Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមិនបានអញ្ជើញចូលរួមក្នុងកម្មវិធីពិព័រណ៍ការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដុះវិជ្ជាជីវៈ ដែលត្រូវបានរៀបចំឡើងក្នុងខែតុលាកន្លងទៅ ហើយមិនទាន់មានការងារធ្វើ នៅតែអាចទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានការងារធ្វើ និងការរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) អាជ្ញាធរខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប, ខេត្តព្រៃវែង និងខេត្តកំពង់ធំ និង ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី២៦

    October 31, 2025
  • ព័ត៌មានអន្តរជាតិ

    (តៃប៉ិ)៖ នាថ្ងៃសុក្រនេះ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បាននិយាយថា កោះតៃវ៉ាន់មិនចង់បាន គំនិត «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» របស់ចិនឡើយ ហើយនឹងប្រឹងប្រែងថែរក្សាសេរីភាព ក៏ដូចជាលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ព្រមទាំងប្តេជ្ញាការពារខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥។ ក្នុងសប្តាហ៍នេះ ចិនបាននិយាយថា ខ្លួនដាច់ខាតនឹងមិនបោះបង់ចោល ជម្រើសនៃការប្រើប្រាស់កម្លាំងជុំវិញបញ្ហាតៃវ៉ាន់ទេ ខណៈវាគឺជាការបង្កើនវោហារសាស្រ្តរឹងមាំមួយ ក្រោយមួយរយៈមកនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានចុះផ្សាយអត្ថបទជាបន្តបន្ទាប់សន្យាថា ប្រសិនបើតៃវ៉ាន់យល់ព្រមទទួលយកការអះអាងអធិបតេយ្យរបស់ចិន ទីក្រុងប៉េកាំង នឹងអនុញ្ញាតឱ្យអនុវត្តគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ដែលខ្លួនប្រើសម្រាប់ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ។

    October 31, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា រាជរដ្ឋាភិបាលកំពុងតែជំរុញដាក់ពង្រាយស្ថានីយ សាកអាគុយរថយន្តទូទាំងប្រទេស ហើយនៅក្នុងពេលដ៏ឆាប់នេះ អគ្គិសនីកម្ពុជា តាមការចង្អុលទិសរបស់ក្រសួងរ៉ែ និងថាមពល នឹងទម្លាក់ថវិកាទ្រង់ទ្រាយធំ ដើម្បីធានាថាទូទាំងប្រទេស តាមផ្លូវសំខាន់ៗ គឺមានស្ថានីយសាកអាគុយរថយន្ត អាគុយម៉ូតូ ដែលមានល្បឿនលឿន អាចសាកចន្លោះ២០នាទី ឬកន្លះម៉ោង អារត់បានចម្ងាយផ្លូវ ៣០០ ឬ៤០០គីឡូម៉ែត្រ។ ការបញ្ជាក់បែបនេះរបស់លោករដ្ឋមន្ត្រី កែវ រតនៈ បានធ្វើឡើងនៅក្នុងឱកាសលោកផ្តល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មាន នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ម្សិលមិញ បន្ទាប់ពីលោកបានបញ្ចប់ថ្លែងសន្ទករថាគន្លឹះបើកកិច្ចប្រជុំទី៣៖ ពីដំណើរបម្លាស់ប្តូរការប្រើប្រាស់ថាមពល របស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដែលគ្មានកាបូន

    October 31, 2025
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ នៅថ្ងៃសុក្រនេះ រដ្ឋាភិបាលវៀតណាម បានឱ្យដឹងថា តួលេខអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលបានវាយប្រហារតំបន់ភាគកណ្តាលប្រទេស បានកើនដល់យ៉ាងហោច១៣នាក់ ហើយមនុស្ស១១នាក់ផ្សេងទៀតបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥។ ទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិតបំបែកកំណត់ត្រា បានជន់លិចមួយផ្នែកធំនៃតំបន់ភាគកណ្តាលប្រទេសវៀតណាមអស់រយៈពេលប៉ុន្មានថ្ងៃមកហើយ ខណៈទីក្រុង Hue និង Hoi An រងគ្រោះធ្ងន់ជាងគេ។ មកទល់ពេលនេះ ភាគច្រើននៃទីក្រុងទាំងពីរ បន្តស្ថិតនៅក្រោមផ្ទៃទឹកនៅឡើយ ដោយមានលំនៅដ្ឋានមួយចំនួន ត្រូវទឹកជន់លិចខ្ពស់ផុតដំបូល។ ក្រៅពីឆក់យកជីវិតមនុស្ស ទឹកជំនន់ដ៏អាក្រក់នេះ បានជន់លិចផ្ទះសម្បែងសរុបច្រើនជាង១១៦ ០០០ខ្នង និងផ្ទៃដីដំណាំខ្ទង់ ៥០០០ហិកតា បំផ្លិចបំផ្លាញផ្លូវថ្នល់

