Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់មន្ត្រីនៃនាយកដ្ឋានជំនាញ និងមន្ទីរអភិវឌ្ឍន៍ជនបទគ្រប់រាជធានី-ខេត្ត ត្រូវបន្តប្រមូលទិន្នន័យខ្សែផ្លូវថ្មីដែលក្រសួងបានសាងសង់រួចហើយទៅក្នុងបញ្ជីសារពើភណ្ឌ និងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យផ្លូវជនបទឱ្យបានទៀងទាត់។ ការណែនាំនេះធ្វើឡើងក្នុងពិធីបិទសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌផ្លូវជនបទតាមប្រព័ន្ធព័ត៌មានវិទ្យា បច្ចេកទេសប្រើប្រាស់កម្មវិធី QGIS និងការគ្រប់គ្រងការងារថែទាំផ្លូវជនបទ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមសរុបចំនួន២៣៣នាក់ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ បន្ទាប់ពីស្ដាប់របាយការណ៍បូកសរុបលទ្ធផលនៃដំណើការនៃអង្គសិក្ខាសាលាសិក្ខាសាលាដោយលោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទរួចមក លោករដ្ឋមន្ដ្រីបានវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមទាំងអស់ ដែលទទួលជោគជ័យបន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃកន្លងនេះ និងបានថ្លែងអំណរគុណចំពោះគ្រូឧទ្ទេសទាំងអស់ ជាពិសេសនាយកដ្ឋានផ្លូវលំជនបទដែលបានរៀបចំសិក្ខាបណ្តុះបណ្តាលនេះឡើង។ លោករដ្ឋមន្ដ្រីបានបន្តថា សិក្ខាសាលាបណ្តុះបណ្តាលនាពេលនេះ គឺជាដំណើរការនៃការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនៃការបំពេញការងារ ឬហៅថា On-the-job Training ដើម្បីពង្រឹងការថែទាំ ឬបង្កើនលទ្ធភាពថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទដែលមានស្រាប់ ក្នុងគោលដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន

    June 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា រយៈពេល១០ខែនេះ រាជរដ្ឋាភិបាលនីតិកាលថ្មីធានាបាននូវម៉ាក្រូសេដ្ឋកិច្ច ខណៈដែលពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ ទោះបីថាសេដ្ឋកិច្ចកម្ពុជាមិនទាន់ដំណើរការល្អដូចមុនដំណាក់កាលកូវីដ ប៉ុន្ដែរាជរដ្ឋាភិបាលដាក់ចេញវិធានការបន្ដបន្ទាប់ដើម្បីដោះស្រាយបញ្ហានានា។ សម្ដេចថ្លែងបែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ដែលរៀបចំដោយសមាគមមូលនិធិសម្ដេចតេជោ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ សម្ដេចធិបតីបានលើកឡើងថា នៅអាណត្តិមុនៗ រាជរដ្ឋាភិបាលបានធ្វើកិច្ចការច្រើនណាស់ក្នុងដាក់ចេញការអនុគ្រោះ ការលើកទឹកចិត្តដល់វិស័យឯកជន។ ចំណែករយៈពេល១០ខែនេះ រាជរដ្ឋាភិបាលនីតិកាលថ្មីធានាបាននូវម៉ាក្រូសេដ្ឋកិច្ច ខណៈដែលពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ ទោះបីថាសេដ្ឋកិច្ចកម្ពុជាមិនទាន់ដំណើរការល្អដូចមុនដំណាក់កាលកូវីដ ប៉ុន្ដែរាជរដ្ឋាភិបាលដាក់ចេញវិធានការបន្ដបន្ទាប់ដើម្បីដោះស្រាយបញ្ហានានា។ សម្ដេចធិបតីបានលើកឡើងពីអ្វីដែលរាជរដ្ឋាភិបាលនីតិកាលទី៧បានធ្វើក្នុងពេល១០ខែនេះ (ដោយសង្ខេប)​ ទី១.ការធានាធំមួយរបស់រាជរដ្ឋាភិបាល គឺការធានានូវសន្តិភាព

