Khmerpress
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ផ្តល់អាហារូបករណ៍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន៣៣០នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសលើមុខជំនាញសំខាន់ៗចំនួន ១៦ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។ បើតាមវិទ្យាស្ថាន ការបណ្តុះបណ្តាលជំនាញចំនួន១៦មុខមានដូចជា ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការថែទាំ និងជួសជុលរថយន្ត ការថែទាំ និងជួសជុលទោចក្រយានយន្ត ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការផ្សារអគ្គិសនី ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មកុំព្យូទ័រ បោះពុម្ភធៀបការ អាវ សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន សេវាកម្មសម្អាងកាយ ការដំឡើងនិងថែទាំប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី ការចញ្ចឹម និងថែទាំត្រីប្រា បច្ចេកទេសបណ្តុះផ្សិតអំបោះ

    December 12, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល បានបញ្ជាក់ថា នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្រុមល្បាតជលផល និងសហគមន៍នេសាទ បានប្រទះឃើញត្រីបាណន់គីង្គក់​ឬ Whale Shark មួយក្បាល នៅកោះរ៉ុង។ ក្រសួងបញ្ជាក់ទៀតថា ការប្រទះឃើញនេះ កើតឡើងក្នុងពេលក្រុមការងារជលផលកំពុងចេញល្បាតទប់ស្កាត់បទល្មើស នាវេលាម៉ោង ៥ និង១០នាទីល្ងាច ត្រង់ចំណុចមុខឆ្នេរកូកូណាត់ ក្នុងដែនសហគមន៍នេសាទ​​ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ជាទូទៅត្រីបាណន់គីង្គក់ ស៊ីកូនបង្គា មឹក និងកូនត្រី មានប្រវែងរហូតដល់៦ម៉ែត្រ និងមានអាយុវែងរហូតដល់ជាង១០០ឆ្នាំ។

    December 12, 2023
  • ព័ត៌មានជាតិ

    (ហាណូយ, វៀតណាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកការ​ហោះ​ហើរត្រង់រវាងទីក្រុងហាណូយ ប្រទេសវៀតណាម ជាមួយខេត្តសៀមរាប ប្រទេសកម្ពុជា គឺជាការ​តភ្ជាប់​​ដ៏សំខាន់រវាងកម្ពុជា និងវៀតណាម ដើម្បីជួយដល់ការផ្លាស់ប្តូរអ្នកទេសចររវាងប្រទេសទាំងពីរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចបែបនេះ ក្នុងពេលអនុញ្ញាតឱ្យលោក ង្វៀន ថាញ់ ហ៊ុង (Nguyen Thanh Hung) ស្ថាបនិកក្រុមហ៊ុន Sovico Group និងថ្នាក់ដឹកនាំក្រុមហ៊ុន Vietjet ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួននាព្រឹកថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ

    December 12, 2023
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ នៅថ្ងៃអង្គារនេះ បុគ្គលដែលមានវ័យចំណាស់ជាងគេបង្អស់ប្រចាំនៅប្រទេសជប៉ុន ទើបតែបានទទួលមរណភាពក្នុងវ័យ១១៦ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣។ ដោយកើតតាំងតែពីឆ្នាំ១៩០៧ លោកយាយឈ្មោះ Fusa Tatsumi ទើបតែបានទទួលមរណភាព នៅមណ្ឌលថែទាំជនចាស់ជរាមួយកន្លែង ស្ថិតក្នុង​ទីក្រុង Osaka បន្ទាប់បានប្រារព្ធខួបអាយុ១១៦ឆ្នាំ កាលពីខែមេសា ឆ្នាំនេះ។ លោកយាយ Tatsumi ត្រូវបានទទួលស្គាល់ជា បុគ្គលមាន​វ័យចំណាស់បំផុតរបស់ប្រទេសជប៉ុន បន្ទាប់ពីលោកយាយ Kane Tanaka បានទទួលមរណភាពកាលពីឆ្នាំមុន ក្នុងវ័យ១១៩ឆ្នាំ។ សៀវភៅកំណត់ត្រាពិភពលោក ធ្លាប់បានទទួលស្គាល់ជាផ្លូវការ ចំពោះឋានៈរបស់លោកយាយ

    December 12, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្តល់អាហារូបករណ៍របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេត្តាជ្រាបថា៖ ក្នុងគោលបំណងចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និង ជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់មន្ត្រីបម្រើការងារ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ

    December 12, 2023
  • ព័ត៌មានជាតិ

    (ហាណូយ, វៀតណាម)៖ កម្ពុជា និងវៀតណាម បានឯកភាពគ្នាបើកឱ្យមានការហោះហើរត្រង់ពីរដ្ឋធានី​ហាណូយ ប្រទេសវៀតណាម មកកាន់ខេត្តសៀមរាប ប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងហោះហើរត្រង់នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម នៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគ​កម្ពុជា​-វៀត​ណាម ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម នារសៀលថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២៣។ តាមរយៈការបើកឱ្យមានជើងហោះហើរត្រង់នេះ គឺនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន តាមរយៈការទាក់​ទាញ​ភ្ញៀវទេសចរពីប្រទេសវៀតណាម និងលំហូរធុរជន វិនិយោគិន ក៏ដូចជាការសម្រួលដល់មធ្យោយបាយ​ធ្វើ​ដំណើរ និងការដឹកជញ្ជូនជាដើម។ល។ សូមបញ្ជាក់ថា

