- Naren
- ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ មន្ត្រីគយ និងរដ្ឋករតំបន់៥ បានសហការជាមួយមន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានឃាត់រថយន្ត២គ្រឿង ដឹកសាច់មាន់ និងគ្រឿងក្នុងមាន់ជាង៧តោន ត្រូវបានដុតកម្ទេចោល កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅជាយក្រុងសិរីសោភ័ណ។ មន្ត្រីគយ និងរដ្ឋករការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ បានប្រាប់ថា កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅក្បែរព្រំដែន ច្រករបៀងខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មន្ត្រីគយ និងរដ្ឋករតំបន់៥ បានសហការជាមួយមន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវឃាត់រថយន្តដឹកអ្នកដំណើរ២គ្រឿង បានធ្វើការឆែកឆេររកឃើញសាច់មាន់ គ្រឿងក្នុងមាន់ដែលលួចដាក់បង្កប់គ្មានច្បាប់ និងដឹកគ្មានលក្ខណៈបច្ចេកទេស និងខូចគុណភាពមានទម្ងន់ ៧,២០០គីឡូក្រាម។ មន្ត្រីគយ
April 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើការបន្ថែមលក្ខណៈបច្ចេកទេសពិសេសលើផ្លាកលេខ និងបណ្ណសម្គាល់យានជំនិះ ដោយមានការចូលរួមពីលោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យលើយន្តការពង្រឹងបន្ថែមលើការការពារ នូវការក្លែងបន្លំបណ្ណសម្គាល់យានជំនិះ និងផ្លាកលេខ ព្រមទាំងលក្ខណៈបច្ចេកទេសថ្មីៗបន្ថែមទៀត។ ជាលទ្ធផលនៃកិច្ចប្រជុំលោករដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានគាំទ្រ និងផ្តល់អនុសាសន៍ណែនាំឱ្យរៀបចំសិក្សា និងវាយតម្លៃលម្អិតលើការបន្ថែមលក្ខណបច្ចេកទេសពិសេសនេះ និងការប្រើប្រាស់យន្តការបច្ចេកវិទ្យាផងដែរ ដើម្បីធានាប្រសិទ្ធភាពការអនុវត្ត៕ ផ្តល់សិទ្ធិដោយ៖ Fresh News
April 23, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាល ខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍សម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលីង នៅលើដែនដីអតីតក្រុងអង្គរធំ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ស្អែកនេះ។ ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន និងខេត្តសៀមរាប រួមជាមួយការសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ។ ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សមាគមទេសចរណ៍ អ្នកសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធសរុបជាង ៥០០នាក់។ ស្ថាប័នពាក់ព័ន្ធ សមាគមទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន អាចចូលរួមទស្សនាដោយសេរី និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព សំដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ
April 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញប្រកាស ហាមឃាត់ការផ្សព្វផ្សាយ លើពាក្យពេចន៍មួយចំនួន ដើម្បីលក់ផលិតផលទំនិញ និងសេវា ដែលមានភ្ជាប់សេចក្តី បរិយាយពាណិជ្ជកម្មមិនពិត។ ក្នុងប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ត្រូវហាមឃាត់ការផ្សព្វផ្សាយ ដើម្បីលក់ផលិតផលទំនិញ និងសេវា ដែលមានភ្ជាប់សេចក្តីបរិយាយពាណិជ្ជកម្មមិនពិត ឬមានលក្ខណៈជាអាទិ៍៖ * ជំរុញឲ្យអនីតិជនគិតអនុវត្តតាម និយាយ ឬបញ្ចេញកាយវិការផ្ទុយពីទំនៀមទម្លាប់ ប្រពៃណី និងសីលធម៌ជះឥទ្ធិពលអវិជ្ជមានដល់សុខភាព សុវត្ថិភាព ឬការអភិវឌ្ឍធម្មជាតិរបស់អនីតិជន * ប្រើពាក្យឬឃ្លា ជាអាទិ៍ ល្អបំផុត
April 23, 2024 - ព័ត៌មានជាតិ
(បាងកក-ថៃ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈសុន្ទរកថាក្នុងឱកាសបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) នៅទីក្រុងបាងកក ប្រទេសថៃ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានលើកឡើងថា កម្ពុជាចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាកត្តាជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដែរថា នវានុវត្តន៍ឌីជីថលមានសារៈសំខាន់ណាស់ចំពោះនិរន្តរភាព បរិយាបន្ន និងការអភិវឌ្ឍដែលមានភាពធន់ ជាពិសេសក្នុងការដោះស្រាយវិសមភាព ដែលកាន់តែធ្ងន់ធ្ងរឡើង បង្កដោយជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជាការឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការដែលកំពុងកើនឡើងរបស់ប្រជាជនរបស់យើង។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា យើងអាចបង្រួមគម្លាតក្នុងការចាប់យកឱកាស និងការប្រើប្រាស់សេវាកម្មសំខាន់ៗ។