    June 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកទឹកចិត្តឱ្យមានការរៀបចំវេទិកាផ្គូរផ្គងពាណិជ្ជកម្មឬជំនួបធុរកិច្ចនៅក្រៅប្រទេសឱ្យបានច្រើន ដើម្បីឱ្យវិស័យឯកជនកម្ពុជា​និងវិស័យឯកជនក្រៅប្រទេស បានជួបទំនាក់ទំនង និងជជែកគ្នាពីបរិយាកាសវិនិយោគដោយផ្ទាល់ សំដៅឈានទៅទាក់ទាញវិនិយោគិនទាំងនោះ មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែល​សម្តេចអញ្ជើញជាអធិបតីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤​។​ សម្តេចធិបតីមានប្រសាសន៍ថា កន្លងមករាល់ពេលសម្តេចបានធ្វើដំណើរទៅក្រៅប្រទេសតែងតែរៀបចំវេទិកា ដើម្បីជួបសំណេះសំណាលនិងបើកកម្មវិធី។ យ៉ាងណាមិញក្រោយបញ្ចប់ការបើកវេទិកានេះ សម្តេចចង់ឱ្យរៀបចំវេទិកាផ្គូរផ្គងពាណិជ្ជកម្មឱ្យបានច្រើន ដើម្បីអ្នកធុរកិច្ចគាត់ជួបគ្នា ព្រោះភាគច្រើន​ឱកាសនោះហើយដែលវិស័យឯកជនកម្ពុជា និងវិស័យឯកជនក្រៅប្រទេសបានជួបពិភាក្សាគ្នា សិក្សាពីឱកាសធ្វើពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក។ ​សម្តេចបានថ្លែងបន្តយ៉ាងដូច្នេះថា «នេះហើយជាការងារដែលវិស័យឯកជនសូមចូលរួមដើរតួជាមួយគ្នា

    June 28, 2024
  • ព័ត៌មានអន្តរជាតិ

    (សិង្ហបុរី)៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បាននិយាយថា គ្មានអ្វីអាចមកជំនួសអាស៊ានបានឡើយ​ បើទោះជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ មួយចំនួន បានបង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមជាមួយក្រុមប្រទេស BRICS ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Straitstimes។ លោក Balakrishnan ធ្វើការកត់សម្គាល់បែបនេះ ក្នុងឱកាសបិទបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ​ ក្នុងប្រទេសថៃ​ កាលពីថ្ងៃពុធ ទី២៦ ខែមិថុនា។ លោកប្រមុខការទូត សិង្ហបុរីរូបនេះបន្ថែមទៀតថាមិនមានអ្វីអាចមកជំនួសអាស៊ានក្នុងនាមជាអង្គការរួបរួមមួយ ផលិតផល ការវិនិយោគ ឬក៏ជាតំបន់ប្រក្រួតប្រជែងបាននោះឡើយ។ លោក Balakrishnan ក៏បានសង្កត់ធ្ងន់ផងដែរថាអាស៊ានមានប្រជាជនសរុបជាង ៦៨០លាននាក់ ជាមួយផលិតផលក្នុងស្រុកសរុប​ GDP រួមបញ្ចូលគ្នាជិត ៣.៥ទ្រីលានដុល្លារ

