- Naren
- ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ លោក ជួន គន្ធា ត្រូវបានកម្លាំងនគរបាលនៅឃាត់ខ្លួន នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ តាមដីការបស់តំណាងអយ្យការខេត្តកំពង់ស្ពឺ ពាក់ព័ន្ធប្រកាសយកដីរដ្ឋទៅចែកជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចោទប្រកាន់លោក ជួន គន្ធា ពីបទ «ប៉ុនប៉ងឆបោក និងញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» កើតឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិរោងម៉ាស៊ីន និងភូមិធ្នៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ យោងតាមចម្លើយប្រាប់សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ លោក ជួន គន្ធា
April 24, 2024 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុន Seven & i Holdings បានឱ្យដឹងនៅថ្ងៃអង្គារថា ក្រុមហ៊ុនចង់ឃើញកំណើនដ៏ខ្លាំងសម្រាប់ហាងលក់ទំនិញ 7-Eleven របស់ខ្លួននៅទូទាំងពិភពលោក ហើយនឹងកំពុងពន្លឿនការចូលទៅក្នុងទីផ្សារអឺរ៉ុប អាមេរិកឡាទីន មជ្ឈិមបូព៌ា និងអាហ្វ្រិក។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនមានគោលបំណងបង្កើនវត្តមានហាង 7-Eleven ទូទាំងពិភពលោកចំនួន ១៨ភាគរយដល់ប្រហែល ១សែនហាងនៅឆ្នាំ២០៣០ នៅក្នុងប្រទេសនិងតំបន់ចំនួន៣០ ដែលកើនឡើងពីចំនួន ២០ ក្នុងពេលបច្ចុប្បន្ននេះ។ ផែនការនេះគឺជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញទ្រង់ទ្រាយធំដែលពាក់ព័ន្ធនឹងការលក់ទ្រព្យសកម្មផ្សារទំនើបដែលដំណើរការមិនល្អ ពោលគឺជាយុទ្ធសាស្រ្តមួយដែលបានធ្វើឡើងបន្ទាប់ពីមានសម្ពាធពីវិនិយោគិនសកម្មជន។ ចាប់តាំងពីឆ្នាំមុនមក ក្រុមហ៊ុនបានប្រកាសបិទផ្សារទំនើប Ito-Yokado រាប់សិបកន្លែង បានចាកចេញពីអាជីវកម្មសម្លៀកបំពាក់របស់ខ្លួន និងបានបញ្ចប់ការលក់ហាងទំនិញ Sogo &
April 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្អែកនេះ វេទិកាការងារ និងកម្មសិក្សាការងារ សហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន១៣ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៧៤៣ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារដោយផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំងនោះបានចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ០៥៖០០ល្ងាច
April 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងនគរបាលកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឃាត់ខ្លួនលោក ជួន គន្ធា តាមដីការបស់តំណាងអយ្យការខេត្តកំពង់ស្ពឺ ពាក់ព័ន្ធប្រកាសយកដីរដ្ឋទៅចែកជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ការចាប់ខ្លួនលោក ជួន គន្ធា បានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ នៅភោជនីយដ្ឋានម្លប់ជម្ពូត្រជាក់ចិត្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានចោទប្រកាន់លោក ជួន គន្ធា ពីបទ «ប៉ុនប៉ងឆបោក និងញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»
April 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបបំណែកសាច់នាំចូលខុសច្បាប់ចំនួន ២ករណី ស្មើនឹង៤,៥៥០គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។ *ករណីទី១៖ បំណែកសាច់ក្របីបង្កកចំនួន ៣,៥០០គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពេីរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីរាជអាវុធហត្ថ បង្ក្រាបបាន និងដកហូតពីឈ្មួញដែលដឹកជញ្ជូនតាមរថយន្តដឹកអ្នកដំណើរ ៣ គ្រឿង បង្កប់ជាមួយទំនិញផ្សេង នាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ សាច់បង្កកខុសច្បាប់នេះ នឹងត្រូវដុតកម្ទេចនៅថ្ងៃស្អែក។ *ករណីទី២៖
