Naren
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ក្រុមប្រឹក្សាវិនិយោគ (BoI) ថៃបានឱ្យដឹងថា រថយន្តអគ្គិសនី (EVs) កាន់តែច្រើនដែលលក់ក្នុងប្រទេសថៃនឹងត្រូវបានផលិតក្នុងស្រុកនៅឆ្នាំនេះ ដោយសារក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនគ្រោងនឹងផលិតរថយន្តទាំងនះនៅក្នុងប្រទេសចាប់ពីត្រីមាសទី៣ ដោយស្វែងរកការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដើម្បីគាំទ្រដល់ការផលិតរបស់ពួកគេ។ លោក Narit Therdsteerasukdi អគ្គលេខាធិការក្រុមប្រឹក្សា BoI ត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ថា៖ «ក្រុមហ៊ុន BYD និងក្រុមហ៊ុន GAC Aion នឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីនៅក្នុងត្រីមាសទី៣ និងទី៤ ខណៈដែលក្រុមហ៊ុន Changan Automobile នឹងចាប់ផ្តើមដំឡើងរថយន្តអគ្គិសនីក្នុងស្រុកនៅដើមឆ្នាំក្រោយ»។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ក្រុមហ៊ុន BYD គ្រោងផលិតរថយន្តអគ្គិសនីចំនួន ១៥០ ០០០គ្រឿងក្នុងមួយឆ្នាំ ខណៈពេលដែលក្រុមហ៊ុន GAC

    May 20, 2024
  • ព័ត៌មានអន្តរជាតិ

    (តៃប៉ិ)៖ លោក Lai Ching-te នៅថ្ងៃចន្ទ ទី២០ ខែឧសភានេះបានស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ជាផ្លូវការហើយ នៅឯពិធីស្បថចូល កាន់តំណែងផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ចេញពីការិយាល័យមេដឹកនាំតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Lai ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលកាលពីខែមករា ដើមឆ្នាំ២០២៤ បានឡើងកាន់តំណែងជាមេដឹកនាំតៃវ៉ាន់បន្តពីលោកស្រី Tsai Ing-wen ខណៈលោកស្រី Hsiao Bi-khim ក៏បានស្បថចូលកាន់តំណែងជាមេដឹកនាំរងរបស់លោក Lai ផងដែរ។ លោក Lai ផ្ទាល់ធ្លាប់ជា មេដឹកនាំរង (អនុប្រធានាធិបតី) នៅក្រោមអាណត្តិដឹកនាំរបស់លោកស្រី Tsai។ លោក Lai

    May 20, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ខណៈស្មានហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple គឺ iPhone 16 ត្រៀមបញ្ចេញនាពេលឆាប់ៗខាងមុខថ្មីៗនេះ មានរបាយការណ៍មួយបន្ថែមទៀតបានបង្ហាញថា iPhone 16 Pro Max នឹងចេញមកជាមួយនឹងកម្លាំងថ្មខ្លាំងជាងមុន និងកាន់ថ្មបានយូរជាងមុន បើធៀបទៅ iPhone 15 Pro Max។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។ ប្រភពពីអ្នកវិភាគទីផ្សារ iPhone ដ៏ល្បីលោក Ming-Chi Kuo បានអះអាងថា ថ្មរបស់ iPhone 16 Pro Max នឹងបំពាក់នូវដង់ស៊ីតេថាមពលខ្ពស់ជាង បើធៀបនឹងថ្មដែលប្រើនៅក្នុង

    May 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះលោកស្រី ហោ សុភាព និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក ហោ ម៉ៅ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។ នេះបើតាមសារលិខិតរំលែកទុក្ខ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ ក្នុងសារលិខិតរំលែកទុក្ខ បានសរសេរថា «ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្តីរន្ធត់ចិត្តឥតឧបមា និងមានសេចក្តីក្រៀមកំ្រ ចំពោះការទទួលមរណភាពរបស់លោក ហោ ម៉ៅ

    May 20, 2024
  • ព័ត៌មានអន្តរជាតិ

    (តៃប៉ិ)៖ លោក Lai Ching-te នៅថ្ងៃចន្ទ ទី២០ ខែឧសភានេះបានស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ជាផ្លូវការហើយ នៅឯពិធីស្បថចូល កាន់តំណែងផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ចេញពីការិយាល័យមេដឹកនាំតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Lai ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលកាលពីខែមករា ដើមឆ្នាំ២០២៤ បានឡើងកាន់តំណែងជាមេដឹកនាំតៃវ៉ាន់បន្តពីលោកស្រី Tsai Ing-wen ខណៈលោកស្រី Hsiao Bi-khim ក៏បានស្បថចូលកាន់តំណែងជាមេដឹកនាំរងរបស់លោក Lai ផងដែរ។ លោក Lai ផ្ទាល់ធ្លាប់ជា មេដឹកនាំរង (អនុប្រធានាធិបតី) នៅក្រោមអាណត្តិដឹកនាំរបស់លោកស្រី Tsai។ លោក Lai

    May 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញ Facebook របស់សម្តេចបានបង្ហោះសារ ដោយស្នើឲ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម ស្រាវជ្រាវវែកមុខរកសមាសភាពនៃជនដែលចូលជេរសម្តេចលើ Tiktok ក្រោយសម្តេចបង្ហោះ រឿងព្រែកជីកហ្វូណនតេជោ។ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់នៅលើបណ្តាញ Facebook ផ្លូវការរបស់សម្តេចមានខ្លឹមសារទាំងស្រុង៖ ខ្ញុំពិតជាមានភ្ញាក់ផ្អើលពេលបើកមើលមតិយោបល់ក្នុង តិចតុក ដែលខ្ញុំបានបង្ហោះ។ មិនដឹងជនជាតិវៀតណាមចូល ជេរខ្ញុំពីពេលណាមក ព្រោះមើលតែ៤វីដេអូដែលបានបង្ហោះ ឃើញរាប់សឹបនាក់ចូលមកជេរ។ កាលឆ្នាំ២០១៦.២០១៧មានជាង ២០០០នាក់ចូលមកជេរខ្ញុំតាម Facebook ក្នុងនោះមានម្នាក់ ជាលេខាបក្សស្រុកផង។

    May 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលតភ្ញាប់ផ្លូវទឹកទន្លេទៅកាន់សមុទ្ររបស់កម្ពុជា នឹងចាប់ផ្តើមបុកគ្រឹះបើកការដ្ឋានសាងសង់ ក្នុងពេលឆាប់ៗខាងមុខនេះ ដោយមិនរង់ចាំរហូតដល់ចុងឆ្នាំ ឬដើម្បីឆ្នាំក្រោយនោះទេ។ ការប្រកាសនេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនសហគមន៍ខ្មែរ នៅប្រទេសកូរ៉េខាងត្បូង នារសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ អំឡុងទស្សនកិច្ចផ្លូវការ។ សម្តេចបញ្ជាក់ដូច្នេះថា៖ «ថ្ងៃមុនខ្ញុំប្រកាសថា នឹងធ្វើឱ្យចេញនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ប៉ុន្តែឥឡូវអត់ទេ គឺនឹងធ្វើឱ្យចេញក្នុងពេលឆាប់ៗខាងមុខ ពេលត្រឡប់ទៅវិញនេះ ចាប់ផ្តើមវិលកង់ គិតពីដាក់ ធ្វើឱ្យឆាប់ចេញ ចាប់ផ្តើមបុកគ្រឹះ ចាប់ផ្តើមធ្វើ ព្រោះអត់ថយទៀតទេ»។ សម្តេចធិបតី

