Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានចេញប្រកាសថ្មីមួយ ដោយបន្តអនុគ្រោះអាការលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់អាករនេះជាបន្ទុករបស់រដ្ឋ។ នេះបើតាមប្រកាសថ្មីមួយរបស់ក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ។ ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញផលិតក្នុងស្រុក ដែលជាអាហារជាមូលដ្ឋាន ដោយអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។ សម្រាប់គោលដៅនៃប្រកាសនេះ អាហារជាមូលដ្ឋានសំដៅដល់មុខទំនិញផលិតក្នុងស្រុកមួយចំនួន ដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃដូចខាងក្រោម៖១- សាច់សត្វចិញ្ចឹម ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។២- ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ ឬកែច្នៃ។៣- ត្រីទឹកសាប ឬទឹកប្រៃគ្រប់ប្រភេទ រួមទាំង បង្កង បង្គា កំពឹស ក្តាម និងសិប្បីជាតិគ្រប់ប្រភេទ

    December 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានចេញប្រកាសថ្មីមួយ ដោយបន្តអនុគ្រោះអាការលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់អាករនេះជាបន្ទុករបស់រដ្ឋ។ នេះបើតាមប្រកាសថ្មីមួយរបស់ក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ។ ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញផលិតក្នុងស្រុក ដែលជាអាហារជាមូលដ្ឋាន ដោយអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។ សម្រាប់គោលដៅនៃប្រកាសនេះ អាហារជាមូលដ្ឋានសំដៅដល់មុខទំនិញផលិតក្នុងស្រុកមួយចំនួន ដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃដូចខាងក្រោម៖១- សាច់សត្វចិញ្ចឹម ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។២- ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ ឬកែច្នៃ។៣- ត្រីទឹកសាប ឬទឹកប្រៃគ្រប់ប្រភេទ រួមទាំង បង្កង បង្គា កំពឹស ក្តាម និងសិប្បីជាតិគ្រប់ប្រភេទ

    December 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ យាងទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង រយៈពេលមួយសប្តាហ៍ ដើម្បីយាងចូលរួមកិច្ចប្រជុំនៅ​បណ្ឌិត្យសភាវិទ្យាសាស្ត្រ។ ក្នុងព្រះរាជសារផ្ញើជូនដល់ជនរួមជាតិ, ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះរាជបន្ទូលឱ្យដឹងថា ក្នុងឱកាសដែលព្រះអង្គគង់ប្រថាប់នៅក្រៅប្រទេសនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងទទួលជួយក្នុងព្រះបរមនាមរបស់ព្រះអង្គ ជាប្រមុខរដ្ឋស្តីទី។ សូមបញ្ជាក់ថា ក្នុងឱកាសគង់ប្រថាប់នៅទីក្រុងប៉ារីស ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ក៏សព្វព្រះរាជហឫទ័យស្តេចយាងទតបណ្ណាគារ, យាងទតហាងលក់ DVD, យាងទតវត្តខេមរារាម, យាងទតបណ្ណាល័យឧត្តមសិក្សា និងអរិយធម៌ BULAC, យាងទតព្រះរាជដំណាក់ថ្មីនៅទីក្រុងប៉ារីស។

    December 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បុគ្គល២នាក់ដែលជាអង្គរក្ស ជិះម៉ូតូតាមការពារឡានឧកញ៉ា ធាង ទ្រី ពីក្រោយហើយប្រើប្រាស់កាយវិការ ពាក្យសម្ដីមិនសរម្យ និងកាក់ឡានប្រជាពលរដ្ឋតាមដងផ្លូវនោះ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនទៅសួរនាំ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ការនាំខ្លួនបុគ្គលទាំង២នាក់ទៅសួរនាំ បន្ទាប់ពីប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមដងផ្លូវ បានបង្ហោះវីដេអូនៅតាមបណ្ដាញសង្គម បង្ហាញអំពីសកម្មភាពមិនគួរគប្បីរបស់ពួកគេ ដែលជិះម៉ូតូតាមការពារឡានមួយគ្រឿង ម៉ាក Land Rover Defender ពាក់ផ្លាកលេខកម្ពុជា TTM.7171 ដែលគេស្គាល់ម្ចាស់ឈ្មោះ ធាង ទ្រី និងមានងារជាឧកញ៉ាថែមទៀត។ ពួកគេទាំង២នាក់ បានកាក់ឡានប្រជាពលរដ្ឋតាមដងផ្លូវ

    November 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានសម្ពោធដាក់ឱ្យដំណើរការម៉ាស៊ីនឆ្លុះទងសួតទំនើបចុងក្រោយបង្អស់ (Bronchoscope Olympus EVIS X1) ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាជនកម្ពុជា កាន់តែមានគុណភាព ស័ក្កសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ លើសុខភាពផ្លូវដង្ហើម។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ចាន់ វិចិត្រ នាយករងមនី្ទរពេទ្យ តំណាងលោកសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមានការចូលរួមពីលោកនាយករង, លោកសាស្ដ្រាចារ្យ វេជ្ជបណ្ឌិត រួមទាំងលោកវេជ្ជបណ្ឌិតឯកទេស វ៉ា ម៉េង នាយកមជ្ឈមណ្ឌលឯកទេសជំងឺសួត។ លោកសាស្រ្តាចារ្យ ចាន់ វិចិត្រ បានថ្លែងថា

