By: Naren

តោះ! កុំភ្លេច Date គ្នានៅ Prince Manor ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31 ធ្នូ 2022 ដើម្បីមានឱកាសឈ្នះស្មាតហ្វូន OPPO Reno8

PR December 14, 2022 14/12/2022

តើអ្នកកំពុងស្វែងរកកន្លែងកម្សាន្តដែលមានទីតាំងមិនឆ្ងាយពីរាជធានីភ្នំពេញមែនអត់? ឥឡូវយើងសូមណែនាំរមណីយដ្ឋានមួយកន្លែងនោះគឺ មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ​ (Prince Manor Report) ជារមណីដ្ឋានមួយកន្លែងដែលមានទីតាំងធំទូលាយអាចសម្រាកលំហែជាមួយ បរិយាកាសបរិសុទ្ធ ទេសភាពស្អាតៗថតរូបត្រជាក់ភ្នែក និងមានឧបករណ៍លេងកម្សាន្តជាច្រើនប្រភេទតាមចំណងចំណូលចិត្តភ្ញៀវគ្រប់វ័យដូចជា សួនទឹក, ទីលានប្រណាំងឡាន Go Kart, កន្ត្រក់វិល 88 ម៉ែត្រ, ឡានបុកគ្នា, កៅអីហោះ, ទូកចោរសមុទ្រ, ឡើងជញ្ជាំង, សេះវិល, កៅអីឌីស្កូ, សួនកម្សាន្តកុមារ ប្រកបដោយផាសុកភាពនិងសប្បាយរីករាយ។ ឥឡូវនេះឱកាសពិសេសបានមកដល់ហើយ! សម្រាប់ភ្ញៀវដែលអញ្ជើញចូលកម្សាន្តនៅក្នុងមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ (Prince Manor Resort) ថតរូបជាមួយលេខ 8 ពណ៌មាស នៅមុខកន្រ្តកវិល រួច Check In បង្ហោះនៅក្នុង Facebook ភ្ជាប់ជាមួយ #OPPOReno8 រួចបំពេញសំបុត្រផ្សងសំណាង ឈ្មោះ និងលេខទូរស័ព្ទដាក់ក្នុងហិបឆ្នោតមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ OPPO Reno8។ អូ! ឈប់ៗ! ឥឡូវនេះក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO កំពុងមានកម្មវិធី​ «ប្រូម៉ូសិនចុងឆ្នាំពី OPPO» ដោយគ្រាន់តែទិញទូរស័ព្ទ OPPO […]

ក្រុមហ៊ុន សែលកាត និង អុីហ្សីខម របស់ក្រុមហ៊ុន រូយ៉ាល់ គ្រុប រួមគ្នាគាំទ្រ អង្គភាពការពារកុមារ (CPU) និងនគរបាលជាតិកម្ពុជា (CNP) ក្នុងការរៀបចំសន្និសីទកោសល្យវិច្ច័យឌីជីថលឆ្នាំ២០២២

