By: Naren

អាហារដែលស្ត្រីមិនគួរទទួលទាន អំឡុងពេល​​មាន​ផ្ទៃពោះ

Mom Me January 5, 2023 05/01/2023

ស្ត្រីមានផ្ទៃពោះគួរតែជៀសវាងការទទួលទានស៊ុតឆៅ សាច់មិនទាន់ឆ្អិន ឬអាហារដែលមានជាតិកាហ្វេអ៊ីន ព្រោះវាអាចប៉ះពាល់ដល់សុខភាពម្តាយ និងទារក។ ត្រីដែលមានជាតិបារត៖ យោងតាមសេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេស (NHS) ស្ត្រីមានផ្ទៃពោះគួរតែជៀសវាងត្រីដែលមានជាតិបារតខ្ពស់ដូចជា ត្រីម៉ាកែល ធូណា ត្រីដាវ… ការស្រូបយកជាតិបារតច្រើនពេកអំឡុងពេលមានផ្ទៃពោះអាចបណ្តាលឱ្យបំផ្លាញខួរក្បាល និងប្រព័ន្ធសរសៃប្រសាទដែលកំពុងលូតលាស់របស់ទារក។ អាហារឆៅ ឬចម្អិនមិនបានល្អ៖ សាច់ដែលចម្អិនមិនបានល្អ ឬឆៅងាយធ្វើអោយស្ត្រីឆ្លងបាក់តេរី ឬប៉ារ៉ាស៊ីតជាច្រើនដូចជា Toxoplasma, coli, Listeria, and Salmonella។ ស្ត្រីគួរចម្អិនសាច់កែឆ្នែមុនពេលញ៉ាំដើម្បីជៀសវាងការឆ្លងរោគ។ ស៊ុតឆៅ៖ ស្ត្រីមានផ្ទៃពោះគួរតែចៀសវាងការទទួលទានស៊ុតឆៅ ព្រោះវាអាចឆ្លងមេរោគ salmonella ។ រោគសញ្ញានៃការឆ្លងមេរោគ salmonella រួមមានគ្រុនក្តៅ ក្អួត ចង្អោរ និងរាគ។ អាហារមានជាតិកាហ្វេអ៊ីន៖ ការញ៉ាំជាតិកាហ្វេអ៊ីនអាចបណ្ដាលឱ្យទារករលូតនិងសម្រាលមកមិនគ្រប់គីឡូ។ ជាពិសេស ស្ត្រីមានផ្ទៃពោះគួរតែទទួលទានជាតិកាហ្វេអ៊ីនតិចជាង ២០០មីលីក្រាមក្នុងមួយថ្ងៃ។ ប៉ុន្តែអ្នកត្រូវប្រុងប្រយ័ត្ន ព្រោះមិនត្រឹមតែនៅក្នុងកាហ្វេប៉ុណ្ណោះទេ ជាតិកាហ្វេអ៊ីនក៏មាននៅក្នុងតែ សូកូឡា និងភេសជ្ជៈប៉ូវកម្លាំងផងដែរ៕ ប្រភព៖ healthline *បញ្ជាក់នេះជាអត្ថបទប្រែសម្រួលពីគេហទំព័របរទេស ក្នុងគោលបំណងចែករំលែក និងដាស់តឿនជូនប្រិយមិត្តអ្នកអាន រាល់ចម្ងល់ ឬរាល់ការពិភាក្សា លោក លោកស្រី គួរគប្បីទៅប្រឹក្សាជាមួយនឹងគ្រូពេទ្យឬអ្នកជំនាញ៕

