Naren
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ កម្លាំងសមត្ថកិច្ចចម្រុះមន្រ្តីស្ថានីយជញ្ជីងកណ្តោលដុំ ខេត្តកំពង់ស្ពឺ នាយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានចុះប្រតិបត្តិការឆ្មក់ចាប់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលបានគេចវាងស្ថានីយតាមផ្លូវជាតិលេខ៤៤ គ.មលេខ១០៨ (ទិសដៅពីឱរ៉ាល់ ឆ្ពោះទៅផ្លូវជាតិលេខ៥) ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយបានឃាត់ថ្លឹងយានយន្តចំនួន ០៣គ្រឿង ដឹកដំឡូង និងស្ករស មានបិទឡូហ្គោ CT ផ្ទុកទម្ងន់សរុបចន្លោះពី ៤៩តោនដល់៨៤តោន លើសទម្ងន់អនុញ្ញាតចន្លោះពី ៩តោនដល់៣៩តោន។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរម្លឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមគោរពច្បាប់ឱ្យបានត្រឹមត្រូវ កុំផ្ទុកទម្ងន់លើសកម្រិតអនុញ្ញាតនៃច្បាប់ស្តីពីផ្លូវថ្នល់។ ក្រុមការងារនៅតែបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដោយគ្មានការលើកលែងឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    December 4, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ វេទិកា ASEAN NEXT ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ដោយផ្តោតលើកិច្ចខិតខំរបស់អាស៊ាន ក្នុងការជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាកាតាលីករសម្រាប់កំណើនសេដ្ឋកិច្ច និងទំនើបកម្មវិស័យកម្មន្តសាលនៅទូទាំងតំបន់។ វេទិកាឆ្នាំ២០២៥ នេះ បានប្រមូលផ្តុំអ្នកដឹកនាំ អ្នកជំនាញ និងតំណាងឧស្សាហកម្ម ពីបណ្តាប្រទេសក្នុងតំបន់មកជួបជុំគ្នា ក្រោមប្រធានបទ៖ «តួនាទីនៃបច្ចេកវិទ្យា និងនវានុវត្តន៍ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ភាពជោគជ័យនៃវិស័យកម្មន្តសាល»។ ថ្លែងក្នុងពិធីបើកវេទិកានេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា «ភាពប្រកួតប្រជែងនៃវិស័យកម្មន្តសាលក្នុងសតវត្សរ៍ទី២១ មិនផ្អែកលើកម្លាំងពលកម្មដែលមានតម្លៃទាបនោះទេ ប៉ុន្តែត្រូវផ្អែកលើចំណេះដឹង ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាទំនើប ហើយហេដ្ឋារចនាសម្ព័ន្ធទន់

    December 4, 2025
  • ព័ត៌មានជាតិ

    (បាងកក)៖ នាយកដ្ឋានជលសាស្ត្រនៃកងទ័ពជើងទឹកថៃ បានចេញការព្រមានដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ Chao Phraya ឱ្យត្រៀមខ្លួនសម្រាប់ជំនោរទឹកខ្ពស់ដែលរំពឹងថានឹងកើតឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១២ ខែធ្នូ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មានក្នុងស្រុកថៃ។ អាជ្ញាធរបានព្យាករណ៍ថា កម្រិតទឹកនៅក្នុងទន្លេនឹងកើនឡើងយ៉ាងខ្លាំង ដោយអាចឡើងដល់ ២.០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ កម្រិតទឹកខ្ពស់បំផុតត្រូវបានរំពឹងថានឹងកើតឡើងនៅចន្លោះម៉ោង ៨:០០ព្រឹក ដល់ម៉ោង ២:០០រសៀល។ នាយកដ្ឋានជលសាស្ត្រថៃ បានជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅក្នុងតំបន់ក្បែរកំពង់ផែ Chulachomklao និងស្រុកជុំវិញ ឱ្យតាមដានស្ថានភាពទឹកយ៉ាងដិតដល់ដើម្បីត្រៀមបង្ការផលប៉ះពាល់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    December 4, 2025
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ កម្លាំងនគរបាលស្រុករំដួល ខេត្តស្វាយរៀង បានឃាត់ខ្លួនយុវតី ដែលជាសិស្សសាលាចំនួន ៣នាក់ យកមកណែនាំអប់រំ បន្ទាប់ពីជិះម៉ូតូជ្រែតាមផ្លូវសាធារណៈបង្កការរំខានដល់អ្នកធ្វើដំណើរ។ សមត្ថកិច្ចស្រុករំដួល បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៤ល្ងាច មានអាខោនផេកហ្វេសបុកបានផុសវីឌីអូពីសកម្មភាពក្មេងស្រីចំនួន៣នាក់ នៅចំណុចខាងមុខសាលាអនុវិទ្យាល័យខ្វាន់ស៊ាមសង្កែ មានករណីជិះម៉ូតូជ្រែនៅលើដងផ្លូវ បង្កឡើងដោយក្រុមក្មេងសិស្សសាលា។ សមត្ថកិច្ចបានបន្តថា បន្ទាប់បានឃើញការចែកចាយវីឌីអូនេះភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កែ បានសហការជាមួយកម្លាំងជំនាញស្រុកចុះស្រាវជ្រាវ និងកំណត់អត្តសញ្ញាណបានក្រុមក្មេងស្រីចំនួន ៣នាក់។ នៅចំពោះមុខសមត្ថកិច្ចយុវតីទាំង៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូជ្រែចុះជ្រែឡើងនៅលេីដងផ្លូវពិតប្រាកដមែន។ ក្រោយពីស្ដាប់ចម្លើយសារភាពរួចមក សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា និងឱ្យអាណាព្យាបាលមកធានាយកទៅអប់រំណែនាំបន្ត រីឯមធ្យោបាយធ្វើដំណើរ សមត្ថកិច្ចបានដកហូតយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កែ រយៈពេល៣ខែ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    December 1, 2025
  • ព័ត៌មានជាតិ

