Naren
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ទទួលរបាយការណ៍មកថា រដ្ឋាភិបាលកាណាដាជិតនឹងដំឡើងពន្ធលើរថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិន។ ស្ថាប័ននិយតកម្មក្នុងប្រទេសនេះបានប្រកាសកាលពីខែមុនថា ប្រទេសកាលណាដាកំពុងសម្លឹងមើលការអនុវត្តតាមការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបលើការនាំចូលរថយន្តពីប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ArenaEV។ បើតាមសេចក្តីរាយការណ៍ពីប្រភពដែលដឹងពីព័ត៌មាននេះបានឱ្យដឹងថា ប្រទេសកាណាដានឹងអនុម័តការបង្កើនពន្ធចាប់តាំងពីការនាំចូលរថយន្តអគ្គិសនីរបស់ចិន ដោយកើនឡើងពី ១០០លានដុល្លារ CAD ក្នុងឆ្នាំ២០២២ រហូតដល់ ២.២ពាន់លានដុល្លារ CAD (ប្រហែល ១.៦ពាន់លានដុល្លារ) នៅឆ្នាំនេះ។ បច្ចុប្បន្ននេះសហភាពអឺរ៉ុប កំពុងចរចារលក្ខខណ្ឌជាមួយប្រទេសចិន មុនពេលដំឡើងពន្ធខ្ពស់ដល់ទៅ ៣៨.១ភាគរយ ខណៈពេលដែលសហរដ្ឋអាមេរិកបានឈានទៅមុខជាមួយនឹងការដំឡើងពន្ធរហូតដល់ទៅ ១០០ភាគរយឯណោះ។ ដោយឡែក ប្រទេសទួរគីមួយទៀតក៏បានធ្វើដូចគ្នានេះកាលពីដើមខែ ហើយបានណែនាំពន្ធនាំចូលដល់ទៅ ៤០ភាគរយផងដែរ។ ជុំវិញការដំឡើងពន្ធនេះ ប្រទេសចិនជឿជាក់យ៉ាងមុតមាំថា នេះគឺជាការប៉ុនប៉ងយ៉ាងម៉ឺងម៉ាត់ក្នុងការច្របាច់កសេដ្ឋកិច្ចរបស់ខ្លួន ហើយគ្រោងប្តឹងឧទ្ធរណ៍ការសម្រេចចិត្តនេះនៅក្នុងតុលាការជាមួយ WTO

    June 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមបាល់ទាត់យុវជនកម្ពុជា អាយុវក្រោម ១៦ឆ្នាំ ត្រូវប៉ះក្រុមវៀតណាម U16 ក្នុងប្រកួតទី២ ស្ថិតក្នុងពូល B នៃវគ្គចែកពូល ពានរង្វាន់ ASEAN U16 Boys’ Championship 2024 ដែលនេះក៏ជាការប្រកួតប្រជែងយកតំណែងកំពូលតារាង ដោយក្រុមណាឈ្នះនឹងមាន ៦ពិន្ទុកក់កៅអីឡើងវគ្គ ៤ក្រុមជាបន្ត ការប្រកួតនឹងធ្វើឡើងនៅនាល្ងាចនេះម៉ោង ៧:៣០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ។ រំលឹកផងថា នេះជាប្រកួតទី២ របស់ក្រុម U16កម្ពុជា បន្ទាប់ពីប្រកួតទី១ យកឈ្នះក្រុមមីយ៉ាន់ម៉ា ២-១ ខណៈក្រុមយុវជនវៀតណាម បានយកឈ្នះក្រុមប្រ៊ុយណេ

    June 25, 2024
  • ព័ត៌មានអន្តរជាតិ

    (ហ្វាសង់)៖ រោងចក្រថ្មលីចូមមួយ (Lithium) នៅកូរ៉េខាងត្បូង បានឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីថ្មជាច្រើនគ្រាប់បានផ្ទុះជាបន្តបន្ទាប់កាលពីថ្ងៃចន្ទ បណ្តាលឱ្យកម្មករស្លាប់ ២២នាក់ ដែលភាគច្រើនជាជនជាតិចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ ភ្លើងឆេះ និងការផ្ទុះជាបន្តបន្ទាប់ បានឆាបឆេះរោងចក្រដែលគ្រប់គ្រងដោយក្រុមហ៊ុនផលិតថ្ម Aricell នៅទីក្រុងហ្វាសង់ (Hwaseong) ដែលជាតំបន់ឧស្សាហកម្មភាគនិរតីនៃទីក្រុងសេអ៊ូល។ មន្ត្រីពន្លត់អគ្គីភ័យបាននិយាយថា ជនរងគ្រោះទំនងជាបានស្លាប់ដោយសារឧស្ម័នពុលខ្លាំង ក្នុងរយៈពេលប៉ុន្មានវិនាទីបន្ទាប់ពីភ្លើងឆេះ និងមិនអាចគ្រប់គ្រងបាន។ មូលហេតុនៃការផ្ទុះនៅមិនទាន់ដឹងនៅឡើយ ហើយភ្លើងភាគច្រើនត្រូវបានពន្លត់ ក្នុងរយៈពេលប្រហែលប្រាំមួយម៉ោង។ លោក គីម ជីន-យ៉ង (Kim Jin-young) មន្ត្រីនៅស្ថានីយពន្លត់អគ្គីភ័យទីក្រុងហ្វាសង់

