទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈដើម្បីដាក់ពាក្យសុំធ្វើការ។ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំ និងបែងចែកទៅតាមក្រសួងនានា ស្របតាមមុខជំនាញ និងត្រូវសុំការសម្រេចចុងក្រោយពីខ្ញុំ។ សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់យើងហើយយើងសូមបញ្ជាក់ថានឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់យើងនោះឡើយ។ ជនបរទេសគ្មានសិទ្ធមកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះតាមការចង់បានរបស់ពួកគេឡើយព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង។ ការបិទចោលវិទ្យុដែលគ្មានក្រមសីលធម៍មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយតែផ្ទុយទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់និងពង្រឹងក្រមសិលធម៍វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង»៕

ធនាគារជាតិនៃកម្ពុជារំពឹងថា កម្ពុជានឹងក្លាយជាសមាជិកប្រព័ន្ធទូទាត់អន្ដរធនាគារចិន ក្នុងពេលឆាប់ៗ

ព័ត៌មានជាតិ February 14, 2023 14/02/2023

(ភ្នំពេញ)៖ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានបង្ហាញក្តីរំពឹងថា កម្ពុជានឹងក្លាយជាសមាជិកប្រព័ន្ធទូទាត់អន្ដរធនាគារចិន (CIPS) នាពេលឆាប់ៗខាងមុខនេះ ក្រោយពីភាគីកម្ពុជា បានជជែកពិភាក្សា និងសិក្សាលម្អិត ពីការចូលជាសមាជិក នៃប្រព័ន្ធទូទាត់អន្ដរធនាគារចិនរួចរាល់។ ក្នុងជំនួបរវាងអ្នកសារព័ត៌មានពីបណ្ដាស្ថាប័នផ្សេងៗ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកស្រី ជា សិរី បានថ្លែងថា «ធនាគារជាតិនៃកម្ពុជា បានសិក្សាលម្អិត ពីតម្រូវការក្នុងការចូលជាសមាជិកប្រព័ន្ធ CIPS តាំងពីប្រព័ន្ធនេះ បានបង្កើតឡើងដំបូងនៅឆ្នាំ២០១៥មក ដូច្នេះធនាគារជាតិ បានដឹងពីតម្រូវការ ដែលនឹងអាចក្លាយជាសមាជិកនៃ CIPS នេះ។ មួយវិញទៀតថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ បានជជែកពិភាក្សា ព្រមទាំងបានឯកភាពគ្នា ជាគោលការណ៍រួចទៅហើយ ដូច្នេះសង្ឃឹមថា នឹងជួយពន្លឿននីតិវិធី ដើម្បីឱ្យកម្ពុជាចូលជាសមាជិក CIPS នាពេលឆាប់ៗ»។ លោកស្រី ជា សិរី បានបន្ដថា CIPS ជាប្រព័ន្ធទូរទាត់ថ្នាក់អន្ដរជាតិ ដូចនឹងប្រព័ន្ធ SWIFT ដែលផ្ដល់នូវសេវាផាត់ទាត់ និងទូទាត់ សម្រាប់សមាជិក ដើម្បីទូទាត់ឆ្លងព្រំដែន ជាប្រាក់យ៉ន់ចិន។ […]

រំភើបណាស់! អភិបាលខេត្តកោះកុង បានឧបត្ថម្ភ​ថវិកាដល់កីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា ចំនួន១០០០ដុល្លារអាម៉េរិក ក្រោយឈ្នះខ្សែក្រវាត់​លំដាប់​ថ្នាក់​ពិភពលោក​