រឿងទាំង៥ ដែលត្រូវធ្វើក្នុងការថែទាំសុខភាពផ្លូវចិត្ត

ចំណេះដឹង January 5, 2023 05/01/2023

លោកអ្នកប្រហែលជាបានដឹងច្រើនហើយអំពីវិធីសាស្ត្រក្នុងការថែទាំសុខភាពផ្លូវកាយ ពេលនេះ យើងខ្ញុំសូមលើកយកមកចែកជូនលោកអ្នកនូវគន្លឹះល្អៗចំនួន ៥ ដែលលោកអ្នកអាចយកទៅអនុវត្តដើម្បីទទួលបាននូវសុខភាពផ្លូវចិត្តល្អ។ ១) យកចិត្តទុកដាក់ចំពោះរបបអាហារ ពិតណាស់ របបអាហារក៏ជះឥទ្ធិពលដល់សុខភាពផ្លូវចិត្តផងដែរ។ ការបរិភោគអាហារទៀងពេល សមស្រប និងសម្បូរបែបក៏ជួយឲ្យសុខភាពផ្លូវចិត្តមានភាពល្អប្រសើរដែរ។ ម្យ៉ាងទៀត សូមចៀសវាងសារធាតុញៀន ជាតិស្រវឹង ឬភេសជ្ជៈប៉ូវកម្លាំងមួយចំនួនដែលអាចភ្ញោចឱ្យខួរក្បាលយើងដំណើរការមិនល្អ ងាយមានជំងឺផ្លូវចិត្ត។ ២) ធ្វើសកម្មភាពរាងកាយឱ្យច្រើន ការធ្វើសកម្មភាពរាងកាយឱ្យច្រើនដូចជាការដើរ ឬហាត់ប្រាណជាដើមជួយឲ្យបន្ថយភាពតានតឹងចិត្ត បញ្ចេញជាតិពុល ហើយជួយឱ្យយើងមានអារម្មណ៍ល្អ។ ៤) សម្រាន្តឱ្យបានគ្រប់គ្រាន់ ទាំងកាយ ទាំងចិត្តយើងសុទ្ធតែត្រូវការការសម្រាក។ យកល្អ យើងគួរគេងឲ្យបាន ៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីឱ្យខួរក្បាលយើងមានភាពស្រស់ស្រាយ និងអាចបន្តដំណើរការយ៉ាងល្អនៅថ្ងៃស្អែក។ ៥) ចែករំលែកពីអារម្មណ៍ខ្លួនឯងជាមួយមនុស្សជាទីទុកចិត្ត ការចែករំលែកពីអារម្មណ៍ខ្លួនឯង អាចរាប់ថាជាតម្រូវការមូលដ្ឋានសម្រាប់សុខភាពផ្លូវចិត្ត។ សូមស្វែងរកមនុស្សជាទីទុកចិត្ត ហើយរៀនពីរបៀបចែករំលែកអារម្មណ៍ខ្លួនឯង ដែលមានលក្ខណៈសាមញ្ញៗ ទាំងអារម្មណ៍ល្អ និងអារម្មណ៍មិនល្អ នោះដល់ពេលមានរឿងធំ យើងក៏អាចចែករំលែកបានដូចគ្នា។ ៥) ពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេសផ្លូវចិត្ត ប្រាកដណាស់ លោកអ្នកក៏អាចជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេសផ្លូវចិត្តដើម្បីទទួលបានការវាយតម្លៃ ព្យាបាល និងដំបូន្មានល្អៗទាក់ទងនឹងបញ្ហាសុខភាពផ្លូវចិត្ត ក្នុងករណីចាំបាច់៕

លោកបណ្ឌិត អ៉ី ពិសិដ្ឋ ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុស្បា ប្រផឹធី ក្នុងថ្ងៃខួបកំណើត ចំណាយពេលវេលាផ្ទាល់ខ្លួន មកស្រុកកំណើតចែកអំណោយដល់សិស្សានុសិស្សឆ្នើម