    June 25, 2024
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប រួមជាមួយថា្នក់ដឹកនាំធនាគារជាតិនៃកម្ពុជា និងធនាគារពាណិជ្ជ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានចុះពិនិត្យមើលវឌ្ឍនភាពការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលសម្រេចបានប្រមាណ៧៨%ហើយ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ការចុះទស្សនកិច្ចរួចមក, លោក ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានឲ្យដឹងថា ថា្នក់ដឹកនាំធនាគារជាតិនៃកម្ពុជា និងធនាគារពាណិជ្ជ បានកត់សម្គាល់ឃើញថា ការសាងសង់នេះ មានលក្ខណៈប្លែកច្រើន និងឃើញថា

    June 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង និងប្រើប្រាស់ CoolApp ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ ហើយលោកអះអាងថានឹងបង្កើតគណនីផ្សេងៗទៀតសម្រាប់អង្គភាពក្រោមចំណុះក្រសួងការងារ។ លោក ហេង សួរ បានសរសេរៀបរាប់នៅលើតាមបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា «ខ្ញុំបានប្រើប្រាស់កម្មវិធីបណ្តាញទំនាក់ទំនងសង្គម CoolApp ដែលត្រូវបានបង្កើតឡើងដោយកូនខ្មែរ ដោយខ្ញុំបានមើលឃើញថា កម្មវិធីនេះពិតជាល្អ និងមានភាពងាយស្រួលក្នុងការប្រើប្រាស់ ដូចនេះខ្ញុំនឹងបង្កើតគណនីផ្លូវការរបស់ខ្ញុំក្នុងកម្មវិធី CoolApp នេះ ក៏ដូចជាគណនីផ្លូវការរបស់នាយកដ្ឋាន គ្រឹះស្ថាន អង្គភាពនីមួយៗដែលស្ថិតនៅក្រោមចំណុះរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់នូវព័ត៌មានផ្សេងៗជូនដល់សាធារណជន ចាប់ពីសប្តាហ៍ក្រោយតទៅ»។ កាលពីពេលថ្មីៗនេះ បន្ទាប់ពី CoolApp បណ្តាញសង្គមកម្ពុជា ដែលមានស្តង់ដារអន្តរជាតិ

    June 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ តាមរយៈ Facebook ផ្លូវការ បានបង្ហោះសារជុំវិញករណីឃាតកម្ម ដែលបង្កឡើងដោយជនល្មើស ស្រី ស៉ីណា។ សម្តេចធិបតីបញ្ជាក់ថា ចំពោះករណីឃាតកម្មនេះ បើទោះបីជារាជរដ្ឋាភិបាល មិនអាចលូកដៃចូលក្នុងកិច្ចការរបស់ស្ថាប័នតុលាការក៏ដោយ សម្តេចសូមអំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ក្នុងការពិនិត្យ និងអនុវត្តច្បាប់លើករណីនេះ ឱ្យបានម៉ត់ចត់, ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត។ ជាមួយគ្នានេះ សម្តេចអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទុកកិច្ចការនេះជូនស្ថាប័នអនុវត្តច្បាប់ ដែលមានសមត្ថកិច្ច

    June 25, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ សាលាដំបូងខេត្តសៀមរាប បានធ្វើការចោទប្រកាន់លើជនជាតិវៀតណាមម្នាក់ និងជនជាតិខ្មែរ៥នាក់ ពីបទ កាន់កាប់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយខុសច្បាប់ ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យជនដែលមិនមានសញ្ជាតិខ្មែរ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងក្លែងបន្លំឯកសារសាធារណៈ។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យ បានជ្រាបថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានចាត់ការលើ សំណុំរឿងព្រហ្មទណ្ឌលេខ៨៨០ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ទាក់ទងនឹងជនជាតិវៀតណាមម្នាក់ និងជនជាតិខ្មែរ ៥នាក់ មានគ្នាសរុបចំនួន៦នាក់ សមត្ថកិច្ចបានឃាត់ខ្លួនចំនួន ៤នាក់ និងបក្ខពួក២នាក់បានគេចខ្លួន។ ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការបាន សម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យ៖ *ទី១៖ ជនជាតិវៀតណាមម្នាក់

