Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ «ឧកញ៉ា» ពីឧកញ៉ាចំនួន៤រូប។ ការបញ្ចប់គោរមងារឧកញ៉ានេះ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ឧកញ៉ាទាំង ៤រូបដែលត្រូវបញ្ចប់គោរមងាររួមមាន៖ ឧកញ៉ា ពូ សុធីរៈ, ឧកញ៉ា តាំង ងួនសុង, ឧកញ៉ា សំ ប៊ន និងឧកញ៉ា ឌី បញ្ញា៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    June 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ចៅប្រុសរបស់សម្តេចតេជោ ហ៊ុន សែន និងជាកូនប្រុសពៅរបស់សម្តេចធិបតី កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ប្រឡងកំរិតសកលនៅទីក្រុងឌូបៃ ទទួលបានមេដាយមាសរហូតដល់ពីរគ្រឿង មុខវិជ្ជាគណិតវិទ្យា និងភាសាអង់គ្លេស។ តាមរយៈបណ្តាញសង្គម Facebook របស់សម្តេចតេជោ ហ៊ុន​ សែន បង្ហោះរៀបរាប់ខ្លឹមសារយ៉ាងដូច្នេះថា៖ «តាមិនខ្វល់ថា ចៅប្រឡងបានចំណាត់ថ្នាក់បែបណានោះទេ តែតាពិតជាមានមោទនភាពតាំងពីជាងមួយខែមុន ក្រោយបានទទួលដំណឹងថា ចៅជាប់ចំណាត់ថ្នាក់ទៅប្រឡងកំរិតសកលនៅឌូបៃ។ តាយាយញញឹមពេលចៅចេញដំណើរទៅរីករាយនិងមើលរូបថតចៅកំពុងអង្គុយប្រឡង។ ពេលនេះតាយាយកាន់តែមានមោទនភាពដោយទទួលបានដំណឹងថា ចៅបានទទួលមេដាយមាសរហូតពីរគ្រឿង មួយគ្រឿងសម្រាប់គណិតវិទ្យា និងមួយគ្រឿងទៀតសម្រាប់ភាសារអង់គ្លេស។ ចៅកំពុងរៀននៅថ្នាក់មតេយ្យនៅឡើយ តែចៅអាចប្រកួតប្រជែងកំរិតសកលទាំងភាសាអង់គ្លេសទាំងគណិតវិទ្យាថ្នាក់ទី១ ជាមួយសិស្សពីប្រទេសផ្សេងទៀត។តាក៏មានមោទនភាពផងដែរ ចំពោះចៅៗកូនខ្មែរដែលបានទៅប្រឡងនៅឌូបៃ ក្នុងថ្នាក់និង កំរិតខុសៗគ្នាដែលបង្ហាញថា ចៅៗជាសិស្សពូកែរបស់កម្ពុជាទើបអាចចូលប្រឡងកំរិតសកលបាន។

    June 26, 2024
  • ព័ត៌មានជាតិ

    (កំពត)៖ ថ្មីៗនេះមានជនឆ្លៀតឱកាសនិយម បាននាំគ្រឿងចក្រចំនួន៣គ្រឿង យកទៅកាយដី និងជីកព្រំរំលោភយកដីសហគមន៍ព្រៃឈើភ្នំត្នោត ស្ថិតក្នុងឃុំល្បើក ស្រុកឈូក ខេត្តកំពត ប៉ុន្តែការបំពានទាំងនេះ ត្រូវបានអាជ្ញាធរ និងស្ថាប័នជំនាញ ពាក់ព័ន្ធ បង្ក្រាបបានទាន់ពេលវេលា ដោយដកហូតវត្ថុតាង និងមនុស្ស ជាតៃកុងអាត្រាក់ចំនួន៣នាក់ នាំយកមកសាកសួរ និងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្បើក កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពត បានប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី២៥ ខែមិថុនាថា ការចុះបង្ក្រាបកាលពីថ្ងៃទី២៤ ខែមិថុនា យោងទៅតាមការណែនាំរបស់លោក ម៉ៅ ធនិន

