By: Naren

ធនាគារ វីង ប្រគល់រថយន្តទំនើប Lexus LX600 SUV ដល់អ្នកឈ្នះរង្វាន់ កម្មវិធី ‘ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ’

PR December 28, 2022 28/12/2022

រថយន្ត Lexus LX600 SUV, រថយន្ត Pickup Ford Ranger Wildtrak និងម៉ូតូ Honda Dream ចំនួន ២២គ្រឿងផ្សេងទៀត ត្រូវបានប្រគល់ជូនអ្នកឈ្នះចុងក្រោយនៃកម្មវិធី’ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ’ ធនាគារ វីង (ខេមបូឌា) ម.ក បានប្រគល់រង្វាន់ធំដល់អ្នកឈ្នះក្នុង កម្មវិធី’ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ’ ។ ពិធីប្រគល់រង្វាន់នេះ បានធ្វើឡើងនៅធនាគារ វីង សាខាព្រះយុគន្ធរ ដែលទើបបើកដំណើរការថ្មីរបស់ខ្លួន ជាប់ទូរគមនាគមន៍កម្ពុជា បន្ទាប់ពីកម្មវិធីចាប់រង្វាន់ ដែលបានធ្វើឡើងនៅស្ថានីយទូរទស្សន៍ CTN កាលពីថ្ងៃទី១៨ ខែធ្នូ។ លោក គង់ មាន អ្នករស់នៅរាជធានីភ្នំពេញ បានឈ្នះរង្វាន់ធំ រថយន្ត Lexus LX600 SUV ដ៏ប្រណីត១គ្រឿង ចំណែកលោកស្រី គឹម កន្និដ្ឋា ដែលជាអ្នករស់នៅរាជធានីភ្នំពេញម្នាក់ទៀតទទួលបានរង្វាន់រថយន្ត Ford Ranger Wildtrak ចុងក្រោយគេរបស់កម្មវិធី។មានអ្នកឈ្នះរង្វាន់ចំនួន២២នាក់ផ្សេងទៀត ហើយម្នាក់ៗទទួលបានម៉ូតូ Honda […]

សែលកាតឈ្នះពានរង្វាន់ “ប្រតិបត្តិករទូរគមនាគមន៍ ដែលគួរឱ្យទុកចិត្តបំផុតក្នុងប្រទេសកម្ពុជា” និង លោក Simon Perkins ត្រូបានទទួលស្គាល់ជា “នាយកប្រតិបត្តិក្រុមហ៊ុនទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា ដែលមានចក្ខុវិស័យល្អបំផុត” ពី GBM

