Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយមានបទបញ្ជាម៉ឹងម៉ាត់របស់លោកឧត្តសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំកម្លាំងជំនាញនៃ មន្ទីរស្រាវជ្រាវព័ត៌មាននិងសន្តិសុខ មន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងអន្តរាគមន៍នៃវរសេនាតូចលេខ១ មណ្ឌលទទួលព័ត៌មានHotline១២៩១ ព្រមទាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ រួមគ្នាបើកយុទ្ធនាក្តៅធ្វើការបង្ក្រាបក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឲ្យបានតឹងរឹងបំផុតដោយមិនមានការលើកលែង។ ជាក់ស្តែងនៅយប់ថ្ងៃទី ២១-២២ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស រួមជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌសែនសុខ ខណ្ឌពោធ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌដង្កោ

    June 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនត្រូវចោទដែលជាអតីតឧកញ៉ា ស្រី ស៊ីណា បណ្ដោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស)។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អយ្យការ និងសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមិថុនា។ សេចក្ដីប្រកាសព័ត៌មាននេះបានបញ្ជាក់ថា ករណីឃាតកម្មដែលបង្កដោយជនត្រូវចោទឈ្មោះ ស្រី ស៊ីណា ទៅលើជនរងគ្រោះឈ្មោះ ឡុង លីសុង និងនារីជាគូដណ្ដឹងឈ្មោះ ឃីន កញ្ចនា ត្រូវបានសន្និដ្ឋានថា អំពើនេះជាអំពើឃាតកម្ម ដោយពុំមានធាតុផ្សំជាអំពើឃាតកម្មគិតទុកជាមុនតាមការកំណត់នៃច្បាប់នោះទេ ព្រោះថា នៅមុនពេលមានការបាញ់ប្រហារទៅលើជនរងគ្រោះ គឺមានការជជែកឈ្មោះប្រកែកគ្នាជាមុនរវាងជនល្មើសនិងជនរងគ្រោះ ទើបឈានដល់ការបាញ់សម្លាប់ជនរងគ្រោះភ្លាមៗ ដោយពុំមានភស្ដុតាងនៃការរៀបចំផែនការសម្លាប់មនុស្សតាមមាត្រ ២០០ នៃក្រមព្រហ្មទណ្ឌឡើយ។ សេចក្ដីប្រកាសព័ត៌មានដដែលបានបន្តថា ដោយពិនិត្យឃើញព្យសនកម្មទៅលើជនរងគ្រោះដែលស្លាប់២នាក់

    June 23, 2024
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអនុញ្ញាតឱ្យលោក Katsuhiko Yoshida នាយកប្រតិបត្តិ ក្រុមហ៊ុនមីនីបៀ-Minebea (ជប៉ុន) ប្រចាំប្រទេសកម្ពុជា និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជុំវិញកិច្ចបន្តការគាំទ្របន្ថែមទៀត ដើម្បីឱ្យដំណើរការសាងសង រោងចក្រទី២របស់ខ្លួន នៅអំឡុងខែកញ្ញា ឆ្នាំ២០២៤ឆាប់ៗខាងមុខ ប្រព្រឹត្តទៅដោយរលូន លើផ្ទៃដីប្រមាណ៥០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់។ ក្នុងជំនួបសម្តែងការគួរសមនេះដែរ ត្រូវបានធ្វើឡើង នៅសាលប្រជុំវីដេអូConference ជាន់ទី២ អគាររដ្ឋបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក លឹម សុខតូ

