By: Naren

ទីបំផុត! ស្ពានដែកបេឡេ បានជួសជុលរួចរាល់ នឹងដាក់ឱ្យធ្វើចរាចរជាធម្មតាឡើងវិញ នាល្ងាចនេះ

ព័ត៌មានជាតិ December 4, 2022 04/12/2022

(ភ្នំពេញ)៖ បន្ទាប់ពីបានជួសជុលស្ពានដែកបេឡេឫស្សីកែវឆ្លងកាត់ទន្លេសាបបានបញ្ចប់ និងបានធ្វើតេស្តសុវត្ថិភាពរួចរាល់ ចាប់ពីថ្ងៃនេះ វេលាម៉ោង ១៧:០០តទៅ ស្ពានដែកបេឡេ នឹងដាក់ឱ្យយានយន្តធ្វើចរាចរជាធម្មតាឡើងវិញ។ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ «បន្ទាប់ពីបានជួសជុលស្ពានដែកបេឡេឫស្សីកែវឆ្លងកាត់ទន្លេសាបបានបញ្ចប់ និងបានធ្វើតេស្តិ៍សុវត្ថិភាពរួចរាល់ ចាប់ពីថ្ងៃនេះ ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៧:០០ តទៅ ស្ពានដែកបេឡេ នឹងដាក់អោយយានយន្តធ្វើចរាចរជាធម្មតាឡើងវិញ។ សូមអញ្ជើញធ្វើដំណើរតាមស្ពានបេឡេនេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានជ្រោយចង្វារ»។ សូមរំលឹកថាស្ពានបាឡេ ត្រូវបានបិទជាបណ្តោះអាសន្ន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយសាឡង់ដឹកខ្សាច់មួយគ្រឿង បានបើកប៉ះស្ពានបាឡេ ក្រឡាប់បោកផ្ទប់ ជាមួយបង្គោលស្ពានរងការខូចខាត៕ ផ្តល់សិទ្ធិដោយ៖ KHMERNOTE

លោក គង់ វិបុល ប្រាប់មន្ត្រីជាន់ខ្ពស់ពន្ធដារស៊ុយអែតថា ទោះបីស្ថិតក្នុងស្ថានភាពកូវីដ១៩ ក៏ចំណូលពន្ធដារ នៅតែអាចសម្រេចបានលើសផែនការ ដោយសារការធ្វើទំនើបកម្មនៃរដ្ឋបាលសារពើពន្ធ

ព័ត៌មានជាតិ December 4, 2022 04/12/2022

(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ទោះបីជាស្ថិតក្នុងស្ថានភាពកូវីដ-១៩ ក៏អគ្គនាយកដ្ឋានពន្ធដារ នៅតែអាចសម្រេចបាន ការប្រមូលចំណូលពន្ធលើសផែនការ ដែលតម្រូវដោយច្បាប់។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គង់ វិបុល ជួបពិភាក្សាជាមួយលោកស្រី Anette Landen ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃទីភ្នាក់ងារពន្ធដារស៊ុយអែត ព្រមទាំងជំនាញការ STA នៅអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។ លោក គង់ វិបុល បានបញ្ជាក់ថា «ទោះបីជាស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃកូវីដ-១៩ ក៏ដោយ ក៏អគ្គនាយកដ្ឋានពន្ធដារ នៅតែអាចសម្រេចបានការប្រមូលចំណូលពន្ធ លើសផែនការដែលតម្រូវ ដោយច្បាប់ ដោយសារតែមានការធ្វើទំនើបកម្មនៃរដ្ឋបាលសារពើពន្ធ ដូចជា ប្រព័ន្ធ E-Filing និង E-Document Submission System ជាដើម»។ ទន្ទឹមនេះ លោកស្រី Anette Landen ក៏បានជម្រាបជូនលោករដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រីវិញផងដែរថា […]

បុស្បា ប្រផឹធី បើកសម្ពោធ និងទស្សនាផ្ទះគំរូជាផ្លូវការ ជាមួយនឹងការផ្តល់ជូនដ៏ពិសេសអស្ចារ្យ