PR December 28, 2022 28/12/2022

ថ្ងៃចេញផ្សាយ៖ ថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០២២ ទស្សនាវដ្តីធុរកិច្ចអន្តរជាតិ Global Brands Magazine (GBM) បានផ្ដល់ពានរង្វាន់ចំនួនពីរដល់ក្រុមហ៊ុនរបស់ រ៉ូយ៉ាល់គ្រុប គឺ សែលកាត។ ពានរង្វាន់ទាំងពីរនោះគឺ “ប្រតិបត្តិករទូរគមនាគមន៍ ដែលគួរឱ្យទុកចិត្តបំផុតក្នុងប្រទេសកម្ពុជា” និងពានរង្វាន់នៃការទទួលស្គាល់លោក Simon Perkins ជា “នាយកប្រតិបត្តិក្រុមហ៊ុនទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា ដែលមានចក្ខុវិស័យល្អបំផុត”។ ការឈ្នះពានរង្វាន់នេះត្រូវបានប្រកាសនាពេលថ្មីៗនេះនៅលើគេហទំព័ររបស់ GBM បន្ទាប់ពីកម្មវិធីប្រគល់រង្វាន់ប្រកបដោយកិត្តិនាមរបស់ខ្លួននៅរាត្រីថ្ងៃទី១០ ធ្នូ នៅទីក្រុងឌូបៃ។ ពានរង្វាន់ឆ្នាំនេះបានវាយតម្លៃក្រុមហ៊ុនជាង ១៨,០០០ នៅទូទាំងវិស័យផ្សេងៗលើគុណសម្បត្តិនៃសមិទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ការច្នៃប្រឌិត ភាពប្លែកពីគេ ប្រសិទ្ធភាព និងឥទ្ធិពល និងថាមវន្តរបស់ក្រុមហ៊ុនទាំងនោះនៅក្នុងឧស្សាហកម្មនីមួយៗ។ នាយកប្រតិបត្តិរបស់ សែលកាត លោក Simon Perkins បានមានប្រសាសន៍ថា៖ ពានរង្វាន់ទាំងនេះបានមកដល់ចំពេលដ៏ល្អបំផុត។ យើងពិតជាមានកិត្តិយសបំផុតដែលទទួលបានពានរង្វាន់ទាំងនេះ។ ឆ្នាំ២០២២ គឺជាឆ្នាំដ៏លំបាកហើយក៏ជាឆ្នាំដែលជោគជ័យមួយរបស់ សែលកាត។ ឆ្នាំនេះយើងបានដាក់ដំណើរការនូវផលិតផលសំខាន់ៗចំនួនពីររបស់ក្រុមហ៊ុននោះគឺ គម្រោង Time To Rise សហការហ៍ជាមួយ […]

លោកជំទាវ ម៉ៅ ចំណាន ផ្តល់ជំនួយជិត ៣០,០០០ដុល្លារអាម៉េរិក ដល់អង្គការអាហ្វេស៊ីបកម្ពុជា

PR December 27, 2022 27/12/2022

លោកជំទាវ ម៉ៅ ចំណាន និងក្រុមគ្រួសារ បានចុះសួរសុខទុក្ខ កុមារី និងយុវនារីនៃអង្គការអាហ្វេស៊ីបកម្ពុជា ហើយបរិច្ចាគថវិកានិងសម្ភារៈសិក្សាមួយចំនួន។ លោកជំទាវ ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង បាននាំបុត្រាបុត្រី បុគ្គលិកនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងសប្បុរសជនដទៃទៀត ទៅជួបសំណេះសំណាល និងស្វែងយល់អំពីបញ្ហាប្រឈមដែលកុមារី និងយុវនារីបានជួបប្រទះ និងការឧបត្ថម្ភគាំទ្រផ្សេងៗដែលអង្គការអាហ្វេស៊ីបកម្ពុជា ផ្តល់ជូនពួកគេ។ លោកស្រី ម៉ម សុម៉ាលី ជាស្ថាបនិក និងនាយិកាគ្រប់គ្រងអង្គការអាហ្វេស៊ីបកម្ពុជា បានចែករំលែកប្រវត្តិនៃអង្គការ និងការខិតខំប្រឹងប្រែងក្នុងការជួយកុមារឱ្យទទួលបានការអប់រំកាន់តែប្រសើរ។ លោកស្រី ម៉ម សុម៉ាលី បានមានប្រសាសន៍៖ «តាងនាមឱ្យបុគ្គលិក កុមារី ព្រមទាំងយុវនារី ដែលជាជនរងគ្រោះ និងអ្នករស់រានមានជីវិតពីការជួញដូរមនុស្ស ការរំលោភបំពានផ្លូវភេទ រំលោភបំពានផ្សេង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ ម៉ៅ ចំណាន និងក្រុមគ្រួសារ ដែលបានមកធ្វើទស្សនកិច្ចនៅមណ្ឌលស្តារនីតិសម្បទា អង្គការអាហ្វេស៊ីបកម្ពុជា និងបាននាំយកមកជាមួយជំនួយជិត ៣០,០០០ដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់ការអប់រំ និងប្រតិបត្តិការរបស់អង្គការអាហ្វេស៊ីបកម្ពុជា។ អង្គការអាហ្វេស៊ីបកម្ពុជា មិនអាចបន្តបេសកកម្មរបស់ខ្លួនឡើយបើគ្មានការគាំទ្រពីម្ចាស់ជំនួយនីមួយៗ និងអ្នកឧបត្ថម្ភដូចជា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជាដើមនោះទេ។ […]