PR December 13, 2022 13/12/2022

សន្និសីទនេះប្រមូលផ្ដុំដោយអ្នកចូលរួមដែលមានវត្តមានពីអង្គភាពនានាដូចជា អង្គភាពការពារកុមារ អង្គភាពទប់ស្កាត់បទល្មើសលើកុមារតាមបណ្ដាញអ៊ីនធឺណិត នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារបស់នគរបាលជាតិកម្ពុជា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និង នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ។ សន្និសីទនេះក៏នឹងត្រូវបានចូលរួមដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អ្នកជំនាញនៃឧស្សហកម្មនានា អ្នកជំនាញបច្ចេកវិទ្យា តំណាងពីវិស័យអប់រំ រួមគ្នាដើម្បីពិនិត្យមើលស្ថានភាពនៃឧក្រិដ្ឋកម្មឌីជីថលនៅកម្ពុជា និងផ្លាស់ប្ដូរចំណេះក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការស៊ើបអង្កេត និងទប់ស្កាត់ទុកជាមុន។ ភាពជឿនលឿនក្នុងបណ្ដាញទំនាក់ទំនងបច្ចេកវិទ្យា និងការរីកដុះដាលនៃឧបករណ៍តភ្ជាប់ រួមផ្សំជាមួយនឹងស្ថានភាពនៃជំងឺកូវិដ១៩ផងនោះ បានធ្វើឲ្យមានសន្ទុះនៃការប្រើប្រាស់និងតម្រូវការនៃការភ្ជាប់ទំនាក់ទំនង ដែលនេះមិនមែនសម្រាប់តែអាជីវកម្មតែប៉ុណ្ណោះទេ គឺសម្រាប់ទំនាក់ទំនងសង្គមផងដែរ។ ខណៈពេលដែលទំនាក់ទំនងអនឡាញ ផ្ដល់នូវភាពងាយស្រួលនិងអត្ថប្រយោជន៍ជាក់លាក់ណាមួយ វាក៏ពាំនាំមកនូវបញ្ហាប្រឈមថ្មីផងដែរជាពិសេសគឺកើតឡើងទៅលើកុមារ។ សន្និសីទកោសល្យវិច្ច័យឌីជីថល នឹងលើកឡើងពីបញ្ហាប្រឈមទាំងនេះផ្ដោតលើការការពារ កុមារ និងបង្ហាញពីអត្ថប្រយោជន៍ សមត្ថភាព និងគុណតម្លៃនៃភស្តុតាងឌីជីថលក្នុងការស៊ើបអង្កេតនានា។ អង្គភាពការពារកុមារ បាននឹងកំពុងធ្វើការជាមួយនឹង នគរបាលជាតិកម្ពុជា អស់រយៈពេលជាងមួយទស្សវត្សរ៍មកហើយ ដូចដែលបានអនុញ្ញាតនៅក្រោមអនុស្សរណៈនៃការយោគយល់រវាងស្ថាប័នទាំងពីរ។ ចំណុចសំខាន់ៗក្នុងរបៀបវារៈនៃសន្នីសីទរយៈពេលពីរថ្ងៃនោះគឺមានដូចជា នាយកដ្ឋាននៃនគរបាលជាតិកម្ពុជានឹងលើកឡើងពីសមត្ថភាពឌីជីថលកោសល្យវិច្ច័យ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍មានប្រធានបទស្ដីពីក្របខ័ណ្ឌបទប្បញ្ញត្តិរបស់ខ្លួនសម្រាប់អាជីវកម្មផ្ដត់ផ្គង់សេវាកម្មអ៊ីនធីណិត ស្របពេលដែលម្ចាស់អាជីវកម្មផ្ដត់ផ្គង់សេវាកម្មអ៊ីនធីណិតនឹងបង្ហាញពីការគាំទ្ររបស់ពួកគេលើការស៊ើបអង្កេត។ ចំណែកឯនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ និង នគរបាលជាតិកម្ពុជាមានប្រធានបទស្ដីអំពីការបង្ហាញនូវសមត្ថភាពបច្ចេកវិទ្យា។ ក្រុមហ៊ុនព័ត៌មាននិងទំនាក់ទំនងបច្ចេកវិទ្យា និងប្រតិបត្តិករទូរគមនាគមន៍របស់ ក្រុមហ៊ុន រូយ៉ាល់ គ្រុប ពោលគឺ អុីហ្សីខម […]