    June 22, 2024
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ តាមរយៈការផ្សព្វផ្សាយការយល់ដឹងពីគុណតម្លៃរបស់សត្វព្រៃ និងការប្រឈមមុខនឹងផ្លូវច្បាប់ចំពោះការយកសាច់សត្វព្រៃមកចម្អិនធ្វើម្ហូបលក់ដល់ភ្ញៀវពិសាគឺមានម្ចាស់ភោជនីយដ្ឋាន នៅទីរួមខេត្តពោធិ៍សាត់ បានប្រកាសមិនលក់មុខម្ហូបដែលធ្វើពីសាច់សត្វព្រៃដល់ភ្ញៀវពិសាជាដាច់ខាត បើទោះបីជាភ្ញៀវកម្មង់ និងឱ្យតម្លៃថ្លៃក៏ដោយ។ ជាមួយគ្នានឹងការបើកយុទ្ធនាការពង្រឹងការអនុវត្តច្បាប់ ១០០ភាគរយ មិនលើកលែងរបស់ក្រសួងបរិស្ថាន និងទប់ស្កាត់បទល្មើស តាមរយ:អន្ទាក់សូន្យរបស់ក្រសួងបរិស្ថាន រួមជាមួយអង្គការដៃគូផ្នែកអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ក្រៅពីម្ចាស់ភោជនីយដ្ឋានទាំងខាងលើ មានប្រជាពលរដ្ឋ និងសាធារជនគ្រប់ស្រទាប់វណ្ណៈ បានសន្យានឹងពាំនាំការយល់ដឹងរបស់ខ្លួនពីអត្ថប្រយោជន៍ នៃធនធានធម្មជាតិ និងសត្វជីវិតសត្វព្រៃ ជូនដល់ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិរបស់ខ្លួនថែមទៀត កុំឲ្យពិសាសាច់សត្វព្រៃ និងបរបាញ់សត្វព្រៃ ដែលចំរុញការលើកកម្ពស់ជីវភាពសហគមន៍ តាញប្រយោជន៍ពីទេសចរណ៍ធម្មជាតិ និងជួយឲ្យធនធានជីវៈចម្រុះ និងធនធានធម្មជាតិបានស្ថិតនៅគង់វង្សដល់កូនចៅជំនាន់បន្តបន្ទាប់។ បើតាមលោក អុល អូនចេម អ្នកគ្រប់គ្រងភោជនីយដ្ឋាន ZARA នៅទីរួមខេត្តពោធិ៍សាត់

    June 22, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ព្រះវិហារចំណាស់អាយុជាង១០០ឆ្នាំក្នុងវត្តដំណាក់ ជាសម្បត្តិបេតិកភណ្ឌជាតិ កំពុងទទួលបានការជួសជុលអភិរក្ស។ សំណង់ព្រះវិហារនៃអារាមនេះ តាមរយៈភស្តុតាងចារិកនៅលើជញ្ជាំងនៃសំណង់ ក៏ដូចជាថេរដីកាព្រះគ្រូចៅអធិការ បានបញ្ជាក់ថា ព.ស ២៤៦២ ដែលអាចជាឆ្នាំនៃការកសាង។ ពុទ្ធសាសនិកជំនាន់មុនបានក៏សាងឡើងសម្រាប់បូជាដល់ព្រះរតនៈត្រ័យនៃព្រះពុទ្ធសាសនា ដែលក្នុងព្រះវិហារមានព្រះពុទ្ធរូបធំមួយព្រះអង្គ ហៅថា ព្រះជីគង់ជាអធិបតី។ ព្រះវិហារ ត្រូវបានសាងសង់ឡើងនៅលើខឿនមួយជាន់ និងមានទទឹង១៥.៤ម៉ែត្រ បណ្តោយ៣៧ម៉ែត្រ ដែលសង់អំពីបេតុង និងឈើ។ ដោយហេតុអាយុកាល និងបញ្ហាមួយចំនួនទៀត ធ្វើឱ្យដំបូលនៃព្រះវិហារមានការខូចខាតធ្លុះធ្លាយដោយអន្លើ ដែលធ្វើឱ្យទឹកជ្រាបចូលដល់ខាងក្នុងវិហារ។ មិនតែប៉ុណ្ណោះ រចនាសម្ពន្ធនានា គ្រឿងបង្គំដំបូល សរសរ គ្រឹះក៏ចាស់មួយចំនួនទ្រុឌទ្រោម ពុកផុយ ដែលតម្រូវឱ្យមានការជួសជុល ជាបន្ទាន់។ ជាហេតុពេលនេះ អាជ្ញាធរជាតិអប្សរាបានប្រើប្រាស់ទាំងបច្ចេកទេស