April 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយបញ្ចប់កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក វ៉ាង យី (WANG YI) រដ្ឋមន្ត្រីការបរទេសចិន នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ភាគីកម្ពុជា- ចិនបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យទឹកស្អាត និងវិស័យកសិកម្ម នៅកម្ពុជា។ ឯកសារសំខាន់ចំនួន៣នេះរួមមាន៖ ទី១៖ លិខិតប្តូរសារស្តីពីការផ្តល់ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនសម្រាប់ផ្គត់ផ្គង់ទឹកស្អាតនៅជនបទដំណាក់កាលទី២ ទី២៖ វិញ្ញាបនបត្រប្រគល់-ទទួលនៃគម្រោងផែនការមេអភិវឌ្ឍន៍កសិកម្មកម្ពុជា ទី៣៖ ពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័ក និងលក្ខខណ្ឌតម្រូវការអនាម័យ សម្រាប់ផលិតផលចំណីឆ្កែពាក់កណ្តាលសម្រេចធ្វើពីស្បែកគោ សម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។
April 22, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ Tesla ប្រកាសកាត់បន្ថយតម្លៃរថយន្តនៅក្នុងទីផ្សារធំៗមួយចំនួនរបស់ខ្លួន រួមទាំងប្រទេសចិន និងអាឡឺម៉ង់ បន្ទាប់ពីបញ្ចុះតម្លៃនៅសហរដ្ឋអាមេរិក ដោយសារក្រុមហ៊ុននេះ កំពុងប្រឈមនឹងការធ្លាក់ចុះចំនួនលក់ ស្របពេលមានសង្រ្គាមតម្លៃកាន់តែខ្លាំងក្លាកំពុងកើនឡើង ជាមួយដៃគូប្រកួតប្រជែង ជាពិសេសក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ ការកាត់បន្ថយតម្លៃនេះកើតឡើង បន្ទាប់ពីក្រុមហ៊ុន Tesla ដែលដឹកនាំដោយនាយកប្រតិបត្តិ Elon Musk បានរាយការណ៍ក្នុងខែនេះ ថាការចែកចាយរថយន្តទូទាំងពិភពលោក នៅក្នុងត្រីមាសទី១ បានធ្លាក់ចុះ ដែលវាជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេលជិត៤ឆ្នាំ។ Elon Musk បានបង្ហោះនៅលើ X កាលពីថ្ងៃអាទិត្យថា តម្លៃ Tesla
April 22, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បញ្ចាប់មុខតំណែង ឯកឧត្តម ស្រេង វង្សហៀង ពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង ឯកឧត្តម ស្រេង វង្សហៀង ពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ៖ ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត
April 22, 2024 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ រដ្ឋបាលស្រុកឱរ៉ាល់ បានធ្វើការបដិសេធទាំងស្រុង ចំពោះព័ត៌មានថា មានបុគ្គលឈ្មោះ «ជួន គន្ធា» ធ្វើការចែកដី ជូនប្រជាពលរដ្ឋក្រីក្រ នៅភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធ្មៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។ ការបដិសេធនេះ បន្ទាប់ពីមានសេចក្ដីជូនដំណឹងមួយ របស់បុគ្គលឈ្មោះ ជួន គន្ធា បានចេញសេចក្ដីជូនដំណឹង ដោយបានអះអាងថា នឹងកាត់ដីឡូត៍ជូនប្រជាពលរដ្ឋក្រីក្រ ក្នុងខេត្ដកំពង់ស្ពឺ ដើម្បីសាងសង់លំនៅដ្ឋាន ឬអាស្រ័យផល ស្ថិតនៅភូមិរោងម៉ាស៊ីន ឃុំតាសាល
April 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រូបភាពរបស់ អតីតទាហានអ៊ុនតាក់ លោក Erwin Van Delzen ដែលមកទស្សនា និងថតនៅមុខប្រាសាទអង្គរវត្តជាថ្មី នៅឆ្នាំ២០២៤ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយលោកចាត់ទុកថា ការដែលបានមកកាន់ប្រាសាទនេះធ្វើឱ្យជីវិតស្រស់បំព្រង។ លោក Erwin Van Delzen បានរៀបរាប់ថា កាលពីឆ្នាំ១៩៩៣ លោកបានមកកាន់ប្រាសាទអង្គរវត្តក្នុងនាមជាទាហានអ៊ុនតាក់ (UNTAC) ដែលពេលនោះ មានអាយុ១៨ឆ្នាំ ហើយនៅឆ្នាំ២០២៤ លោកបានមកដល់ទីនេះម្តងទៀត ជាមួយនឹងកូនប្រុសទាំងពីររបស់លោកដែលមានអាយុ១៧ និង១៨ឆ្នាំដូចគ្នា។ លោកបន្តថា «ជីវិតគឺស្រស់បំព្រង»។ «1993 I was here for
April 20, 2024