គ្រូបង្វឹកក្រុមកំពង់ស្ពឺ និយាយឡូយណាស់ ក្រោយឈ្នះក្រុមព្រៃវែងនៅ Slamball

PR December 12, 2022 12/12/2022

គ្រូបង្វឹករបស់ពង្រូលកំពង់ស្ពឺ លោក ឆាស្មីត ថាស្មាត់ឌូក និងក្ដូ គឺមាន់ចាញ់ស្រកាកីឡាករចាស់វស្សា ទូច អង្គរក្ស ខណៈក្រុមរបស់លោកអាចវាយបកយកឈ្នះ ២-១ (សិត) នៅកំពង់ស្ពឺ ពានរង្វាន់ Slamball។ លោក សៅ សាមីត ឬហៅថា ឆាស្មីត បានឲ្យដឹងប្រកួតក្រោយប្រកួតចប់នៅកំពង់ស្ពឺថា ការវាយបកយកឈ្នះលើក្រុមឌូក វិញនេះគឺជាបច្ចេកទេសមួយ ពិសេសការផ្លាស់ប្ដូរកីឡាករប្រកួតតែម្ដង។ គ្រូរបស់ពង្រូលកំពង់ស្ពឺខាងលើនេះបន្ថែមទៀតថា បន្ទាប់ពីសិតទី១ លោកនិងក្រុមពិភាក្សាគ្នារួចសម្រេចផ្លាស់ប្ដូរដាក់ ទូច អង្គរក្ស ចូលលេងវិញ។ ដោយសារកន្លងទៅ ទូច អង្គរក្ស ធ្លាប់លេងឈ្នះ ឌូក ក្ដូ និងដឹងពីបច្ចេកទេសលេងយកឈ្នះ ឬតទល់ជាមួយកីឡាកររូបនេះស្រាប់។ លោក ឆាស្មីត បន្តទៀតថា ចំណុចមួយទៀតគឺអាចនិយាយបានថា «មាន់ចាញ់ស្រកា ធ្លាប់ចាញ់ពីមុនដល់ប៉ះគ្នាជាថ្មីនៅតែភ័យ»។ ទូច អង្គរក្ស ដឹងពីរបៀបលេងដើម្បីឈ្នះលើ ឌូក និង ក្ដូ នេះឯងទើបលទ្ធផលប្រែប្រួលអាចវាយបកយកឈ្នះវិញបានកាលនៅកំពង់ស្ពឺ។ ចំណែកកីឡាករចិត្តត្រជាក់ ទុយ រាជ ឬ រាជភ្លីសក់ […]

ក្រុមហ៊ុន SOSAN GLOBAL CO.,LDT ប្រកាសនាំចូល Saketi Saffronលេខ1 មកលក់នៅកម្ពុជា

PR December 9, 2022 09/12/2022

កញ្ញា  សូ សាន ម្ចាស់ក្រុមហ៊ុន  SoSan Global Co.,Ltd ព្រមទាំងក្រុមការងារ ថ្មីៗនេះ បានមកដល់ទីតាំងក្រុមហ៊ុន Mohammad Saketi Saffron ដែលស្ថិតនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់។ ក្នុងការអញ្ជើញមកដល់ទីតាំងនេះ កញ្ញា សូ សាន បានមកចុះកុងត្រាជាមួយក្រុមហ៊ុននៅប្រទេសអារ៉ាប់ផ្ទាល់ ដើម្បីនាំចូលបន្តនូវបណ្តូលផ្កា Saketi Saffron លេខ1 ដែលល្អ មកលក់នៅកម្ពុជាយើង។ ក្នុងនាមជាក្រុមហ៊ុន នាំចូលបណ្តូលផ្កា Saketi Saffron ផ្តាច់មុខនៅកម្ពុជា កញ្ញា សូ សាន ចង់បង្ហាញទៅអតិថិជនថា Saketi Saffron នេះគឺពិតជារបស់ធម្មជាតិ មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។ ហើយក៏ចង់ឱ្យបងប្អូនអតិថិជនSakati Saffron ទាំងអស់គ្នាកាន់តែមានទំនុកចិត្តបំផុត ដោយសារក្រុមហ៊ុន  SoSan Global Co.,Ltd មកបង្ហាញទីតាំងពិតៗ សកម្មភាពពិតៗ និងការវេចខ្ចប់ នៅប្រទេសអារ៉ាប់ផ្ទាល់តែម្តង។ Saketi Saffron ជាប្រភេទផ្កា ដែលល្បីក្នុងទីផ្សានៅប្រទេសអារ៉ាប់ ហើយមានតម្លៃថ្លៃ និងល្អចំពោះសុខភាព […]

ទិញពិត! ឈ្នះពិត! ឈ្នះប្រាក់លានរាល់ថ្ងៃព្រមទាំង JBL Speaker 48 រង្វាន់ និងកាសឥតខ្សែ Enco Buds 80 រង្វាន់ រាល់ពេលទិញ OPPO គ្រប់ម៉ូដែល

