By: Naren

ក្រសួងសាធារណការ៖ ឈ្វេងយល់ពីប្រភេទបណ្ណបើកបរនៅកម្ពុជា!

ព័ត៌មានជាតិ February 22, 2023 22/02/2023

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហាញនូវប្រភេទបណ្ណបើកបរនៅកម្ពុជា ដែលមានចំនួន៥ ប្រភេទ។ តោះមក ឈ្វេងយល់ពីប្រភេទបណ្ណបើកបរនៅកម្ពុជា ដែលមានដូចនៅខាងក្រោម៖ ១. បណ្ណបើកបរប្រភេទ “ក” ៖ – ទោចក្រយានយន្តដែលមានថាមពលអគ្គិសនីលើសពី១១គីឡូវ៉ាត់ – ទោចក្រយាន្តយន្តដែលមានទំហំស៊ីឡាំងលើសពី ១២៥ សង់ទីម៉ែត្រគូប – ទោចក្រយាន្តយន្តសណ្ដោងរ៉ឺម៉ក និង ត្រីចក្រយានយន្ត ២. បណ្ណបើកបរប្រភេទ “ខ” ៖ – រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥ តោន – អាចសមណ្ដោងរ៉ុម៉កដែលមានទម្ងន់សរុបអតិបរមាមិន លើសពី ០,៧៥តោន – រថយន្តដឹកអ្នកដំណើរមិនលើសពី ៩ នាក់ ដោយគិតទាំងអ្នកបើកបរ ៣. បណ្ណបើកបរប្រភេទ “គ” ៖ – រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥ តោន និងអាចសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥ តោន ៤. […]

ប្រជាកសិករខេត្តរតនគិរី ចាប់ផ្តើមប្រមូលផលគ្រាប់ស្វាយចន្ទី ខណៈទិន្នផលមានការថយចុះខ្លាំង, រីឯតម្លៃក៏ធ្លាក់ថ្លៃជាងឆ្នាំមុន

ព័ត៌មានជាតិ February 22, 2023 22/02/2023

(រតនគិរី)៖ ប្រជាកសិករខេត្តរតនគិរី បានចាប់ផ្តើមប្រមូលផលគ្រាប់ស្វាយចន្ទី ខណៈទិន្នផលមានការថយចុះខ្លាំង, រីឯតម្លៃក៏ធ្លាក់ចុះជាងឆ្នាំមុន។ ជាក់ស្តែងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមឈ្មួញបោះតង់ប្រមូលទិញនៅក្រុងបានលុង គឺទិញចូលគ្រាប់ស្វាយចន្ទីពូជ ក្នុង១គីឡូក្រាម តម្លៃ៤,៥០០រៀល និងគ្រាប់ស្វាយចន្ទីរធម្មតា ១គីឡូក្រាម តម្លៃ៤,៣០០រៀល, បើធៀបនឹងឆ្នាំមុនតម្លៃប្រមូលដំបូងគ្រាប់ស្វាយចន្ទីពូជក្នុង ១គីឡូក្រាម ជិត៦,០០០រៀល និងគ្រាប់ស្វាយចន្ទីធម្មតាជាង៥,០០០រៀល។ បើតាមម្ចាស់ចំការម្នាក់នៅស្រុកវ៉ើនសៃ មានឈ្មោះ ម៉េង រៀបរាប់ឱ្យដឹងថា ចំការចន្ទីគាត់ឆ្នាំនេះប្រមូលផលដំបូងមានការថយចុះខ្លាំងហើយការខាតបង់ច្រើន គឺផ្កាស្វាយចន្ទីក្រៀមស្វិតតែម្តង។ លោក ម៉េង បានបន្តថា ចំការស្វាយចន្ទីគាត់ប្រមាណ៥ហិកតា ការចំណាយថ្លៃពលកម្ម និងថ្នាំផ្សេងៗអស់លុយច្រើនតែទទួលទិន្នផលតិចជាងបណ្តាឆ្នាំមុនៗ, ហើយការខាតបង់ប្រហែលអស់ចំនួន ២លានរៀល ក្នុង១ហិកតា ដូច្នេះសរុបខាតដើមប្រហែល ១០លានរៀល។ កត្តាទាំងអស់ខាងលើនេះប្រជាកសិករមួយចំនួននាំគ្នាកាប់ដើមស្វាយចន្ទីចោលដោយបង្វែមកដាំកៅស៊ូ និងខ្លះដាំដំណាំផ្សេងៗ។ ទាក់ទិនទៅនឹងករណីខាងលើលោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ថាឆ្នាំនេះ (២០២២-២០២៣) អាកាសធាតុមានការប្រែប្រួលខ្លាំងពេលដែលស្វាយចន្ទីចេញផ្កា គឺមានភ្លៀងធ្លាក់ជោគជាំទើបបណ្តាលឱ្យទិន្នផលឆ្នាំនេះមានការថយចុះបែបនេះ។ លោក […]

