Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd (YIG) ដឹកនាំដោយលោក Lu Xiaolong ប្រធានក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារ ជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការចូលរួម អមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Angkor International Airport Investment Group (AIAI)។ ក្រុមហ៊ុន YIG ជាក្រុមហ៊ុនវិនិយោគដ៏ធំមួយ ដែលមានសកម្មភាពក្នុងវិស័យដឹកជញ្ជូនផ្លូវដែក ហេដ្ឋារចនាសម្ព័ន្ធ

    May 17, 2024
  • ព័ត៌មានជាតិ

    (សេអ៊ូល, កូរ៉េខាងត្បូង)៖ ក្រុមហ៊ុន SM Entertainment ដែលជាក្រុមហ៊ុនផ្នែកកម្សាន្តផ្នែក​កម្សាន្តដ៏ល្បាញ​ល្បីមួយរបស់កូរ៉េ បានបង្ហាញបំណងស្វែងរកឱកាសវិនិយោគ និងធ្វើអាជីវកម្ម​ផ្នែកកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ SM Entertainment គឺជាផលិតកម្មឈានមុខមួយនៅលើពិភពលោក ដែលបាន បង្កើតឡើង​ក្នុងឆ្នាំ១៩៩៥ និងបាននាំ K-POP ទៅកាន់ពិភពលោកឱ្យបានស្គាល់។ ក្រុមហ៊ុន SM Entertainment មានប្រតិបត្តិការលើ៖ ផលិតកម្មតន្ត្រី, ការគ្រប់គ្រងសិល្បករ, ការប្រគំតន្ត្រីទេសចរណ៍, ការបង្កើតខ្លឹមសារមាតិកា, ផលិតកម្មវិធីទូរទស្សន៍ និងភាពយន្ត, ការលក់ និងផ្តល់សិទ្ធិក្នុងការចាក់ផ្សាយ, ការពង្រីកទីផ្សារសកល។ កាលពីឆ្នាំ២០១០ SM Entertainment ក៏បានរៀបចំការប្រគំតន្ត្រីរបស់ក្រុម SHINee

    May 17, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួនកំពុងស្នើឱ្យបុគ្គលិកមួយចំនួនដែលមានមូលដ្ឋាននៅប្រទេសចិន ពិចារណាលើការផ្ទេរទីតាំងទៅក្រៅប្រទេស ខណៈពេលដែលទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិកមានភាពតាំងតឹងកាន់តែខ្លាំងឡើងចំពេលការប្រកួតប្រជែងសម្រាប់បច្ចេកវិទ្យាទំនើប។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ទីក្រុងវ៉ាស៊ីនតោន បាននឹងកំពុងព្យាយាមកំណត់ការចូលប្រើប្រាស់របស់ទីក្រុងប៉េកាំងចំពោះបន្ទះឈីបកម្រិតខ្ពស់ដែលប្រើក្នុងកម្មវិធីបញ្ញាសិប្បនិម្មិត AI ដោយហេតុផលថា ពួកគេអាចត្រូវបានប្រើដើម្បីពង្រឹងយោធារបស់ខ្លួន ដែលបង្កឱ្យមានភាពតានតឹង នឹងបានដាក់សម្ពាធលើក្រុមហ៊ុនអាមេរិកដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន។ យោងតាមរបាយការណ៍ពី Wall Street Journal បានឱ្យដឹងថា ក្រុមហ៊ុន Microsoft កំពុងស្នើបុគ្គលិកប្រហែល ៧០០ ទៅ ៨០០នាក់ ដែលធ្វើការផ្នែក machine learning

    May 17, 2024
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ គណបក្សកុម្មុយនិស្តវៀតណាម បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមមួយរូបទៀត បានសម្រេចលាលែងពីតួនាទី ខណៈវាគឺជាការចាកចេញពីតំណែងរបស់ ថ្នាក់ដឹកនាំទី៣ហើយនៃប្រទេសអាស៊ានមួយនេះ គិតក្នុងរយៈពេល​ត្រឹម២ខែ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤។ បក្សកុម្មុយនិស្តវៀតណាមបានឱ្យដឹង ក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រី Thuong Thi Mai អាយុ៦៦ឆ្នាំ បានលាលែងពីតួនាទី ដោយសារតែការប្រព្រឹត្តអំពើរំលោភបំពាន និងខ្វះសមត្ថភាពក្នុងការបំពេញការងារ អំឡុងពេលលោកស្រី បានកាន់តំណែងមួយផ្សេងទៀត កាល​ពីចន្លោះឆ្នាំ២០១៦​-២០២១។ លោកស្រីស្ថិតនៅលេខរៀងទី៥ ក្នុងរចនាសម្ព័ន្ធថ្នាក់ដឹកនាំ​របស់ប្រទេសវៀតណាម ហើយជាស្រ្តីតែម្នាក់គត់ នៅក្នុងការិយាល័យនយោបាយ ដែលជាស្ថាប័នមានឥទ្ធិពលបំផុតនៅវៀតណាម។ លោកស្រី

    May 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាក្រសួងមុខងារសាធារណៈ ចំនួន ១៤រូប។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យ៖ ផ្តល់សិទ្ធិដោយ៖ Fresh News