សង្គម February 14, 2023 14/02/2023

(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានជួបសំណេះសំណាល និងចូលរួមអបអរសាទរ​កីឡាករ​ ធឿន​ ធារ៉ា​ ដែល​ទទួល​ជ័យជម្នះ​ ដណ្ដើម​បាន​ខ្សែក្រវាត់​លំដាប់​ថ្នាក់​ពិភពលោកចំនួន២ (ខ្សែក្រវ៉ាត់ Thai Fight និងខ្សែក្រវ៉ាត់ IPCC World Champion) ​។ យោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកផេក ក្លិបប្រដាល់គុនខ្មែរ អេ ភូថង បានឱ្យដឹងថា លោកជំទាវ មិថុនា ភូថង បានឧបត្ថម្ភថវិកា​ដល់ ធឿន ធារ៉ា ចំនួន១ពាន់ដុល្លារអាម៉េរិក និងកីឡាករចំនួន៤នាក់ទៀត ក្នុងម្នាក់ៗចំនួន ៥០០ដុល្លារផងដែរ។ ក្លឹបប្រដាល់គុនខ្មែរ អេ ភូថង បានសរសេររៀបរាប់ថា៖ «ក្លិបប្រដាល់គុនខ្មែរ អេ ភូថង មានកិត្តិយស​ដែល លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងស្វាមី​ អនុញ្ញាត​ឲ្យ​ចូលជួបសំណេះសំណាល​ សួរសុខទុក្ខ ដោយនាំមកជាមួយខ្សែក្រវាត់ របស់ […]

ប្រទេសសិង្ហបុរី ចុះបញ្ជីអត្តពលិកជាង៥០០នាក់សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ព័ត៌មានអន្តរជាតិ February 14, 2023 14/02/2023

ក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរី (SNOC) បានជ្រើសរើសអត្តពលិកជាង ៥០០នាក់ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ CAMBODIA 2023 នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ បញ្ជីឈ្មោះចេញដោយក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរីសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ បច្ចុប្បន្នមានអត្តពលិកចំនួន ៥១៧នាក់ ប៉ុន្តែចំនួនអត្តពលិកត្រូវបានគេរំពឹងថា នឹងត្រូវបានបញ្ជាក់កាន់តែច្បាស់លាស់ ពេលកាន់តែកៀកទៅនឹងការប្រកួត។គណៈកម្មាធិការជ្រើសរើសរបស់ SNOC ដែលមានលោក Tan Chuan-Jin ជាប្រធានបានធ្វើការសម្រេចចិត្តនេះ បន្ទាប់ពីបានពិគ្រោះជាមួយសមាគមកីឡាជាតិ។ អនុប្រធាន SNOC និងជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Ng Ser Miang បាននិយាយថា ៖«សូមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះអត្តពលិកទាំងអស់ដែលត្រូវបានជ្រើសរើសឱ្យតំណាងប្រទេសសិង្ហបុរី។ សូមសំណាងល្អនៅកម្ពុជា យើងនឹងលើកទឹកចិត្តអ្នក»។ ម្ចាស់មេដាយមាសកីឡាហែលទឹក នៅអូឡាំពិក២០១៦ កីឡាករ Joseph Schooling, កីឡាកររត់ប្រណាំង Shanti Pereira និងកីឡាករវាយសី Loh Kean Yew ដែលបច្ចុប្បន្នកំពុងចូលរួមក្នុងព្រឹត្តិការណ៍ India Open ស្ថិតក្នុងចំណោមអត្តពលិកដែលនឹងមានឈ្មោះចូលរួមស៊ីហ្គេមនៅកម្ពុជា។ […]

លោក ឃួង ស្រេង៖ រដ្ឋបាលកំពុងសិក្សាស្ថាបនាផ្លូវមួយខ្សែទៀត តាមបណ្តោយផ្លូវរថភ្លើង ចាប់ពីក្រោយសាលាតិចណូ ទៅកាន់អាកាសដ្ឋានអន្តរជាតិភ្នំពេញ