រោងភាពយន្ត លេជេន ទាំង១២សាខា បានក្លាយជាដៃគូជាមួយក្រុមហ៊ុនSmart ជាផ្លូវការ

PR December 24, 2022 24/12/2022

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា និងរោងភាពយន្ត លេជេន ដែលជារោងភាពយន្តស្តង់ដារអន្តរជាតិក្នុងស្រុក បានធ្វើការពង្រីកកិច្ចព្រមព្រៀងភាពជាដៃគូជាមួយគ្នារហូតដល់ទៅ៣ឆ្នាំបន្តទៀត សម្រាប់សាខារោងភាពយន្តដែលមានស្រាប់ទាំង៦ ក៏ដូចជាសាខាថ្មីទាំង៦ ដែលមានវត្តមាននៅក្នុងខេត្តសៀមរាប និងព្រះសីហនុផងដែរ។ ក្រុមហ៊ុនទាំងពីរបានចាប់ផ្តើមកិច្ចសហការជាលើកដំបូងនៅក្នុងឆ្នាំ២០១៤ នៅក្នុងរាជធានីភ្នំពេញ។ កិច្ចព្រមព្រៀងភាពជាដៃគូជាថ្មីនេះ គឺសម្រាប់គ្រប់សាខាទាំង១២របស់រោងភាពយន្ត លេជេន និងលេជេនព្រីមៀម ដែលរួមបញ្ចូលសាខាថ្មីទាំង៦ របស់រោងភាពយន្តលេជេន មានដូចជា រោងភាពយន្តលេជេន សាខាមីតថោន(Midtown) សាខាខេម៉ល(K-Mall) សាខាព្រះសីហនុ រោងភាពយន្ដលេជេនព្រីមៀម សាខាណូរ៉ូម៉ល(Noromall) លេជេនព្រីមៀមសាខាអូឡាំព្យា (Olympia) និងលេជេនព្រីមៀមសាខាសែនសុខ (Premium Sen Sok)។ កម្មវិធីចុះកិច្ចព្រមព្រៀងភាពដៃគូរវាងរោងភាពយន្ត លេជេន និង ក្រុមហ៊ុន ស្មាត នេះបានប្រព្រឹត្តឡើងកាលពីថ្ងៃទី ២២ ធ្នូ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់រោងភាពយន្ត លេជេន និងក្រុមហ៊ុនSmart Axiata និងភ្ញៀវកិត្តិយសជាច្រើននាក់ រួមមានការសម្ដែងពីតារាចម្រៀងដ៏ល្បីគឺ លោក សូលី ផេង ផងដែរ។ លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន […]

ធនាគារ វីង ប្រកាសអ្នកឈ្នះរង្វាន់ធំពីកម្មវិធី ‘ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ’

PR December 19, 2022 19/12/2022

បន្ទាប់ពីដំណើរការកម្មវិធី’ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ’ បាន6ខែមក ទីបំផុតធនាគារ វីង រកអ្នកឈ្នះរថយន្តប្រណីត Lexus LX600 SUV ឃើញហើយ។ ធនាគារ វីង (ខេមបូឌា) ម.ក បានរៀបចំការចាប់រង្វាន់ធំកម្មវិធី ‘ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ’ ដោយផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ចាប់ពីម៉ោង 8:00 យប់ ដល់ 8:30 យប់ ដោយមានអតិថិជនម្នាក់បានឈ្នះរថយន្តប្រណីត Lexus LX600 SUV ចំនួនមួយគ្រឿង។ រង្វាន់ធំរថយន្ត Lexus LX600 SUV មួយគ្រឿងបានទៅលោក គង់ មាន ប្រជាជននៅក្នុងទីក្រុងភ្នំពេញ ខណៈដែលលោកស្រី គឹម កន្និដ្ឋា ដែលជាប្រជាជននៅក្នុងទីក្រុងភ្នំពេញដែរនោះ បានឈ្នះរថយន្តភីកអាប់ Ford Ranger Wildtrak មួយគ្រឿង។ មានអ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream ចំនួន22នាក់ ក៏ត្រូវបានចាប់ឆ្នោតជ្រើសរើសដោយចៃដន្យក្នុងកម្មវិធីចាប់រង្វាន់ដែលត្រូវបានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង ក៏ដូចជាទូរទស្សន៍CTNផងដែរ។ […]