PR January 4, 2023 04/01/2023

ខេត្តក្រចេះ៖ ពិតជាគួរឱ្យកោតសរសើរ ដោយលោកបណ្ឌិត អ៉ី ពិសិដ្ឋ ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុស្បា ប្រផឹធី បានចំណាយថវិកា និងពេលវេលាផ្ទាស់ខ្លួនដើម្បីចែកអំណោយដល់សិស្សានុសិស្សឆ្នើមក្នុងថ្ងៃខួបកំណើតរបស់ខ្លួន។ សម្មភាពនៃការចុះចែកអំណោយ និងរំលែកក្តីស្រលាញ់ពីសំណាក់លោកបណ្ឌិត អ៉ី ពិសិដ្ឋ ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុស្បា ប្រផឹធី ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ចំឱកាសថ្ងៃពិសេសគឺខួបកំណើតរបស់លោកបណ្ឌិត អ៉ី ពិសិដ្ឋ និងនៅក្នុងអនុវិទ្យាល័យ កោះច្រែង ឃុំកោះច្រែង ស្រុកចិតបុរី ខេត្តក្រចេះ ដែលខេត្តនេះក៏ជាស្រុកកំណើតរបស់លោកបណ្ឌិតផងដែរ។ ដើម្បីជាចំណងដៃក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្លួន លោកបណ្ឌិត អ៉ី ពិសិដ្ឋ ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន បុស្បា ប្រផឹធី បាននាំយកអំណោយជាសម្ភារសិក្សាជូនដល់សិស្សានុសិស្សឆ្នើម ក៏ដូចជាការចូលរួមលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងថ្ងៃបើកបវេសនកាលសិក្សាឆ្នាំថ្មី នៅសាលាអនុវិទ្យាល័យ កោះច្រែង។ នៅក្នុងពិធីនេះដែរ សិស្សានុសិស្សឆ្នើមចំណាត់ថ្នាក់លេខ១ ដល់ លេខ៣ មានចំនួន ៤៥នាក់ ក្នុងម្នាក់ៗទទួលបាន កាបូបស្ពាយ សៀវភៅ ប៊ិច ខ្មៅដៃ និងដែកខួង។ […]

មន្ទីរពេទ្យកាល់ម៉ែត្រ បង្ហាញពីប្រភេទជំងឺសើសែ្បកមួយចំនួនដែលអាចកើតលើកេ្មងតូចៗ!

Mom Me January 4, 2023 04/01/2023

ជាញឹកញាប់ក្មេងងាយប្រឈមនឹងបញ្ហាសែ្បកដូចមនុស្សធំដែរ ដោយសារស្បែកគឺជាសរីរាង្គដែលប្រឈមដោយផ្ទាល់ជាមួយបរិស្ថាន។ ជំងឺស្បែកមួយចំនួនធំដែលកើតលើក្មេងតូចតែស្រួចស្រាល ហើយជារឿយៗ អាចជាសះស្បើយដោយខ្លួនឯងដោយមិនបន្សល់ទុកនូវស្លាកស្នាមអ្វីទាំងអស់។ ក្នុងនោះផងដែរ មន្ទីរពេទ្យកាល់ម៉ែត្រ ក៏បានបង្ហាញពីជំងឺស្បែកមួយចំនួនដែលកើតលើកេ្មងតូចដូចខាងក្រោមនេះ៖ ១. Vernix caseosa: កំអែលខ្លាញ់ស្អិតពណ៌ស ឬ ពណ៌ប្រផេះ អាចមាននៅលើសែ្បកក្មេងដែលទើបកើត ដែលមានតួនាទីចូលរួមការពារទារកប្រឈមនឹងបរិស្ថានជុំវិញ។ ស្ថានភាពសែ្បកនេះនឹងវិលមករកភាពធម្មតាដោយខ្លួនឯង។ ២. Sebaceous hyperplasia: ការរីកត្រដែតនៃក្រពេញខ្លាញ់នៅលើ ច្រមុះ ថ្ពាល់ ពុកមាត់ និងថ្ងាស់ គេសង្កេតឃើញភាគច្រើននៅលើកេ្មងដែលកើតគ្រប់ខែ កើតឡើងដោយសាររងឥទ្ធិពលអរម៉ូន androgen ពីម្តាយ។ ស្ថានភាពនេះនឹងបាត់ទៅវិញដោយឯកឯង។ ៣. Milium (plural Milia): កន្ទួលតូចៗពណ៌ស រឹង នៅលើមុខ ខ្លួន ដៃ ជើង ប្រដាប់ភេទ និងក្នុងមាត់ អាចមាននៅលើសែ្បកក្មេងដែលទើបកើត ហើយអាចបាត់ទៅវិញដោយឯកឯង ឬករណីខ្លះត្រូវឆ្កឹះយកចេញដោយបចេ្ចកវិជ្ជាពេទ្យ។ ៤. Miliaria: កន្តួលពងទឹកតូចៗ ថ្លា ឬ ក្រហមឈូកលាយជាមួយខ្ទុះ បណ្តាលមកពីសីតុណ្ហភាពកៅ្ត នាំឲ្យកកស្ទះរន្ធញើស។ ករណីនេះសង្កេតឃើញនៅ ថ្ងាស […]

ត្រូវពាក់កាសច្រើនពេក! តើគួរធ្វើយ៉ាងណាដើម្បីការការពារការស្តាប់របស់កុមារនៅពេលរៀនតាមអនឡាញ?

