- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រនិងប្រើប្រាស់ផ្លូវល្បឿនលឿន ជួយដល់កំណើនសេដ្ឋកិច្ច ព្រមទាំងជួយជម្រុញដល់វិស័យដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានសម្រេចបន្តធ្វើការបញ្ចុះតម្លៃ២០% ក្នុងលក្ខខណ្ឌផ្សេងៗគ្នាជូនអតិថិជនដែលធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឱ្យដឹងថា ការបញ្ចុះតម្លៃនេះបានបែងចែកចេញជាដំណាក់កាលនិងតាមគោលការណ៍ដូចជា៖ ទី១៖ បន្តរក្សាការបញ្ចុះតម្លៃ២០% សម្រាប់អតិថិជនដែលប្រើប្រាស់គន្លង ETC និង ANPR ដែលគិតចាប់ពីថ្ងៃប្រកាសសេចក្តីជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២៤៖០០នាទី។ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០០៖០០នាទី ថ្លៃសេវាធ្វើដំណើរនឹងត្រឡប់មកតម្លៃដើមវិញ។
April 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញដឹកនាំការប្រកួតដោយផ្ទាល់ ចំពោះការប្រកួតរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ នឹងមានការប្រកួតបាល់ទាត់ដើម្បីមនុស្សធម៌ចំនួនពីរប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមមានជំនួបរវាងក្រុម Vloggers All Star Vs បាល់ទះ S&E All Star និងជំនួបរវាង CFSS Vs Kun
April 25, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងជម្រាបលា មុនពេលឯកឧត្តមឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិនៅកម្ពុជា។ លើកឡើងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូតផងដែរ អំពីគម្រោងគោះទ្វារវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីដោយផ្ទាល់ ទៅសហរដ្ឋអាមេរិក ដើម្បីទាក់ទាញវិនិយោគិន ដែលគ្រោងនឹងរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
April 25, 2024 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ រដ្ឋាភិបាលអ៊ុយក្រែន បានប្រកាសដាក់ចេញការហាមឃាត់ជាបណ្ដោះអាសន្នលើបុរសដែលគ្រប់អាយុចូលបម្រើកងទ័ព ស្នើសុំ ឬធ្វើលិខិតឆ្លងដែនទៅក្រៅប្រទេស ដើម្បីដោះស្រាយការថយចុះចំនួនកងទ័ពនៅសមរភូមិប្រយុទ្ធប្រឆាំងនឹងកងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការដាក់ចេញបម្រាមបណ្ដោះអាសន្នខាងលើ ត្រូវបានប្រកាសដោយក្រសួងការបរទេសអ៊ុយក្រែនកាលពីថ្ងៃពុធ ទី២៤ ខែមេសា តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី លោករដ្ឋមន្ត្រីការបរទេស Dmytro Kuleba ប្រកាសផ្អាកការផ្ដល់សេវាកម្មកុងស៊ុលសម្រាប់បុរសមានអាយុ១៨ឆ្នាំ ដល់៦០ឆ្នាំ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ហើយបានរិះគន់ផងដែរចំពោះបុរសអ៊ុយក្រែននៅក្រៅប្រទេសមួយចំនួនដែលមិនបានចូលរួមបម្រើកងទ័ព ក្នុងសង្រ្គាមប្រឆាំងរុស្ស៉ីរយៈពេលជាង២៦ខែមកនេះ។ គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសអ៊ុយក្រែន សេវាកម្មកុងស៊ុលនឹងត្រូវចាប់ដំណើរការឡើងវិញជាធម្មតា នៅថ្ងៃទី១៨ ខែឧសភា។ បម្រាមខាងលើធ្វើឡើងស្របតាម ច្បាប់ថ្មីមួយស្ដីពីការកែនកងទ័ពបន្ថែមរបស់អ៊ុយក្រែន ក្នុងគោលបំណងបង្កើនចំនួនកងទ័ព និងដាក់ទោសលើអ្នកគេចវេសពីការកែនទ័ពនេះ។ ប្រជាជនអ៊ុយក្រែនបុរស រាប់សែននាក់ដែលគ្រប់អាយុចូលបម្រើកងទ័ព
April 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម ៖
April 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាព្រលប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ បានប្រកាសច្រានចោលសារបង្ហោះលើហ្វេសប៊ុករបស់ លោក សាពូន មីដាដា ដែលថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយលុយដល់រូបគេ និងភរិយា ប្រមាណ៦,៧លានដុល្លារអាមេរិក។ តាមរយៈបណ្តាញសង្គមផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «លោកសាពូនមីដាដាបានបង្ហោះសារដោយនិយាយថាខ្ញុំ និងភរិយាបានជួយគាត់ចំនួន 6,7លានដុល្លារ ព្រមទាំងផ្ទះនិងឡាន។ ច្រើនណាស់កូនបើកូនទទួលបានមែនតើកូនយកទៅណា? តើកូនឆ្កួតឬក៏ឡប់ឬចង់អួតទៅអ្នកដទៃ? ជាង១០ឆ្នាំមុនពុកម៉ែបានហៅកូនទាំងពីរនិងចៅទៅលេងផ្ទះមានឯករាជ្យ និងបានផ្តល់ប្រាក់៣០មុឺនដុល្លារសម្រាប់ពួកកូនទិញផ្ទះនៅ។ ក្រោយមកដោយឃើញថា មារយាទកូនទាំងពីរមិនកើតពុកម៉ែបដិសេដមិនជួយកូនទៀតទេ ទោះកូនបានសុំមកទៀតដើម្បីបង់រំលោះផ្ទះដែលកូនប្រាប់ថាទិញផ្ទះចំនួន៤