ក្រុមហ៊ុន សាមសុង រៀបចំកម្មវិធីជួបជុំជាមួយអាជីវករទូទាំងប្រទេស និងដាក់សម្ពោធនូវកំពូលទូរទស្សន៏សាមសុង OLED និងម៉ាស៊ីនត្រជាក់ AC Wind-Free Wifi ស៊េរីថ្មី

PR December 18, 2022 18/12/2022

(ភ្នំពេញ) ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២៖ ក្រុមហ៊ុនសាមសុង រៀបចំនូវកម្មវិធីជប់លៀងដ៏ពិសេសមួយដែលជាពិធីជួបជុំយ៉ាងអធិកអធមរវាងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសាមសុង អាជីវករលក់ដុំ លក់រាយគ្រឿងបរិក្ខារអេឡិចត្រូនិចសាមសុងទូទាំងប្រទេស និងស្ថាប័នអ្នកសារព័ត៌មានជាច្រើនក្រោមបរិយាកាសសប្បាយរីករាយ និងក្តីសោមនស្សស្រស់ស្រាយបំផុតដែលមិនអាចបំភ្លេចបាននៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ភ្នំពេញ។ ស្របពេលនៃកម្មវីធីជួបជុំដ៏សប្បាយរីករាយដែលមានការសម្ដែងសៀក, លេងហ្គេមសប្បាយៗ និងថតរូបជាមួយតារាម៉ូឌែលជាច្រើនរូប ពិសេសជាមួយនឹងម្ហូបដ៏ឈ្ងុយឆ្ងាញ់ពីកម្មវិធីផងនោះ ក៏មានការតាំងបង្ហាញនូវផលិតផលជាច្រើន និងការដាក់សម្ពោធនូវផលិតផលថ្មីរបស់សាមសុង ផងដែរ នោះគឺ កំពូលទូរទស្សន៍សាមសុង OLED និងម៉ាស៊ីនត្រជាក់ AC Wind-Free Wifi ស៊េរីថ្មីចុងក្រោយប្រចាំឆ្នាំ 2022។ សូមបញ្ជាក់ដែរថា កំពូលទូរទស្សន៍សាមសុង OLED ត្រូវបានរចនាឡើងជាមួយរូបរាងថ្មី…ស្ដើង…ស្រស់ស្អាត…មិនថាមានពន្លឺថ្ងៃចាំងពីបង្អួច ឬ អំពូលភ្លើងនៅក្នុងគេហដ្ឋានរបស់លោកអ្នកយ៉ាងណាក៏ដោយក៏ទូរទស្សន៍ សាមសុង OLED ផ្ដល់នូវគុណភាពខ្ពស់ក្នុងការបង្ហាញកម្រិតពណ៌យ៉ាងស្អាតត្រជាក់ភ្នែកដូចធម្មជាតិរស់រវើក។ ចំណែកបច្ចេកវិទ្យាប្រព័ន្ធសំឡេងកាន់តែទំនើបទាន់សម័យ ដែលសំឡេងចេញមកបានខ្លាំងគ្រប់គ្រាន់ ចែកសាច់ភ្លេង និងសាច់បាសលាន់ស្រឡះធ្ងន់យ៉ាងល្អឥតខ្ចោះ និយាយរួមទៅមានកំពូលទូរទស្សន៍សាមសុង OLED ដូចជាបានមើលផ្ទាល់អ៊ីចឹងដែរ។ រីឯម៉ាស៊ីនត្រជាក់ AC Wind-Free Wifi ជាជម្រើសម៉ាស៊ីនត្រជាក់ដ៏វៃឆ្លាតបំផុតរបស់ សាមសុង ជាមួយបច្ចេកវិទ្យាដ៏ទំនើប និងថ្មីបំផុត ដែលអាចកម្ចាត់មេរោគ បាក់តេរី […]