Mom Me January 4, 2023 04/01/2023

ការពាក់កាសជាញឹកញាប់ក្នុងអំឡុងពេលសិក្សាតាមអ៊ីនធឺណិតអាចបង្កើនហានិភ័យនៃការបាត់បង់ការស្តាប់ចំពោះកុមារតូចៗ។ ក្នុងអំឡុងពេលនៃការរីករាលដាលនៃ Covid-19 កុមារត្រូវសិក្សាតាមអ៊ីនធឺណិតនៅផ្ទះ ហើយការប្រើកាសច្រើនជាងធម្មតាគឺជៀសមិនរួច។ ការពាក់កាសជាប់គ្នាក្នុងរយៈពេលយូរអាចធ្វើឱ្យបាត់បង់ការស្តាប់។ នេះជារឿងមួយចំនួនដែលឪពុកម្ដាយអាចត្រូវធ្វើដើម្បីការពារការស្តាប់របស់កូន។ យោងតាម The Conversation សំឡេងត្រូវបានវាស់ជា decibels (dB) ។ កម្រិតសំឡេងសុវត្ថិភាពដែលបានណែនាំសម្រាប់កុមារគឺតិចជាង ៨០ dB ។ ការឮសំឡេងណាមួយខ្លាំងជាងនេះ ជាពិសេសការស្តាប់កាស អាចបណ្តាលឱ្យបាត់បង់ការស្តាប់។ មធ្យោបាយសម្រាប់ឪពុកម្តាយដើម្បីពិនិត្យមើលថាតើសំឡេងដែលកូនកំពុងឮខ្លាំងពេកឬអត់។ នោះគឺប្រសិនបើអ្នកឈរដៃឆ្ងាយពីកុមារ ហើយអ្នកនៅតែអាចលឺសំឡេងនៅពេលក្មេងពាក់កាស នេះបង្ហាញថាកុមារកំពុងបញ្ចេញសំឡេងខ្លាំងពេកហើយ។ លើសពីនេះ ឪពុកម្តាយគួរតែទុកឱ្យកូនរៀននៅកន្លែងស្ងាត់។ ប្រសិនបើកូនរបស់អ្នកកំពុងសិក្សានៅកន្លែងដែលមានសម្លេងរំខាន នោះគាត់ទំនងជានឹងបង្កើនកម្រិតសំឡេង ដើម្បីកុំឱ្យមានការសន្ទនា ឬសំឡេងរំខានពីខាងក្រៅ។ បន្ទាប់ពីពាក់កាស កុមារគួរសម្រាកពីរបីនាទី ឬយូរជាងនេះ ដើម្បីឱ្យត្រចៀករបស់ពួកគេធូរស្បើយ។ ឪពុកម្តាយចងចាំថានៅពេលដែលបាត់បង់ការស្តាប់ វាគឺជាអចិន្ត្រៃយ៍ មិនអាចព្យាបាលឱ្យឮដូចមុនបានទេ។ ដូច្នេះ វាជារឿងសំខាន់ដែលអ្នកត្រូវធ្វើអ្វីដែលអ្នកអាចធ្វើបានដើម្បីការពារការបាត់បង់ការស្តាប់របស់កូនលោកអ្នក៕ ប្រភព៖ zingnews

រួសរាន់ឡើង! សាកលវិទ្យាល័យភូមិន្ទកសិកម្ម ផ្ដល់ជូនអាហារូបករណ៍រយៈពេល ៤ឆ្នាំពេញ ដល់សិស្សនិទ្ទេស A ឱ្យចូលសិក្សា ព្រមទាំងទទួលបានការឧបត្ថម្ភគាំទ្រផ្សេងៗ