PR December 3, 2022 03/12/2022

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន បុស្បា ប្រផឹធី នឹងរៀបចំបើកកម្មវិធីសម្ពោធ និងទស្សនាផ្ទះគំរូជាផ្លូវការ ជាមួយនឹងប្រភេទផ្ទះដ៏ស្រស់ស្អាតរួមមាន វីឡាអេនជែល និងវីឡាស៊ុបពើធ្វីន ដែលធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី០២ និងទី០៣ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅទីតាំងគម្រោង បុស្បា អប្សរមេរា។ ប្រណីតភាព ភាពស៊ីវិល័យ និងផាសុកភាព របស់វីឡាទោល អេនជែល និងវីឡាភ្លោះ ស៊ុបពើធ្វីន ស្ថិតនៅក្នុងគម្រោង បុស្បា អប្សរមេរា គឺសុទ្ធសឹងតែជាប្រភេទវីឡាលំដាប់ស្តង់ដារ រចនាបថ ខាងក្រៅ ផ្តល់ភាពស្រស់ស្អាតគ្រប់សម័យកាល ទាំងម៉ូតផ្ទះ ពណ៌ផ្ទះ និងការតុបតែង ដែលរំលេចនូវភាពឆើតឆាយ និងភាពថ្លៃថ្នូរសម្រាប់ការរស់នៅរបស់មនុស្សសម័យថ្មី។ រីឯរចនាបថខាងក្នុងវិញ មានភាពធំទូលាយ ផ្តល់ជូនពន្លឺ និងខ្យល់អាកាសចេញចូលគ្រប់គ្រាន់ អមជាមួយនឹងសួនច្បារបៃតងជុំវិញផ្ទះ និងចំណតយានយន្តធំទូលាយ ដែលផ្តល់អោយក្រុមគ្រួសារនូវបទពិសោធន៍រស់នៅថ្មី រស់រវើក និងសម្បូរបែប ជាមួយធម្មជាតិថែមទៀតផង។ បន្ទប់ទទួលភ្ញៀវមានទំហំស្រឡះ សម្រាប់ការស្វាគមន៍ភ្ញៀវយ៉ាងកក់ក្តៅ មានបរិវេណសម្រាប់ការពិភាក្សាការងារផ្សេងៗ។ បន្ទប់ញុំាអាហារ ធំទូលាយ ប្រណិត ឥតខ្ចោះ ដែលលោកអ្នកអាចបំពាក់នូវសម្ភារៈទំនើបទាន់សម័យ […]

ជើងខ្លាំងពីកំពង់ចាមដណ្តើមតំណែងជើងឯក «បុណ្យម្ហូប» អាន់ឆ័រវ៉ាយ ប្រចាំឆ្នាំ២០២២!

PR December 2, 2022 02/12/2022

«បុណ្យម្ហូប» ស្រាបៀរអាន់ឆ័រវ៉ាយបានបញ្ចប់ដោយភាពជោគជ័យជាមួយភាពសប្បាយរីករាយ និងអនុស្សាវរីយ៍ល្អៗមិនអាចបំភ្លេចបាន ជាពិសេសបានរកឃើញជើងឯកសប្បាយញុំា សប្បាយលេង បន្ទាប់ពី វគ្គជម្រុះ និងវគ្គប្រកួតឆ្លងខេត្តយ៉ាងស្វិតស្វាញ។ កម្មវិធីដ៏ធំ និងប្លែកអស្ចារ្យដំបូងគេមួយនេះបានចាប់ផ្តើមតាំងពីខែតុលាមកម្ល៉េះ នៅតាមខេត្តក្រុងចំនួន៥រួមមាន ខេត្តបាត់ដំបង ក្រុងតាខ្មៅ កំពង់ឆ្នាំង កំពង់ស្ពឺ និងបិទបញ្ចប់នៅក្នុងខេត្តកំពង់ចាម កាលពីពេលថ្មីៗនេះ។ «បុណ្យម្ហូប» របស់ស្រាបៀរអាន់ឆ័រវ៉ាយបានបង្កើតបរិយាកាសថ្មីមួយតាមរយៈកម្មវិធី សប្បាយញ៉ាំ សប្បាយលេង រយៈពេលពីរថ្ងៃពេញ ដែលបានផ្តល់ឱកាសឲ្យអ្នកចូលរួមទស្សនាអាចចូលរួមប្រកួតប្រជែង ដើម្បីឈ្នះ រង្វាន់ធំ «ខ្សែកមាស» និងរង្វាន់ពិសេសៗជាច្រើនទៀត។ កម្មវិធី សប្បាយញ៉ាំសប្បាយលេង របស់ «បុណ្យម្ហូប» ទទួលបានការគាំទ្រ និងមានការចូលរួមប្រកួតប្រជែងពីសំណាក់បេក្ខជនរាប់រយនាក់ និងបានឆ្លងកាត់វិញ្ញសារច្រើនមុខ ក្នុងនោះការប្រកួតបានបែងចែកជា ២ដំណាក់កាល។ ដំណាក់កាលទី១ វគ្គជម្រុះតាមខេត្តក្រុងទាំង៥ និងចុងក្រោយបេក្ខជនតំណាងខេត្តនីមួយៗត្រូវប្រកួតផ្តាច់ព្រ័ត្រដើម្បីស្វែងរកម្ចាស់ជ័យលាភីជើងឯក។ មុននឹងបានក្លាយជាបេក្ខជនតំណាងខេត្ត បេក្ខជនម្នាក់ៗតម្រូវឲ្យឆ្លងកាត់វិញ្ញាសារចំនួន ៣នៅក្នុងថ្ងៃទីមួយ ដែលមានដូចជា វិញ្ញាសារអ្នកប្រមាញ់ស្លាកសញ្ញា វិញ្ញាសារបិទភ្នែកទាយ និងវិញ្ញាសារប្រកួតញ៉ាំឲ្យលឿន។ បន្ទាប់មកនៅថ្ងៃទី២ បេក្ខជនត្រូវប្រកួត២ វិញ្ញាសារទៀតគឺ ដូចជា វិញ្ញាសារការចាក់សោរ តម្រៀបរូបភាព និងវិញ្ញាសារជ្រើសរើសម្ហូបដើម្បីញ៉ាំ។ ចំណែកការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងអ្នកតំណាងខេត្ត គឺបេក្ខជណនីមួយត្រូវឆ្លងកាត់៣ […]