PR December 9, 2022 09/12/2022

លើកនេះ OPPO បានផ្តល់នូវការភ្ញាក់ផ្អើល ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនដឹកជញ្ជូនអាហារ WOWNOW ចាប់ផ្តើមកម្មវិធីផ្សងសំណាងឈ្នះរង្វាន់ទូរស័ព្ទដៃម៉ាក OPPO Reno7 & Reno8 ជារៀងរាល់សប្តាហ៍ព្រមទាំងរង្វាន់លើកទឹកចិត្តជាច្រើនទៀតក្នុងអំឡុងពេលកំពុងប្រើ APP WOWNOW ដោយគ្រាន់តែលោកអ្នកធ្វើការកម្ម៉ង់អាហារ ឬ ភេសជ្ជៈពីហាងប្រ៊េនល្បីៗដែលមាននៅក្នុង WOWNOW Food Delivery ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31 ធ្នូ 2022។ ទន្ទឹមជាមួយគ្នានេះ OPPO កំពុងមាន «ប្រូម៉ូសិនចុងឆ្នាំពី OPPO» ទិញឈ្នះ! ឈ្នះលុយសុទ្ធ 1 លានរៀលជារៀងរាល់ថ្ងៃសរុប 32 លានរៀល និងរង្វាន់ផ្សេងៗទៀតរួមមាន JBL Speaker 48រង្វាន់ និងកាសឥតខ្សែ OPPO Enco Buds2 80រង្វាន់ ជាមួយកាដូបន្ថែមជាច្រើនទៀត នៅពេលដែលលោកអ្នកទិញស្មាតហ្វូន OPPO ចាប់ពីថ្ងៃនេះដល់ថ្ងៃទី1 មករា 2023។ បន្ថែមពីនេះ រាល់ការទិញទូរស័ព្ទ OPPO ចំនួន 3 ម៉ូដែលខាងក្រោមនេះនឹងទទួលបានការផ្តល់ជូនរួមមាន៖ – […]

ក្រុមសៀមរាប ឈ្នះខាងកំពង់ចាមនៅពាន Slamball ដូចការរំពឹងទុក

PR December 8, 2022 08/12/2022

តំណាងក្រុមបាល់ទះ ដំរីសៀមរាប ថាការយកឈ្នះលើក្រុមម្ចាស់ផ្ទះ មាន់ជល់កំពង់ចាម ២-០ (សិត) នេះគឺដូចទៅនឹងការរំពឹងទុកមុនប្រកួតអីចឹង ដោយសារតែក្រុមដៃគូប្រកួតនៅស្ទើរច្រើនចំណុចកាលពីម្សិលមិញនេះ។ កីឡាករ គង់ សុបាន បានឲ្យដឹងក្រោយបញ្ចប់ការប្រកួតថា ក្រុមម្ចាស់ផ្ទះ មាន់ជល់កំពង់ចាម គឺនៅស្ទើរច្រើនដូចជា ការចាប់សេវា ការធ្វើរនាំង(បាំង) និងការម៉ាត់ផ្ដាច់ជាដើម។ ហេតុនេះហើយទើបក្រុមខ្លួនអាចឈ្នះដាច់ ២-០ (សិត) នេះតែម្ដង។ កីឡាករកាន់តួនាទីជាអ្នកលើកបាល់រូបនេះបន្ថែមទៀតថា ក្រុមដែលខ្លួនគិតថាជាឧបសគ្គនៅប្រកួតក្រោយៗទៀតនោះគឺមាន ខាងព្រៃវែង ខាងភ្នំពេញ និងកំពង់ស្ពឺ ព្រោះតែក្រុមមួយៗមានសុទ្ធតែកីឡាករឆ្នើមៗ និងលេងល្អ។ ចំណែកកីឡាករចិត្តត្រជាក់ រស់ ហាន់វ៉ា ក៏សរសើរថាកម្មវិធីបាល់ទះ Slamball នេះគឺរៀបចំបានល្អ និងប្លែកដូចជាបានចុះទៅប្រកួតដល់បណ្ដាខេត្តផ្សេងៗ នាំឲ្យអ្នកគាំទ្របានទស្សនាផ្ទាល់ ឃើញកីឡាករដែលខ្លួនបានស្រឡាញ់គាំទ្រទៀតផង។ មួយវិញទៀតការប្រកួតនេះបែបស្តង់ដារ លេងមិនជាប់ដៃ ដែលជាគំរូល្អមួយដល់អ្នកជំនាន់ក្រោយ និងជាការលើកទឹកចិត្តដល់អ្នកចង់ហាត់ជាអាជីព ក្រៅពីនេះក៏ជាការកម្សាន្តមួយដល់ប្រជាជនតាមខេត្តបានទស្សនា។ សូមបញ្ជាក់ថាការប្រកួតកីឡាបាល់ទះ Anchor Slamball នេះ នឹងមានក្រុមចូលរួមទាំងអស់៨ក្រុម ក្នុងនោះ៧ក្រុមនៅតាមបណ្ដាខេត្ត និង១ក្រុមក្នុងរាជធានីភ្នំពេញ។ ដោយក្រុមទាំង៨នេះមានឈ្មោះ ភ្នំពេញត្រីឆ្លាំង គោព្រៃកណ្ដាល ខ្លាពពកបាត់ដំបង ដំរីសៀមរាប […]

