- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើដល់អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត លើការបន្តពង្រឹងសន្តិសុខ និងសុវត្ថិភាព ជូនដល់មន្ត្រី បុគ្គលិកសុខាភិបាល ដែលបំពេញការងារ ក៏ដូចជាអ្នកជំងឺ និងគ្រួសារដែលទទួលសេវា ឬស្នាក់នៅព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ។ ការស្នើសុំយ៉ាងដូច្នេះ បន្ទាប់ពីអ្នកគ្រូពេទ្យម្នាក់ត្រូវខ្មាន់កាំភ្លើង ចូលបាញ់ប្រហារដល់បន្ទប់ប៉ុស្ដិ៍សុខភាពអណ្ដូងក្រឡឹង នៅស្រុកអូររាំង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ក្នុងឱកាសលោករដ្ឋមន្ដ្រីសុខាភិបាល ក៏បានចាត់តំណាងភ្ជាប់ជាមួយនឹងលិខិត ចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារនៃសពផងដែ។ តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន
May 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងអំឡុងពេលរៀបចំធ្វើមីទ្ទីងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី៤ ឆ្នាំ២០២៤។ គួរជម្រាបថា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នឹងរៀបចំធ្វើមីទ្ទីងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៦:០០នាទី ដោយធ្វើការជួបជុំ នៅទីស្នាក់ការមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ស្ថិតនៅដីឡូតិ៍ លេខ២៧៧០ លើផ្លូវម៉ៃដា (លេខ២០០៤) ភូមិទ្រុងមាន់ សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ មានអ្នកចូលរួមចំនួន១០,០០០នាក់ មកពីតាមបណ្តាខណ្ឌនានា ក្នុងរាជធានីភ្នំពេញ។ បន្ទាប់មកធ្វើការដង្ហែក្បួនចេញពីទីតាំងជួបជុំទៅតាមផ្លូវសំខាន់ៗ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ក្នុងអំឡុងពេល
May 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងពិធីប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា និងសិស្សានុសិស្សជាង ៨លាននាក់ ដែលស្មើនឹងជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋសរុប បានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្នុង១ថ្ងៃប្រមាណជាង ៣០លានថង់ប្លាស្ទិក។ ជាមួយគ្នានេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញការសាទរចំពោះជោគជ័យរួមរបស់កម្ពុជានេះថា គឺជាជោគជ័យមួយដែលលើសពីការរំពឹងទុក ពីព្រោះថា ត្រឹមតែរយៈពេល ៨ខែ និង២៣ថ្ងៃប៉ុណ្ណោះ កម្ពុជាអាចកាត់បន្ថយថង់ប្លាស្ទិកបានយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈសាមគ្គីភាព និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ
May 16, 2024 - ព័ត៌មានអន្តរជាតិ
(សិង្ហបុរី)៖ លោក Lawrence Wong បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសសិង្ហបុរីហើយ នៅថ្ងៃពុធ ទី១៥ ខែឧសភា។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Wong បានស្បថចូលកាន់តំណែងនៅម៉ោង ៨យប់ (ម៉ោងនៅសិង្ហបុរី) ដែលធ្វើឱ្យរូបលោក ក្លាយជានាយករដ្ឋមន្ត្រីទី៤ របស់សិង្ហបុរី ចាប់តាំងពីទទួលបានឯករាជ្យក្នុងឆ្នាំ១៩៦៥ ហើយក៏ជាលើកដំបូងផងដែរដែលសិង្ហបុរីមាននាយករដ្ឋមន្ត្រីថ្មីក្នុងពេល ២០ឆ្នាំមកនេះ ព្រមទាំងជានាយករដ្ឋមន្ត្រីទី២ ដែលមិនមែនជាសមាជិកគ្រួសារ Lee។ ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗគួរដឹងពីនាយករដ្ឋមន្ត្រីថ្មីរបស់សិង្ហបុរី៖ លោក Lawrence Wong កើតនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧២ ក្នុងគ្រួសារសាមញ្ញមួយ
May 16, 2024 - PR
(ភ្នំពេញ)៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុនភ្នាក់ងារពាណិជ្ជកម្ម Prakit Advertising Cambodia បានចុះកិច្ចសហប្រតិបត្តិការយ៉ាងជោគជ័យមួយ ជាមួយគណៈគ្រប់គ្រងប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិលេខ 7HD ដែលបានធ្វើឡើងនៅសណ្ឋាគារ Fairfield by Marriott ភ្នំពេញកន្លងទៅនេះ។ ការចុះអនុស្សារណៈយោគយល់គ្នានេះ បានផ្ដល់ឱកាសឲ្យក្រុមហ៊ុនភ្នាក់ងារពាណិជ្ជកម្ម Prakit Advertising Cambodia បានទទួលតារាល្បីៗផ្ដាច់មុខពីប្រទេសថៃ មកក្នុងប្រទេសកម្ពុជារបស់យើងផងដែរ។ នៅក្នុងព្រឹត្តការណ៍នេះដែរក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗនៅក្នុងរាជធានីភ្នំពេញនេះផងដែរ។ មានការចូលរួមពីសំណាក់ឥស្សរជនដ៏លេចធ្លោធំៗមួយចំនួនដូចជា ឯកឧត្តម ឈឺគៀត អាត់ថាករ ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Chantup Desabaedya (ចាន់ថាប់
May 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន តាមរយៈសេចក្តីជូនដំណឹង បានឱ្យដឹងថា សម្រាប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា គិតជាមធ្យមភាគទូទាំងប្រទេស គឺល្អណាស់។ នេះបើយោងតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕ ខាក្រោមនេះ គឺជាតារាងស្តីពីស្ថានភាពខ្យល់នៅកម្ពុជា៖ ផ្តល់សិទ្ធិដោយ៖ Fresh News
May 4, 2024 - ព័ត៌មានជាតិស្នងការនគរបាលរាជធានីភ្នំពេញ បញ្ចេញឡានទឹកបាញ់ស្រោចលើដំបូល និងបរិវេណសាលារៀនតាមខណ្ឌ ដើម្បីកាត់បន្ថយកំដៅ
(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងតបតាមសំណូមពររបស់នាយកសាលា, នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សហការកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បាញ់ទឹកស្រោចដំបូលអគារ និងបរិវេណសាលារៀន ដើម្បីជួយកាត់បន្ថយកម្តៅ ជូនដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ដែលកំពុងរៀនចំនួន១២សាលារៀន ខណៈដែលអាកាសធាតុឡើងកម្តៅក្តៅខ្លាំង ដែលធ្វើប៉ះពាល់ដល់ការសិក្សា។ ការចុះបាញ់ទឹកស្រោចតាមដំបូលអគារ និងបរិវេណសាលារៀននេះ គឺអនុវត្តតាមបទបញ្ជារបស់អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ សម្រាប់គោលដៅ ដែលកម្លាំងសមត្ថកិច្ចបានបាញ់នោះ
May 4, 2024 - PR
ក្នុងពេលតែមួយថ្ងៃក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើការប្រគល់រង្វាន់ម៉ូតូដល់អតិថិជន កំពូលសំណាងចំនួន ៥រូប ជូនដល់មុខខាងផ្ទះតែម្ដង ដែលពួកគាត់បានទិញស្រាបៀរ GANZBERG មកពិសារាល់ការជួបជុំក្នុងគ្រួសារ ពួកម៉ាក់ល្អ និងក្រុមការងារ ក្រោយពេលសម្រាកពីការងារប្រចាំថ្ងៃ ហើយបានឈ្នះរង្វាន់ម៉ូតូម្នាក់ ១គ្រឿង ពីការគាស់កំប៉ុងស្រាបៀរ GANZBERG។ បុរសកំពូលសំណាងទាំងនោះរួមមានៈ 1. លោក ងន ចាន់នួន នៅភូមិ ព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ឈ្នះរង្វាន់ម៉ូតូទី 3180 ។ 2. លោក កឹម សំបូរ នៅភូមិ មនោណុ
May 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឯកឧត្តម ជាវ តាយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអតីតអភិបាលខេត្តពោធិ៍សាត់ បានទទួលមរណភាពហើយ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១រសៀល ក្នុងជន្មាយុ៥៧ឆ្នាំ ដោយរោគាពាធ។ សព ឯកឧត្តម ជាវ តាយ ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ផ្ទះលេខ៣ ផ្លូវលេខ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤តទៅ។ សពនឹងដង្ហែទៅបញ្ចុះនៅថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព
May 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦នេះភ្លាម លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំថា លោកជំទាវនឹងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត បន្តដឹកនាំវិស័យសិល្បៈឲ្យរីកចម្រើនខ្លាំងក្លា ចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីលើស្ទួយដល់វិស័យសិល្បៈឲ្យប្រសើរឡើង ហើយអាចជ្រៀតខ្លួនចូលទៅក្នុងឆាកអន្តរជាតិ។ ជាមួយគ្នានេះលោកជំទាវអ្នកឧកញ៉ាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនជាអ្នកសិល្បៈ ដែលបានផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតជូនឱ្យលោកជំទាវធ្វើជាប្រធានក្នុងអាណត្តិថ្មីនេះ។ លោកជំទាវអ្នកឧកញ៉ា បានបញ្ជាក់ទៀតថា នៅពេលនេះអាចនិយាយបានថា ដល់ពេលវេលាសមរម្យមួយសម្រាប់ យកពេលវេលាមួយមកចូលរួមជួយពង្រឹងលើការងារសិល្បៈរបស់កម្ពុជាហើយ ព្រោះកូនរបស់លោកជំទាវ ក៏ធំពេញវ័យអស់ដែលអាចឱ្យលោកជំទាវដកឃ្លាពីការមើលថែកូន យកពេលវេលាចុងក្រោនេះចូលរួមជម្រុញធ្វើយ៉ាងណាឲ្យវិស័យសិល្បៈ មានការរីកចម្រើនបន្ថែម។ ក្រោយពីជាប់ឆ្នោត ជាប្រធានសមាគមសិល្បករខ្មែរ នៅអណត្តិទី៦នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានថ្លែងឲ្យដឹងបន្ថែមថា សមាគមសិល្បករសហការជាមួយក្រសួងវប្បធម៌
May 3, 2024