សហព័ន្ធស្រូវអង្ករកម្ពុជា នាំយកអង្ករ និងផលិតផលធ្វើពីអង្ករ ចូលរួមការតាំងពិព័រណ៍នៅឌូបៃ លើកដំបូង

ព័ត៌មានជាតិ February 22, 2023 22/02/2023

(ឌូបៃ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមការតាំងពិព័រណ៍ GULFOOD FAIR នៅទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម ពិភពឌូបៃ (DUBIA WORLD TRADE CENTER) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម រយៈពេល៤ថ្ងៃ ( UNITED ARAB EMIRATE) ដោយនាំយកអង្ករ និងផលិតផលធ្វើអំពីអង្ករ មកដាក់តាំងបង្ហាញផងដែរ។ ការចូលរួមតាំងពិព័រណ៍នេះ ដឹកនាំដោយ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មាន សមាជិក សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជា មួយចំនួនបានចូលរួម កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ។ GULFOOD FAIR គឺជាព្រឹត្តិការណ៍តាំងពិព័រណ៍ដ៏ធំជាងគេសម្រាប់តំបន់មជ្ឈឹមបូព៌ា ដែលព្រឹត្តការណ៍ ឆ្នាំ២០២៣ នេះ គឺជាកម្មវិធីលើកទី២៨ ប្រព្រឹត្តឡើងពីថ្ងៃទី២០ ដល់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ និងមានការចូលរួមពី ក្រុមហ៊ុនធំៗ លំដាប់ពិភពលោកផ្នែកចំណីអាហារចំនួនជាង ៥ ០០០ ក្រុមហ៊ុន មកពីប្រទេសចំនួន […]

ប្អូនប្រុសដែលតស៊ូលក់បន្លែតាមភ្លើងស្តុបដើម្បីយកលុយទៅសិក្សា ពេលនេះ ឧកញ៉ា ស្រី ចាន់ថន ប្រកាសឧបត្ថម្ភជួយរយៈពេល៥ឆ្នាំ ទាំងសម្ភារសិក្សា និងថវិកាប្រចាំខែ

សង្គម February 22, 2023 22/02/2023

(ភ្នំពេញ)៖ ប្អូនប្រុសមួយរូបដែលធ្វើឱ្យមហាជនកោតសរសើរ និងអាណិតអាសូរជាពន់ពេក ក៏ព្រោះតែមានការតស៊ូក្នុងឆាកជីវិត ខំដាក់លក់បន្លែតាមភ្លើងស្តុបដើម្បីយកលុយទៅសិក្សា ដោយលក់តាំងពីទាបភ្លឺ ដើម្បីបានលុយរូតរះទៅរៀននៅពេលព្រលឹម។ ដោយឃើញពីការតស៊ូបែបនេះ ឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន ក៏បានស្វែងរកប្អូនប្រុស និងបានជួបតាមរយៈវីដេអូខល ដោយឧកញ៉ា ស្រី ចាន់ថន ប្រកាសឧបត្ថម្ភរយៈពេល៥ឆ្នាំ ទាំងសម្ភារសិក្សា និងថវិកាប្រចាំខែ។ ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា៖ «យប់ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ភ្នំពេញ បានជួបប្អូនប្រុសតាមវីដេអូឆាតដែលតស៊ូលក់បន្លែ នៅភ្លើងស្តុបណាន់ជីង រាជធានីភ្នំពេញ ដើម្បីយកលុយទៅសិក្សា ហើយនិងចាត់ឱ្យក្រុមការងារ ចុះដល់ទីតាំងប្អូននៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីជួយឧបត្ថម្ភដល់ប្អូនប្រុស ដើម្បីជួយសម្រួលក្នុងការសិក្សា។ ដោយសារខ្ញុំបានសួរ តើប្អូនប្រុសចង់បានអ្វី ប្អូនបានឆ្លើយថាចង់បានសៀវភៅសម្ភារសិក្សា ដោយសារជីវភាពខ្វះខាត ឪពុកស្លាប់ចោលតាំងប្អូននៅក្នុងពោះម៉ែ មានបងប្អូន៤នាក់ ប្អូនពិតជាស្រលាញ់ការសិក្សាពិតមែនតស៊ូណាស់ រៀនផងដើរលក់បន្លែផង។ ខ្ញុំសូមជួយប្អូនប្រុសក្នុងការសិក្សារយៈពេល៥ឆ្នាំ ទាំងសម្ភារសិក្សា និងថវិកាប្រចាំខែមួយចំនួនបន្ថែមទៀត ហើយក៏សូមអរគុណពុកម៉ែបងប្អូនដែលខំមិនប្រាប់ទីតាំងប្អូនប្រុស»៕