ទិញ OPPO មានឱកាសឈ្នះប្រាក់ 32 លានរៀលភ្លាមៗ ព្រមទាំងឈ្នះ JBL Speaker និងកាសកាលីបឥតខ្សែ Enco Buds2 ជាច្រើនរង្វាន់

PR December 1, 2022 01/12/2022

តើអ្នកចង់ក្លាយជាម្ចាស់ប្រាក់លាននាចុងឆ្នាំ2022 ដែរឬទេ? សេដ្ឋីប្រាក់លានអាចជារូបលោក! ឥឡូវនេះក្រុមហ៊ុនស្មាតហ្វូន OPPO ប្រចាំប្រទេសកម្ពុជាកំពុងស្វែងរកម្ចាស់ប្រាក់ 32 លានរៀលក្នុងឱកាស «ប្រូម៉ូសិនចុងឆ្នាំពី OPPO» ដោយគ្រាន់តែទិញទូរស័ព្ទ OPPO ចាប់ពីថ្ងៃទី1 ធ្នូ រហូតដល់ថ្ងៃទី1 មករា 2023 នឹងមានឱកាសផ្សងសំណាងឈ្នះលុយសុទ្ធ 1 លានរៀលភ្លាមៗជារៀងរាល់ថ្ងៃ លើសពីនេះក៏មានឱកាសឈ្នះ JBL Speaker (ចំនួន 48 រង្វាន់) និងកាសកាលីបឥតខ្សែ Enco Buds2 (ចំនួន 80 រង្វាន់)។ ពិសេសបែបនេះ នៅចាំអីទៀត? រាល់ការទិញទូរស័ព្ទ OPPO ចំនួន 3 ម៉ូដែលខាងក្រោមនេះនឹងទទួលបានការផ្តល់ជូនរួមមាន៖ – ទិញ OPPO Reno8 តម្លៃ $359 ថែមជូន៖ កាតាបស្ពាយ (តម្លៃ $19) និងស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ – ទិញ […]

ទស្សនីយភាពដ៏អស្ចារ្យ! ការសម្តែងបទ «ល្ខោនខោលសន្តិភាព» របស់ តារារ៉េប G-Devith បង្ហាញសិល្បៈបុរាណសម័យបញ្ជូលគ្នា សម្លេងហ៊ោលាន់ពេញពហុកីឡដ្ឋានជាតិមរតកតេជោ (មានវីដេអូ)