    June 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះតេជគុណ សេង ប៊ុនធឿន ព្រះចៅអធិការវត្តអង្គតាផល ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ព្រះសង្គ និងជនរួមជាតិ ចូលរួមប្រើប្រាស់បណ្តាញសង្គម CoolApp ដើម្បីគាំទ្រស្នាដៃខ្មែរ និងសមិទ្ធផលបច្ចេកវិទ្យារបស់កម្ពុជា។ ព្រះតេជគុណ សេង ប៊ុនធឿន ព្រះចៅអធិការវត្តអង្គតាផល បានបង្ហោះសារតាមបណ្តាញសង្គម Facebook ថា៖ «ខ្ញុំព្រះករុណាគាំទ្រ និងប្រើប្រាស់ CoolApp ដែលជាស្នាដៃកូនខ្មែរបង្កើតឡើង សូមអំពាវនាវ ព្រះសង្ឃគ្រប់ៗព្រះអង្គ និងកូនខ្មែរគាំទ្ររបស់ខ្មែរ»។ កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋខ្មែរប្រើប្រាស់កម្មវិធីផ្ញើសារ CoolApp របស់ខ្មែរផងដែរ។

    June 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កញ្ញា អ៉ឹម រចនា​ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា រហូតដល់ពេលនេះ មានខេត្តចំនួន១៥បានរងការបំផ្លិចបំផ្លាញដំណាំរបស់ប្រជាកសិករ ដោយពពួកដង្កូវហ្វូងថ្មី ក្នុងរង្វង់១ទៅ ២% នៃដំណាំកំពុងដាំដុះ ខណៈដែលខេត្តចំនួន២ ចាប់ផ្តើមរងការខូចខាតថ្មី ហើយនៅមិនទាន់អាចវាយតម្លៃទំហំផ្ទៃដីនៃការខូចខាតនៅឡើយ។ ករណីផ្ទុះដង្កូវហ្វូង បានរីករាលដាលដល់បណ្តាខេត្តកម្ពុជានេះ បើតាមការប៉ាន់ស្មានបឋម គឺផលប៉ះពាល់អាចក្នុងរង្វង់១-២% នៃដំណាំកំពុងដាំដុះ ដែលភាគច្រើនទៅលើដំណាំស្រូវ និងដំឡូងមី តែតួលេខនេះអាចនឹងកើនឡើងបន្តទៀតនាពេលខាងមុខ។ ខេត្តដែលមានវត្តមានដង្កូវហ្វូងថ្មីនេះ រួមមានខេត្តកំពង់ចាម, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តក្រចេះ, ខេត្តព្រះវិហារ,

    June 24, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ប្រជាពលរដ្ឋដែលបរិច្ចាគហូលពិតានជូនទៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ខេត្តសៀមរាប គឺមានបំណងចូលរួមផ្សព្វផ្សាយពីតួនាទីហូលពិតាននៅក្នុងសង្គមខ្មែរទៅកាន់សារធារណជន ព្រមទាំងបណ្ដុះផ្នត់គំនិតស្រឡាញ់ និងជួយថែរក្សាឱ្យបានយូរអង្វែងតទៅមុខទៀត។ គួរបញ្ជាក់ថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា បានទទួលអំណោយហូលពិតានចំនួន៣ផ្ទាំងពីពលរដ្ឋដែលជាអ្នកតម្បាញសូត្រនៅស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤។ ហូលពិតាននេះមានក្បាច់គោមសាច់រឿងព្រះវេស្សន្តរជាតក ដែលស្នាដៃពោរពេញដោយសិល្បៈ និងជំនាញយ៉ាងប៉ិនប្រសប់។ យាយ លឹម មាជ អាយុ៩១ឆ្នាំ ជាអ្នកភូមិត្រពាំងស្តុក ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស បានឱ្យដឹងថា គាត់ចេះជំនាញត្បាញហូលតាំងពីអាយុ២០ឆ្នាំ ហើយក៏អាចត្បាញហូលពិតានផង។ ថ្វីដ្បិតតែសព្វថ្ងៃ គាត់មានវ័យជរាមិនអាចត្បាញបាន ក៏ប៉ុន្តែគាត់បរិច្ចាគហូលពិតានចំនួន១ផ្ទាំង ដែលជាស្នាដៃចុងក្រោយសម្រាប់ជាទាន មកដល់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីអភិរក្សនិងតាំងបង្ហាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ លោកយាយ លឹម មាជ

    June 24, 2024