- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងលោក គឹម សួស្តី, លោក លី ស៊ុនហួ និងលោក យ៉ាង យុងម៉ូ ជាទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ។ ក្នុងព្រះរាជក្រឹត្យ បានបញ្ជាក់ថា លោក គឹម សួស្តី ត្រូវបានតែងតាំងជាទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានឋានៈស្មើអគ្គនាយក។ ដោយឡែកលោក លី ស៊ុនហួ និងលោក យ៉ាង យុងម៉ូ ពុំមានឋានៈស្មើនោះឡើយ។ ទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំង៣រូបនេះ
July 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង២៤លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៥២១ ៩៥០នាក់ កើន៣៥.៣០% និងទទួលបានចំណូល ២៤ ៣៥៧ ៦៩៥ដុល្លារអាមេរិក កើនឡើង៣៦.២៤% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។ រយៈពេល៦ខែ ឆ្នាំ២០២៤នេះ
July 2, 2024 - ព័ត៌មានជាតិ
(ស្វាយរៀង)៖ សាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ដុតកម្ទេចចោល សាច់មាន់បង្កកខូចគុណភាព និងគ្មានឯកសារនាំចូល ចំនួន១៥០៩គីឡូក្រាម នៅទីលានចាក់សម្រាមអូស្មាច់ ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ យោងតាមមន្ត្រីសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានឲ្យដឹងថា នៅវេលាម៉ោង ១១៖២០ ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយមានការអនុញ្ញាតពីលោកប្រធានសាខា មន្រ្តីនៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានដុតកម្ទេចចោល សាច់មាន់បង្កកខូចគុណភាព និងគ្មានឯកសារនាំចូល ចំនួន ១៥០៩ គីឡូក្រាម នៅទីលានចាក់សម្រាមអូស្មាច់ ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដោយមានការចូលរួមពី មន្រ្តីនៃសាលាក្រុងស្វាយរៀង និងមន្ត្រីអាវុធហត្ថខេត្តស្វាយរៀងផងដែរ។ ប្រភពបានបញ្ជាក់ថា
July 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹង ស្តីពី ការអនុវត្តកាតព្វកិច្ចរបស់អ្នកអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។ សេចក្តីជូនដំណឹង បានឲ្យដឹងថា តាមសេចក្តីជូនដំណឹងស្តីពីលទ្ធផល នៃវេទិការាជរដ្ឋាភិបាលកម្ពុជា-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ពាក់ព័ន្ធវិធានការគាំទ្រដល់វិស័យសំណង់ និងអចលនទ្រព្យ និងតាមការណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការអនុវត្តប្រកាសលេខ ០៤៧ អ.ស.ហ.ប្រក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣
July 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជាអ្នកជិះម៉ូតូធំមានបទពិសោធន៍យូរឆ្នាំមួយរូប លោក អ៊ុំ ប៊ុនរ៉េត បានរៀបចំផែនការជិះម៉ូតូធំឆ្លងទ្វីបឆ្លងប្រទេសជាង២០ ពោលគឺពីប្រទេសអាល្លឺម៉ង់ឆ្ពោះមកប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយពីកិត្តិនាមកម្ពុជា វប្បធម៌ អរិយធម៌ ក៏ដូចជាកត្តាសុខសន្តិភាពនៅកម្ពុជា និងដើម្បីរៃអង្គាសកៀរគរថវិកាពីសប្បុរសជនជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យព្យាបាលជំងឺនិងជួយសង្គ្រោះជីវិតកុមាររាប់លាននាក់នៅកម្ពុជា។ មហាជនមើលឃើញថា នេះជាលើកដំបូងហើយសម្រាប់ប្រទេសកម្ពុជា ដែលមានអ្នកជិះម៉ូតូធំឆ្លងទ្វីបឆ្លងប្រទេសដល់ទៅជាង២០ប្រទេស ស្កាត់ពីអឺរ៉ុបឆ្ពោះមកកាន់មាតុប្រទេស ភ្ជាប់ជាមួយការលើកកម្ពស់មុខមាត់ប្រទេសជាតិ និងធ្វើសកម្មភាពមនុស្សធម៌ដ៏ប្រពៃបែបនេះ។ ថ្លែងប្រាប់ Fresh News នាសប្ដាហ៍នេះ លោក អ៊ុំ ប៊ុនរ៉េត ប្រធានក្លឹបម៉ូតូ BMW កម្ពុជា បានបញ្ជាក់ថា ការជិះម៉ូតូឆ្លងទ្វីបរបស់លោកនឹងចាប់ផ្ដើមពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខឆាប់ៗនេះ ដោយចេញដំណើរពីសារមន្ទីរ
July 2, 2024 - ព័ត៌មានជាតិ