សិល្បៈ November 30, 2022 30/11/2022

(ភ្នំពេញ)៖ ក្នុងពិធីបិទ​ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ​លើកទី១ នៅពហុកីឡដ្ឋាន​ជាតិមរតកតេជោ។ ល្ងាចថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ មានការអញ្ជើញចូលរួមពីមហាជនយ៉ាងច្រើនកុះករ ព្រមទាំងមានកម្មវិធីសំខាន់ៗ និងទាក់ទាញជាច្រើន។ ជាពិសេសបង្ហាញពិសេសពី G-Devith ក្នុងចម្រៀង «ល្ខោនខោលសន្តិភាព» ការសម្ដែងទាំងអស់នេះ មានការសម្តែងសិល្បករ សិល្បការិនីរហូតដល់ទៅ១៥០នាក់ រួមជាមួយការសម្តែង របាំមុនីមេខាលា របាំខោល គុនល្បុក្កតោ សិល្បករក្រវីទង់ជាតិ សិល្បៈវ៉ែស្គរ សិល្បករផ្លុំស្នែង និងស្រឡៃ និងការរាំបែបសម័យទៀតផង ដែលដើម្បីទស្សនីយភាពដ៏អស្ចារ្យមួយ ធ្វើឱ្យកក្រើកនាំសម្លេងហ៊ោលាន់ពេញពហុកីឡដ្ឋានជាតិមរតកតេជោតែម្ដង៕ សូមចុច link នេះដើម្បីទស្សនាវីដេអូ៖ https://www.facebook.com/Gdevithfanclub/videos/4086298151494240

តារារ៉េប វណ្ណដា សម្តែងបទ Time To Rise ជាមួយព្រឹទ្ធាចារ្យចាបុីដងវែង គង់ ណៃ អ្នកគាំទ្រស្រែកហ៊ោកក្រើកកីឡដ្ឋានជាតិមរតកតេជោ (មានវីដេអូ)

សិល្បៈ November 30, 2022 30/11/2022

(ភ្នំពេញ)៖ ក្នុងពិធីបិទ​ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ​លើកទី១ នៅពហុកីឡដ្ឋាន​ជាតិមរតកតេជោ។ ល្ងាចថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ មានការអញ្ជើញចូលរួមពីមហាជនយ៉ាងច្រើនកុះករ ព្រមទាំងមានកម្មវិធីសំខាន់ៗ និងទាក់ទាញជាច្រើន។ អ្វីដែលមហាជនទន្ទឹងរង់ចាំនោះលោក ម៉ាន់ វណ្ណដា បានឡើងសម្តែងបទ Time To Rise ដែលព្រឹទ្ធាចារ្យចាបុីដងវែង គង់ ណៃ បានបង្ហាញវត្តមាននៅលើឆាកដែលមានការទស្សនាពីមហាជនរាប់ម៉ឺននាក់ និងវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅក្នុងកីឡដ្ឋានជាតិមរតកតេជោ៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

មើលហើយរំភើប! ទស្សនីយភាពក្បួនដង្ហែអបអរសាទរ «គុនល្បុក្កតោ» ដែលបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយ មានអ្នកចូលរួមសម្ដែងរហូតដល់មួយពាន់ឯណោះ

PR November 30, 2022 30/11/2022

(ភ្នំពេញ)៖ ក្នុងពិធីបិទ​ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ​លើកទី១ នៅពហុកីឡដ្ឋាន​ជាតិមរតកតេជោ។ ល្ងាចថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ មានការអញ្ជើញចូលរួមពីមហាជនយ៉ាងច្រើនកុះករ ព្រមទាំងមានកម្មវិធីសំខាន់ៗ និងទាក់ទាញជាច្រើន។ ជាពិសេសក្រៅពីការសម្តែងតន្រ្តីចម្រៀង គេក៏ឃើញមានក្បួនដង្ហែអបអរសាទរ «គុនល្បុក្កតោ» ដែលបានចុះបញ្ជីបេតិកភណ្ណអរូបិយនៃមនុស្សជាតិ របស់អង្គការយូនេស្កូ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។ ការសម្តែងនេះជាការរៀបចំដោយ លោកស្រី នួន ស៊ុន្ទរី ម្ចាស់ផលិតកម្មរាម និងសហព័ន្ធល្បុក្កតោកម្ពុជា ដែលបានបង្ហាញទស្សនីយភាពសម្តែង គុនល្បុក្កតោ មានសមាជិកចូលរួមអមក្នុងការសម្ដែងនេះ រហូតដល់មួយពាន់ឯណោះ។ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសម៉ារ៉ុក។ គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសចាក់គល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយៗបន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន។ ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិនិងមាតុភូមិផង៕

តើអ្នកជួបរឿងអ្វីខ្លះក្នុងឆ្នាំ2022? តោះ! បង្ហោះរូបបង្ហាញអារម្មណ៍ដើម្បីបានកាដូជាច្រើនដោយ Free Free ពី OPPO

PR November 30, 2022 30/11/2022

នៅសល់តែប៉ុន្មានថ្ងៃខាងមុខទៀត ជាពេលវេលានៃការផ្ទេរឆ្នាំចាស់ដើម្បីស្វាគមន៍ឆ្នាំថ្មី 2023 ដែលឈានជិតចូលមកដល់ឆាប់ៗនេះ។ ស្របពេលនេះយើងទាំងអស់គ្នាក៏កំពុងត្រៀមបិទទំព័រ 365 នៃឆ្នាំ2022 ដែលម្នាក់ៗសុទ្ធតែបានជួបនូវរឿងរ៉ាវផ្សេងៗពីគ្នាមានទាំងអារម្មណ៍សប្បាយ ពិបាកចិត្ត កើតទុក្ខ សោកសៅ ខកចិត្ត ព្រោះយើងដឹងហើយថាគ្មានអ្នកណាដែលកើតមកអាចសប្បាយចិត្តរហូត ហើយក៏គ្មានអ្នកណាកើតទុក្ខរហូតដែរ។ គួបជួនជាមួយគ្នានេះផងដែរ ក៏ឃើញថាមានតារាល្បីៗជាច្រើនអ្នកបានបង្ហោះរូបប្លែកៗពីគ្នាដើម្បីបង្ហាញនូវអារម្មណ៍ដែលពួកគាត់បានជួប និងជាការចងចាំមួយសម្រាប់ឆ្នាំ2022។ ចំពោះអ្នកទាំងអស់គ្នាវិញក៏អាចចូលរួមបានដែរ ព្រោះអំឡុងពេលនេះ OPPO បានបង្កើតនូវហ្គេមមួយដោយគ្រាន់បង្ហោះរូបបង្ហាញអារម្មណ៍របស់អ្នកនៅក្នុងឆ្នា2022 ដើម្បីទទួលបានកាដូអនុស្សាវរីយ៍តុក្កតាមាស Ollie (Limited Edition) ចំនួន 10 រង្វាន់ ដោយគ្រាន់តែធ្វើតាមលក្ខខណ្ឌងាយៗថតរូប 4 ជាមួយនឹងទឹកមុខដែលបង្ហាញពីអារម្មណ៍ដែលអ្នកបានឆ្លងកាត់ក្នុងឆ្នាំ2022 ហើយយកមកបង្ហោះលើហ្វេសប៊ុកផ្ទាល់ខ្លួន (ដាក់សាធារណៈ) ភ្ជាប់ #My2022 #Reno8PortraitExpert រួច Screenshot មក Comment បញ្ជាក់នៅក្នុងផុសមួយនេះ https://bit.ly/3GT5Y1W រួច Like និង Share ការផុសនេះជាសាធារណៈ។ គួរបញ្ជាក់ថា ហ្គេមនេះចាប់ផ្តើមលេងពីថ្ងៃទី28 វិច្ឆិកា រហូតដល់ថ្ងៃទី15 ធ្នូ 2022។ នៅមិនទាន់អស់ទេ អ្វីដែលពិសេសជាងនេះសាកទាយមើលថាជាអ្វី? […]

តើអ្នកដឹងទេថា ម៉ូតូស្ទើរតែ១០០% ទៅហើយដែលអ្នកកំពុងតែប្រើប្រាស់សព្វថ្ងៃនេះគឺសុទ្ធតែប្រើប្រព័ន្ធប៊ិចសាំង?