ព័ត៌មានជាតិ January 4, 2023 04/01/2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បានចេញជូនដំណឹង ស្ដីពី ការផ្ដល់ជូនអាហារូបករណ៍រយៈពេល ៤ឆ្នាំពេញ ដល់សិស្សនិទ្ទេស A ឱ្យចូលសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ សាកលវិទ្យាល័យភូមិន្ទកសិកម្មមានកិត្តិយស សូមជម្រាបជូនដំណឹងដល់ ក្មួយៗសិស្សានុសិស្ស និង អាណាព្យាបាលសិស្សានុសិស្សទាំងអស់ ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២ នេះ ឱ្យបាន ជ្រាបថា សាកលវិទ្យាល័យភូមិន្ទកសិកម្មសូមផ្ដល់ជូនអាហារូបករណ៍ដល់សិស្សនិទ្ទេស A គ្រប់រូប ឱ្យចូលសិក្សា នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នឹងទទួលបានការឧបត្ថម្ភគាំទ្រផ្សេងៗ ដូចខាងក្រោម៖ – ទទួលបានការសិក្សារយៈពេល៤ឆ្នាំពេញ លើមុខជំនាញណាមួយដែលចង់សិក្សា ដោយឥតគិតថ្លៃ – ទទួលបានការស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន ដោយឥតគិតថ្លៃ រយៈពេល៤ឆ្នាំ – ទទួលបានជំនួយឧបត្ថម្ភបន្ថែម សម្រាប់ការស្នាក់នៅ ក្នុងរយៈពេលសិក្សាថ្នាក់បរិញ្ញាបត្រ៤ឆ្នាំ – សាកលវិទ្យាល័យនឹងជួយរកការងារធ្វើក្រៅម៉ោងសិក្សាជូននិស្សិត ប្រសិនត្រូវការ – ទទួលបានឱកាសហាត់ការនៅកសិដ្ឋាន ឬ ក្រុមហ៊ុនទាំងក្នុងស្រុក និងនៅបរទេស ក្នុងពេលសិក្សា – សាកលវិទ្យាល័យនឹងជួយសម្រួលរកការងារធ្វើជូន ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ – […]

សម័យឌីជីថល! មាតាបិតា និងអាណាព្យាបាល គួរតែដឹងថាតើគួរកំណត់ឱ្យកុមារមើលទូរស័ព្ទ ឬថេប្លេត បែបណាទើបល្អទៅ?

Mom Me January 4, 2023 04/01/2023

នៅពេលញៀនស្មាតហ្វូន កុមារងាយនឹងឆាប់ខឹង ហើយបន្តិចម្តងៗក្លាយជាមនុស្សមិនចាប់អារម្មណ៍ចំពោះពិភពលោកជុំវិញពួកគេ។ ខណៈឱពុក ម្តាយ អាណាព្យាបាលមួយចំនួនពិតជាមិនចង់ឱ្យកូនៗលេងឧបករណ៍ទាំងនេះឡើយ ប៉ុន្តែកិច្ចការរវល់ដែលធ្វើឱ្យអាណាព្យាបាលមិនមានពេលក្នុងការមើលថែកូន ដូច្នេះដើម្បីជម្នះស្ថានភាពនេះ គឺមានវិធីសាមញ្ញបំផុតសម្រាប់ឪពុកម្តាយក្នុងការជួយកុមារឱ្យកាត់បន្ថយពីការលេងស្មាតហ្វូន ឬថេប្លេត។ មាតាបិតា និងអាណាព្យាបាលអាចឱ្យកុមារមើលទូរស័ព្ទ និងទូរទស្សន៍ តាមយុទ្ធសាស្រ្តMទាំង៤ ដែលជាការណែនាំដោយសមាគមន៍គ្រូពេទ្យឯកទេសរោគកុមាររបស់ប្រទេសកាណាដា​ (Canadian Pediatric Society)។ ១. កាត់បន្ថយ (Minimize) – កុមារក្រោមអាយុ២ឆ្នាំ មិនគួរឱ្យមើលទេ (អាចប៉ះពាល់ដល់ការលូតលាស់ភ្នែកកុមារ)។ – កុមារចន្លោះអាយុ ២ទៅ៥ឆ្នាំ គួរមើលតិចជា១ម៉ោងក្នុងមួយថ្ងៃ។ ២. Mitigate – ឪពុកម្តាយគួរមើលជាមួយកុមារ – ជ្រើសយកវីដេអូណាដែលមានលក្ខណៈជាការអប់រំសំរាប់កុមារ និងមានឱ្យកុមារមានសកម្មភាព។ ឧទាហរណ៍ មានឱ្យរៀននិយាយ ថាតាមពាក្យជាដើម។ ៣. ការប្រើប្រាស់ដោយយកចិត្តទុកដាក់ (Be Mindful) – បិទឧបករណ៍ទាំងនោះចោលពេលឈប់មើលឬឈប់ប្រើ។ មិនត្រូវបើកកំដរពេលកុមារលេងអ្វីផ្សេងឡើយ (បើកទូរទស្សន៍ ឧបករណ៍ទាំងនោះចោលពេលកុមារលេងអ្វីផ្សេងអាចធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់ផ្នែកផ្ចង់ ឬផ្តោតអារម្មណ៍លើអ្វីមួយ របស់កុមារ)។ ៤. ធ្វើជាគំរូ (Model) – មនុស្សចាស់នៅក្នុងផ្ទះនេះផ្ទាល់គួរតែធ្វើជាគំរូដល់កុមារនៅក្នុងគ្រួសារទាក់ទងបញ្ហាមើលឧបករណ៍ទាំងនេះ។ […]