    June 22, 2024
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ប្រជាជនចិនកំពុងនាំគ្នាសម្រុកទិញមាសទុក បើទោះបីជាតម្លៃកើនឡើងក៏ដោយ ដោយសារលោហៈមានតម្លៃនេះត្រូវបានចាត់ទុកថាជាទ្រព្យសុវត្ថិភាពដ៏ល្អបំផុតក្នុងគ្រាដែលមានភាពមិនច្បាស់លាស់ខាងផ្នែកសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យជួបវិបត្តិ។ នេះបើយោងតាមកាសែតវៀតណាម VN Express។ កាសែតVN Expressបានរាយការណ៍ដោយដកស្រង់សេចក្តីរាយការណ៍របស់កាសែត Business Insider ថា តម្លៃមាសបានកើនឡើងប្រហែល ១១% នៅក្នុងឆ្នាំនេះ។ ទោះយ៉ាងនេះក្តី អតិថិជនកាន់តែច្រើនឡើងៗដែលភាគច្រើនជាអ្នកដែលមិនមានទ្រព្យច្រើននិងមានលុយពីការសន្សំតិចតួចបានសម្រុកទៅកាន់ហាងមាស Caibai ដែលជាហាងលក់គ្រឿងអលង្ការដ៏ល្បីល្បាញនៅទីក្រុងប៉េកាំង ប្រទេសចិនដើម្បីទិញមាសទុកធ្វើជាមធ្យោបាយការពារទ្រព្យសម្បត្តិរបស់ពួកគេចំពេលដែលមានវិបត្តិសេដ្ឋកិច្ច។ នៅពេលដែលប្រទេសចិនកំពុងត្រដាបត្រដួសធ្វើឱ្យសេដ្ឋកិច្ចស្ទុះងើបឡើងវិញពីជំងឺរាតត្បាតជាច្រើនឆ្នាំ និងពីវិបត្តិវិស័យអចលនទ្រព្យ មាសនៅតែជាទ្រព្យសុវត្ថិភាពដ៏ល្អបំផុតសម្រាប់ពលរដ្ឋរបស់ខ្លួន។ អ្នកនាង Wang Anmei អ្នកលក់មាសនៅហាងមាស Caibai បានពន្យល់ថា៖ «មាសជាទ្រព្យដ៏គួរឱ្យទុកចិត្ត។ មនុស្សគិតថា វាជាការវិនិយោគដ៏ល្អបំផុត។ ក៏មានការវិនិយោគលើអចលនទ្រព្យ និងទីផ្សារភាគហ៊ុនផងដែរប៉ុន្តែសព្វថ្ងៃនេះ មនុស្សមានការស្ទាក់ស្ទើរលើការវិនិយោគទាំពីរនេះ

    June 22, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានស្នើដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ដែលបានដាក់តាំងលក់ទំនិញ-សម្ភារ និងដាក់តាំងស្លាកយីហោខុសច្បាប់ សាងសង់សំយ៉ាបផ្ទះ របង និងសំណង់ផ្សេងៗរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ និងផ្លូវសាធារណៈ បណ្ដាលឱ្យមានការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សោភ័ណភាព និងសុវត្ថិភាពសាធារណៈ ស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ត្រូវរុះរើចេញឱ្យអស់ក្នុងរយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៃថ្ងៃចុះហត្ថលេខានេះតទៅ។ លោក សក់ ច័ន្ទកញ្ញារិទ្ធ បានគូសបញ្ជាក់ថា បើក្នុងករណី បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ មិនអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះទេ នោះរដ្ឋបាលខណ្ឌ និងមានវិធានការចុះរុះរើ និងដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់

