- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញការជឿជាក់ថា មេដឹកនាំវៀតណាម ចង់ឲ្យកម្ពុជា មានឯករាជ្យភាព លើការដឹកជញ្ជូនតាមផ្លូវទឹក។ ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធព្រែកជីក ហ្វូណនតេជោ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជឿថា មេដឹកនាំវៀតណាម ក៏ចង់ឲ្យកម្ពុជាឯករាជ្យដែរ ហើយក៏មិនចង់ឲ្យនាវាពីកម្ពុជា ហូរហៀរទៅដោយទំនិញ ដែលវៀតណាមចាប់បង្ខំ ត្រូវតែធ្វើការត្រួតពិនិត្យកុងទឺន័រទាំងអស់ ដែលត្រូវឆ្លងកាត់»។ សម្តេចតេជោ
May 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកដែលផ្តួចផ្តើមគំនិតទាំងស្រុងដោយរាជរដ្ឋាភិបាលកម្ពុជា ហើយចិនមិនបានដឹងលើរឿងនេះឡើយ។ ការចេញមកបញ្ជាក់បែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធព្រែកជីក ហ្វូណនតេជោ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បន្ទាប់ពីមានសារព័ត៌មានបរទេស និងអ្នកវិភាគមួយចំនួន បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ របស់កម្ពុជា គឺស្ថិតក្រោមគំនិតផ្ដួចផ្ដើចខ្សែក្រវាត់ និងផ្លូវរបស់ចិន។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចំពោះការផ្សាយរបស់កាសែតបរទេស ដោយចាត់ទុកថាព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមរបស់ចិន ក្នុងក្របខណ្ឌខ្សែក្រវាត់មួយ និងផ្លូវមួយ។
May 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងថា មកដល់ពេលនេះ កំណើននៃការប្រើប្រាស់ថាមពលនៅកម្ពុជា បានកើនឡើងយ៉ាងខ្លាំង ស្របនឹងកំណើនសេដ្ឋកិច្ច ដោយសារសុខសន្តិភាព ស្ថិរភាពសង្គម ដែលតម្រូវឲ្យយើងត្រូវដាក់បញ្ចូលប្រភពថាមពលអគ្គិសនីច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការក្នុងការប្រើប្រាស់។ លោកបណ្ឌិត ប្រាំង ជលសា បានលើកឡើងយ៉ាងដូចនេះ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពីការបណ្តុះបណ្តាល ការបង្កើនប្រភពថាមពល កកើតឡើងវិញអថេរទៅក្នុងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីជាតិ ដោយមានជំនួយពីបច្ចេកវិទ្យាប្រព័ន្ធស្តុកថាមពលអគ្គិសនី ក្រោមជំនួយបច្ចេកទេសពីសហរដ្ឋអាមេរិក (USAID) និងអូស្ត្រាលី (Australia Aid) និងដោយមានការចូលរួមពីតំណាងស្ថានទូតអូស្ត្រាលី និងស្ថានទូតអាមេរិកប្រចាំកម្ពុជា
May 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តាមរយៈការថ្លែងសារពិសេស ពាក់ព័ន្ធព្រែកជីកហ្វូណន-តេជោ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសឲ្យទម្លាក់ចោលរាល់ក្ដីកង្វល់ទាំងឡាយរបស់សាធារណៈមតិ ពិសេសភាគីវៀតណាម ចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ ដែលពោរពេញដោយអត្ថប្រយោជន៍ និងសក្ដានុពលខ្លាំងក្លាដល់ប្រទេសកម្ពុជា។ បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, គម្រោងព្រែកជីកហ្វូណន-តេជោមួយនេះ មិនមានប៉ះពាល់ដល់បណ្ដាប្រទេសនានា ពិសេសប្រទេសវៀតណាម ឬផលប៉ះពាល់ដល់បរិស្ថានណាមួយនោះឡើយ ដូច្នេះក្ដីកង្វល់ទាំងឡាយដែលលើកឡើងជាបន្ដបន្ទាប់ពីសំណាក់ភាគីវៀតណាម ហើយចុះផ្សាយតាមសារព័ត៌មានបរទេសនោះ មិនមែនជារឿងចាំបាច់នោះឡើយ។ ការចេញមកបញ្ជាក់ជាថ្មីបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាអ្នកសម្រេចចិត្តឲ្យសិក្សាគម្រោងនេះ ក្នុងគណៈរដ្ឋមន្ដ្រីនីតិកាលទី៦ ធ្វើឡើងបន្ទាប់ពីមានក្ដីកង្វល់មួយចំនួន ត្រូវបានចុះផ្សាយដោយសារព័ត៌មានរបស់វៀតណាម និងសារព័ត៌មានបរទេស ដែលដកស្រងពីប្រជាជនវៀតណាម
May 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានស្នើដល់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱ្យពន្លឿនការងារបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ឱ្យបានឆាប់ ដោយមិនត្រូវរង់ចាំអ្វីតទៅទៀតនោះទេ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការប្រញាប់សាងសង់ព្រែកជីកហ្វូណនតេជោ គឺជាការគិតគូរដល់សេដ្ឋកិច្ចជាតិ និងបញ្ចប់នូវសាធារណៈមតិនានា ដែលពាក់ព័ន្ធនឹងព្រែកជីកនេះ។ ការថ្លែងរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា ធ្វើឡើងក្នុងតាមរយៈការថ្លែងសារពិសេសពាក់ព័ន្ធព្រែកជីក ហ្វូណនតេជោ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ សម្តេចតេជោ ហ៊ុន សែន
May 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជាមានទំនាក់ទំនងល្អជាមួយវៀតណាម ហើយវៀតណាមមានទំនាក់ទំនងល្អជាមួយចិន ដូច្នេះគ្មានហេតុផលអីដែលត្រូវធ្វើសង្គ្រាមប្រឆាំងគ្នានោះឡើយ។ ពេលថ្លែងសារពិសេស ពាក់ព័ន្ធព្រែកជីក ហ្វូណនតេជោ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានទទូចឱ្យបញ្ឈប់ទៅ នយោបាយប្រឆាំងចិន ដោយភ្ជាប់បញ្ហាព្រែកជីក ទៅជាមួយសន្តិសុខរបស់វៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងពេលដែលកម្ពុជានិងវៀតណាម មានទំនាក់ទំនងល្អ ក្នុងពេលដែលវៀតណាមនិងចិន មានទំនាក់ទំនងល្អជាមួយគ្នា តើមានការចាំបាច់ច្បាំងគ្នាទេ? វាមិនមានទាល់តែសោះ»។ បើតាមប្រសាសន៍សម្តេចតេជោ
May 16, 2024 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបើកកិច្ចប្រជុំទ្វេភាគី នៅឯទីក្រុងប៉េកាំង ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ របស់លោក ពូទីន មកកាន់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៥។ អំឡុងជំនួបនោះ លោក ស៉ី បានថ្លែងប្រាប់លោក ពូទីន ដូច្នេះថា «ទំនាក់ទំនងចិន-រុស្ស៉ី មិនត្រឹមតែបម្រើចំពោះផលប្រយោជន៍មូលដ្ឋាន នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមចំណែកចំពោះសន្តិភាពពិភពលោកផងដែរ។ ចិនត្រៀមលក្ខណៈជាស្រេច
May 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ នៅសល់រយៈពេល ១ខែគត់ នៃទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១២ ដែលនឹងប្រារព្ធឡើងនាមុខព្រះបរមរាជវាំង នាព្រឹកព្រលឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ខណៈបច្ចុប្បន្នមានអត្តពលិកជាង ៣,៦០០នាក់ ក្នុងនោះមានរហូតដល់ ៦៤សញ្ជាតិផ្សេងគ្នា ដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍ប្រចាំឆ្នាំនេះ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី១៥ ខែឧសភាថា ក្រោយធានាបាននូវសុវត្ថិភាពពីជំងឺរាតត្បាតកូវីដ-១៩ ១០០% ឆ្នាំនេះ
May 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បើតាមគណៈកម្មការសុខភាពមនុស្សចាស់ក្រសួងសុខាភិបាល ភាគរយនៃចំនួនមនុស្សចាស់ក្នុងប្រទេសកម្ពុជាមានការកើនឡើង៨.៩% នៅឆ្នាំ២០១៩ និងអាចកើនឡើងដល់១១% ក្នុងឆ្នាំ២០៣០ ខណៈការកើនឡើងចំនួនមនុស្សចាស់នេះបណ្តាលមកពីកត្តាចំនួន២រួមផ្សំគ្នា គឺការកើនឡើងនូវអាយុសង្ឃឹមរស់របស់ប្រជាជនកម្ពុជា និងការធ្លាក់ចុះនូវអត្រាកំណើត។ ការណ៍នេះត្រូវបានបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំគណៈ កម្មការសុខភាពមនុស្សចាស់ក្រសួងសុខាភិបាល នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសុខភាពមនុស្សចាស់ក្រសួងសុខាភិបាល តំណាងលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការចូលរួមពីលោក ឈុំ វណ្ណារឹទ្ទិ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណកម្មការសុខភាពមនុស្សចាស់ សមាជិក សមាជិកាគណៈកម្មការសុខភាពមនុស្សចាស់ក្រសួងសុខាភិបាលទាំងអស់ ដែលមានវត្តមានក្នុងសាលប្រជុំ ក៏ដូចជានៅតាម Zoom សរុប៥១នាក់។
May 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកឧកញ៉ា អ៉ឹង ប៊ុនហូវ ប្រធានមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន (ING Foundation) បានប្រគេនដីទំហំជាង ២ហិកតា ជូនពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដើម្បីសាងសង់ជាអគារសិក្សាទ្រទ្រង់ដល់ការសិក្សារបស់សមណនិស្សិត និងនិស្សិត។ ដីជាង២ហិកតានេះ ស្ថិតនៅតាមបណ្តោយមហាវិថី ឈុន គង់ តំបន់អភិវឌ្ឍន៍ទីក្រុងរណប អ៉ឹង ស៊ីធី (ING CITY) ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពិធីប្រគេនដីជាប្រយោជន៍ដល់ការសិក្សាអប់រំនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដោយមានការនិមន្តជាអធិបតីដោយសម្តេចព្រះពោធិវ័ង្ស
May 16, 2024