    June 27, 2024
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ លោក ទេព សិទ្ធាន ប្រធានសហគមន៍អភិរក្សព្រៃឈើអូរបាក់ត្រា​ នៅក្នុងឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធ៍សាត់ បានឱ្យដឹងថា សហគមន៍អូរបាក់ត្រា មានផ្ទៃជាង ៨៤៨ហិកតា និងមានប្រពលរដ្ឋ ៥៥៧គ្រួសារ។ ព្រៃឈើនៅក្នុងសហគមន៍មានការប្រែប្រួលជាខ្លាំង មានន័យថាបើក្រឡេកទៅមើលមុនឆ្នាំ១៩៩៩ ព្រៃឈើត្រូវបានកាប់បំផ្លាញស្ទើរទាំងស្រុង តែបច្ចុប្បន្ននេះ ព្រៃឈើត្រូវបានអភិរក្ស និងការពាររហូតក្លាយជាព្រៃមេពូជ។ ប្រធានសហគមន៍រូបនេះ បានរំលឹកថា ព្រៃឈើនៅសហគមន៍អូរបាក់ត្រា ពីអតីកាលគ្រាន់តែចងអង្រឹងក៏មិនបានផង ដោយសារតែដើមឈើតូចៗ ដែលសេសសល់ពីការកាប់បំផ្លាញ។ ក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានថ្មីៗនេះ លោក សន្ធាន បានឱ្យដឹងថា៖ «ពីមុនពីឆ្នាំ១៩៩៩ ហ្នឹងសភាពព្រៃ ជាព្រៃឈើរីករិល រហូតក្រោយឆ្នាំ១៩៩៩ ប្រជាពលរដ្ឋ អាជ្ញាធរ

    June 27, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ របាយការណ៍ថ្មីពី The Verge បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google គ្រោងរៀបព្រឹត្តិការណ៍ Hardware ដ៏ធំបំផុតរបស់ខ្លួននៅថ្ងៃទី១៣ ខែសីហា ខាងមុខនេះ ជាមួយនឹងការដាក់បង្ហាញនូវមុខងារបញ្ញាសិប្បនិម្មិត (AI) ការធ្វើបច្ចប្បន្នភាពទៅកាន់ទូរស័ព្ទ Pixel និងប្រព័ន្ធប្រតិបត្តិការណ៍ Android។ នេះបើយោងតាមការចេញផ្សាយដោយ CNA។ យ៉ាងណាមិញជុំវិញព័ត៌មានលម្អិតក្រុមហ៊ុន Google នៅមិនទាន់ធ្វើអត្ថាធិប្បាយបញ្ជាក់នៅឡើយនោះទេ។ ប៉ុន្តែជាទម្លាប់ Google តែងតែប្រកាសបង្ហាញទូរស័ព្ទ និងនាឡិកា Pixel ថ្មីៗរបស់ខ្លួននៅរដូវស្លឹកឈើជ្រុះ ពោលគឺក្នុងអំឡុងខែកញ្ញា។ តាមការរំពឹងទុកពីអ្នកវិភាគក្នុងព្រឹត្តិការណ៍ដ៏ធំខាងមុខនេះ Google អាចនឹងបង្ហាញផលិតផលថ្មីរបស់ខ្លួនរួមមានទូរស័ព្ទ Pixel 9,

    June 27, 2024
  • ព័ត៌មានជាតិ

    (កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា គោលដៅចំបងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកំពត សំដៅលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការថ្លែងបែបនេះ ខណៈលោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ចូលរួមជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។ លោកអភិបាលខេត្ត បន្តទៀតថា កន្លងមក ការអភិវឌ្ឍវិស័យទេសចរណ៍នេះ បានធ្វើឱ្យលំហូរភ្ញៀវទេសចរណ៍មកសម្រាកកម្សាន្តយ៉ាងច្រើន ហើយបានធ្វើឱ្យការនាំចេញនូវផលិតផលក្នុងស្រុក នៅនឹងកន្លែងមានការកើនឡើង និងបានផ្តល់ឱ្យប្រជាពលរដ្ឋទទួលបាននូវចំណូលពីវិស័យនេះជាច្រើន។ ខេត្តកំពតគឺជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ ដែលជាប់នឹងតំបន់ឆ្នេរសមុទ្រកម្ពុជា

