Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី ព្រះរាជាណាចក្រថៃ បានសម្រេចប្រគល់សញ្ញាបត្រកិត្តិយស ជំនាញសិល្បៈនៃការទំនាក់ទំនង ប្រចាំឆ្នាំ២០២៣ – ២០២៤ ជូនដល់ លោកបណ្ឌិត ខៀវ កាញារីទ្ធ សមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមលិខិតផ្ញើទៅលោកបណ្ឌិត ខៀវ កាញារីទ្ធ ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ សាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី នឹងរៀបចំពិធីត្រៀមទទួលសញ្ញាបត្រកិត្តិយស ពិធីជប់លៀងអបអរសាទរ បណ្ឌិតថ្មីនិងពិធីទទួលសញ្ញាបត្រ ដែលគ្រោងនឹងរៀបចំនៅពេលឆាប់ៗ ខាងមុខនេះ ដោយកាលបរិច្ឆេទ និងទីកន្លែងខាងសាកលវិទ្យាល័យ នឹងជម្រាប់ជូនសាជាថ្មីម្តងទៀត៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    June 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូចុះពិនិត្យទីតាំងដាក់ផ្លាកឈ្មោះផ្លូវមហាវិថី ស៊ី ជីនពីង នៅលើខ្សែផ្លូវក្រវាត់ក្រុងទី៣ ដើមត្រៀមដាក់សម្ពោធនៅថ្ងៃខាងមុខ។ គួរបញ្ជាក់ថាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានប្រសិទ្ធនាមថា «មហាវិថី ស៊ី ជីនពីង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក

    June 24, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ បន្ទាប់ពីតស៊ូអស់រយៈពេលជាច្រើនខែឆ្នាំ ពេលនេះក្រុមហ៊ុនមេរបស់ TikTok បានអះអាងថា ខ្លួនបានយល់ព្រមឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកបិទចោលវេទិកាវីដេអូខ្លីៗមួយនេះ ដើម្បីដោះស្រាយកង្វល់សន្តិសុខជាតិ និងការពារទិន្នន័យឯកជនភាពអ្នកប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។ អស់រយៈពេលជាច្រើនខែឆ្នាំមកហើយ TikTok និង ByteDance បាននឹងកំពុងជំរុញឱ្យតុលាការអាមេរិកបញ្ឈប់ការអនុវត្តន៍ច្បាប់ដែលហាមឃាតកម្មវិធីនេះលើទឹកដីអាមេរិក ឬលក់កម្មសិទ្ធឲ្យក្រុមហ៊ុនអាមេរិក។ ជាក់ស្តែង ការយល់ព្រមបើកភ្លើងខៀវពីសំណាក់ TikTok នេះ គឺដើម្បីផ្តល់សិទ្ធអំណាចឲ្យរដ្ឋាភិបាលអាមេរិក នូវសិទ្ធសម្រេចរបស់ខ្លួន ក៏ដូចជាអនុវត្តន៍ច្បាប់ហាមឃាត TikTok ដែលចូលជាធរមានកាលពីឆ្នាំ២០២២។ ច្បាប់នេះ ត្រូវបានកំណត់ឡើង ដោយសារតែការព្រួយបារម្ភ ថា TikTok អាចនឹងចែករំលែកទិន្នន័យអ្នកប្រើប្រាស់នៅអាមេរិក ទៅឲ្យរដ្ឋាភិបាលចិន ប៉ុន្តែជុំវិញកង្វល់នេះ ក្រុមហ៊ុន ByteDance

    June 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក កើត​ រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នៅថ្ងៃទី២៦ ខែមិថុនាខាងមុខនេះ។ នេះសេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា ក្រសួងយុត្តិធម៌ នឹងរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៥៖០០នាទីរសៀល នៅទីស្តីការក្រសួងយុត្តិធម៌៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    June 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កងរាជអាវុធលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ពីការផ្អាកមុខតំណែងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ក្រោយកើតមានជម្លោះជាមួយលោក ហូ ទី អ្នករត់តាក់ស៊ីទទួលដឹកអីវ៉ាន់ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ ក្រោយមានការចែកចាយខ្លាំង នៅលើបណ្តាញសង្គម ករណីជម្លោះរវាងអ្នករត់តាក់ស៊ីម្នាក់ និងមេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិនលោក ស ប៊ុនសឿង, នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់តាំងឱ្យធ្វើអធិការកិច្ចភ្លាម និងបានប្រជុំជួរបញ្ជាការពិភាក្សាឆ្លងករណីជម្លោះខាងលើ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ ក្រោយពីស្តាប់របាយការណ៍របស់ការិយាល័យនីតិកម្ម និងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានពិភាក្សាលើអង្គហេតុ អង្គច្បាប់ និងក្រមសីលធម៌សម្រាប់មន្ត្រីប្រតិបត្តិច្បាប់