    June 25, 2024
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ ប្រជាសហគមន៍ភ្នំទំព័រ ស្ថិតនៅក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានជីវភាពកាន់តែប្រសើរឡើង តាមរយៈការដាំបន្ថែចម្រុះដែលជាបន្ថែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់លើទីផ្សារ ដើម្បីបម្រើផ្នែកម្ហូបអាហារជូនសម្រាប់ភ្ញៀវទេសចរ និងលក់ចេញនៅតាមគោលដៅក្នុងរាជធានីភ្នំពេញ និងតាមភោជនីយដ្ឋានតាមបណ្តាខេត្តមួយចំនួន។ ដោយប្ដូរពីការចូលព្រៃកាប់ឈើ និងបរបាញ់សត្វ ប្រជាសហគមន៍នៅទីនេះ បានក្លាយជាអ្នកការពារព្រៃដ៏សកម្ម ហើយពួកគេរីករាយនឹងការដាំដុះដំណាចម្រុះ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ លោកស្រី ពេន ស៊ីថុល ជាប្រធានសហគមន៍តំបន់ការពារធម្មជាតិ ភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមគ្រួសាររបស់លោកស្រីបានប្រកបរបរកសិកម្មចម្រុះលើផ្ទៃដីជាង ២ហិកតា ដំណាំទាំងនេះរួមមាន៖ ដំឡូង ខាត់ណា សណ្តែកគួរ ពោត ដាំស្ពៃក្តោប ល្ហុង

    June 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ វិវាទមួយដែលបានអូសបន្លាយយូរឆ្នាំ រវាងម្ចាស់ផ្សារទួលសង្កែ ហៅផ្សារសាំហាន់ និងក្រុមអាជីវករលក់ដូរមួយចំនួន នាពេលនេះត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរហើយ ដោយការយោគយល់ និងការចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក លើមូលដ្ឋានច្បាប់ជាធរមាន ក្រោមការយកចិត្តទុកដាក់សម្របសម្រួលពីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរដ្ឋបាលខណ្ឌ។ ការយកចិត្តទុកដាក់របស់លោក ជិន ប៊ុនធឿន និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ក្នុងការចូលរួមដោះស្រាយបញ្ហាវិវាទ និងអាចឈានដល់ការបញ្ចប់បានដោយជោគជ័យ ហើយគ្មានអ្នកចាញ់ ពោលគឺឈ្នះឈ្នះទាំងអស់គ្នា រវាងក្រុមអាជីវករលក់ដូរមួយចំនួន និងម្ចាស់ផ្សារទួលសង្កែ (ហៅផ្សារសាំហាន់) ស្ថិតនៅសង្កាត់ទួលសង្កែទី១ បានធ្វើឡើងតាមរយៈការអញ្ជើញភាគីទាំងសង្ខាងឲ្យចូលរួមជជែក និងដោះស្រាយគ្នាដោយសន្តិវិធី ដោយឈរលើគោលការច្បាប់ជាធរមាន ក្នុងកិច្ចប្រជុំមួយ នៅសាលាខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែមិថុនា

    June 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចប្រគល់ភារកិច្ចបន្ថែមជូនឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើស ដូចករណីនៃការបាញ់ប្រហារដ៏សាហាវនាពេលថ្មីៗនេះ។ តាមរយៈបណ្តាញទំនាក់តំនងសង្គមនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា៖ «ខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់ ដែលបានបញ្ចេញយោបល់ តាមរយៈការធ្វើ Comments យ៉ាងច្រើនចូលក្នុងហ្វេសប៊ុករបស់ខ្ញុំ បន្ទាប់ពីខ្ញុំបានបង្ហាះសារទាក់ទងនឹងករណីនៃការបាញ់ប្រហារសម្លាប់មនុស្ស ដែលប្រព្រឹត្តឡើង ដោយជនល្មើសឈ្មោះ ស្រី ស៊ីណា