    November 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រទេសកម្ពុជា សម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការបញ្ជូនកុមារឱ្យចូលរៀន ប៉ុន្តែពេលនេះ​ចាំបាច់ត្រូវកែលម្អជាបន្ទាន់ នូវសកម្មភាព​​គ្រប់​បែបយ៉ាង​ដែលកើតឡើងនៅក្នុងថ្នាក់រៀន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក (World Bank) ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ របាយការណ៍ថ្មីពីរ ដែលធនាគារពិភពលោកបានចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បាននិយាយ​ដូច្នេះ​ ដោយសង្កត់ធ្ងន់លើការពិនិត្យមើលទាំងគុណភាព និងបរិមាណនៃការបង្រៀននៅតាម​សាលាបឋមសិក្សា ហើយ​បានលើកអនុសាសន៍មួយចំនួនសម្រាប់ពង្រឹងអក្ខរកម្ម និងលេខនព្វន្តជាមូលដ្ឋាន ដើម្បីឱ្យកុមារទាំងអស់មានមូលដ្ឋានគ្រឹះក្នុង​ការ​រៀនសូត្រ​ចេះ​ និងរីកចម្រើនទៅមុខទៀត។ លោកស្រី Tania Meyer នាយិកាគ្រប់គ្រងនៃ​ធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា៖ «តាមរយៈការវិនិយោគលើគ្រូបង្រៀន និងការបង្កើន​ម៉ោងសិក្សា កម្ពុជាអាចផ្តល់ឱកាស​ឱ្យកុមារទទួល​បាន​ការអប់រំកាន់តែប្រសើរឡើង ដើម្បីក្លាយខ្លួន​ជា​កម្លាំងពលកម្មមួយដែលមានភាព​ប្រកួតប្រជែងជាងមុនផងដែរ»។

    November 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនឡើងជាង ៤ម៉ឺន ខណៈវិស័យកាត់ដេរកើនឡើងដល់ ១៨១០រោងចក្រសហគ្រាស ដែលបានផ្តល់ឱកាសការងារដល់កម្មករនិយោជិតប្រមាណជាង ២លានកន្លែង។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក ស៊ុន មេសា បានគូសបញ្ជាក់ថា កំណើននៃរោងចក្រសហគ្រាសនេះបង្ហាញពីភាពល្អប្រសើរនៃវិស័យការងារ និងសេចក្តីទុកចិត្តរបស់អ្នកវិនិយោគមកលើ រាជរដ្ឋាភិបាលកម្ពុជា។ លោក ស៊ុន មេសា បានលើកឡើងថា៖ «កំណើននៃរោងចក្រដ៏ច្រើននេះ បង្ហាញពីវឌ្ឍនភាពនៃវិស័យកាត់ដេរនៅកម្ពុជា និងបង្ហាញពីសេចក្តីទុកចិត្តរបស់វិស័យឯកជន និងវិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបន្តអនុគ្រោះទៅដល់រោងចក្រសហគ្រាសថ្មីៗជាបន្តបន្ទាប់ ក្នុងនោះក្រសួងការងារ បានកាត់បន្ថយនូវសេវារបស់ខ្លួន ជិត ២០សេវា ដើម្បីសម្រួលដល់ការធ្វើអាជីវកម្មរបស់វិនិយោគិន»។

    November 26, 2025
  • PR

    ( សៀមរាប ) ៖ ខេត្តសៀមរាបជាខេត្តមួយដែលទាក់ទាញ ភ្លៀវជាតិនិងអន្តជាតិជិត ២០ម៉ឺននាក់ មកលេងកម្សាន្តយ៉ាងច្រើនកុះករ​និងគគ្រឹកគគ្រេងនៃកំឡុងពិធីបុណ្យអុំទូកបណ្ដែត ប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តសៀមរាប ។​ ដោយពេលថ្ងៃ នាតាមដងស្ទឹងសៀមរាប មានប្រជាពលរដ្ឋ ជាច្រើន កុះករ បាន មក ជួបជុំ គ្នា ដើម្បី ទស្សនា ការប្រណាំងទូកង ដ៏ ជក់ ចិត្ត របស់ ក្រុម ចំណុះ ទូកដែល តំណាង ឲ្យ

    November 6, 2025
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ ក្រោយជួបពិភាក្សាប្រមាណកន្លះម៉ោង ជំនួបមេយោធភូមិភាគ៤កម្ពុជា ជាមួយមេបញ្ជាការភូមិភាគ២ របស់ថៃ ដែលពិភាក្សាអំពីការកែសម្រួលអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះ បានបញ្ចប់ហើយ នៅម៉ៅងជិត៤រសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ។ ចំណែកលទ្ធផលយ៉ាងណា មិនទាន់ប្រកាសនៅឡើយទេ។ ក្នុងជំនួបនេះ ភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤របស់កម្ពុជា និងឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការយោធភូមិភាគទី២របស់ថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    October 31, 2025
  • ព័ត៌មានជាតិ

    (ប៉ោយប៉ែត)៖ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌ នៃប្រទេសទាំងពីរ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធ VTC ដើម្បីពិភាក្សា និងកំណត់តំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន លើការងារដោះមីនមនុស្សធម៌ ស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលត្រូវអនុវត្តតាមនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF)។ ការកំណត់តំបន់សាកល្បងសម្រាប់ដោះមីនមនុស្សធម៌នេះ ត្រូវធ្វើឡើងដោយស្របតាមលក្ខណវិនិច្ឆ័យ លក្ខខណ្ឌ និងជំហររបស់ភាគីនីមួយៗ ហើយសកម្មភាពដោះមីនមនុស្សធម៌ក្នុងតំបន់នេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក ដែលជាសមត្ថកិច្ចរបស់គណៈកម្មការចំរុះព្រំដែន (JBC) នោះឡើយ។ ចំពោះទីតាំងដែលត្រូវបានដោះមីនរួចរាល់ត្រូវរក្សាទុកក្នុងស្ថានភាពដើម រហូតដល់មានការសម្រេចពីគណៈកម្មការចំរុះព្រំដែន (JBC)។ ការងារដោះមីនមនុស្សធម៌នេះ

    October 31, 2025