ក្រុមហ៊ុន សាមសុង បានធ្វើការបើកសម្ពោធហាងសាខាថ្មីនៅ AEON3 និងមានការបញ្ចុះតម្លៃដ៏ពិសេសផងដែរ

PR December 15, 2022 15/12/2022

(ភ្នំពេញ) ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២៖ ក្រុមហ៊ុន សាមសុង តែងតែផ្តោតសំខាន់លើការអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់មនុស្សជាតិនៅពេលអនាគតឱ្យមានភាពកាន់តែទំនើប…ទាន់សម័យដើម្បីជម្រុញគុណភាពជីវិតឱ្យមានលក្ខណៈកាន់តែប្រសើរឡើងដោយដាក់អតិថិជន និងអ្នកប្រើប្រាស់សេវា ឬផលិតផលរបស់ខ្លួនទាំងអស់ទូទាំងពិភពលោកជាចម្បងដោយការច្នៃប្រឌិត និងផ្តល់នូវបទពិសោធន៍ផ្នែកបច្ចេកវិទ្យាឈានមុខគេក្នុងពិភពលោករបស់ខ្លួន ដើម្បីធ្វើឱ្យការទំនាក់ទំងកាន់តែឆ្លាតវៃ និងមានភាពងាយស្រួលបំផុត។ ដូចជាពេលនេះចឹង ក្រុមហ៊ុន សាមសុង ក៏បានពង្រីកបន្ថែមនូវសាខាហាងផលិតផលសាមសុង ថ្មីមួយទៀតដែលមានទីតាំងនៅផ្សារទំនើប AEON MALL Mean Chey (AEON3) ដែលបានធ្វើការបើកសម្ពោធជាផ្លូវការនៅថ្ងៃទី15 ធ្នូ ចុងឆ្នាំ 2022 នេះ ដែលមានការចូលរួមពីសំណាក់អ្នកគាំទ្រយ៉ាងកុះករ ក្នុងការចូលទស្សនា និងទិញនូវផលិតផលរងបស់សាមសុង។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្រុមហ៊ុន សាមសុង ក៏បានធ្វើការលើកទឹកចិត្តដោយផ្ដល់ជូនដល់គ្រប់អតិថិជនទាំងអស់ដែលបានអញ្ចើញចូលទៅទស្សនា និងទិញនូវផលិតផលរបស់សាមសុង ខាងក្រុមហ៊ុន សាមសុង នឹងមានការបញ្ចុះតម្លៃ រហូតដល់ 20% រាល់ពេលទិញនៅក្នុង Showroom ចាប់ពីថ្ងៃទី15 រហូតដល់ថ្ងៃទី 31 ធ្នូ ឆ្នាំ 2022! ហើយក៏បានធ្វើការចែកមួយសុវត្ថិភាព ឥតគិតថ្លៃ! គ្រប់អតិថិជនទាំងអស់ដែលបានអញ្ចើញចូលទៅទស្សនា (ស្តុកមានកំណត់មកមុនបានទទួលមុន) ដើម្បីជាការអរគុណក្នុងការរួមចំណែករីករាយក្នុងឱកាសសម្ពោធហាងទំនើបថ្មីនេះផងដែរ។ […]