    June 22, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារពិភពលោក នៅថ្ងៃទី២២ ខែមិថុនានេះ បាន​អនុម័តការ​វិនិយោគ​ថ្មី​មួយ​ទៀត សម្រាប់​គម្រោងកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជា ដែលគេរំពឹង​ថា នឹង​ផ្តល់​អត្ថប្រយោជន៍​​ដល់​​ប្រជាជនជាង ១១៣,០០០នាក់។ នេះបើតាមសេចក្ដី​ប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។ ក្រោមជំនួយឥណទានចំនួន ១៤៥ លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របសធនាគារពិភពលោក «គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា» (Cambodia Water Security Improvement Project) នឹងធ្វើឲ្យសន្តិសុខទឹកកាន់​តែ​មាន​ភាព​ប្រសើរឡើង, ជួយបង្កើនផលិតភាពកសិកម្ម និងកសាងភាពធន់ទៅ​នឹង ហានិភ័យអាកាសធាតុ។ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅ​កម្ពុជា បានថ្លែងថា «គម្រោងនេះ​នឹង​ជួយប្រទេសកម្ពុជា

    June 22, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នារីរងគ្រោះម្នាក់បានមកដាក់ពាក្យបណ្ដឹង ក្រោយជនសង្ស័យម្នាក់បានលួងលោមតាមបណ្ដាញសង្គមហ្វេសបុកអួតខ្លួនជាបងប្អូនថៅកែផ្ទះសំណាក់ ហើយណាត់មកជួបផ្ទះសំណាក់រហូតបានខ្លួនប្រាណ ស្រាប់តែព្រឹកឡើងលួចយកទូរស័ព្ទបាត់រត់គេចខ្លួនបាត់។ រំលងបាន៦ថ្ងៃសមត្ថកិច្ចស្រាវជ្រាវតាមឃាត់ខ្លួនបានយកមកសាកសួរនាំហេតុការណ៍ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅចំណុចផ្លូវសុធារស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ អ៊ូ ចាន់បញ្ញា អាយុ២៩ឆ្នាំ មុខរបរគ្មាន ស្នាក់នៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញឃាត់ខ្លួនពីបទលួច។ ប្រភពព័ត៌មានបានបង្ហើបថា មាននារីជនរងគ្រោះជាច្រើនរូបបានមកដាក់ពាក្យបណ្ដឹងបន្ថែម ក្រោយសមត្ថកិច្ចឃាត់ខ្លួនបុរសខាងលើ ដែលសុទ្ធតែពាក់ព័ន្ធករណីបោកប្រាស់យកខ្លួនប្រាណ និងបន្លំលួចទូរស័ព្ទ ព្រមទាំងសម្ភារមានតម្លៃ។ នៅពេលនេះសមត្ថកិច្ចកំពុងបន្ដចាត់ការតាមនីតិវិធី៕ ផ្តល់សិទ្ធិដោយ៖Fresh News

    June 22, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ បានថ្លែងថា ខេត្ដព្រះសីហនុ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទាក់ទាញអ្នកវិនិយោគ ក្រោមការអនុគ្រោះ និងការលើកទឹកចិត្ដច្រើន ជាច្រើនពីរាជរដ្ឋាភិបាល។ ការលើកឡើងរបស់លោក ឡុង ឌីម៉ង់ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច»។ លោកបានថ្លែងឲ្យដឹងថា កម្ពុជាមានចំណុចសំខាន់មួយ ក្នុងការទាក់ទាញអ្នកវិនិយោគ ក្នុងនោះកត្តាសន្ដិភាព ជាកត្តាចម្បង, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សុទ្ធតែជាចំណុចសំខាន់ ក្នុងការទាកទាញ់វិនិយោគិន។ ក្រៅពីនេះយើងក៏មានកម្លាំងពលកម្ម ដែលមានអាយុចន្លោះ ១៨-៣៥ឆ្នាំ ដែលមានរហូតដល់ ៦០ភាគរយ ហើយនេះជាហេតុផលដែលក្រសួងការងារ

    June 22, 2024