(ហ្សាការតា)៖ ឥណ្ឌូណេស៊ីដែលជាប្រទេសផលិត និងនាំចេញផ្លែទុរេនធំជាងគេមួយ ក្នុងពិភពលោក គ្រោងនឹងពង្រីកផលិតកម្មផ្លែទុរេន សំដៅជំរុញការនាំចេញទុរេនទៅកាន់ប្រទេសចិន ក្នុងតម្លៃរហូតដល់ ៨ពាន់លានដុល្លារ។ នេះបើយោងតាមកាសែត VN Express។ កាសែត VN Express បានរាយការណ៍ថា លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគរបស់ប្រទេសឥណ្ឌូណេស៊ី ដែលជាអ្នកសម្របសម្រួលកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនបាននិយាយថា សក្តានុពលនៃការនាំចេញទុរេន ទៅកាន់ប្រទេសចិនអាចកើនឡើងដល់ ៨ពាន់លានដុល្លារ។ ដោយកត់សម្គាល់អំពីវិធានការមួយចំនួន ដែលបានធ្វើឡើង ដើម្បីសម្រេចបានទិសដៅនាំចេញ លោក Luhut បានថ្លែងថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានធ្វើការងារជាមួយវិទ្យាស្ថានសេនេទិចក្រុងប៉េកាំង ដើម្បីធ្វើការសិក្សាសំដៅធានាបានទុរេនគុណភាពខ្ពស់សម្រាប់ការនាំចេញ។ លោកបានបន្ថែមថា
July 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មានទាក់ទិននឹងការវាយលុករបស់រុយស ដែលស្ថិតក្នុងលំដាប់ Hemiptera គ្រួសារ Aleyrodidae គឺជាពពួកចុចបឺតជញ្ជក់យករុក្ខរសពីរុក្ខជាតិមកចិញ្ចឹមជីវិត ខណៈដែលពេលនេះមានខេត្តចំនួន០៣ កំពុងរងការបំផ្លិចបំផ្លាញដំណាំស្រូវ។ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាមានខេត្តចំនួន០៣ កំពុងរង់ការបំផ្លាញពីពពួករុយស ដែលក្នុងនោះរួមមានខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តតាកែវ។ កញ្ញាបានបន្តថា រុយសនេះមានដងខ្លួនស្រទន់ដែលគ្របដណ្តប់ដោយស្លាបពណ៌សដែលបំផ្លាញដំណាំស្រូវ មានឈ្មោះវិទ្យាសាស្ត្រ Aleurocybotus indicus David & Subramaniam ហើយវដ្តជីវិតរបស់រុយសមានរយៈពេល១៧ ទៅ២៤ថ្ងៃ ដែលរុយស១ក្បាលអាចពងបានពីចន្លោះ
July 2, 2024 - ព័ត៌មានជាតិ
(កោះកុង)៖ លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះថា បើគ្មានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានអន្ដរជាតិ «តារាសាគរ» អាចនឹងដាក់ឱ្យដំណើរការហោះហើរ នៅដំណាច់ខែសីហា ឆ្នាំ២០២៤។ អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា កិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យវាយតម្លៃវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិ តារាសាគរ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីស្នើសុំដាក់ដំណើរការ ការហោះហើរជាលក្ខណៈក្នុងស្រុកកម្រិតបឋមជំហានដំបូង រួមជាមួយការបន្តធ្វើនូវនីតិវិធីបន្តបន្ទាប់ ដើម្បីឈានជើងបណ្តើរៗ ទៅរកការបើកការហោះហើរកម្រិតមធ្យម កម្រិតធំជាលក្ខណៈអន្តរជាតិ នាពេលខាងមុខ។ លោក ស៉ីន ចាន់សិរីវុត្ថា
July 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,២៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,២០០រៀល ក្នុង១លីត្រ៕ ផ្តល់សិទ្ធិដោយ៖ Fresh News
July 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយផ្សព្វផ្សាយមួយសប្តាហ៍មក CoolApp បានជាប់ចំណាត់ថ្នាក់លេខ១ ជាបណ្តាញទំនាក់ទំនងសង្គម Chat មានអ្នកទាញយក (Download) ច្រើនជាងគេបង្អស់នៅកម្ពុជា ទាំងនៅលើ App Store និង Play Store គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ សូមជម្រាបថា ក្រៅពីបណ្តាញសារព័ត៌មានយក្សរបស់អាមេរិក CNN នៅបណ្តាញសារព័ត៌មានអន្តរជាតិជាច្រើនទៀតបានផ្សព្វផ្សាយពីកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជា ទៅកាន់ពិភពលោក, សារព័ត៌មាន Digital ដែលផ្សព្វផ្សាយពីកម្មវិធី CoolApp មានរហូតដល់ ១៦បណ្តាញ ធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់។ CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat
July 1, 2024