ព័ត៌មានជាតិ February 14, 2023 14/02/2023

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន បាននិងកំពុងសិក្សា ដើម្បីស្ថាបនាផ្លូវមួយខ្សែទៀត នៅតាមបណ្តោយផ្លូវរថភ្លើង ចាប់ពីក្រោយសាលាតិចណូក្នុងមូលដ្ឋានខណ្ឌទួលគោក ទៅកាន់អាកាសដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីដោះស្រាយការកកស្ទះរាចរណ៍ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី។ នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោកជួបពិភាក្សាការងារជាមួយលោក Cyril Girot នាយកប្រតិបត្តិក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងពីស្ថានភាពទូទៅ របស់រាជធានីភ្នំពេញ ទាំងកត្តាភូមិសាស្ត្រ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានលើកឡើងពីបញ្ហាប្រឈមមួយចំនួន របស់រាជធានីភ្នំពេញផងដែរ ពិសេសបញ្ហាកកស្ទះចរាចរ និងបញ្ហាសំរាមជាដើម។ ចំពោះបញ្ហាកកស្ទះចរាចរណ៍ លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការពេលនេះបាននិងកំពុងសិក្សា ដើម្បីស្ថាបនាផ្លូវមួយខ្សែទៀត ស្របតាមបណ្ដោយផ្លូវរថភ្លើង ដោយចាប់ពីព្រលានយន្តហោះភ្នំពេញ រហូតមកដល់ក្រោយសាលាតិចណូ ខណ្ឌទួលគោក ដើម្បីដោះស្រាយបញ្ហាកកស្ទះចរារាចរណ៍ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី។ «កំណាត់ផ្លូវមួយខ្សែដែលគ្រោងស្ថាបនានៅតាមបណ្ដោយផ្លូវរថភ្លើងនេះ បានទទួលការឯកភាពពីក្រសួងសាធារណការម្ដងរួចមកហើយ កាលពីឆ្នាំ២០១៩ ប៉ុន្តែត្រូវបានខកខានទៅវិញដោយសារជំងឺកូវីដ១៩។ សម្រាប់ពេលនេះ យើងបាននិងកំពុងសិក្សាដើម្បីស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញ»។ […]

ណាល់ ដារិទ្ធ យុវជនឆ្នើមកម្ពុជាទី១ ដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅសាលារាជបណ្ឌិត្យសភាយោធាអតីតព្រះមហាក្សត្រី Alizabeth ទី២ នៃចក្រភពអង់គ្លេស

ព័ត៌មានជាតិ February 13, 2023 13/02/2023

(ភ្នំពេញ)៖ បន្ទាប់ពីយុវជនឆ្នើមរបស់កម្ពុជា បានបញ្ចប់ការសិក្សាកំរិតមធ្យមសិក្សានៅសាលាអន្តរជាតិ ICAN បន្ទាប់មកបន្ត ការសិក្សាថ្នាក់មធ្យមសិក្សា និងបានប្រឡងជាប់ថ្នាក់ទុតិយភូមិនៅសាលាអន្តរជាតិ ISPP ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយទទួលបាននិទ្ទេសល្អ។ ដោយមើលឃើញពីទស្សនៈវិស័យវែងឆ្ងាយរបស់យុវជន ដារិទ្ធ រួមទាំងការស្រឡាញ់ចូលចិត្តក្នុងវិស័យកងទ័ព ទីបំផុតយុវជនដារិទ្ធ ត្រូវបានការគាំទ្រពីឪពុកម្ដាយ និងក្រុមគ្រួសារ បានបោះជំហានចូលបំរើក្នុងជួរកងទ័ពលើកដំបូងនៅក្នុង អង្គភាពប្រឆាំងភេវកម្មនៃក្រសួងការពារជាតិ ក្រោមការគ្រប់គ្រង​ និងដឹកនាំដោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឋានៈ «នាយចំណង់»។ រហូតដល់ឆ្នាំ២០២១ យុវជនឆ្នើមកម្ពុជារូបនេះក៏មានឱកាសទទួលបានអាហារូបករណ៍ពីអតីត ព្រះមហាក្សត្រី Alizabeth ទី២ ទៅសិក្សាក្នុងសាលារាជបណ្ឌិត្យសភាយោធា ចក្រភពអង់គ្លេស។ សូមបញ្ជាក់ថា៖ យុវជនឆ្នើមកម្ពុជារូបនេះ មុននឹងទទួលបានអាហារូបករណ៍ទៅសិក្សានៅសាលាបណ្ឌិត្យយោធា ចក្រភពអង់គ្លេស ដ៏ល្បីមួយនេះបានគឺ យុវជន ណាល់ ដារិទ្ធ ត្រូវធ្វើការឆ្លងកាត់កិច្ចសម្ភាស និងប្រឡងជាមួយវិញ្ញាសារ ដ៏ស្វិតស្វាញពីសំណាក់មន្រ្តីជំនាញយោធា ដែលជាសេនានុព័ន្ធយោធារបស់ចក្រភពអង់គ្លេសប្រចាំនៅប្រទេសសិង្ហបុរី និងឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងរឹងពីស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ជាពិសេស បានការគាំទ្រពីអតីតអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា រួមជាមួយមន្រ្តីទូតជំនាញជាច្រើនរូបទៀត។ ទីបំផុតយុវជន ណាល់ ដារិទ្ធ បានឆ្លងផុតវិញ្ញាសារដ៏លំបាក និងតឹងរឹងដែលមិននឹកស្មានដល់ថា ទទួលបានជោគជ័យគួរជាទីមោទនភាពយ៉ាងក្រៃលែង និងជាកិត្តិយស […]