PR November 30, 2022 30/11/2022

តើអ្វីទៅជាប្រព័ន្ធប៊ិចសាំង? ប្រព័ន្ធប៊ិចសាំងគឺជាប្រព័ន្ធផ្គត់ផ្គង់សាំង មានមុខងារដូចទៅនឹងប្រព័ន្ធបេនសាំងដែរ តែគ្រាន់តែថា ប្រព័ន្ធប៊ិចសាំង មានភាពទំនើបជាង ទាន់សម័យជាង ហើយជាប្រព័ន្ធផ្គត់ផ្គង់សាំងទំនើបចុងក្រោយបង្អស់ និងមានអត្ថប្រយោជន៌ច្រើនជាង ប្រសិនជាយើងធ្វើការប្រៀបធៀបគ្នា។ គិតទល់មកដល់ពេលបច្ចុប្បន្ននេះ នៅប្រទេសកម្ពុជាយើង សឹងតែទាំងអស់ទៅហើយនៃម៉ូតូហុងដា និងរថយន្តហុងដាគឺប្រើប្រាស់ប្រព័ន្ធប៊ិចសាំង បូករួមទាំង ហុងដា DREAM ស៊េរីថ្មីដែលទើបតែដាក់លក់ក្តៅៗ ដោយបំពាក់មកជាមួយប្រព័ន្ធប៊ិចសាំងផងដែរ ដែលជាបច្ចេកវិទ្យាហុងដាពិភពលោកមកពីប្រទេសជប៉ុន ធ្វើឲ្យម៉ាស៊ីនមានចំហេះសព្វ ផ្តល់នូវប្រសិទ្ធភាពខ្ពស់ និងសន្សំសំចៃប្រេងសាំងបានល្អ។ នេះបើយោងទៅលើ ការផ្សព្វផ្សាយលើទំព័រ FACEBOOK របស់ក្រុមហ៊ុន NCX Honda។ លម្អិតពីអត្ថប្រយោជន៌ប្រព័ន្ធប៊ិចសាំង៖ ម៉ាស៊ីនថ្មីបំពាក់ដោយបច្ចេកវិទ្យា PGM-FI មានសំទុះខ្លាំង បរិមាណសាំងនឹងផ្គត់ផ្គង់តាមការបើកបរជាក់ស្ដែង ដូច្នេះហើយពេលដែលអ្នកបើកបរចង់បង្កើនល្បឿនភ្លាមៗ នោះនឹងមិនមានបញ្ហាឡើយ។ ប្រព័ន្ធប៊ិចសាំង (PGM-FI)គឺធ្វើការផ្គត់ផ្គង់សាំងដោយគណនាយ៉ាងជាក់លាក់តាមស្ថានភាពបើកបរជាក់ស្ដែងដោយ ECU។ ដូច្នេះវាជួយ សន្សំសំចៃប្រេងសាំងបានយ៉ាងល្អប្រសើរ។ ប្រព័ន្ធបញ្ជាការបាញ់ប្រេងអេឡិចត្រូនិច គ្រឿងបង្គុំរបស់ប្រព័ន្ធប៊ិចសាំង (PGM-FI)ដែលបង្កើតឡើងដោយហុងដាគឺមានភាពធន់ក្នុងការប្រើប្រាស់រយៈពេលយូរ ម្យ៉ាងវិញទៀតក្រុមហ៊ុនក៏មានជាងជំនាញដែលបានបណ្ដុះបណ្ដាលយ៉ាងច្បាស់លាស់រង់ចាំបម្រើសេវាកម្មជូនអតិថិជន។ ប្រព័ន្ធបញ្ជាការបាញ់ប្រេងអេឡិចត្រូនិច គ្រឿងបង្គុំរបស់ប្រព័ន្ធប៊ិចសាំង (PGM-FI)ដែលបង្កើតឡើងដោយហុងដាគឺមានភាពធន់ក្នុងការប្រើប្រាស់រយៈពេលយូរ ម្យ៉ាងវិញទៀតក្រុមហ៊ុនក៏មានជាងជំនាញដែលបានបណ្ដុះបណ្ដាលយ៉ាងច្បាស់លាស់រង់ចាំបម្រើសេវាកម្មជូនអតិថិជន។ មានប្រព័ន្ធចាប់សញ្ញាកំហូចដោយស្វ័យប្រវត្តិ ប្រព័ន្ធប៊ិចសាំង (PGM-FI)នឹងធ្វើការចាប់សញ្ញាកំហូចតាមសេនស័រនីមួយៗនៅពេលកាច់សោកុងតាក់បញ្ឆេះបើក និងអំឡុងពេលបើកបរ ដែលបង្ហាញទៅកាន់អ្នកបើកបរឲ្យដឹងពីកំហូច និងធ្វើការជួសជុលបានទាន់ពេលវេលា។ […]