Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំដល់អ្នកសារព័ត៌មាន ត្រូវពង្រឹងស្មារតីវិជ្ជាជីវៈបន្ថែម ដោយមិនត្រូវធ្វើការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធ យុទ្ធោបករណ៍ ព្រមទាំងការសម្ងាត់របស់កងទ័ព ដែលនាំឱ្យអន្តរាយដល់សន្តិសុខជាតិ និងបង្កគ្រោះថ្នាក់ដល់អ្នកបំពេញបេសកកម្មជូនជាតិ។ នេះបើយោងតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ ស្តីពី តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន ដែលបណ្តាញព័ត័មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ។ នៅក្នុងសាលិខិតនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «សូមបន្តណែនាំ និងពង្រឹងស្មារតីវិជ្ជាជីវៈបន្ថែម ដោយមិនត្រូវធ្វើការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីទីតាំងឈរជើង

    December 19, 2025
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ អត្តពលិកគប់ដុំដែកហ្វឹលីពីន William Morrison បានរិះគន់យ៉ាងចាស់ដៃចំពោះម្ចាស់ផ្ទះថៃ ដែលបានរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ លើកទី៣៣ នៅឯពហុកីឡដ្ឋាន Suphachalasal National និងបានហៅថាជា «SEA Games ដ៏អាក្រក់បំផុត ដែលលោកពុំធ្លាប់ជួបឡើយ»។ បើយោងតាមការចេញផ្សាយដោយ Tiebreaker Times បានឱ្យដឹងថា អត្តពលិកហ្វីលីពីនខាងលើនេះបានបង្ហាញអារម្មណ៍ខកចិត្តជាខ្លាំង ចំពោះភាពគ្មានតម្លាភាពដែលបានកើតឡើងក្នុងព្រឹត្តិការណ៍ ២ឆ្នាំម្តងនេះ។ លោកថា «មានអត្តលិកជាច្រើនបានប្តឹង រួមទាំងខ្ញុំ។ ពួកគេបាននិយាយថា ទីតាំង shot មិនស្ថិតក្នុងតំបន់ ដែលកន្លងមកខ្ញុំតែងតែធ្វើបែបនេះស្រាប់»។ លោក Morrison បានគូសបញ្ជាក់ថា «កន្លងមក ខ្ញុំតែងតែធ្វើបែបនេះនៅ Asian Games, Asian

    December 19, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow ជាមួយការជំរុញឱ្យថៃត្រឡប់ទៅ អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួឡើងវិញ។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសអាមេរិក នៅថ្ងៃសុក្រ ទី១៩ ខែធ្នូ។ នៅក្នុងកិច្ចសន្ទនានោះ លោក Rubio បានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងអំពើហិង្សាដែលកំពុងកើតឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជា និងបានសង្កត់ធ្ងន់ពីភាពចាំបាច់ជាបន្ទាន់ ដើម្បីបន្ធូរបន្ថយភាពតានតឹង។ តាមក្រសួងការបរទេសអាមេរិក លោក Rubio ក៏បានជំរុញឱ្យលោក Sihasak ចាត់វិធានការសកម្មភាពយ៉ាងរឹងមាំដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងជំរុញឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុង គូឡាឡាំពួឡើងវិញ៕

    December 19, 2025
  • ព័ត៌មានជាតិ

    (ការ៉ាកាស)៖ តាមការបញ្ជាក់ពីរដ្ឋមន្រ្តីការបរទេសវ៉េណេស៊ុយអេឡា លោក Yvan Gil យន្តហោះចេញពីសហរដ្ឋអាមេរិក ដែលដឹកជនអន្តោប្រវេសន៍វ៉េណេស៊ុយអេឡាចំនួន ២៦៦នាក់ បានចុះចតនៅក្នុងប្រទេសវ៉េណេស៊ុយអេឡាហើយ កាលពីថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ ២០២៥។ យន្តហោះដែលជាជើងហោះហើរ Eastern Air Lines ពីទីក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក ត្រូវបានអនុញ្ញាតសម្រាប់ការចុះចតនៅទីក្រុង Maiquetia ក្បែររដ្ឋធានី Caracas របស់វ៉េណេស៊ុយអេឡា បន្ទាប់ពីដំណើរការត្រូវផ្អាកមួយរយៈ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។ តាមការបញ្ជាក់របស់លោក Gil