ឆ្នាំថ្មីហើយ! គួរតែមានទម្លាប់ទាំងនេះ ដើម្បីជម្រុញការសម្រកទម្ងន់កាន់តែមានប្រសិទ្ធភាព

ចំណេះដឹង January 3, 2023 03/01/2023

ឆ្នាំថ្មី ២០២៣ បានឈានចូលមកដល់ហើយ ក៏វាជាពេលវេលាដែលអ្នកគួររក្សាទម្លាប់ទាំងនេះឡើងវិញ ដោយផឹកទឹកឱ្យបានច្រើន រៀបចំផែនការអាហារ និងគេងឱ្យបានគ្រប់គ្រាន់ គឺជាទម្លាប់ដែលជួយអ្នកសម្រកទម្ងន់កាន់តែមានប្រសិទ្ធភាព។ គេង ៧-៨ម៉ោងក្នុងមួយយប់ ការគេងគ្រប់គ្រាន់គឺសំខាន់សម្រាប់សុខភាពផ្លូវចិត្ត និងរាងកាយ។ កង្វះនៃការគេងបង្កើនកម្រិត cortisol ដែលអាចបណ្តាលឱ្យយើងញ៉ាំច្រើននៅពេលថ្ងៃ។ អារម្មណ៍នឿយហត់ដោយសារគេងមិនលក់ស្រួលធ្វើឱ្យយើងមានទំនោរមិនចង់ហាត់ប្រាណ។ គួរតែគេងឱ្យបាន ៧ទៅ៨ម៉ោងក្នុងមួយយប់ អ្វីដែលអ្នកគួរធ្វើមុនពេលគេងត្រូវបិទឧបករណ៍អេឡិចត្រូនិចប្រហែលមួយម៉ោងកន្លះ ចៀសវាងការញ៉ាំអាហារច្រើន ហើយរក្សាកន្លែងគេងឱ្យមានផាសុកភាព និងគ្មានពន្លឺខ្លាំង។ ផឹកទឹកឱ្យបានច្រើន ការរក្សាជាតិទឹកគឺជាវិធីដ៏ល្អឥតខ្ចោះក្នុងការបន្សាបជាតិពុលក្នុងរាងកាយរបស់អ្នក វាជួយអ្នកក្នុងការរំលាយអាហាររបស់អ្នក។ បន្ថែមទម្លាប់នេះ អ្នកនឹងអាចស្រកទម្ងន់បាន បញ្ឈប់ការផឹកភេសជ្ជៈផ្សេងទៀតដូចជាគ្រឿងកំប៉ុង ទឹកផ្លែឈើ… ភេសជ្ជៈទាំងនេះនឹងឡើងជាតិខ្លាញ់ និងរារាំងដំណើរការសម្រកទម្ងន់របស់អ្នក។ មានផែនការអាហារប្រចាំថ្ងៃ ការរៀបចំផែនការអាហាររៀងរាល់សប្តាហ៍ជារឿងអ្នកគួរធ្វើ។ លើសពីនេះទៀត អ្នកក៏គួរពិចារណាពិគ្រោះជាមួយអ្នកជំនាញខាងចំណីអាហារ ដើម្បីប្រាកដថាអ្នករក្សាបាននូវកាឡូរី ខ្លាញ់ និងប្រូតេអ៊ីនត្រឹមត្រូវសម្រាប់តម្រូវការរាងកាយរបស់អ្នក ដែលនឹងជួយអ្នកឱ្យសម្រេចបាននូវគោលដៅរបស់អ្នក។ បង្កើតបរិយាកាសដែលជំរុញដោយអ្នកចង់ទៅហាត់ប្រាណ ប្រសិនបើអ្នកមិនចូលចិត្តទម្លាប់ហាត់ប្រាណរបស់អ្នកទេ វាងាយនឹងធ្វើឱ្យអ្នកគ្មានចិត្តចង់ទៅហាត់ប្រាណទៀតទេ។ ចូរស្វែងរកទម្លាប់ហាត់ប្រាណដែលអ្នកចូលចិត្តធ្វើឱ្យអ្នកសប្បាយរាល់ពេលដែលអ្នកបានធ្វើវា៕ ប្រភព៖ zingnews