សហព័ន្ធកីឡាកាយវប្បកម្ម សម្រេចពិន័យកីឡាករ ២រូប ដែលជាប់ពាក់ព័ន្ធសារធាតុហាមឃាត់

ព័ត៌មានជាតិ February 21, 2023 21/02/2023

(ភ្នំពេញ)៖ ទីបំផុតសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានសម្រេចពិន័យកីឡាករ ២រូប គឺកីឡាករ ផាន់ ណារិទ្ធ និងកីឡាករ ស៊ាង ម៉េងសាង ហើយ ក្រោយអ្នកទាំងពីរ បានសារភាពពីកំហុសពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុហាមឃាត់ កំឡុងការប្រកួតកីឡាជាតិ លើកទី៣ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ។ ការអនុវត្តវិធានការច្បាប់របស់សហព័ន្ធនេះ ត្រូវបានប្រកាសក្នុងសន្និសីទសារព័ត៌មាន កាលពីចុងសប្ដាហ៍កន្លងទៅ ដោយលោក តឹក ប៊ុនវី ប្រធានសហព័ន្ធ ហើយក៏មានការចូលរួមពីសាមីកីឡាករទាំង ២រូប ព្រមទាំងគ្រូបង្វឹក និងកីឡាករ-កីឡាការិនីជាច្រើនផងដែរ ខណៈកីឡាករ ផាន់ ណារិទ្ធ ដែលជាម្ចាស់មេដាយមាសកីឡាជាតិ បានទទួលស្គាល់ថា ខ្លួនពិតជាបានប្រើប្រាស់សារធាតុហាមឃាត់ ដោយមិនជាប់ពាក់ព័ន្ធលោក សំបូរ សុភ័ណ្ឌ ឬអ្នកណាឡើយ ។ ជុំវិញរឿងរ៉ាងដ៏រសើបនេះដែរ លោក តឹក ប៊ុនវី បានសម្ដែងការសោកស្ដាយជាខ្លាំង បន្ទាប់ពីកីឡាករទាំងពីរ បានទទួលស្គាល់កំហុស ផ្ទុយពីការរាយការណ៍ដំបូងមកសហព័ន្ធ ។ ការណ៍នេះ នាំឲ្យសហព័ន្ធត្រូវអនុវត្តវិធានការច្បាប់ ដោយគ្មានការលើកលែង ដោយសហព័ន្ធបានសម្រេចពិន័យតាមកិច្ចសន្យា […]

ស្នងការនគរបាលខេត្តព្រះសីហនុ ផាកពិន័យមន្រ្តីចរាចរណ៍ផ្លូវគោកម្នាក់ ដែលជិះម៉ូតូបញ្ច្រាសទិស