    (បាងកក)៖ ការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធជនជាតិភាគតិច Karen National Union (KNU) និងកងកម្លាំងយោធាមីយ៉ាន់ម៉ា នៅក្រុង Myawaddy នៃរដ្ឋ Karen ជាប់ខេត្ត Tak របស់ប្រទេសថៃ បានបន្តកើនឡើងខ្លាំង កាលពីថ្ងៃអាទិត្យកន្លងទៅនេះ រហូតដល់ថ្នាក់ជំរុញឱ្យអាជ្ញាធរថៃ សម្រេចបិទច្រកព្រំដែនជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥។ ឆ្លើយតបចំពោះការប្រយុទ្ធគ្នានៃសង្រ្គាមស៉ីវិលក្នុងប្រទេសមីយ៉ាន់ម៉ា អាជ្ញាធរថៃបានបិទច្រកព្រំដែននៅបណ្តោយព្រំប្រទល់រវាង​ខេត្ត Tak និងរដ្ឋ Karen រយៈពេល៧ថ្ងៃ ដើម្បីរារាំងការធ្វើដំណើរដោយជនស៉ីវិល ឬក្រុមប្រដាប់អាវុធ។ មានតែស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី១

    December 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ស៊ីន ចានសិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានបកស្រាយបញ្ហាកង្វល់សុវត្ថិភាព ដែលពាក់ព័ន្ធនឹងយន្តហោះ Airbus ក្នុងប្រតិបត្តិការហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ ដែលចុះបញ្ជីនៅកម្ពុជា។ លោក ស៊ីន ចានសិរីវុត្ថា បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានយន្ដហោះ Airbus ចុះបញ្ជីសរុបប្រមាណ ចំនួន១៥គ្រឿង ដែលកំពុងប្រើប្រាស់ ក្នុងប្រតិបត្តិការហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍។ លោកបានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីប្រកាសអាសន្ន (Emergency Airworthiness

    December 1, 2025
  • ព័ត៌មានជាតិ

    (សៀមរាប)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC និងក្រុមការងារក្រុមវិស្វករជប៉ុន នៃក្រុមហ៊ុន SATO KOGYO នៅថ្ងៃទី០១​ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំពិធីបញ្ចប់ការងារចាក់ប៊េតង់ទាំងស្រុង សម្រាប់សំណង់អគាររាងគ្រាប់មីន PMN-2 នៅសារមន្ទីតេជោសន្តិភាព​ ស្ថិតនៅឃុំត្រពាំងធំ​ ស្រុកបាគង​ ខេត្តសៀមរាប។ គារនេះមានទំហំផ្ទៃបាត១០៨ម៉ែត្រ គុណ១០៨ម៉ែត្រ និងមានកម្ពស់១៧ម៉ែត្រ​ ជាអគាររាងគ្រាប់មីន PMN-2 ធំជាងគេលើពិភពលោក។ លោក ហេង រតនា បានឲ្យដឹងទៀតថា អគាររាងគ្រាប់មីន PMN-2 នេះ ​ជានិមិត្តរូបបង្ហាញឱ្យឃើញច្បាស់នូវឆន្ទះ និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា

    December 1, 2025
  • ព័ត៌មានជាតិ

    (រតនគិរី)៖ ស្របពេលដែលរដូវប្រមូលផលជ័រកៅស៊ូ (កៅស៊ូចាន) កំពុងមានហាងឆេងខ្ពស់ នៅទីផ្សារប្រទេសវៀតណាមនោះ ម្ចាស់ចំការកៅស៊ូមួយចំនួនដូចជានៅស្រុកបរកែវ, ស្រុកអូរយ៉ាដាវ, ស្រុកកូនមុំ, ស្រុកអូរជុំ និងស្រុកអណ្តូងមាសជាដើម នៃខេត្តរតនគិរី សប្បាយចិត្តប្រមូលផលលក់ក្រុមឈ្មួញវៀតណាម និងខ្មែរ។ ជាក់ស្តែង នៅតាមឃ្លាំងធំៗមួយចំនួន នៅស្រុកអណ្តូងមាស, ស្រុកបរកែវ, ស្រុកអូរយ៉ាដាវ មានឈ្មួញកណ្តាលប្រមូលទិញស្តុកទុករួចដឹកចេញឆ្ពោះទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវខេត្តរតនគិរី និងតាមបណ្តាលច្រកទ្វារមួយចំនួនទៀតនៅខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។ បើតាមម្ចាស់ចំការកៅស៊ូមួយចំនួន ប្រាប់ឲ្យដឹងថា ជ័រកៅស៊ូ (ជ័រចានស្អុយ) ឈ្មួញកណ្តាលវៀតណាមទិញក្នុង១គីឡូតម្លៃ៣,២០០ – ៣,៤០០រៀល តាមប្រភេទជ័រ។ រីឯឈ្មួញកណ្តាលហ៊ានទិញក្នុង១គីឡូតម្លៃ ៣,១០០ – ៣,២០០រៀល ពោលគឺទាបជាងក្រុមឈ្មញវៀតណាម ដូច្នេះក្រុមឈ្មួញកណ្តាលខ្មែរអាចបាត់អាជីព។

    December 1, 2025
  • ព័ត៌មានជាតិ

    (ហ្វីលីពីន)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បានអនុម័តកម្មវិធីវិនិយោគចំនួន ៧៦៣ លានដុល្លារ ដែលក្នុងនោះរួមមានជំនួយឥតសំណងចំនួន ២០ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដើម្បីគាំទ្រកម្ពុជា ពង្រីកលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ពង្រឹងសន្តិសុខទឹក និង លើកកម្ពស់ភាពធន់ និងភាពសមស្របសម្រាប់រស់នៅនៃទីក្រុងរបស់ប្រទេស។ កម្មវិធីវិនិយោគដើម្បីទីក្រុងសមស្របសម្រាប់រស់នៅធន់ និង មានសុវត្ថិភាពទឹកនេះ ជាការផ្តល់ហិរញ្ញប្បទានតាមដំណាក់កាលៗ សំដៅបង្កើនសេវាកម្មទឹក នៅក្នុងទីក្រុងចំនួន ១៤ និងស្រុកចំនួន១២ នៅតាមតំបន់ទន្លេមេគង្គ ទន្លេសាប និងឆ្នេរសមុទ្រ។ កម្មវិធីនេះនឹងផ្តល់អាទិភាពដល់ការគ្របដណ្តប់ប្រកបដោយបរិយាបន្ននៃការទទួលបានទឹក និងសេវាទីក្រុង ដែលប្រមាណ១៥% នៃអ្នកទទួលផលផ្ទាល់សរុបពីកម្មវិធី

    December 1, 2025
  • ព័ត៌មានជាតិ

    (បាងកក)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសចំនួនបីក្នុងតំបន់អាស៊ីអាគ្នេយ៍ បានកើនឡើងដល់ជាង ៦០០នាក់ហើយ ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្តធ្វើឡើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ បានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីព្យុះត្រូពិចដ៏កម្រមួយបានកើតឡើងនៅច្រកសមុទ្រម៉ាឡាកា។ ក្នុងចំណោមអ្នកស្លាប់សរុប មាន ៤៣៥នាក់នៅឥណ្ឌូណេស៊ី ១៧០នាក់នៅថៃ និង ៣នាក់ត្រូវបានរាយការណ៍នៅម៉ាឡេស៊ី។ ទោះបីជាទឹកជំនន់ចាប់ផ្តើមស្រកចុះក៏ដោយ ក៏មន្ត្រីសង្គ្រោះនៅតែព្យាយាមចូលទៅកាន់តំបន់រងគ្រោះជាច្រើន។ យោងតាមស្ថិតិផ្លូវការ មនុស្សជាង ៤លាននាក់បានរងផលប៉ះពាល់ ដោយក្នុងនោះជិត ៣លាននាក់នៅភាគខាងត្បូងប្រទេសថៃ និង ១.១លាននាក់នៅភាគខាងលិចប្រទេសឥណ្ឌូណេស៊ី។ ដោយឡែក នៅឯឈូងសមុទ្របេងហ្គាល់ ប្រទេសស្រីលង្កាក៏បានរងគ្រោះដោយព្យុះស៊ីក្លូនមួយផ្សេងទៀតផងដែរ ដែលបានសម្លាប់មនុស្ស ១៥៣នាក់ និង

    December 1, 2025