ក្រុមហ៊ុន សាមសុង បានបន្តយុទ្ធនាការសកម្មភាពមនុស្សធម៍ដោយរួមសហការជាមួយក្រសួងពាណិជ្ជកម្មក្រោមប្រធានបទ “Love & Care” ដែលបានបរិច្ចាគសម្ភារសិក្សាចំនួន 1200 ឈុត និងថេប្លេតសាមសុង ដល់សិស្សានុសិស្សក្នុងស្រុកបាធាយ និងស្រុកព្រៃឈរ

PR December 7, 2022 07/12/2022

(ភ្នំពេញ) ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ៖ បើគិតមកត្រឹមពេលនេះមិនមែនជាលើកទី១ទេដែលក្រុមហ៊ុន សាមសុង បានបង្កើតសកម្មភាពមនុស្សធម៌ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមក៏ដូចជាសហគមន៍ជាច្រើនតាមរយៈការអប់រំ និងបណ្តុះបណ្តាលជំនាញផ្សេងៗ។ តាមរយៈ សេចក្តីស្រឡាញ់…ក្ដីបារម្ភ…ក្រុមហ៊ុន សាមសុង បានរួមសហការយុទ្ធនាការសប្បុរសធម៌ជាមួយនឹងក្រសួងពាណិជ្ជកម្មក្រោមប្រធានបទ “Love & Care” ដើម្បីធ្វើការចូលរួមបរិច្ចាគនូវសម្ភារសិក្សាចំនួន 1200 ឈុត ដល់សិស្សានុសិស្ស ដែលក្នុងនោះរួមមាន៖ សៀវភៅ, ខ្មៅដៃ, ជ័រលុប និងប្រដាប់ខួងខ្មៅដៃ រួមទាំង Samsung Tablet ចំនួន 80 គ្រឿងផងដែរ។ យុទ្ធនាការសប្បុរសធម៌របស់ក្រុមហ៊ុន សាមសុង បានប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មជាច្រើនរូប ព្រមទាំងអភិបាលខេត្ត អភិបាលស្រុករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពី ស្រុកបាធាយ និងស្រុកព្រៃឈរ។ គោលបំណងសំខាន់នៃសកម្មភាពសប្បុរសធម៌ដែលក្រុមហ៊ុន សាមសុង តែងតែធ្វើ និងកំពុងធ្វើនាពេលនេះ គឺដើម្បីផ្ដល់នូវភាពងាយស្រួលដល់សិស្សានុសិស្ស និងបំពេញការខ្វះខាតក្នុងការរៀនភាសា […]

ក្រុមហ៊ុន Tiger Beer អបអរឆ្នាំនៃភាពជឿជាក់ដ៏អស្ចារ្យសម្រាប់ចុងឆ្នាំជាមួយកំពូលតារា K-Pop Jessi និងកំពូលតារាល្បីៗប្រចាំប្រទេសជាច្រើនរូបទៀត