    May 17, 2024
  • ព័ត៌មានជាតិ

    (ស៊េអូល, កូរ៉េខាងត្បូង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់​ចេញ​​គំនិតផ្តួចផ្តើមចំនួនពីរ ដើម្បីជំរុញការធ្វើធុរកិច្ច និងការវិនិយោគរបស់វិនិយោគិនកូរ៉េនៅ​កម្ពុជា។ នយោបាយការទូតសេដ្ឋកិច្ច គឺជាកិច្ចការដ៏សំខាន់មួយក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល​នីតិ​កាលថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង ក៏​មិន​ខុសពីដំណើរទស្សនកិច្ចនៅប្រទេសដទៃទៀតនោះដែរ គឺមិនរំលងនោះឡើយវេទិកាធុរកិច្ច ដែល​ជា​វេទិកាដ៏មានសារសំខាន់សម្រាប់ទាក់ទាញការវិនិយោគ។ វេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និង សភា​ពាណិជ្ជ​កម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋកូរ៉េ មានវិនិយោគិនចូលរួមទាំងកម្ពុជា និងកូរ៉េ សរុប​ជាង ៣០០នាក់ តំណាង​ឱ្យ១៩៨ក្រុមហ៊ុន។ បើទោះបីរវល់នឹងកម្មវិធីជំនួបនៃដំណើរទស្សនកិច្ចយ៉ាងណាក្តី សម្តេច​ធិបតី ហ៊ុន ម៉ាណែត បាន​ឆ្លៀត​អញ្ជើញជាអធិបតីបើកវេទិកានេះ ​និងថ្លែងបង្ហាញគោលនយោបាយនានាពាក់​ព័ន្ធការ​វិនិយោគ​​នៅ​កម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគរបស់កូរ៉េចូលមកកម្ពុជា។

    May 17, 2024
  • ព័ត៌មានជាតិ

    (សេអ៊ូល, កូរ៉េខាងត្បូង)៖ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Ahh Young-Min ជាតារា K-pop ជាអ្នកនិពន្ធ និងជាតំណាងក្រុមហ៊ុន SM Entertainment ជួបសម្តែងការគួរសម និងពិភាក្សាការងារ។ សូមបញ្ជាក់ថា SM Entertainment គឺជាផលិតកម្មឈានមុខមួយនៅលើពិភពលោក ដែលបាន​បង្កើតឡើងក្នុងឆ្នាំ១៩៩៥ និងបាននាំ K-POP ទៅកាន់ពិភពលោកឱ្យបានស្គាល់។ ក្រុមហ៊ុន SM Entertainment មានប្រតិបត្តិការលើ៖ ផលិតកម្មតន្ត្រី, ការគ្រប់គ្រងសិល្បករ,

    May 17, 2024
  • ព័ត៌មានជាតិ

    (ទីក្រុងសេអ៊ូល-កូរ៉េខាងត្បូង)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លេខាទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ និងក្រុមអ្នកវិនិយោគកម្ពុជា ដែលមានអ្នកឧកញ៉ា សៀ ឫទ្ធី ជាតំណាងវិស័យឯកជន បានជួបពិភាក្សាជាមួយគណៈប្រតិភូមេដឹកនាំធុរកិច្ចកូរ៉េល្បីៗនៅសណ្ឋាគារ LOTTE ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ កិច្ចប្រជុំនេះ បានផ្តោតលើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងកូរ៉េខាងត្បូង និងការស្វែងរកឱកាសវិនិយោគដ៏មានសក្តានុពលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គណៈប្រតិភូកូរ៉េ ដែលបានចូលរួមនៅក្នុងប្រជុំពិភាក្សានេះ រួមមានតំណាងជាន់ខ្ពស់មកពីក្រុមហ៊ុនឈានមុខគេដូចជា៖ LG Electronics, Hanshin, Daewoo E&C, EMART Group, LX International,

    May 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កំពង់ផែទឹកជ្រៅកំពតផត ដែលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែក្រោយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំចូលវត្ថុធាតុដើមសម្រាប់រោងចក្រស៊ីម៉ង់ត៍ ,សំរាប់រោងចក្រវាយនភណ្ឌ, រោងចក្រស្បែកជើង និង ផលិតផលកសិកម្មកម្ពុជា។ នេះបើតាម អ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពតផត , អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានសមាគមន៏ឧកញ៉ាកម្ពុជា បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ កំពង់ផែអន្តរជាតិរបស់កម្ពុជាមួយនេះ មានផ្ទៃដី២០៧ហិកតា ស្ថិតនៅសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ដែលជាគម្រោងវិនិយោគដោយក្រុមហ៊ុនឯកជនក្នុងស្រុក ១០០ភាគរយ ក្នុងទំហំថវិការ១៤០លានដុល្លារ។ កំពង់ផែទឹកជ្រៅថ្មីនេះ បានចំណាយពេលសាងសង់អស់រយៈពេល៥ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤។ កំពង់ផែកំពតផត នឹងអាចឱ្យនាវាដឹកទំនិញចំណុះ

    May 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនស្ដ្រីម្នាក់ដែលក្លែងជានគរបាលតាមរយៈការកាត់តរូបភាព និងបន្លំជាកូនចៅរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើរឆបោកលុយប្រជាពលរដ្ឋខ្ទង់ម៉ឺនដុល្លារ ក្រោយលោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នពេញ បញ្ចប់ការសួរនាំ។ នេះបើតាមការឲ្យដឹងពី លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ស្ដ្រីក្នុងរូបភាពជានគរបាលនោះ ពិតជាជនឆបោកប្រាកដមែន

    May 17, 2024