សង្គម February 21, 2023 21/02/2023

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានដាក់បទបញ្ជាឱ្យ លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរងផែនការងារចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់ ឱ្យកោះហៅ លោកអនុសេនីយ៍ឯក អោម ស៊ីថន មន្រ្តីនៃការិយាល័យចរាចរណ៍ផ្លូវគោក ឱ្យចូលមកទទួលការផាកពិន័យ នៅការិយាល័យចរាចរណ៍ផ្លូវគោក។ ក្នុងករណីជិះបញ្ច្រាសទិសចរាចរណ៍នៅគោលដៅរង្វង់មូលសីហរាជមុខបី និងត្រូវទទួលវិន័យ០០៦ របស់អង្គភាព និងធ្វើការអប់រំណែនាំ បន្ថែមទៀត៕

កូរ៉េ សន្យាផ្តល់កូតាសម្រាប់ពលករកម្ពុជាឱ្យបានលើស១ម៉ឺននាក់ ក្នុងឆ្នាំ២០២៣

ព័ត៌មានជាតិ February 21, 2023 21/02/2023

(ភ្នំពេញ)៖ ភាគីកូរ៉េសន្យាថានឹងបង្កើនកូតាពលករកម្ពុជាឱ្យបានលើសមួយម៉ឺននាក់ ក្នុងឆ្នាំ២០២៣ និងកាន់តែច្រើននៅឆ្នាំបន្តបន្ទាប់ទៅមុខទៀត ខណៈពេលក្នុងឆ្នាំ២០២២កន្លងមកថ្មីៗនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់ល្អក្នុងវិស័យបញ្ជូនពលករទៅធ្វើការនៅកូរ៉េ ហើយតាមរយៈការវាយតម្លៃពីខាងភាគីកូរ៉េ ឃើញថាពលករកម្ពុជាមានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់នឹងការងារ ធ្វើឱ្យនិយោជកកូរ៉េស្រលាញ់ពេញចិត្តជាខ្លាំង។ ការសន្យានេះធ្វើឡើងក្នុងកិច្ចពិភាក្សារវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក UH SOOBONG ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។ នៅក្នុងជំនួបនោះ លោក អ៉ិត សំហេង លើកឡើងថា សាធារណរដ្ឋកូរ៉េជាមិត្តដ៏ល្អ ដែលបានចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យការទូត និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសយើងទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោករដ្ឋមន្ត្រីគូសបញ្ជាក់ដែរថា បើទោះស្ថិតក្នុងដំណាក់កាលកូវីដ-១៩ក្តី សាធារណរដ្ឋកូរ៉េនៅតែបន្តជ្រើសរើសពលករកម្ពុជាទៅបម្រើការងារនៅទីនោះ ព្រមទាំងមើលថែទាំ និងគាំពារពលករកម្ពុជាបានយ៉ាងល្អទៀតផង។ ជាមួយការដែលពលករកម្ពុជាបានវិលត្រឡប់ពីបម្រើការងារនៅសាធារណរដ្ឋកូរ៉េវិញ លោកសង្កេតឃើញថា ពួកគាត់មានវឌ្ឍនភាព និងមានការប្រែប្រួលសេដ្ឋកិច្ចជីវភាពយ៉ាងខ្លាំង ដោយអ្នកខ្លះប្រែក្លាយជាសហគ្រិនភាព និងជាអ្នកវិនិយោគដ៏ល្បីល្បាញ។ ទន្ទឹមនឹងនេះ លោក អ៉ិត សំហេង បានថ្លែងអំណរគុណដល់ក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ ដែលបានយកចិត្តទុកដាក់ផ្តល់សេវាការងារជូនដល់ពលករកម្ពុជាបានយ៉ាងល្អ ដោយនៅក្នុងឆ្នាំ២០២៣នេះ ភាគីកូរ៉េសន្យាផ្តល់កូតាជូនពលករកម្ពុជាជាង១ម៉ឺននាក់ទៀតនោះ តាមរយៈគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស […]

ក្រសួងកិច្ចការនារី អំពាវនាវអង្គការសង្គមស៉ីវិល ស្ថាប័នពាក់ព័ន្ធប្រកាន់ ខ្ជាប់ក្រមសីលធម៌ និងអព្យាក្រឹតភាព ចៀសវាងការប្រើស្ដង់ដារពីរ ជុំវិញមតិរិះគន់ប៉ះពាល់ដល់ស្ដ្រី