April 24, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) នៅថ្ងៃអង្គារ៍នេះបានព្យាករណ៍ថា ការលក់រថយន្តអគ្គិសនីនឹងកើនឡើងខ្លាំងនៅឆ្នាំ២០២៤ បើទោះបីជាមានវិបត្តិសេដ្ឋកិច្ចនៅក្នុងទីផ្សារមួយចំនួនក៏ដោយ។ តែយ៉ាងណា សម្រាប់តម្លៃ និងហេដ្ឋារចនាសម្ព័ន្ធសាកថ្មនឹងក្លាយជាគន្លឹះសម្រាប់ការពិភាក្សានាពេលអនាគត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ ការលក់រថយន្តអគ្គិសនីនឹងកើនឡើងដល់ ១៧លានគ្រឿងនៅឆ្នាំនេះ ធៀបនឹង១៤ លានគ្រឿង ក្នុងឆ្នាំ២០២៣។ រថយន្តច្រើនជាងមួយ ក្នុងចំណោមរថយន្តចំនួន៥ ត្រូវបានលក់ទូទាំងពិភពលោក ត្រូវបានកំណត់ថាជាប្រភេទរថយន្តអគ្គិសនី ដែលពេញនិយមក្នុងការប្រើប្រាស់ ដើម្បីកាត់បន្ថយតម្រូវការប្រេង និងសម្រាប់បរិស្ថាន។ ដប់លាននៃរថយន្តទាំងនោះ ត្រូវបានគេរំពឹងថា នឹងលក់នៅក្នុងប្រទេសចិន។ ការលក់នៅក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២៤នេះ បានកើនឡើង ២៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
April 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ចម្ការដូងចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥ ដែលបានអនុញ្ញាតឱ្យនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន កំពុងតែមមាញឹកក្នុងការរៀបចំនាំចេញផ្លែដូងស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។ នេះបើតាមការលើកឡើងរបស់កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម។ កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារ ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។ ចាប់តាំងពីថ្ងៃចុះហត្ថលេខា អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម បានចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន
April 23, 2024 - ព័ត៌មានជាតិក្រសួងធនធានទឹក ជូនដំណឹងពីការព្យាករអាកាសធាតុសម្រាប់ខែឧសភា-មិថុនា និងអំពាវនាវប្រើប្រាស់ទឹកដោយសន្សំសំចៃ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ការព្យាករអាកាសធាតុសម្រាប់ខែឧសភា-មិថុនា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ សេចក្តីជូនដំណឹងបានឲ្យដឹងថា បន្ទាប់ពីធ្វើការតាមដានវិភាគ និងព្យាករណ៍ពីស្ថានភាពអាកាសធាតុរបស់ក្រសួង ក៏ដូចជាពីបណ្តាស្ថាប័នអន្តរជាតិនានា ជាពិសេសអង្គការឧតុនិយមពិភពលោក (WMO) ក្រសួងធនធានទឹក សូមជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុ នៅក្នុងដើមរដូវវស្សា ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដូចខាងក្រោម៖ ១៖ បាតុភូតសកល យោងទៅលើស្ថានភាពវិវត្តន៍ នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត
April 23, 2024 - ព័ត៌មានអន្តរជាតិ
(គូឡាឡាំពួ)៖ អាជ្ញាធរនៅប្រទេសម៉ាឡេស៉ី បានឱ្យដឹងថា ក្នុងថ្ងៃអង្គារនេះ ឧទ្ធម្ភាគចក្រយោធា២គ្រឿង បានបុកគ្នាលើអាកាសហើយធ្លាក់ អំឡុងពេលធ្វើការហោះហើរហាត់សមមួយ ជាហេតុបណ្តាលឱ្យមនុស្សទាំង១០នាក់ ដែលជិះនៅលើនោះបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤។ ឃ្លីបវីដេអូដែលគេចែកចាយនៅលើប្រព័ន្ធអនឡាញ បានបង្ហាញឱ្យឃើញ ឧទ្ធម្ភាគចក្រយោធាប៉ុន្មានគ្រឿង ហោះហើរនៅកម្ពស់ទាប ក្នុងលក្ខណៈជាក្បួន លើមូលដ្ឋានទ័ពជើងទឹក Lumut ខណៈវាគឺជាសកម្មភាពហាត់សម មុនព្រឹត្តិការណ៍អបអរសាទរមួយ របស់យោធាជើងទឹកម៉ាឡេស៉ី ដែលត្រូវប្រារព្ធឡើង នាខែឧសភាខាងមុខ។ អំឡុងពេលនោះ ឧទ្ធម្ភាគចក្រ២គ្រឿង បានហោះប៉ះគ្នា ជាហេតុបង្កឱ្យពួកវាបាត់បង់លំនឹង រួចធ្លាក់ទៅលើដី។ ក្រោយពេលកើតហេតុ
April 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាវាយកូនបាល់ប្រចាំតំបន់អាស៊ី/អូសេអានី កម្រិត៤ (Davis Cup Asia/Oceania Group IV Play-Off) ឆ្នាំ២០២៤ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ នេះបើយោងតាមការជូនដំណឹងលើបណ្ដាញសង្គមផ្លូវការរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នេះ។ ប្រភពខាងលើបានគូសបញ្ជាក់ថា បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងការប្រកួតជើងឯកយុវជន ITF Asian Junior Championships លើកដំបូងមិនធ្លាប់មាន នេះគឺជាកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីសម្រាប់កីឡាវាយកូនបាល់កម្ពុជា ក្នុងការនាំយកព្រឹត្តិការណ៍កម្រិតពិភពលោកនេះ មករៀបចំនៅរាជធានីភ្នំពេញជាលើកដំបូង។ សម្រាប់ព្រឹត្តិការណ៍ Davis Cup Asia/Oceania Group
April 23, 2024