    June 27, 2024
  • ព័ត៌មានជាតិ

    (វ៉ាស៊ីងតោន)៖ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក (NHTSA) បានឱ្យដឹងនៅថ្ងៃពុធថា ក្រុមហ៊ុន តូយ៉ូតា (Toyota) កំពុងប្រមូលរថយន្តចំនួន ១៤៥ ២៥៤គ្រឿងនៅសហរដ្ឋអាមេរិកដើម្បីជួសជុលពោងសុវត្ថិភាពស្ថិតនៅចំហៀងរថយន្តដែលអាចផ្ទុះមិនត្រឹមត្រូវ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ក្នុងករណីគ្រោះថ្នាក់ ពោងសុវត្ថិភាពចំហៀងបម្រើជារនាំងជួយការពារការរុញច្រានអ្នកនៅក្នុងរថយន្តចេញពីរថយន្ត។ ទោះជាយ៉ាងណា រដ្ឋបាល NHTSA បាននិយាយថា នៅក្នុងរថយន្តតូយ៉ូតាមួយចំនួន ពោងសុវត្ថិភាពចំហៀងរបស់អ្នកបើកបរអាចនឹងផ្ទុះចេញមិនទៅតាមការចង់បានពីរោងចក្រផលិត ហើយអាចផ្ទុះចេញទៅខាងក្រៅរថយន្តមួយផ្នែក។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ រថយន្តដែលត្រូវប្រមូលមកវិញនេះប៉ះពាល់ដល់រថយន្តប្រភេទ SUV និងរថយន្តកូនកាត់ស៊េរីឆ្នាំ២០២៤ មួយចំនួនដូចជា Toyota Grand Highlander, Grand Highlander Hybrid, Lexus TX350, TX500 Hybrid

    June 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌​ បានលើកឡើងថា គណៈកម្មការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ត្រូវបានបង្កើតរួចហើយ ដែលនឹងធ្វើសេចក្តីព្រាងវិសោធនកម្មច្បាប់ បន្ថែមស្ថានភាពទម្ងន់ទោសចំពោះឃាតកម្មដែលសាហាវ បាញ់សម្លាប់មនុស្សជាបន្តបន្ទាប់ ដូចករណី អតីតឧកញ៉ា ស្រី ស៊ីណា។ លោក កើត រិទ្ធ លើកឡើងបែបនេះ ធ្វើឡើងក្នុង​សន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌​។ លោកបានលើកឡើងថា ​ការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌនេះ ​គឺអនុវត្តតាមការណែនាំពី សម្តេចមហាបវរធិបតី ដែលយកចិត្តទុកដាក់លើករណីឃាតកម្ម​ ដើម្បីធានាថាច្បាប់ត្រូវអនុវត្តដោយម៉ឺងម៉ាត់ និងតឹងរឹង

    June 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការផ្តល់ទីតាំងរៀបចំប្រឡងចៀរជ័រកៅស៊ូ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលដៅនៃការរៀបចំឱ្យមានកម្មវិធីប្រឡងចៀរជ័រកៅស៊ូ គឺដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងលើកទឹកចិត្តកម្មករចៀរជ័រឱ្យបន្តខិតខំបន្ថែមទៀត ហើយសកម្មភាពនេះ ក៏ជាការបណ្តុះគំនិតប្រជាពលរដ្ឋឱ្យចូលរួមលើការងារនេះផងដែរ។ បើតាម រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា កម្ពុជាបាននិងកំពុងធ្វើការជំរុញវិស័យកៅស៊ូនេះ មានការរីកចម្រើនបន្ថែមទៀត ឱ្យក្លាយជាដំណាំឧស្សាហកម្ម មានទីផ្សារខ្ពស់ និងអាចកែច្នៃជាផលិតផលសម្រេចផ្សេងៗ ដូចជាស្រោមដៃ និងរបស់របរប្រើប្រាស់ផ្សេងៗទៀត។ សូមជម្រាបជូនថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់

    June 27, 2024