Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អង្គភាពគយ និងរដ្ឋាករក្រោមឱវាទអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបនិងដុតកម្ទេចទំនិញហាមឃាត់នាំចូល ជាបំណែកសាច់បង្កកចំនួន ២ ករណី ស្មើនឹង ៤ ៣២៩ គីឡូក្រាម។ ១៖ មឹក ១ ២១០ គីឡូក្រាម, ពោះវៀនជ្រូក ១ ៩៧០ គីឡូក្រាម និងជើងមាន់ ៩២៤ គីឡូក្រាម សរុប ៤ ១០៤ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យគយនិងរដ្ឋាករដូង នៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង និងមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស

    July 1, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាអ្នករស់ពឹងអាស្រ័យលើការ​នេសាទ​ក្នុងបឹងធំ បានគោរពសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួយស្តារព្រែកមួយខ្សែនាំទឹក​ពី​ទន្លេមេគង្គ ចូលទៅក្នុងបឹងធំ ដើម្បីរក្សាជីវិតត្រីក្នុងបឹង ក៏ដូចជានាំត្រីពីទន្លេចូលទៅក្នុងបឹងផងដែរ។ បើតាមប្រជាពលរដ្ឋដែលធ្លាប់ពឹងអាស្រ័យលើការនេសាទក្នុងបឹងនេះ បានឱ្យដឹងថា ក្នុងរយៈពេលប្រមាណ៣ឆ្នាំនេះ ទឹកទន្លេមេគង្គមិនបានលិចចូលទៅដល់ក្នុងបឹង ហើយព្រែកក៏មិនមានហូរចូលក្នុងបឹងផងដែរ ជាហេតុធ្វើឱ្យត្រីខ្សត់ ហើយទឹកបឹងទៀតសោតមានក្លិនមិនល្អ នាំឱ្យប៉ះពាល់ដល់ជីវិតត្រី។ ព្រោះតែមូលហេតុបែបនេះហើយ ទើបពួកគាត់ចង់ឱ្យមានការស្តារព្រែកបើកទឹកពីទន្លេមេគង្គឱ្យហូរចូលបឹង ដើម្បីបានផ្លាស់ប្តូរទឹកក្នុងបឹងឱ្យមានសភាពល្អអំណោយផលដល់ជីវិតត្រី។ បន្ថែមពីលើនោះ នៅពេលទឹកទន្លេហូរចូលបឹង ក៏ជួយនាំត្រីពីទន្លេចូលបឹងផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    July 1, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក​ ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ បានអំពាវនាវដល់បណ្ដាប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមចែករំលែកព័ត៌មានវិជ្ជមានពីវិស័យកសិកម្មកម្ពុជា ដើម្បីបង្ហាញពីសក្តានុពលរបស់បងប្អូនប្រជាកសិករខ្មែរ។ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ គណនីហ្វេកប៊ុកមួយមានឈ្មោះថា ហម សាវឿត បានបង្ហោះពីបញ្ហាតម្លៃរបស់ត្រប់ស្រួយ ដែលធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គម មានការភ័ន្តច្រឡំថា តម្លៃត្រប់ស្រួយក្នុងមួយគីឡូ៣០០រៀល ប៉ុន្តែត្រូវបានមន្ទីរកសិកម្មខេត្តបាត់ដំបងចុះពិនិត្យ និងអន្តរាគមន៍បានភ្លាមៗ។​ ដោយហេតុនេះ លោក​​ ឃឹម ហ្វីណង់ បានលើកឡើងថា មាននៅចាំរឿង «ត្រប់ស្រួយ» ដែលបងប្រុស ហម សាវឿត ផុសថាលក់បានតែ ៣០០៛/គីឡូ នៅបាត់ដំបងដែរឬទេ?