    December 4, 2025
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ ជារៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ផ្សារផលិតផលខ្មែរ ខេត្តព្រៃវែង ដំណើរការបើកលក់ ដែលមានទីតាំងខាងមុខមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបង្កើន និងពង្រឹងឱកាសទីផ្សារ ព្រមទាំងលើកស្ទួយផលិតផលកសិកម្ម បន្លែផ្លែឈើ ដែលប្រជាពលរដ្ឋផលិតបានដោយខ្លួនឯងនៅតាមបណ្តាក្រុង ស្រុកនៃខេត្តព្រៃវែង។ ​ផ្សារផលិតផលខ្មែរ រៀបចំឡើងដោយមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង ក៏ដូចជាបានការចង្អុលបង្ហាញណែនាំអំពីថ្នាក់ដឹកនាំខេត្ត ក្នុងគោលបំណងគាំទ្រដល់កសិករ សិប្បករ និងផលិតករក្នុងស្រុក ឱ្យមានលទ្ធភាពចែកចាយផលិតផលរបស់ខ្លួនដោយផ្ទាល់ដល់សាធារណជន ដោយមិនចាំបាច់ឆ្លងកាត់ឈ្មួញកណ្តាល។ លោកស្រី ម៉ុង ករុណា ប្រធានការិយាល័យគ្រប់គ្រងអាជីវកម្ម នៃមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង បានឱ្យដឹងថា បន្លែផ្លែឈើក៏ដូចជាត្រីសាច់ទាំងអស់នេះ បានយកមកពីបណ្ដាលក្រុង ស្រុក មួយចំនួននៅក្នុងខេត្តព្រៃវែង ដែលពួកគាត់បានផលិត និងកែច្នៃដោយខ្លួនឯង ជាពិសេសបន្លែ

    December 4, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា បច្ចុប្បន្ននេះក្រុមការងារជំរុញពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុនចំនួន២ ដើម្បីជំរុញដាក់លក់ផលិតផលស្វាយចន្ទីកម្ពុជានៅក្នុងទីផ្សារជប៉ុន ដោយបច្ចុប្បន្ននេះ បានដាក់លក់នៅក្នុងផ្សារ Family Mart ដ៏ល្បីរបស់ជប៉ុន ចំនួន ១៦,៣២០ ទីតាំងទូទាំងប្រទេសជប៉ុន។ លោកស្រី លើកឡើងបែបនេះ ធ្វើឡើងក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលរៀបចំឡើងមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើនកិត្យានុភាពផលិតផលក្នុងស្រុក» រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលភីអេច ហ្រ្គេនហល បុរីប៉េងហួត បឹងស្នោ ដែលមានស្តង់តាំងបង្ហាញប្រមាណ ២៥០ស្តង់។ ថ្លែងក្នុងឱកាសបើកពិព័រណ៍នាថ្ងៃទី៤ ខែធ្នូ

    December 4, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋជាច្រើន បានលើកជាសំណើ និងសំណូមពរពាក់ព័ន្ធទៅនឹងស្នើសុំធ្វើផ្លូវ និងប្រព័ន្ធ⁣លូមេ ខណៈមួយចំនួនទៀត ស្នើពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្នុងខណ្ឌព្រែកព្នៅនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ នៅក្នុងវេទិកានេះដែរ ក៏មានប្រជាពលរដ្ឋបានស្នើសុំស្ថាបនាផ្លូវ ដាក់ប្រពន្ធលូមេ និងភ្លើងបំភ្លឺផ្លូវនៅពេលរាត្រី នៅសង្កាត់ពញាពន់