    May 18, 2024
  • ព័ត៌មានជាតិ

    (សេអ៊ូល, កូរ៉េខាងត្បូង)៖ បណ្តាក្រុមហ៊ុនថ្មីៗនៃវេទិកាសម្ព័ន្ធឧស្សាហកម្មរបស់ប្រទេសកូរ៉េ​ខាង​ត្បូង មានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម និងវិនិយោគរបស់ពួកគេលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀល​ថ្ងៃ​ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ លោក MARN Ki-jeong ប្រធានវេទិកាសម្ព័ន្ធ​ឧស្សាហកម្ម​នៃប្រទេសកូរ៉េ (KIAF) បានឱ្យដឹងថា មានក្រុមហ៊ុនប្រមាណជា៤០ ដែលជាសមាជិកនៃវេទិកា​សម្ព័ន្ធ​ឧស្សាហកម្មរបស់កូរ៉េ បាននិងកំពុងវិនិយោគលើវិស័យវាយនភណ្ឌនៅកម្ពុជា។ បន្ថែមពីលើនោះ មានក្រុមហ៊ុនមួយចំនួនទៀត មានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម ក៏ដូចជាការវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅកម្ពុជាផងដែរ។ លោកប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ ក៏បានជម្រាបសម្ដេចធិបតីថា វេទិកាសម្ព័ន្ធ​ឧស្សាហកម្ម​ គ្រោងនឹងរៀបចំវេទិកាធុរកិច្ចកូរ៉េ-កម្ពុជា នៅភ្នំពេញ

    May 18, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា រដ្ឋបាលខេត្តមានចក្ខុវិស័យ និងគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ជាច្រើនទៀតបន្ថែមទៀតទៅថ្ងៃមុខ មានដូចជា បង្កើតឱ្យមានសេវាកម្សាន្តតាមដៃព្រែកទាំង១៣ក្នុងខេត្ត ការបង្កើតផ្សារលើទឹក ពិសេសគម្រោងបង្កើតឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយបន្ថែមទៀត ដើម្បីឱ្យខេត្តកំពតក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ផែនការណ៍បង្កើតផ្សារលើទឹកនេះ គឺបន្ទាប់ពីអាជ្ញាធរខេត្តកំពតទើបបានសាងសង់រូបសំណាកសេះសមុទ្រ ដែលទើបទទួលបានការគាំទ្រ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ថ្លែងនៅក្នុងកិច្ចប្រជុំ រវាងរដ្ឋបាលខេត្ត ជាមួយវិស័យឯកជន ប្រតិបត្តិករទេសចរក្នុងខេត្តកំពត ដែលមានការចូលរួមពីសំណាក់បងប្អូនអាជីវករ សេវាករ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងអ្នកផ្តល់សេវាកម្មផ្នែកទេសចរណ៍នៅទូទាំងខេត្តកំពត កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះអភិបាលខេត្ត

    May 17, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនចិន TikTok កំពុងធ្វើតេស្តសមត្ថភាពថ្មីជាមួយនឹងការបង្ហោះវីដេអូបានរយៈពេលវែងរហូតដល់ ៦០នាទី ខណៈមុខងារនេះត្រូវបានគូសបញ្ជាក់ថា នឹងមានសម្រាប់តែអ្នកប្រើប្រាស់មួយចំនួនប៉ុណ្ណោះ ដែលទំនងជា Content Creator ឬអ្នកផលិតមាតិកា ហើយនៅមិនទាន់មានគម្រោងពង្រីកទៅអ្នកប្រើប្រាស់ទូទៅនៅឡើយនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ TechCrunch នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ មុខងារថ្មីនេះ ត្រូវបានប្រទះឃើញដំបូងដោយអ្នកប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយសង្គមលោក Matt Navarra ដែលបង្ហាញពីការផ្លាស់ប្តូរទម្រង់ដើមនៃវីដេអូរបស់ TikTok។ ជាមួយនឹងមហិច្ឆតាប្រកួតប្រជែងទៅនឹង YouTube កម្មវិធីកម្សាន្តវីដេអូខ្លីៗនេះ ដំបូងឡើយអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្ហោះវីដេអូបានត្រឹមតែរយៈ ១៥វិនាទីតែប៉ុណ្ណោះ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ TikTok បានពង្រីកខ្លួនយ៉ាងខ្លាំង នឹងបានបង្កើនដែនកំណត់វីដេអូរបស់ខ្លួនក្នុងទម្រង់រយៈពេលវែងរហូតឈានដល់ ៣០នាទី

    May 17, 2024