    July 1, 2024
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ គណៈគ្របគ្រងសាលាបឋមសិក្សាស្ពឺ ស្ថិតនៅឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បានអំពាវនាវដល់សប្បុរសជនជិតឆ្ងាយសូមចូលរួមឧបត្ថម្ភការសាងសង់របងថ្មីរបស់សាលា ដែលនៅខ្វះចំនួន៣៥ផ្ទាំងទៀតក្នុងចំណោមរបងសរុបទាំងអស់៤៧ផ្ទាំង។ គណៈគ្រប់គ្រងសាលាបានបញ្ជាក់ថា សព្វថ្ងៃនេះ រដ្ឋបាលស្រុកស្ទោងបាននិងកំពុងអនុវត្តគម្រោងពង្រីកនិងលើកកម្ពស់គុណភាពផ្លូវលេខ២៥៦ ជាប្រភេទកៅស៊ូ DBST ចាប់ពីភូមិអូរដូងរហូតដល់ចុងភូមិកំពង់ប្រដំ នៃឃុំម្សាក្រង ដែលមានប្រវែង៣,០០០ម៉ែត្រ (កំណាត់ថ្មី)។ ផ្លូវលេខ២៥៦នេះក៏កាត់តាមសាលាបឋមសិក្សាស្ពឺដែរ ដោយនៅត្រង់ចំណុចសាលានេះ ផ្នែកម្ខាងជារបងសាលា និងម្ខាងទៀតជាប់មាត់ស្ទឹងស្ទោង។ ដោយហេតុថាមិនអាចពង្រីកទៅខាងស្ទឹងបាន ទើបត្រូវពង្រីកមកខាងសាលាវិញ ដូច្នេះហើយក៏តម្រូវឱ្យវាយរបងចាស់ចេញ ដើម្បីពង្រីកផ្លូវទៅតាមគម្រោងដែលត្រូវអនុវត្ត។ ដោយមានតម្រូវការចាំបាច់ក្នុងការការពារសុវត្ថិភាពសិស្សានុសិស្ស គណៈគ្របគ្រងសាលាបឋមសិក្សាស្ពឺ ក៏បានធ្វើការវាស់វែងទីតាំងរបងចាស់នោះភ្លាមៗ ដើម្បីត្រៀមរៀបចំសាងសាងរបងថ្មថ្មីឡើងវិញ។ បន្ទាប់ពីវាស់វែងរួច ក៏ឃើញថាសាលាត្រូវសាងសង់របងថ្មថ្មីឡើងវិញចំនួន៤៧ផ្ទាំង ដោយក្នុង១ផ្ទាំងៗមេជាងយកថ្លៃ៤៦០,០០០រៀល (សាច់របង៤០០,០០០រៀល និងថ្មម៉ាបសម្រាប់សរសេរឈ្មោះសប្បុរសជន៦០,០០០រៀលទៀត)។ តាមការអំពាវនាវរបស់សាលា មកដល់ពេលបច្ចុប្បន្ននេះមានសប្បុរសជនចូលរួមចំនួន១២ផ្ទាំងហើយ

    June 29, 2024
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអបអរសាទនូវការប្រសូត្រឡើង «សហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ» ដែលជាសហគមន៍ដំបូងសម្រាប់ដំណាំស្វាយចន្ទី ហើយគ្រោងនឹងបើកដំណើរការនៅអំឡុងខែសីហាខាងមុខនេះ។ ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ លោក ឃឹម ហ្វីណង់ បានលើកឡើងថា «តាមពិតទៅ ក្នុងចំណោមសហគមន៍ស្វាយចន្ទីទាំង៣ សហគមន៍នេះទើបចាប់ផ្តើមរៀបចំក្រោយគេ តែបែរជាមានវឌ្ឍនភាពលឿនជាងគេទៅវិញ ហើយកសិករជាសមាជិកនិងថ្នាក់ដឹកនាំសហគមន៍ជាប់ឆ្នោត ក៏សុទ្ធតែជាយុវជនពោរពេញទៅដោយថាមពល និងសក្តានុពលខ្ពស់ យើងកំពុងបន្តរង់ចាំតែការរៀបចំផែនការអាជីវកម្មត្រូវបានបញ្ចប់ក្នុងអំឡុងពេលប្រហែល១ទៅ២ខែទៀត យើងនឹងអាចដំណើរការសហគមន៍កសិកម្មទំនើបដំបូងសម្រាប់ដំណាំស្វាយចន្ទីបានហើយ»។ សូមជម្រាបថា កាលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ អ្នកនាំពាក្យក្រសួងកសិកម្ម បានដឹកនាំក្រុមការងារអភិវឌ្ឍន៍សហគមន៍ ចូលរួមមហាសន្និបាតកំណើតដំបូងនៃសហគមន៍ស្វាយចន្ទីនៅឃុំទំរីង

    June 29, 2024
  • ព័ត៌មានជាតិ

    (ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោកស្រី ម៉េង វ៉ាន់ដានីន និងលោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត ប្រារព្ធពិធីអភិសេករូបសំណាកហ្លួងព្រះស្ដេចកន គង់លើខ្នងសេះ ធ្វើពីស្ព័ន តាមបែបប្រពៃណីសាសនានៅរង្វង់មូលហ្លួងព្រះស្តេចកន ចំណុចផ្លូវចូលតំបន់រដ្ឋបាលខេត្ត លើកំណាត់ផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រ១៥៧+២១០ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។ គូសបញ្ជាក់ថា រូបសំណាកហ្លួងព្រះស្ដេចកន ផ្តួចផ្តើមនិងដឹកនាំកសាងឡើងដោយលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ

    June 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អង្ករក្រអូបកម្ពុជា ឈានជើងចូលទីផ្សារទំនើបធំ​លំដាប់លេខ១ របស់សហគមន៍អឺរុបជាលើកដំបូង ដែលមានឈ្មោះថា លីដូ​ បន្ទាប់ពីកម្ពុជា បានព្យាយាមចាប់យកទីផ្សារនេះ អស់រយៈពេល៥ឆ្នាំមកហើយ។ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមហ៊ុនអេមរុរ៉ាយស៍ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់អង្ករក្រអូប ទៅកាន់ផ្សារទំនើបលំដាប់ទី១ នៅអ៊ឺរ៉ុបនេះ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា លីដូ គឺជាក្រុមហ៊ុនធំលំដាប់លេខ១នៅអឺរ៉ុប និងមានទីស្នាក់ការនៅប្រទេសអាល្លឺម៉ង់ ហើយក្រុមហ៊ុននេះ មានសាខាគ្របដណ្តប់ទូទាំងពិភពលោក។ ​ហេតុដូចនេះហើយ លោករំពឹងថា ផ្សារទំនើបមួយនេះ នឹងអាចស្រូបយកអង្ករកម្ពុជា ក្នុងបរិមាណច្រើនក្នុងមួយឆ្នាំៗ។ លោកបានលើកឡើងថា នេះជាគឺមោទនភាពមួយ ដែលផ្សារទំនើបមួយនេះ បានបញ្ជាទិញដោយផ្ទាល់ជាលើកដំបូង និង​វេច​ខ្ចប់ជាផលិតផលសម្រេច

    June 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជាមោទនភាពមួយ សម្រាប់ផលិតផលរបស់ប្រទេសកម្ពុជា ដែលសូត្រខ្មែរ ត្រូវបាននាំចេញទៅប្រទេសជប៉ុន ហើយជប៉ុនបានយកទៅធ្វើជាសម្លៀកបំពាក់ប្រពៃណីផងដែរ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីបណ្ឌិត ម៉ី កល្យាណ ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍សូត្រខ្មែរ។ ការបញ្ជាក់ឲ្យដឹងបែបនេះ របស់បណ្ឌិត ម៉ី កល្យាណ ធ្វើឡើងក្នុងឱកាសដែល អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សា លើប្រធានបទ៖ «វឌ្ឍនភាពនៃការអភិវឌ្ឍវិស័យសូត្ររបស់កម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។ បណ្ឌិត ម៉ី កល្យាណ បានបញ្ជាក់យ៉ាងដូច្នេះថា «ជប៉ុន បានយកសូត្រខ្មែរ ដើម្បីយកទៅធ្វើជាសម្លៀកបំពាក់ប្រពៃណីជប៉ុន ហើយការដែលយកសូត្រខ្មែរ ទៅធ្វើជាសម្លៀកបំពាក់ប្រពៃណីបែបនេះ គឺជារឿងមិនធម្មតានោះទេ ហើយខ្ញុំជឿជាក់ថា តម្រូវការនឹងមានការកើនឡើងជាបន្ដបន្ទាប់»។ បន្ថែមពីនោះទៀត ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍សូត្រខ្មែររូបនេះ បានបញ្ជាក់ថា នេះជាគំរូមួយធំ ក្នុងការអភិវឌ្ឍសូត្រ

    June 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖​ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង ១៦ផ្នែកឯកជន ត្រូវបានសម្តេចធិបតី​ ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចតែងតាំង ជាសមាជិកនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលមានលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន។ ផ្តល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់សម្តេចសម្តេចធិបតី ហ៊ុន ម៉ាណែត៖

    June 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញមកច្រានចោលលិខិតក្លែងក្លាយ ដែលប្រើប្រាស់ត្រាក្រសួង និងហត្ថលេខារបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងពីការអនុម័តផ្តល់កម្ចី ១០លានដុល្លារ ទៅឱ្យក្រុមហ៊ុនមួយ។ ក្រសួងបញ្ជាក់ថា «លិខិតនេះ គឺជាឯកសារក្លែងក្លាយ។ សូមសាធារណជនកុំបន្តចែករំលែក និងកុំមានការយល់ច្រឡំ»៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    June 29, 2024