    October 31, 2025
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ នាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សាគោកប្រាសាទ ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ រួមគ្នាសំអាតសាលារៀន ត្រៀមបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២៥-២០២៦ ដែលនឹងធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ផ្ដល់សិទ្ធិដោយ៖ Fresh News

    October 31, 2025
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥នេះ កងទ័ពនៃយោធភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពនៃយោធភូមិភាគ២របស់ថៃ កម្រិតលេខាធិការដ្ឋាន បានជួបប្រជុំគ្នានៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលជាច្រកព្រំដែនកម្ពុជា-ថៃ។ កិច្ចប្រជុំនេះ បានការអញ្ជើញចូលរួមពីសំណាក់អ្នកសង្កេតការណ៍អាស៊ានផងដែរ។ យោងតាមព័ត៌មាន បានឱ្យដឹងថា ក្រៅពីការប្រជុំរវាងលេខាធិការដ្ឋាននាព្រឹកនេះហើយ នៅពេលរសៀលអាចនឹងមានការប្រជុំកម្រិតមេភូមិភាគផងដែរ។ កិច្ចប្រជុំនេះ នឹងជជែកផ្តោតជាសំខាន់លើការកែសម្រួលអាវុធធុនធ្ងន់នៃប្រទេសទាំងពីរចេញពីតំបន់ជម្លោះរវាងគ្នា។ កិច្ចប្រជុំនេះ ធ្វើឡើងស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក អនុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ

    October 31, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១០កើតខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ យាង និមន្ត និងអញ្ជើញចូលរួមក្នុងព្រះរាជពិធីនេះ

    October 31, 2025
  • ព័ត៌មានជាតិ

    (វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីហរិញ្ញវត្ថុអាមេរិក លោក Scott Bessent បានឱ្យដឹងថា ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផលនៅសហរដ្ឋអាមេរិក ដែលនឹងបន្តរហូតដល់ខែមករា ឆ្នាំ ២០២៦។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ ២០២៥។ លោក Bessent បានឱ្យដឹងទៀតថា ចិនក៏បានប្តេជ្ញាទិញអង្ករចំនួន ២៥លានតោនជារៀងរាល់ឆ្នាំពីអាមេរិកផងដែរ សម្រាប់រយៈពេល ៣ឆ្នាំខាងមុខ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មធំជាងមុន បន្ទាប់ពីកិច្ចប្រជុំរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅប្រទេសកូរ៉េខាងត្បូង។

    October 31, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា ការផ្អាកនាំចូលប្រេងពីថៃ​ ជាង៤ខែមកនេះ មិនបានជះផលអវិជ្ជមានលើពលរដ្ឋខ្មែរឡើយ ពោលគឺកម្ពុជានៅតែមានប្រេងប្រើប្រាស់តាមតម្រូវការ ហើយតម្លៃប្រេងមានតម្លៃធម្មតា ពោលគឺតាមស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេស មិនមានការលក់ឡើងថ្លៃនោះទេ។ លោករដ្ឋមន្ត្រីបញ្ជាក់បែបនេះ បានធ្វើឡើងនៅក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីលោកបានបញ្ចប់ថ្លែងសន្ទករថាគន្លឹះបើកកិច្ចប្រជុំទី៣៖ ពីដំណើរបម្លាស់ប្តូរការប្រើប្រាស់ថាមពលរបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដែលគ្មានកាបូន នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ក្រោមប្រធានបទ «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» នៅសណ្ឋាគារ Shangri-la រាជធានីភ្នំពេញ។ លោករដ្ឋមន្ត្រី កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះ៖ «បងប្អូនប្រជាពលរដ្ឋអាចដឹងបានហើយថា មានលុយហើយទៅទិញប្រេងបានឬ អត់? សព្វថ្ងៃនេះបងប្អូនមានលុយទៅទិញប្រេងកន្លែងណាក៏បានដែរ។

    October 31, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញសារលិខិតថ្លែងអបអរសាទរ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ ថ្ងៃសៅរ៍ ១១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    October 31, 2025