    June 24, 2024
  • ព័ត៌មានអន្តរជាតិ

    (ឡុងដ៏)៖ អាកាសយានដ្ឋាន Manchester ដែលជាអាកាសយានដ្ឋានដែលមមាញឹកបំផុតទីបីរបស់ចក្រភពអង់គ្លេសនៅថ្ងៃអាទិត្យទី ២៣ មិថុនានេះ បានពន្យារពេល ឬលុបចោលជើងយន្តហោះហើរជាច្រើន ដោយសារការដាច់ចរន្តអគ្គិសនី នេះបើយោងតាមក្រុមហ៊ុនដំណើរការព្រលានយន្តហោះ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។ ក្រុមហ៊ុន Manchester Airports Group ដែលក៏ជាប្រតិបត្តិករអាកាសយានដ្ឋាន London Stansted និង East Midlands ផងដែរនោះ បាននិយាយនៅលើបណ្តាញសង្គមថា អាកាសយានដ្ឋាន Manchester ត្រូវបាន «រងផលប៉ះពាល់ដោយការដាច់ចរន្តអគ្គិសនីដ៏ធំមួយនៅក្នុងតំបន់នៅព្រឹកព្រលឹមថ្ងៃនេះ»។ ក្រុមហ៊ុននេះបានបន្តថា «បញ្ហានេះបានបង្កឲ្យមានការរំខានជាទូទៅ»។ ទោះបីជាចរន្តអគ្គិសនីត្រូវបានស្ដារឡើងវិញនៅម៉ោង ៧:៤៥នាទីព្រឹកក៏ដោយ អាកាសយានដ្ឋាននេះបាននិយាយថា ជើងហោះហើរពីស្ថានីយទី១

    June 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជំងឺមហារីកសុដន់ ឈរនៅលំដាប់ទីមួយក្នុងចំណោមជំងឺមហារីកទាំងអស់ដែលមានលើស្រ្តី អត្រាមរណភាពជំងឺមហារីកសុដន់ខ្ពស់ជាងគេ ក្នុងចំណោមជំងឺមហារីកទាំងឡាយដែលកើតមានលើស្រ្តី នៅក្នុងពិភពលោក ហើយយោងតាមការប៉ាន់ប្រមាណរបស់វិទ្យស្ថានស្រាវជ្រាវដើម្បីអភិវឌ្ឍរបស់បារាំង (IRD) បានឱ្យដឹងថា «ស្ត្រី៥០នាក់ក្នុងចំណោម ១០០,០០០នាក់ នៅកម្ពុជាមានជំងឺមហារីកសុដន់»។ គ្រប់បណ្តាលប្រទេសទាំងអស់លើសកលលោកជំងឺមហារីកជាឃាតករលាក់មុខ យោងតាមការប៉ាន់ប្រមាណរបស់អង្គការសុខភាពពិភពលោក ជំងឺមហារីកនៅកម្ពុជាមាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់លោកសាស្រ្តាចារ្យ ឈាង រ៉ា កំពុងយកចិត្តទុកដាក់ជាខ្លាំងលើបញ្ហានេះ និងដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកាចសាហាវនេះ។ ជំងឺមហារីកសុដន់នេះអាចព្យាបាលឱ្យជាសះស្បើយ បើត្រូវបានរកឃើញនៅដំណាក់កាលដំបូង ប៉ុន្តែការយឺតយ៉ាវក្នុងការធ្វើរោគវិនិច្ឆ័យ អាចដោយសារភាពអៀនខ្មាស់ អ្នកជំងឺភាគច្រើនមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស ក្នុងសភាពយឺតពេលដែលស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ ត្រូវចំណាយថវិកាច្រើន ហើយក៏មានជម្រើសត្រឹមការព្យាបាលបន្ធូរបន្ថយតែប៉ុណ្ណោះ។