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នឹងអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមា កម្ពស់១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ នៅថ្ងៃស្អែក

ព័ត៌មានជាតិ January 3, 2023 03/01/2023

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមា កម្ពស់១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ខេត្តកំពត នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ។ រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ឱ្យក្រុមហ៊ុន សុខា អូតែល សាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ លើខ្នងភ្នំបូកគោ ស្ថិតនៅក្នុងភូមិសាស្ត្រវាលស្រែ៥០០ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ដោយគោរពទៅតាមប្លង់មេ និងរចនាប័ទ្មដែលក្រុមការងារអន្តរក្រសួងបានសម្រេចឯកភាព ដោយមានការគាំទ្រពីគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។ ការសាងសង់ព្រះពុទ្ធប្បដិមានេះ នឹងចូលរួមចំណែកលើកកម្ពស់ការគោរពព្រះពុទ្ធសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបង្កើតនូវសក្តានុពលទេសចរណ៍ថ្មីមួយទៀត នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអុជធូប​ ថ្វាយគ្រឿងសក្ការៈបូជាដេីម្បីសូមសេចក្តីសុខ​ សេចក្តីចម្រេីនពីលោកយាយម៉ៅ និង​អ្នកតាភ្នំ​ ស្ថិតនៅក្រុងបូកគោ​ ខេត្តកំពតផងដែរ។ ក្រុមហ៊ុនសុខាអូតែល ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល នឹងសាងសង់ រូបសំណាកព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំ នៅលើខ្នងភ្នំបូកគោ […]

អបអរសាទរ! ក្រុមសៀកអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង ទទួលបានជាផ្លូវការនូវវិញ្ញាបនបត្របំបែកឯកទត្តកម្មពិភពលោក Guinness World Records

ព័ត៌មានជាតិ December 28, 2022 28/12/2022

(បាត់ដំបង)៖ ពិធីប្រគល់ និងទទួលនូវវិញ្ញាបនបត្របំបែកឯកទត្តកម្មពិភពលោក Guinness World Records របស់អង្គការហ្វារពន្លឺសិល្បៈ បានធ្វើឡើងនៅថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។ អង្គការហ្វារពន្លឺសិល្បៈ បានបំបែកឯកទគ្គកម្មពិភពលោក Guinness World Records តាមរយៈ​ការសម្តែងសៀក រយៈពេល ២៤ម៉ោង ១០នាទី និង៣០វិនាទី ដោយ​មិនមាន​ការឈប់សម្រាក។ នេះជាកំណត់ត្រា​នៃការសម្តែងសៀកដ៏យូរជាងគេ​លើពិភពលោក​ ដោយមានសិល្បករ​ចូលរួមសម្តែងប្រមាណ ៩០នាក់ ដោយការសម្ដែងនេះប្រព្រឹត្តទៅកាលពីឆ្នាំ២០២១កន្លងទៅនេះ៕ ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង