Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោល ចំពោះការផ្សព្វផ្សាយរបស់គណនី Facebook ឈ្មោះ «My Idea-គំនិតខ្ញុំ»​ ពាក់ព័ន្ធនឹងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី។ គណនី Facebook ឈ្មោះ «My Idea-គំនិតខ្ញុំ»​ ថ្មីនេះ បានផ្សព្វផ្សាយថា ចំណាយលុយសាងសង់អស់រាប់ពាន់លានដុល្លា​ ចុងក្រោយ​បែជាស្ងាត់ឈឹង ព្រលានយន្តហោះ​ខេត្ត​សៀមរាប​ និងបានលើកឡើងពីការចំណាយធ្វើដំណើរខ្ពស់ (៣០ដុល្លារ) និងប្រើពេលយូររហូតដល់១ម៉ោង ពីព្រលានយន្តហោះទៅក្រុងសៀមរាប ដែលធ្វើឱ្យភ្ញៀវមានអារម្មណ៍ថាខ្ជោះខ្ជាយ។ លោក

    June 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សមាគមសិល្បករខ្មែរ នៅរសៀលនេះបានបង្ហោះសាររំលែកទុក្ខ យ៉ាង​ក្រៀមក្រំ​ ចំពោះមរណភាពរបស់ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ ដោយសារដែលបានបង្ហោះមានខ្លឹមសារយ៉ាងដូច្នេះថា៖ «តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសិល្បករ សិល្បការិនីទាំងអស់ នៃសមាគមសិល្បករខ្មែរ យើងខ្ញុំពិតជាមានសេចក្តីរន្ធត់ក្ដុកក្ដួល និងសោកស្ដាយជាទីបំផុតដោយទទួលដំណឹងពីមរណភាពរបស់លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ៧រោច ខែជេស្ន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១២:៤៥នាទីរសៀល ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ។

    June 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្ដីពីវេទិការធុរកិច្ចបារាំង-កម្ពុជា ដែលប្រព្រឹត្តទៅនៅស្ថានទូតបារាំង និងមានការអញ្ជើញចូលរួម ពីលោកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិចំនួន ៣០នាក់ដែរ។ គោលបំណងសំខាន់ នៃសន្និសីទសារព័ត៌មាននេះ គឺដើម្បីផ្សព្វផ្សាយអំពីវេទិកាធុរកិច្ចបារាំង-កម្ពុជាដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា និង ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំងនៅកម្ពុជា។ ក្នុងឱកាសនៃសន្និសីទសារព័ត៌មាននេះ អ្នកឧកញ៉ា គិត ម៉េង បានជម្រាបជូនអំពីទំនាក់ទំនង ដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការល្អរប្រសើរ វាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរ

    June 28, 2024
  • ព័ត៌មានជាតិ

    (កំពត)៖ ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ ដែលជាធនធានសិល្បៈដ៏សំខាន់បំផុត និងជាមរតកមនុស្សរស់ បានទទួលអនិច្ចកម្មទៅហើយ នៅឯស្រុកកំណើត ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ​។​ លោក គង់ សម័យ ត្រូវជាកូនប្រុសរបស់លោកតា គង់ណៃ បានប្រាប់ Fresh News Plus នៅមុននេះបន្តិចថា លោកតា គង់ ណៃ បានទទួលមរណភាពហើយនៅគេហដ្ឋានរបស់លោកតា ដែលស្ថិតនៅភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត នៅវេលាម៉ោង ១២៖៤០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។

    June 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជាការអបអរសាទរ និងត្រេកអរយ៉ាងក្រៃលែង ដែលប្រាសាទអង្គរវត្តរបស់កម្ពុជាបានជាប់ចំណាត់ថ្នាក់ទី១២ ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុតលើពិភពលោក ពីកម្មវិធីពានរង្វាន់ Traveler Choice Awards របស់ TripAdvisor ដែលគេហទំព័រផ្សព្វផ្សាយពីគោលដៅទេសចរណ៍នៅទូទាំងពិភពលោក។ តាមរយៈពាក្យគន្លឹះ best tourist attractions in the world លោកអ្នកនឹងបានឃើញគោលដៅទាក់ទាញទេសចរណ៍ល្អបំផុតទាំង២៥លើពិភពលោក របស់គេហទំព័រ TripAdvisor។ នៅត្រង់ចំណាត់ថ្នាក់ទី១២ ដែលនិយាយពីប្រាសាទអង្គរវត្តយើងនោះ TripAdvisor បានបញ្ជាក់ដោយខ្លីថា «ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយៈរបស់ពិភពលោក ហើយជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ មនុស្សជាច្រើនបានទៅទស្សនាថ្ងៃរះនៅទីនោះ។ មានប្រវត្តិរឿងរ៉ាវដ៏អស្ចារ្យជាច្រើនដែលភ្ញៀវទេសចរគួរតែដឹងពីតំបន់បេតិកភណ្ឌមួយនេះ»។ យោងតាមអ្នកប្រវត្តិសាស្ត្រ ប្រាសាទអង្គរវត្តត្រូវបានស្ថាបនាឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (វ្រះបាទធូលីជេងវ្រះកម្រតេងអញស្រីសូយ៌្យវម៌្មទេវៈ) ចាប់ពីឆ្នាំ១១១៣-១១៥០

    June 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U16 ប្រ៊ុយណេ បញ្ចប់វគ្គសន្សំពិន្ទុពូលB នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៦ឆ្នាំ (ASEAN U16 Boy’s Championship) ឆ្នាំ២០២៤ នាម៉ោង ៣រសៀលថ្ងៃទី២៨ ខែមិថុនានេះ នៅកីឡដ្ឋាន Sriwedari ប្រទេសឥណ្ឌូនេស៊ី ។ ការប្រកួតរសៀលនេះ នឹងអាចកំណត់ជោគវាសនារបស់ក្រុមគោព្រៃជំទង់កម្ពុជា ក្នុងព្រឹត្តិការណ៍បាល់ទាត់យុវជនប្រចាំតំបន់នេះ ដោយមានលក្ខខណ្ឌមួយចំនួន ដែលក្រុមយុវជន U16 កម្ពុជា នឹងមានឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(១/២) តែក៏មានលក្ខខណ្ឌមួយចំនួន កម្ពុជាត្រូវរងចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលC នាថ្ងៃស្អែកផងដែរ ។ បច្ចុប្បន្នក្រុម U16

    June 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា សម្ដេចនៅតែបន្ដលើកទឹកចិត្ត និងផ្ដល់ការគាំទ្រដល់វិស័យឯកជន ដើម្បីបន្ដភាពរីកច​ម្រើន ប៉ុន្ដែសូមផ្ដាំទៅវិស័យឯកជន សូមកុំរក្សាផ្នត់គំនិតថា រដ្ឋផ្ដល់ការអនុគ្រោះរហូតនោះ ព្រោះបើនៅតែបន្ដពឹងផ្អែក លើការអនុគ្រោះពីរដ្ឋរហូតនោះ នឹងមិនមានការរីកចម្រើននោះឡើយ។ ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងកម្មវិធី ជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ២៧ មិថុនា ដែលរៀបចំដោយសមាគមមូលនិធិសម្ដេចតេជោ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ សម្ដេចធិបតី

    June 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានស្នើទៅរាជរដ្ឋាភិបាលថា នៅពេលបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ សូមអំពាវនាវឲ្យគ្រប់វត្តអារាម ទូងស្គរ និងបាញ់កាំជ្រួយ នៅទីដែលអាចធ្វើទៅបាន។ ការស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយដ៏ចំណាស់នៅកម្ពុជា និងជាគណបក្សនយោបាយបង្អែកដ៏រឹងមាំរបស់ជាតិកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ​បានរៀបចំប្រារព្ធមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)។ ពិធីប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន៧មករា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន

    June 28, 2024
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ រដ្ឋាភិបាលជប៉ុន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សេដ្ឋកិច្ចជប៉ុនកំពុងស្ទុះងើបឡើងវិញ ជាបណ្តើរៗហើយ ប៉ុន្តែបានព្រមាននៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួនថា អត្រាការប្រាក់ខ្ពស់នៅសហរដ្ឋអាមេរិក និងអឺរ៉ុបបានបង្កហានិភ័យ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ មន្ត្រីការិយាល័យខុទ្ទកាល័យជប៉ុនមួយរូប ដែលបានចងក្រងរបាយការណ៍ប្រចាំខែសម្រាប់ខែមិថុនានេះ បាននិយាយថា ហានិភ័យទាំងនេះ ចំពោះសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន រួមមានទាំងសម្ពាធកាន់តែខ្លាំងទៅលើប្រាក់យ៉េន ដែលបានធ្លាក់ចុះថ្លៃ។ មន្ត្រីរូបនេះស្នើសុំមិនបញ្ចេញឈ្មោះ ដោយសារមិនមានសិទ្ធិនិយាយប្រាប់អ្នកសារព័ត៌មាន អំពីបញ្ហានេះ។ ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រាក់យ៉េនដែលជារូបិយប័ណ្ណរបស់ជប៉ុន បានធ្លាក់ថ្លៃហួសពី ១៦០យ៉េនកាលពីថ្ងៃព្រហស្បតិ៍ ស្ថិតនៅក្រោមបន្តិតពីកម្រិតទាបបំផុត ១៦០,៨៨យ៉េនធៀបនឹងប្រាក់ដុល្លារ ដែលជំរុញឱ្យមានការព្រួយបារម្ភ អំពីការកើនឡើងការចំណាយលើការរស់នៅកាន់តែខ្ពស់។ ការធ្លាក់ចុះថ្លៃប្រាក់យ៉េនខ្លាំង បានបង្កើនការព្រួយបារម្ភអំពីការចំណាយ លើការរស់នៅតាមរយៈការកើនឡើងការចំណាយ លើការនាំចូលទំនិញ ដែលបង្កផលប៉ះពាល់ដល់ប្រទេសជប៉ុន ដែលខ្សត់ខ្សោយធនធាន។ ប្រាក់យ៉េនបានធ្លាក់ថ្លៃប្រហែល

    June 28, 2024
  • ព័ត៌មានអន្តរជាតិ

    (ក្រុងកាងណាម)៖ ក្រុមហ៊ុន Heineken Vietnam បានបិទរោងចក្រផលិតស្រាបៀររបស់ខ្លួន នៅក្នុងខេត្តកាងណាម (Quang Nam) ខណៈដែលក្រុមហ៊ុនព្យាយាមកាត់បន្ថយការចំណាយ ក្នុងគ្រាដែលការលក់ធ្លាក់ចុះ។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។ កាសែត VN Express បានរាយការណ៍ថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសហូឡង់មួយនេះ បានឱ្យដឹងថា៖ «យើងនឹងបញ្ឈប់សកម្មភាពទាំងអស់ នៅក្នុងរោងចក្រ ហើយស្វែងរកក្រុមហ៊ុននានា ដែលមានលទ្ធភាពទិញយកទ្រព្យសកម្មរបស់ក្រុមហ៊ុន។ យើងមិនមានចេតនាបន្តប្រតិបត្តិការណាមួយ នៅរោងចក្រកាងណាមនាពេលអនាគតទេ»។ ក្រុមហ៊ុន Heineken Vietnam បានឱ្យដឹងទៀតថា និយោជិតមួយចំនួនរបស់រោងចក្រនេះ នឹងត្រូវបានជួលឱ្យធ្វើការនៅរោងចក្រផ្សេងទៀតរបស់ក្រុមហ៊ុន ហើយបុគ្គលិកដែលនៅសល់នឹងត្រូវបានផ្តល់សំណងផ្សេងទៀត ដូចជាប្រាក់បំណាច់ប្រសើរជាងកិច្ចសន្យាជាដើម។ ក្រុមហ៊ុនបានដឹងទៀតថា

    June 28, 2024