    June 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រីសាស្ដ្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានស្នើដល់ថ្នាក់ដឹកនាំតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទាំងប្រទេស ត្រូវយកចិត្ដទុកដាក់ខ្ពស់ចំពោះស្ដ្រីមានផ្ទៃពោះ ពិសេសត្រូវបង្កើតទំនាក់ទំនងជាមួយពួកគាត់នៅពេលមកទទួលសេវាពិនិត្យផ្ទៃពោះលើកដំបូង ដើម្បីសួរនាំលម្អិតពីសុខភាព និងណែនាំពីរបៀបថែទាំខ្លួន និងកូនក្នុងផ្ទៃឱ្យមានសុខភាពល្អ ពិសេសការលើកទឹកចិត្ដឲ្យមកទទួលសេវាពិនិត្យទៀងទាត់។ ការថ្លែងយ៉ាងដូច្នេះរបស់លោកស្រីសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញជាអធិតីភាពបើកសិក្ខាសាលាពិនិត្យប្រចាំឆ្នាំ សេវាសង្គ្រោះបន្ទាន់ ផ្នែកសម្ភព និងការថែទាំទារកទើបនឹងកើត នៅចុងសប្ដាហ៍នេះ នាសណ្ឋាគារភ្នំពេញ។ លោកស្រីសាស្ដ្រាចារ្យ អ៉ឹម សិទ្ធិការ្យ បានថ្លែងបន្ដថា ពិតណាស់ការការពារ ប្រសើរជាងការព្យាបាល ដូចច្នេះសូមផ្ដាំផ្ញើទៅថ្នាក់ដឹកនំាទាំងអស់ ជាពិសេសនៅតាមបណ្ដាលខេត្ដ សូមឱ្យចិត្ដទុកដាក់ក្នុងការថែទាំស្ដ្រីមានផ្ទៃពោះ មុនពេលសម្រាល។ «បើសិនជាយើងមើលថែម្ដាយឱ្យបានល្អ ទារកកើតមក ៨៥% មានសុខភាពល្អ មិនចាំបាច់ត្រូវការសង្គ្រោះពីក្រុមគ្រូពេទ្យនោះទេ

    June 24, 2024
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ ក្នុងរយៈពេលជាងមួយខែមកនេះមានសត្វឆ្កែចំនួន១១ក្បាល ហើយត្រូវបានសត្វមិនស្គាល់ខាំកកេរនិងស៊ីយកតែគ្រឿងក្នុងពលរដ្ឋសង្ស័យថាជាសត្វខ្លា។ ករណីនេះបានកើតឡើងនៅក្នុង ភូមិព្រៃគូរ ឃុំសំបូរ ស្រុរមាសហែក ខេត្តស្វាយរៀង និងភូមិ រំដួល ភូមិ វាល ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ។ យោងតាមរបាយការណ៍របស់ប៉ុស្តិ៍រដ្ឋបាលឃុំស្មោងខាងត្បូង ស្រុកកំចាយមារ បានបានឲ្យដឹងថា កាលពីថ្ងៃទី២០-២៥ ខែឧសភា ឆ្នាំ២០២៤ មានព័ត៌មានពីប្រជាពលរដ្ឋភូមិ ព្រៃគូរ ឃុំសំបូរ ស្រុករមាសហែក ខេត្តស្វាយរៀងថា មានករណីសត្វម្យ៉ាងខាំឆ្កែងាប់ចំនួន ២ ក្បាលមិនដឹងពីមូលហេតុ អ្វី។ លុះចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី ១៨

    June 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នារាត្រីថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអតីតនាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសតាមរយៈ បណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចដោយ អំពាវនាវឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋខ្មែរប្រើប្រាស់កម្មវិធី CoolApp លើកទឹកចិត្តស្នាដៃកូនខ្មែរ និងដើម្បីសម្រាប់សុវត្ថិភាពសន្តិសុខជាតិ។ សារដ៏ពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់នូវខ្លឹមសារដូចតទៅ៖ ប៉ុន្មានថ្ងៃមកនេះខ្ញុំបានសាកល្បងប្រើកម្មវិធី CoolApp ដែលកូនខ្មែរបានផលិត និងដាក់ឲ្យប្រើប្រាស់ដែលមានខ្ញុំជាអ្នកអំពាវនាវឲ្យប្រើប្រាស់ផងដែរ។គោលដៅរបស់ខ្ញុំក្រៅពីលើកទឹកចិត្តឲ្យកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ ក្លាយជាផលិតផលខ្មែរ អ្វីដែលខ្ញុំត្រូវគិតគឺសុវត្តិភាពសម្រាប់សន្តិសុខជាតិ ដែលបរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីយើងបាន។ ប្រទេសគេមានប្រព័ន្ធទំនាក់ទំនងរបស់គេ ដូចជា Wechat របស់ចិន,

    June 24, 2024