    December 4, 2025
  • ព័ត៌មានជាតិ

    (ស្ទឹងត្រែង)៖ លោក ម៉ុត វីរៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចឱ្យឃុំខ្លួនលោក រ៉ង រី បន្ទាប់ពីបានធ្វើសកម្មភាពនេសាទ​ល្មើស​​ច្បាប់ ដោយប្រើឧបករណ៍ឆក់។ ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ននាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥​នេះ លោក ម៉ុត វីរៈ បានបញ្ជាក់ថា លោក រ៉ង រី ត្រូវបានដាក់ឱ្យស្ថិតនៅ​ក្រោម​​ការពិនិត្យ​ពីបទនេសាទដោយប្រើឧបករណ៍ឆក់ តាមបញ្ញត្តិ​មាត្រ​៩៧ កថាខណ្ឌទី១ ចំណុចទី៤ នៃច្បាប់ស្តីពីជលផល។ សូមបញ្ជាក់ថា កាលពីម៉ោង១១៖៣០នាទីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឆ្មាំ​ទន្លេ​​អភិរក្ស​សត្វផ្សោតប៉ុស្តិ៍ត្បូងខ្លា-កោះជ្រឹម សហការជាមួយ​គណៈ​កម្ម​ការសហគមន៍នេសាទកាំងដីស និងសហគមន៍នេសាទអូរម្រះ រួមគ្នា​បង្ក្រាប​បានបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់មួយករណី នៅ​ចំណុច​ក្បាលកោះជ្រៃ ភូមិកោះជ្រឹម

    December 4, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានណែនាំដល់ក្រសួងពាណិជ្ជកម្ម រួមនឹងភាគីពាក់ព័ន្ធ បន្តអនុវត្តអភិក្រម «ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី» ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍឥតឈប់ឈរនូវវិស័យពាណិជ្ជកម្ម និងការកសាងភាពធន់ ព្រមទាំងធានាយ៉ាងណាឱ្យផលិតផលកម្ពុជា មានទីផ្សារសមស្រប ទាំងក្នុងស្រុក និងអន្តរជាតិ។ លោកបានមានប្រសាសន៍ថា ការពង្រឹងទីផ្សារ «ចាស់» សំដៅថែទាំអតិថិជនដែលមានស្រាប់ ព្រោះជាអ្នកផ្សព្វផ្សាយដ៏ល្អបំផុត។ បើទីផ្សារចាស់ ម៉ូយចាស់ សម្រេចដើរចេញហើយ នោះនឹងពិបាកទៅរកម៉ូយថ្មីដូចគ្នា ព្រោះគាត់នឹងទៅប្រាប់អ្នករកស៊ី និងអ្នកវិនិយោគដូចគ្នាតៗគ្នា អំពីបទពិសោធន៍អាជីវកម្ម។ លោកគូសបញ្ជាក់បន្ថែមថា «ចំណុចគន្លឹះ គឺត្រូវរក្សាក៏ដូចជាពង្រឹងទីផ្សារ និងម៉ូយចាស់ៗ។ ចំណែកឯអភិក្រមពង្រីកទីផ្សារថ្មីវិញ សំដៅបន្តធ្វើសមាហរណកម្ម ស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចតំបន់

    December 4, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានចុះត្រូតពិនិត្យ និងណែនាំដល់ម្ចាស់អាជីវកម្មក្លឹបកម្សាន្ដ X-ZOOM នៅមហាវិថីចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២។ កម្លាំងសមត្ថកិច្ចដែលបានការចុះពិនិត្យនេះ ដឹកនាំដោយលោក ផុន សុផាន អភិបាលរងខណ្ឌ។ ក្រៅពីក្លឹមកម្សាន្ដ X-ZOOM សមត្ថកិច្ចក៏បានចុះទៅទីតាំងមួយទៀតឈ្មោះ HOKI ស្ថិតនៅមហាវិថីចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២។ ក្នុងនោះ ក្រុមការងារបានធ្វើការណែនាំដូចខាងក្រោម៖ *ត្រូវស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មឲ្យបានត្រឹមត្រូវ*ហាមជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ*ហាមមិនឲ្យប្រើប្រាស់បារីអេឡិចត្រូនិចគ្រប់ប្រភេទ*ត្រូវរៀបចំច្រកសុវត្ថិភាព (ច្រកអាសន្ន) ឲ្យបានត្រឹមត្រូវ*ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    December 4, 2025