ប្រូម៉ូសិនដ៏ធំសម្បើម ពី ROMANSON នាចុងឆ្នាំ 2022 បានមកដល់ហើយ

PR December 15, 2022 15/12/2022

ពិតជាធំអស្ចារ្យ មិនធ្លាប់មានពីមុន ROMANSON បានផ្ដល់ជូននូវកម្មវិធីប្រូម៉ូសិនបញ្ចុះតម្លៃ រហូតដល់ 70% គ្រប់ម៉ូត គ្រប់ម៉ាក ទាំងអស់ ! ដូច្នេះសូមអតិថិជនទាំងអស់រួសរាន់ឡើង អញ្ជើញមកជ្រើសរើសម៉ូតដែលពេញចិត្ត ក៏ដូចជាទិញកាដូសម្រាប់មនុស្សជាទីស្រលាញ់ ក្នុងឱកាសបុណ្យណូអែល និងចូលឆ្នាំសាកល 2023 ខាងមុខផងដែរ។ ដោយចាប់ពីថ្ងៃទី15 ខែធ្នូ ឆ្នាំ2022 ដល់ថ្ងៃទី01 ខែមករា ឆ្នាំ2023 ក្រុមហ៊ុន ភ្នំពេញ ហាងនាឡិកាស្វីស ធ្វើការបញ្ចុះតម្លៃដ៏ធំសម្បើមចុងឆ្នាំ សម្រាប់ម៉ាក ROMANSON, Timberland, POLICE, Esprit, Kenneth Cole, Benzel, Hennex, Royal London, វ៉ែនតា POLICE, Chopard និង ESCADA, ទឹកអប់ម៉ាកល្បីៗ រួមទាំងម៉ាក J.ESTINA ក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ រួមមាន៖ កាបូប, នាឡិកា, គ្រឿងអលង្ការ និង វ៉ែនតា។ ដែលការបញ្ចុះតម្លៃមិនធ្លាប់មានពីមុនមកនេះ មានចាប់ពី […]

ធនាគារ វីង ផ្តល់កម្ចីតាមកម្មវិធីទូរស័ព្ទដៃស្នើភ្លាម អនុម័តភ្លាមៗ ជាមួយនឹងអត្រាការប្រាក់ប្រកួតប្រជែង