    June 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលគណនី TikTok ក្លែងក្លាយចំនួន២ ឈ្មោះ «Sar Theth» ដែលត្រូវបានគេបង្កើតឡើងដោយប្រើប្រាស់ឈ្មោះ និងរូបថតរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ក្រៅពីគណនី TikTok អគ្គស្នងការដ្ឋាននគរបាលជាតិ ច្រានចោលគណនី Facebook មួយទៀតដូចគ្នា ដែលប្រើប្រាស់ឈ្មោះ នាយឧត្តមសេនីយ៍ ស ថេត ជាភាសាអង់គ្លេស «Theth Sar» និងដាក់តាំងរូបរបស់នាយឧត្តមសេនីយ៍។ ករណីទាំង២នេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់។ គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមជម្រាបជូន

    June 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់តម្លៃជាខ្លាំងចំពោះការអប់រំបណ្ដុះបណ្ដាលប្រកបដោយនវានុវត្តន៍ តួយ៉ាងដូចជាករណីធនធានមនុស្សកម្ពុជា នៅពេលទទួលបានការបណ្ដុះបណ្ដាលពីភាគីបរទេសហើយ គឺត្រូវរៀនដើម្បីរស់ដោយខ្លួនឯង ដើម្បីពង្រីកចំណេះដឹង និងសមត្ថភាពដោយខ្លួនឯង។ ការថ្លែងនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ​បណ្តាញ​សាកលវិទ្យាល័យសាយប័រកម្ពុជា។ ពិធីនេះរៀបចំឡើងនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ សម្ដេចធិបតីបានរំលឹកពីការជួយបណ្ដុះបណ្ដាលពីការបង្កើតបណ្ដាញ Network ពីសំណាក់ភាគីសាធារណរដ្ឋកូរ៉េ ជូនដល់ក្រុមប្រទេស CLMV ក្នុងនោះមានកម្ពុជាផងដែរ។ សម្ដេចបានបន្តថា «នៅពេលយើងទទួលបានការបណ្ដុះបណ្ដាលពីគេហើយ គឺត្រូវចេះយកមកពង្រីកខ្លួនឯង យើងមិនអាចពឹងគេរហូតនោះទេ យើងរៀនដើម្បីរស់ខ្លួនឯង»។ សម្ដេចធិបតីបានបន្តទៀតថា នៅពេលដែលយើងគ្មាន យើងរៀនសូត្រពីគេ តួយ៉ាងដូចជាការបណ្ដុះបណ្ដាលបច្ចេកវិទ្យា​

    June 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្ពុជា-ចិន បានបង្កើតជាផ្លូវការនូវ «សមាគមសម្ព័ន្ធដំឡូងមី កម្ពុជា-ចិន» ដើម្បីលើកកម្ពស់ការដាំដុះ ការកែច្នៃ និងការនាំចេញផលិតផលដំឡូងមី ប្រកបដោយគុណភាពខ្ពស់។ ពិធីសម្ពោធសមាគមនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន គឺជាអង្គការមិនរកប្រាក់ចំណេញ ហើយត្រូវបានចុះបញ្ជីស្របច្បាប់ជាមួយក្រសួងមហាផ្ទៃ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃខ្សែសង្វាក់ឧស្សាហកម្ម ដំឡូងមីកម្ពុជាទាំងមូល។ ការភ្ជាប់សហគ្រាសចិន និងស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រ ទៅនឹងការអភិវឌ្ឍរួមបញ្ចូលគ្នាដ៏ស៊ីជម្រៅនៃឧស្សាហកម្ម ដំឡូងមីរបស់កម្ពុជា។ លោក វុង ជាវ ប្រធានសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន បានបន្ដថា សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ប្រៀបដូចជាស្ពានមួយដែលតភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិនចិន និងកម្ពុជា ក្នុងវិស័យដំឡូងមី។

    June 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគ្រឿងឥស្សរិយយសដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួន៨១រូប។ ផ្តល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖

    June 25, 2024