April 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី សម័យ លីន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានបើកសវនាការប្រកាសសាលក្រម លើសំណុំរឿងព្រហ្មទណ្ឌ សម្រេចផ្ដន្ទាទោសក្រុមចោរ ឆក់២នាក់ ដែលតែងធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដោយដាក់ពន្ធនាគារត្រឹម១៦ខែ ក្រោមហេតុផលអាយុមិនទាន់ដល់១៨ឆ្នាំ។ ក្រុមចោរឆក់ទាំង២នាក់នេះ ឈ្មោះ ម៉ក់ សុវណ្ណាឌី អាយុ១៦ឆ្នាំ (អ្នកបេីក) និងឈ្មោះ ខែម វិរះពិទូរ អាយុ១៧ឆ្នាំ (ដៃដល់) ដាក់ពន្ធនាគារក្នុងម្នាក់ៗ១៦ខែ ពីបទ «លួចមានស្ថានទម្ងន់ទោស»។ សូមរំលឹកថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីពួកគេឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ ដែលកំពុងជិះម៉ូតូកង់បីឥណ្ឌា
April 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានថ្លែងនូវការកោតសរសើរ ចំពោះការរៀបចំសម្តែងក្បាច់គុនល្បុក្កតោ របស់ខ្មែរ និងសាវលីញ ដែលជាផ្នែកមួយរបស់ក្បាច់គុនកុងហ្វ៊ូ របស់ចិន ហើយស្នើឱ្យមានលើកក្រោយទៀត ដោយដាក់ថ្ងៃចុងសប្តាហ៍ ឬថ្ងៃសម្រាក ដើម្បីឱ្យអ្នកចម្ងាយបានទៅទស្សនាដែរ។ ការថ្លែងរបស់អ្នកជំនាញ បានធ្វើឡើងបន្ទាប់ពីឃើញភាពជោគជ័យ ការសម្តែងរួមគ្នារវាងក្បាច់គុនសាវលីញ និងក្បាច់គុនល្បុកត្តោ ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នានៃខេត្តហឺណាន និងខេត្តសៀមរាប ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» និង «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤»។ ប៉ុន្តែ មានមតិមហាជនផ្សងទៀតសោកស្តាយ
April 24, 2024 - ព័ត៌មានជាតិ
(បាងកក, ថៃ)៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការ UN-ESCAP នាទីក្រុងបាងកក ប្រទេសថៃ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានធ្វើជំនួបក្រៅផ្លូវការ ជាមួយលោក Carson K. Sigrah ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋសហព័ន្ធមីក្រូណេស៊ី ដែលបានចូលរួមសន្និបាតប្រចាំឆ្នាំលើកទី ៨០ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP)។ ក្នុងជំនួបនេះ បណ្ឌិត លី ធុជ បានស្នើសុំឱ្យប្រទេសមីក្រូណេស៊ី
April 24, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបោះឆ្នោតយ៉ាងនៅពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ ក្នុងការអនុម័តច្បាប់ដែលនឹងហាមឃាត់ TikTok នៅសហរដ្ឋអាមេរិក ប្រសិនបើក្រុមហ៊ុនមេ ដែលជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន ByteDance បរាជ័យក្នុងការបែងចែកកម្មវិធីវីដេអូខ្លីដ៏ពេញនិយមក្នុងរយៈពេលប្រាំបួនខែខាងមុខទៅមួយឆ្នាំ។ ច្បាប់ថ្មីនេះត្រូវឲ្យក្រុមហ៊ុន ByteDance ធ្វើការលក់កម្មវិធី TikTok ទៅឲ្យក្រុមហ៊ុនឯកជនផ្សេង ពោលគឺធ្វើយ៉ាងណាឲ្យកម្មវិធីនេះមិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិន។ ហេតុផលនោះគឺសហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងដោយបានលើកឡើងថា ប្រទេសចិនអាចចូលប្រើទិន្នន័យរបស់ជនជាតិអាមេរិក ឬតាមដានពួកគេជាមួយនឹងកម្មវិធី TikTok។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយសភាតំណាងរាស្រ្តអាមេរិកកាលពីថ្ងៃសៅរ៍ ហើយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថាលោកនឹងចុះហត្ថលេខាលើនេះច្បាប់នៅថ្ងៃពុធ។ ចិន និងអាមេរិក បានប្រយុទ្ធប្រឆាំងគ្នាអស់រយៈពេល៤ឆ្នាំំមកហើយ លើកម្មវិធី TikTok ខណៈដែលបច្ចុប្បន្ន TikTok មានចំនួនអ្នកប្រើប្រាស់រហូតដល់
April 24, 2024