PR December 14, 2022 14/12/2022

ជាមួយនឹងវីងឌីជីថលឡូន អ្នកដែលត្រូវការហិរញ្ញវត្ថុអាចស្នើសុំប្រាក់កម្ចីភ្លាមៗពីធនាគារ វីង តាមរយៈស្មាតហ្វូនរបស់ពួកគេដោយបំពេញព័ត៌មានតិចតួចបំផុត។ នៅខណៈពេលដែលប្រទេសកម្ពុជាកំពុងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញក្រោយពីវិបត្តិកូវីដ-១៩ ធនាគារវីង កំពុងបំពេញតួនាទីរបស់ខ្លួនតាមរយៈការផ្តល់ប្រាក់កម្ចីតាមប្រព័ន្ធឌីជីថលភ្លាមៗដល់អ្នកដែលត្រូវការជំនួយហិរញ្ញវត្ថុ ទាំងម្ចាស់អាជីវកម្មខ្នាតតូច ទាំងបុគ្គលម្នាក់ៗសម្រាប់តម្រូវការផ្ទាល់ខ្លួន។ លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានមានប្រសាសន៍ថា៖ “ជំងឺកូវីដ-១៩ មិនត្រឹមតែមានផលប៉ះពាល់ដល់សុខភាពដែលមិនធ្លាប់មានពីមុនមកនោះទេ ប៉ុន្តែក៏មានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្នែកសេដ្ឋកិច្ចសហគមន៍យើងផងដែរ។” “ដូច្នេះហើយ ទើបពួកយើងបានសម្រេចចិត្តបង្កើតវីងឌីជីថលឡូន ក្នុងគោលបំណងគោលបំណងជួយអតិថិជនជាលក្ខណៈបុគ្គល ក៏ដូចជាអតិថិជនជាសហគ្រាសធុនតូច និងមធ្យមដែលត្រូវការហិរញ្ញវត្ថុ ដើម្បីបំពេញតម្រូវការចាំបាច់រៀងៗខ្លួន និងផ្តល់ទុនសម្រាប់ប្រតិបត្តិការអាជីវកម្មខ្នាតតូច ក្នុងអំឡុងពេលក្រោយមានការរាតត្បាតនៃ កូវីដ-១៩ ផងដែរ។” លោក ឌឿក តារាវុធ នាយកគ្រប់គ្រងឥណទាន នៃធនាគារវីងបានមានប្រសាសន៍ថា៖ “ការទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីអ្នកផ្តល់សេវាហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវគឺមានប្រយោជន៍ណាស់ចំពោះសហគមន៍របស់យើង”។ “ធនាគារ វីង ប្រកាន់ខ្ជាប់នូវក្របខ័ណ្ឌច្បាប់របស់ធនាគារជាតិនៃកម្ពុជា ហើយយើងសង្ឃឹមថា សេវាកម្មរបស់យើងនឹងអាចជួយឲ្យប្រជាជនជៀសវាងពីអ្នកផ្តល់ប្រាក់កម្ចីក្រៅផ្លូវការ ដែលគិតអត្រាការប្រាក់ខ្ពស់បាន”។ ជាមួយនឹងវីងឌីជីថលឡូន អតិថិជនអាចដាក់សំណើសុំប្រាក់កម្ចីពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈស្មាតហ្វូន ដោយមិនចាំបាច់ទៅសាខាធនាគារដោយផ្ទាល់នោះឡើយ។ ធនាគារ វីង នឹង ឆ្លើយតបទៅសំណើសុំកម្ចីភ្លាមៗ ដោយមិនចាំបាច់រង់ចាំរហូតដល់បី ឬបួនសប្តាហ៍ដូចពីមុននោះទេ។ ធនាគារ វីង ផ្តល់ប្រាក់កម្ចីរហូតដល់ ៥០.០០០ […]

ផ្សារ ម៉ាក្រូ សាខាទី ៣ ជ្រោយចង្វារ បានបើកសម្ពោធជាផ្លូវការហើយ

PR December 14, 2022 14/12/2022

ភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ៖ ផ្សារម៉ាក្រូ ដែលជាមជ្ឈមណ្ឌលលក់ដុំទំនិញដ៏ធំដែលមានសមាជិកមកពីប្រទេសថៃ បាន​បើក​សម្ពោធ​ជា​ផ្លូវការនូវ ផ្សារម៉ាក្រូ សាខាទី៣ ដែល​មាន​ទីតាំង​នៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពិធី​សម្ពោធនេះ ប្រព្រឹត្ត​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង ​ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ព្រម​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​យ៉ាង​ច្រើន​កុះករ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍សំខាន់ៗ ក្នុងពិធីបើកសម្ពោធជាផ្លូវការផ្សារ ម៉ាក្រូ សាខាទី ៣ ជ្រោយចង្វារ ដូចខាងក្រោមនេះ៖ ១. សូមចូលរួមអបអរសាទរជាមួយនឹងក្រុមហ៊ុនម៉ាក្រូ (ខេមបូឌា) ចំពោះការរីកចម្រើនលូតលាស់ជាលំដាប់ រហូតសម្រេចបាននូវសមិទ្ធផលដ៏វិសេសវិសាល គឺការបើកសម្ពោធសាខាទី៣ ជ្រោយចង្វារ ដែលនេះកើតចេញពីសមត្ថភាព, ការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ប្រកបដោយស្មារតីបុរេសកម្ម, វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងបុគ្គលិក-និយោជិតទាំងអស់របស់ក្រុមហ៊ុន។ ក្រៅពីការសម្តែងឱ្យឃើញនូវការជឿទុកចិត្ត និងការរួមសុខរួមទុក្ខជាមួយប្រទេស និងប្រជាជនកម្ពុជា, ការរីកលូតលាស់នេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងសហគមន៍ […]