ព័ត៌មានជាតិ February 20, 2023 20/02/2023

(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ តាមរយៈ សេចក្ដីថ្លែងការណ៍របស់ខ្លួន បានអំពាវនាវអង្គការសង្គមស៊ីវិល ស្ថាប័នពាក់ព័ន្ធ មេត្តាប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងបង្ហាញនូវអព្យាក្រឹតភាពក្នុងការ អនុវត្តការងាររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ ចៀសវាងការប្រើប្រាស់ស្តង់ដារពីរ ដែល មានភាពលំអៀង និងរើសអើង ដើម្បីតែផលប្រយោជន៍នយោបាយរបស់ខ្លួន ដែលការណ៍នេះ អាចបន្ទាបតម្លៃរបស់អង្គការ ឬស្ថាប័នរបស់ខ្លួន។ ការចេញសេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រីកម្ពុជា ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតជ័យលាភី បានលើកឡើងពាក់ព័ន្ធ ការប្រើប្រាស់នូវស្ដង់ដារពីរបស់បណ្ដាញអង្គការសង្គមស៉ីវិល ដែលបានចេញសេច ក្ដីថ្លែងការណ៍ថ្កោលទោស ចំពោះការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើអ្នក សារ ព័ត៌មានជាស្ដ្រីរបស់ VOD។ ផ្ទុយទៅវិញ ចំពោះការប្រើប្រាស់ពាក្យប្រមាថលើប្អូន ថ្លៃស្រីរបស់សម្ដេច ដែលទើបទទួលមរណភាព មិនមានឃើញបណ្ដាអង្គការ សង្គមស៉ីវិលណា ចេញមុខថ្កោលទោសនោះឡើយ។ ក្រសួងកិច្ចការនារី ក្នុងសេចក្ដីថ្លែងការណ៍ដដែលនេះ បានបញ្ជាក់អំពីគោលជំហរ របស់ក្រសួង មិនគាំទ្រជាដាច់ខាតលើទង្វើ និងអំពើទាំងឡាយណា ដែលមានចរិត ហិង្សា អសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ និងក្រុមគ្រួសារ […]

BREAKING: លោក ចូ បៃដិន ទៅដល់រដ្ឋធានីអ៊ុយក្រែន និងជួបជាមួយលោក ហ្សេលេនស្គី ដោយមិនប្រកាសឱ្យដឹងជាមុន

ព័ត៌មានអន្តរជាតិ February 20, 2023 20/02/2023

(កៀវ)៖ នៅថ្ងៃចន្ទនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅដល់ទីក្រុងកៀវ ដោយពុំមានការប្រកាសឱ្យដឹងជាមុននោះឡើយ មុនគម្រប់ខួប ១ឆ្នាំគត់នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅទីក្រុងកៀវ លោក បៃដិន បានជួបគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ លោក ហ្សេលេនស្គី បានបង្ហោះរូបថតអ្នកទាំងពីរ​ចាប់ដៃគ្នា ជាមួយខ្លឹមសារយ៉ាងដូច្នេះថា «ដំណើរទស្សនកិច្ចរបស់អ្នជាសញ្ញាដ៏សំខាន់បំផុត បង្ហាញពីការគាំទ្រសម្រាប់ប្រជាជនអ៊ុយក្រែន»។ វាគឺជាទស្សនកិច្ចលើកដំបូង របស់លោក បៃដិន មកកាន់ទីក្រុងកៀវ គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង។ កាលពីខែធ្នូ ឆ្នាំ២០២២ លោក ហ្សេលេនស្គី បានបំពេញទស្សនកិច្ចចេញប្រទេសជាលើកដំបូង កំលុងពេលមានសង្រ្គាម ទៅកាន់រដ្ឋធានីវ៉ាស៉ីនតោនរបស់សហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា កន្លងមកនេះ សេតវិមានបានប្រកាសថា លោក បៃដិន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ ដែលនៅជាប់អ៊ុយក្រែន ក្នុងថ្ងៃអង្គារសប្តាហ៍​នេះ សម្រាប់ឱកាសខួប១ឆ្នាំ បន្ទាប់ពីរុស្ស៉ីបានលើកទ័ពចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ […]