Naren
  • ព័ត៌មានជាតិ

    (ស្ទឹងត្រែង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់វិធានការក្តៅ និងដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសដុតបំផ្លាញព្រៃឈើ និងការកាប់ទន្ទ្រានព្រៃឈើខុសច្បាប់ ដោយមិនមានការលើកលែង ចំពោះមេខ្លោងណាមួយនោះឡើយ។ ក្នុងការអនុវត្តបទបញ្ជានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានចាត់តាំងបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតី ដឹកនាំក្រុមការងារចុះប្រតិបត្តិការផ្ទាល់ រួមគ្នាជាមួយលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង គណៈបញ្ជាការឯកភាពខេត្តស្ទឹងត្រែង ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងចម្រុះ ចុះអនុវត្តប្រតិបត្តិការយ៉ាងក្តៅគគុកវែករកមុខមេខ្លោង និងជនល្មើសដុតបំផ្លាញព្រៃឈើ និងកាប់ទន្ទ្រានព្រៃឈើខុសច្បាប់ នៅក្នុងខេត្តស្ទឹងត្រែងឱ្យខាងតែបាន។ ពិតប្រាកដណាស់ដូចពាក្យចាស់ពោលថា «អ្នកហ៊ានស្បែកដាច» ជាក់ស្តែងនៅក្នុងប្រតិបត្តិការរយៈពេល២៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៦

    April 30, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤នេះ ព្រះចៅស៊ុលតង់ ហាជី ហា​សិន​​ណល់ ប៊ូលហ្កះ ព្រះមហាក្សត្រប្រទេស​ប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រ អាប់​ឌុល ម៉ាទីន សព្វព្រះរាជហឫទ័យយាងសោយព្រះក្រយាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា រួម​ជា​មួយកូនប្រុសទាំង៣រូប រួមមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា, ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខ​ងារ​​សា​ធា​រណៈ និងឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក។ ព្រះរាជពិធីសោយព្រះក្រយាព្រឹករបស់ព្រះចៅស៊ុលតង់ និងព្រះរាជបុត្រ ជាមួយសម្តេច​តេជោ

    April 30, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស​ប្រ៊ុយណេ ដារូសាឡឹម នឹងយាងមកដល់កម្ពុជានៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤​នេះហើយ។ ការយាងមកកាន់កម្ពុជានាពេលនេះ ដើម្បីសោយព្រះក្រយានាព្រឹកថ្ងៃទី​៣០ ខែមេសា ជាមួយសម្តេចតេជោ ហ៊ុន សែន ដែលជាប្អូន​ធម៌។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ធ្លាប់បានគូសបញ្ជាក់ថា ព្រះរាជដំណើររបស់​ព្រះមហាក្សត្រប្រុយណេមកម្ពុជាពេលនេះ ពុំមានជំនួបផ្លូវការណាមួយនោះទេ គ្រាន់តែ​ជា​ការសោយ​ក្រយាពេលព្រឹកនៅថ្ងៃទី៣០ ខែមេសា ជាមួយសម្តេច ដែលព្រះអង្គរាប់​អាន​ដូចប្អនពៅ (បងប្អូន៣នាក់គឺព្រះអង្គជាបងទី១ លោក ថាក់ ស៉ីន ជាប្អូនទី២

    April 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤នេះ បន្ទាប់អញ្ជើញជាអធិបតីក្នុង​កិច្ចប្រជុំប្រចាំឆ្នាំរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញផ្តល់បណ្ណ​សរសើរ និងថវិកា២០០រៀល ជារង្វាន់ដល់ខេត្តទាំង៦ ដែលគ្មានគ្រោះថ្នាក់ចរាចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិ​។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយជាខ្លាំង ចំពោះការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីបានល្អ​ប្រសើរនៅទូទាំងរាជធានី-ខេត្ត បង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសឧបត្ថម្ភថវិកា ២០០លានរៀល និងភេសជ្ជៈប្រមាណ ១ពាន់កេសក្នុងមួយខេត្ត ដល់ខេត្តចំនួន៦ ដែលគ្មានគ្រោះថ្នាក់ចរាចរពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

    April 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅល្ងាចថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែ​មេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយស «សមា​គម​ឧកញ៉ាកម្ពុជា» នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារ​ឧកញ៉ា​កម្ពុជា។ ពិធីនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារហ្គាឌិនស៊ីធី របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធាន «សមាគមឧកញ៉ាកម្ពុជា។ ពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា ធ្វើឡើងដើម្បី​អបអរសាទរសន្និបាតប្រចាំឆ្នាំលើកទី១ របស់ «សមាគមឧកញ៉ាកម្ពុជា» ដែលប្រារព្ធឡើង​នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ។ សន្និបាតរៀបចំឡើង ដើម្បីពិនិត្យសមិទ្ធផលការងារដែល​សម្រេចបានក្នុងឆ្នាំកន្លងទៅ ហើយដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំថ្មី ឆ្នាំ២០២៤នេះ។

    April 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រយៈពេល៣ឆ្នាំមកនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME BANK) បានផ្ដល់ឥណទានសរុបប្រមាណ៥០០លានដុល្លារអាមេរិក ដល់សហគ្រាសគោលដៅ ក្នុងក្របខណ្ឌទូទាំងប្រទេស។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការគាំទ្រហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍន៍សហគ្រាសនៅកម្ពុជា» ដែលជាកម្មវិធីរបស់ FRESH BUSINESS។ លោកបណ្ឌិត លឹម អូន បានគូសបញ្ជាក់ថា «ការផ្ដល់ឥណទាន ប្រមាណ៥០០លានដុល្លារនេះ ក្នុងនោះ មានសហគ្រាសប្រមាណ

    April 26, 2024
  • ព័ត៌មានអន្តរជាតិ

    (សិង្ហបុរី)៖ អ្នកដំណើរប្រហែល ១៦,៥លាននាក់ បានធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិ Changi របស់ប្រទេសសិង្ហបុរីក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដែលលើសពីកម្រិតមុនពេលមានជំងឺរាតត្បាត។ នេះបើយោងតាមកាសែត Channel News Asia។ កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយក្រុមហ៊ុនព្រលានយន្តហោះ Changi Airport Group (CAG) កាលពីថ្ងៃព្រហស្បតិ៍ថា អាកាសយានដ្ឋានបានគ្រប់គ្រងចលនាអ្នកដំណើរចំនួន ៥,៤៣លាននាក់នៅខែមករា ៥,៣៥លាននាក់នៅខែកុម្ភៈ និង ៥,៧៣លាននាក់ក្នុងខែមីនា។ តួលេខទាំងនេះស្មើនឹង ៩៦ភាគរយ, ១០៤,៣ភាគរយ និង ១០១,៧ភាគរយធៀបនឹងតួលេខ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ ចំនួនសរុបនៃចលនាអ្នកដំណើរ

    April 26, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ គណនីផ្លូវការរបស់ ក្រុមហ៊ុនមេ ByteDance បានចេញសារបញ្ជាក់ច្បាស់ៗនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គមចិន Toutiao ថាខ្លួនមិនមានគម្រោងលក់ TikTok ដូចដែលប្រភពមិនច្បាស់ការបំផុសបំផុលនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រុមហ៊ុន TikTok បានធ្វើការឆ្លើយតបទៅនឹងរបាយការណ៍ ដែលចេញផ្សាយនៅថ្ងៃទី២៥ ម្សិលមិញនេះ ដែលថា ByteDance កំពុងស្វែងរកសេណារីយ៉ូ សម្រាប់លក់អាជីវកម្ម TikTok ទៅឱ្យសហរដ្ឋអាមេរិក ដោយសារខ្លួនគ្មានដំណោះស្រាយបន្ត និងបានណែនាំដល់អ្នកប្រើប្រាស់ជាច្រើនរបស់ខ្លួន។ គួរជម្រាបដែរថា របាយការណ៍មិនពិតនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃពុធបានចុះហត្ថលេខាទៅជាច្បាប់ លើសេចក្តីព្រាងច្បាប់ ដែលហាមប្រាម TikTok នៅទូទាំងសហរដ្ឋអាមេរិក

    April 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ១០០លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមេសា​ ឆ្នាំ២០២៤។ តាមរបាយការណ៍បានឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ មានចំនួន១០០ ៤៨១ ៩៩៥ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន៣៥៥ ៦៩៤ដុល្លារ។ គិតត្រឹមត្រីមាស ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៤៥០ដុល្លារ ក្នុង១តោន កើនឡើងចំនួន៤១ដុល្លារ ក្នុង១តោន ស្មើនឹង៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ

    April 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អស់រយៈពេលជិត១ឆ្នាំហើយ ដែលសំណុំរឿងឆបោកប្រាក់កូនតុងទីនពីសំណាក់មេតុងទីនអនឡាញជាស្ត្រីហាយសូ ឈ្មោះ គង់ ណាក់នីន ត្រូវបានដំណើរការនៅសាលាដំបូងរាជធានីភ្នំពេញ។ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋរងគ្រោះជាច្រើននាក់ ដែលបានចាញ់បោកប្រាក់រាប់លានដុល្លារនៅតែពុំទាន់ទទួលបានយុត្តិធម៌ ពោលគឺស្ត្រីជាមេតុងទីនឈ្មោះ គង់ ណាក់នីន អាចរស់នៅក្រៅសំណាញ់ច្បាប់ យ៉ាងហ៊ឺហាបំផុត និងមិនព្រមសងលុយទៅកូនតុងទីនវិញនោះទេ។ ក្រុមជនរងគ្រោះ ស្នើសុំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រធានសាលាដំបូងរាជធានីភ្នំពេញ ឱ្យជួយធ្វើកិច្ចអន្តរាគមន៍ ក្នុងសំណុំរឿងនេះផង ព្រោះតែបានអូសបន្លាយពេលវេលាជិត១ឆ្នាំទៅហើយ នៅតែមិនទាន់អាចឃាត់ខ្លួនស្ត្រី មេតុងទីនឈ្មោះ គង់ ណាក់នីន យកទៅកាត់ទោសតាមច្បាប់បាននៅឡើយ។ សូមជម្រាបជូនថា ស្ត្រីជាមេតុងទីនឈ្មោះ គង់ ណាក់នីន ជាមេតុងទីនតាមអនឡាញ ត្រូវបានកូនតុងទីនជាច្រើនរូបប្ដឹងទៅតុលាការក្នុងអំពើឆបោកប្រាក់ខ្ទង់លានដុល្លារ កាលពីអំឡុងដើមឆ្នាំ២០២៣។

    April 25, 2024