PR December 5, 2022 05/12/2022

ភ្នំពេញ ថ្ងៃទី 5 ធ្នូ 2022 – ក្រុមហ៊ុន Tiger Beer ដែលជាក្រុមហ៊ុនស្រាបៀរលំដាប់អន្តរជាតិ មានដើមកំណើតមកពីអាសុីបានអបអរឆ្នាំនៃភាពជឿជាក់ជាមួយនឹងមហាព្រឹត្តិការណ៍ការប្រគំតន្រ្តីដ៏កក្រើកដើម្បីចែកជូនទស្សនីយភាពដ៏អស្ចារ្យនៃការសម្ដែងផ្ទាល់របស់តារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនរូប និងជាពិសេសគឺកំពូលតារាស្រី K-Pop លំដាប់ពិភពលោកគឺកញ្ញា Jessi ឱ្យបានសម្ដែងក្នុងការប្រគំតន្រ្តីដំបូងបង្អស់នៅប្រទេសកម្ពុជារបស់គាត់។ ព្រឹត្តិការណ៍ដ៏រំភើបដែលបានទាក់ទាញអ្នកចូលរួមរហូតដល់ជាង 20,000នាក់ គឹជាផ្នែកមួយយុទ្ធនាការ ឆ្នាំនៃភាពជឿជាក់របស់ Tiger Beer ធ្វើឡើងជាសាកលដើម្បីអបអរភាពភាពជឿជាក់ និងជំរុញលើកទឹកចិត្តបុគ្គលឱ្យហ៊ានបង្ហាញនូវភាពអង់អាចរបស់ខ្លួនដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន។ ដោយមានការចូលរួមពីកំពូលតារាចម្រៀង K-pop កញ្ញា Jessi ព្រមទាំងកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនរូបដូចជា G-Devith, CG Movement, Tey$, Klapyahandz និង KmengKhmer បានរួមគ្នាធ្វើឱ្យអ្នកគាំទ្រ និងអ្នកស្នេហាតន្ត្រីដ៏ច្រើនកុះករទទួលបាននូវភាពរីករាយជាមួយនឹងការសម្ដែងដ៏កក្រើកក្នុងរាត្រីដែលមិនអាចបំភ្លេចបាន។ អ្នកនាង គង់ សូរីដា (Sorida Kong) ប្រធានគ្រប់គ្រងជាន់ខ្ពស់ម៉ាកសញ្ញា Tiger Beer នៃក្រុមហ៊ុន HEINEKEN Cambodia បានមានប្រសាសន៍ថា «ចរិតលក្ខណៈពិសេសពោរពេញដោយភាពអង់អាច និងជឿជាក់របស់ Jessi គឺពិតជាស័ក្ដិសមបំផុតនឹងអត្តសញ្ញាណម៉ាកសញ្ញារបស់យើង ដែលផ្ដោតសំខាន់ថាភាពជឿជាក់តែងជម្នះបានរាល់គ្រប់់ឧបសគ្គ។ […]

ក្រុមហ៊ុន វឌ្ឍវនៈ ប្រ៊ូវើរី បានរៀបចំព្រឹត្តិការណ៍ការប្រគំតន្ត្រីដ៏ធំ និងកក្រើកបំផុតលើសគេប្រចាំឆ្នាំ 2022 VATTANAC វ ALL IN FESTIVAL! និង កម្មវិធី “Meet and Greet” ដែលធំជាងគេបង្អស់ប្រចាំឆ្នាំ២០២២

PR December 5, 2022 05/12/2022

(ភ្នំពេញ) ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន វឌ្ឍវនៈ ប្រ៊ូវើរី បាននាំយកនូវវត្តមានកំពូលតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំប្រទេសកូរ៉េខាងត្បូង គឺកញ្ញា CL ដែលជា Queen of K-Pop និងមានការប្រគំតន្ត្រីដ៏ធំ និងកក្រើកបំផុត VATTANAC វ ALL IN FESTIVAL ដែលមិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដដែលនេះក៏មានការរៀបចំកម្មវិធី “Meet and Greet” ដែលជាការជួបសំណេះសំណាលជាមួយនឹងកញ្ញា CL ដោយមានការចូលរួមពីសំណាក់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងកំពូលតារាចម្រៀងលំដាប់ប្រទេសជាច្រើនរូប ហើយក៏មានហ្វេនៗជាច្រើននាក់ទៀតផង។ សម្រាប់កម្មវិធី “Meet and Greet” គឺជាការស្វាគមន៍ដ៏មានន័យ និង កក់ក្ដៅបំផុតចំពោះកញ្ញា CL និងជាការចងចំាដ៏ពិសេសមួយដែលមិនអាចបំភ្លេចបាន។ បន្ទាប់ពីកម្មវិធី “Meet and […]