ក្រោយឈ្នះខ្សែក្រវ៉ាត់លំដាប់ពិភពលោក! អេ ភូថង នាំកីឡាករ ធឿន ធារ៉ា សួរសុខទុក្ខ លោកគ្រូតា យុទ្ធ ភូថង ដល់គេហដ្ឋាន នៅខេត្តកោះកុង

ព័ត៌មានជាតិ February 13, 2023 13/02/2023

(កោះកុង)៖ កីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា រួមទាំងក្លឹបប្រដាល់គុនខ្មែរ អេ ភូថង នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើដំណើរនិងយកខ្សែក្រវ៉ាត់លំដាប់ពិភពលោកចំនួន២ (ខ្សែក្រវ៉ាត់ Thai Fight និងខ្សែក្រវ៉ាត់ IPCC World Champion) ដែលខ្លួនទើបនឹងប្រកួតឈ្នះ មកសួរសុខទុក្ខ ឯកឧត្តម យុទ្ធ ភូថង ដល់គេហដ្ឋាន នៅខេត្តកោះកុង។ យោងតាមការបង្ហោះពីទំព័រហ្វេសប៊ុកឈ្មោះ ក្លិបប្រដាល់គុនខ្មែរ អេ ភូថង បានឱ្យដឹងថា «នៅថ្ងៃទី១៣ ខែកុម្ភៈនេះ ក្រុមគ្រួសារខ្ញុំ អេ ភូថង ក៏ដូចជា ក្លិបប្រដាល់គុនខ្មែរ​ អេ ភូង រួមទាំង ធឿន ធារ៉ា បានធ្វើដំណើរ និងយកខ្សែក្រវ៉ាត់ មកសួរសុខទុក្ខ លោកគ្រូ តា នៅកោះកុងសូម​គោរព​ជូនពរ លោកគ្រូ តា! សូមជួបតែ សុភមង្គល វិបុលសុខ មហាប្រសើរ និងប្រកបដោយពុទ្ធពរទាំង៥ប្រការគឺ […]

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រកាសផ្តល់ជំនួយមនុស្សធម៌១០ម៉ឺនដុល្លារ ដល់ប្រទេសតួកគី ដែលកំពុងជួបគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ

ព័ត៌មានជាតិ February 13, 2023 13/02/2023

(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រកាសពីការផ្ដល់ជំនួយមនុស្សធម៌ ថវិកាចំនួន១០ម៉ឺនដុល្លារ ដើម្បីរួមចំណែកដោះស្រាយការលំបាកនានាកើតចេញ ពីគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរនៅប្រទេសតួកគី។ នេះបើតាមការឲ្យដឹងពីលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមសម្ដែងនូវការសោកស្ដាយជាខ្លាំង ចំពោះហេតុការណ៍គ្រោះរញ្ជួយដីដែលបានកើតមានឡើង នៅប្រទេសតួកគី ដែលបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ ហើយហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លិចបំផ្លាញ។ កាកបាទក្រហមកម្ពុជា ក៏បានសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅបំផុត និងបានចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី ជាពិសេសក្រុមគ្រួសារនៃសព។ គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ក៏បានផ្ដល់ជំនួយចំនួន១០ម៉ឺនដុល្លារផងដែរ ដល់ប្រទេសតួកគី។ សូមជម្រាបថា ហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោងខ្ទង់ជាង ៤ទាបភ្លឺថ្ងៃចន្ទ ហើយប៉ុន្មានម៉ោង​ក្រោយមក ក៏មានរញ្ជួយដីធំមួយទៀតកម្រិត ៧.៦រ៉ិចទ័រ រួមជាមួយការញ័ររញ្ជួយកម្រិតតូចៗបន្តបន្ទាប់ទៀតជាច្រើន។ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏មហន្តរាយ ដែលបានវាយប្រហារប្រទេសតួកគី និងស៊ីរីកាល […]

ក្រសួងអប់រំ ណែនាំឲ្យលើកកម្ពស់ការសិក្សាភាសាខ្មែរ និងវប្បធម៌ អរិយធម៌ខ្មែរ នៅតាមសាលាឯកជន ដែលអនុវត្ដកម្មវិធីសិក្សាអន្ដរជាតិ

ព័ត៌មានជាតិ February 13, 2023 13/02/2023

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពី ការលើកកម្ពស់ការសិក្សាភាសាខ្មែរ និងវប្បធម៌ អរិយធម៌ខ្មែរ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន ដែលអនុវត្ដកម្មវិធីសិក្សាអន្ដរជាតិ។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ សេចក្ដីណែនាំបានឲ្យដឹងថា ដើម្បីលើកកម្ពស់ការបង្រៀនភាសាខ្មែរ និងការយល់ដឹងពីវប្បធម៌ និងអរិយធម៌ខ្មែរ ដល់សិស្សានុសិស្ស ដែលមានសញ្ជាតិខ្មែរ ចាប់ពីឆ្នាំសិក្សា ២០២២-២០២៣ នេះតទៅ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន ដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ ដូចខាងក្រោម៖ ១៖ តម្រូវឱ្យសិស្សានុសិស្ស ដែលមានសញ្ជាតិខ្មែរ ជ្រើសរើសមុខវិជ្ជាភាសាខ្មែរ ជាមុខវិជ្ជាកាតព្វកិច្ច ២៖ គ្រឹះស្ថានសិក្សាត្រូវរៀបចំ និងបង្រៀនមុខវិជ្ជាចំណេះដឹងទូទៅស្តីពី វប្បធម៌ និងអរិយធម៌ខ្មែរ ៣៖ គ្រឹះស្ថានសិក្សាត្រូវដាក់បញ្ចូលកម្មវិធីសិក្សាមុខវិជ្ជាភាសាខ្មែរ និងមុខវិជ្ជាវប្បធម៌ និងអរិយធម៌ខ្មែរ ក្នុងម៉ោងសិក្សារបស់គ្រឹះស្ថានសិក្សា តាមការកំណត់ដែលមានចែង ក្នុងលិខិតបទដ្ឋានគតិយុត្ត ដោយឡែករបស់ក្រសួងអប់រំ យុវជន និងកីឡា៕ ផ្តល់សិទ្ធិដោយ៖ FRESH […]