    December 12, 2023
  • ព័ត៌មានអន្តរជាតិ

    (ហ្សាការតា)៖ ក្រុមហ៊ុនចិន TikTok បានយល់ព្រមចំណាយប្រាក់ចំនួន ៨៤០លានដុល្លារអាមេរិក ដើម្បីទិញអាជីវកម្មពាណិជ្ជកម្មអេឡិចត្រូនិក Tokopedia របស់ក្រុមហ៊ុនបច្ចេកវិទ្យា GoTo របស់ឥណ្ឌូណេស៊ី ជាវិធានការមួយដែលអនុញ្ញាតឱ្យក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មទំនិញអនឡាញឡើងវិញនៅក្នុងសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន TikTok នឹងវិនិយោគបន្ថែមទៀតនៅក្នុងទីផ្សារ Tokopedia ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ធំបំផុតរបស់ប្រទេសឥណ្ឌូនេស៊ីដែលនាំឱ្យការចំណាយសរុបមានចំនួន ១,៥ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុន TikTok បានបង្ខំចិត្តឱ្យបិទសេវាកម្មពាណិជ្ជកម្មអេឡិចត្រូនិចថ្មីរបស់ខ្លួនដែលមានឈ្មោះថា TikTok Shop នៅក្នុងប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីប្រទេសនេះបានហាមឃាត់ការទិញទំនិញអនឡាញនៅលើបណ្តាញទំនាក់ទំនងសង្គមកាលពីខែកញ្ញា ដោយលើកឡើងពីតម្រូវការការពារពាណិជ្ជករតូចៗ និងទិន្នន័យរបស់អ្នកប្រើប្រាស់។ យោងតាមរ៉យទ័រ ភាពជាដៃគូថ្មីនេះនឹងចាប់ផ្តើមជាមួយនឹងរយៈពេលសាកល្បងដែលធ្វើឡើងដោយមានការពិគ្រោះយោបល់យ៉ាងដិតដល់និងការត្រួតពិនិត្យដោយនិយតករពាក់ព័ន្ធ។ លោក Patrick Walujo នាយកប្រតិបត្តិ

    December 12, 2023
  • សិល្បៈ

    (អាមេរិក)៖ កំពូលតារាសម្តែងល្បីឈ្មោះក្នុងវិស័យហូលីវូដ លោកស្រី Angelina Jolie ដែលមានសញ្ជាតិអាមេរិក និងកម្ពុជានោះ បានបង្ហើបឲ្យដឹងនាពេលថ្មីៗនេះថា លោកស្រីពិតជាមានគម្រោងចាកចេញពីជីវិតដ៏ធុញថប់បច្ចុប្បន្ន មករស់នៅក្នុងប្រទេសកម្ពុជា ពោលគឺនៅក្នុងខេត្តបាត់ដំបង ខណៈព័ត៌មាននេះទទួលបានការស្វាគមន៍ជាច្រើនពីប្រជាជនកម្ពុជា ជាពិសេសពីប្រជាជនដែលធ្លាប់រស់នៅជិតផ្ទះ លោកស្រី Angelina Jolie នៅបាត់ដំបងនោះ។ ថ្លែងប្រាប់សារព័ត៌មាន Daily Mall ពលរដ្ឋខ្មែរម្នាក់មានឈ្មោះថា អ៊ឹង ផល្លា បាននិយាយថា «លោកស្រី Angelina Jolie មានរូបសម្បត្តិស្រដៀងនឹងពួកយើង រូបរាងដ៏ស្រទន់ ភ្នែក សម្បុរស្បែក សក់ និងជាពិសេសស្នាមញញឹមរបស់លោកស្រី គឺមើលទៅដូចជាជនជាតិខ្មែរ»។

    December 12, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់គម្រោងជំនួយថ្មី ដែលមានចំនួនទឹកប្រាក់ស្មើនឹង ៣សែនដុល្លារអាមេរិក សម្រាប់ការងារជួសជុលឡើងវិញ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស លើតំបន់រមណីយដ្ឋានសំបូរព្រៃគុក ដែលមានឈ្មោះថា «គម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក»។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ពីស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា៖ «គម្រោងជំនួយថ្មីនេះ នឹងរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធិភាព និងរលូន ក្នុងការងារថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក»។ គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយលើសកម្មភាពនានាក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក ក្នុងរូបភាពចម្បង តាមរយៈគម្រោងមូលនិធិដៃគូ ដោយមានទឹកប្រាក់សរុបចំនួន ៦៣៨,៩៦៧ដុល្លារសហរដ្ឋអាមេរិក។ បើនិយាយឱ្យលម្អិតរដ្ឋាភិបាលជប៉ុន បានជួយលើសម្ភារៈ និងឧបករណ៍ដេញថ្លៃនានា សម្រាប់ប្រើប្រាស់លើការងារជួសជុលឡើងវិញដែលមានរយៈពេល៤ឆ្នាំ

    December 12, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមកីឡាយុទ្ធគុនចម្រុះកម្ពុជា ដណ្ដើមបានមេដាយ ២គ្រឿង (ប្រាក់១ និងសំរឹទ្ធ១) ពីការប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកពិភពលោក (World MMA Championships) ឆ្នាំ២០២៣ នៅប្រទេសថៃកាលពីថ្មីៗ ដែលមានអត្តពលិកចូលរួមសរុបប្រមាណ ៣០០នាក់។ សម្រាប់បេសកកម្មដឹកនាំដោយលោកបណ្ឌិត សេង ប៊ុនសុង អនុប្រធានសហព័ន្ធ និងជាប្រធានប្រតិភូនេះ ចំពោះអត្តពលិកកម្ពុជា ដែលដណ្ដើមបានមេដាយជូនជាតិ រួមមានកីឡាករ ឡុង ឡា ដណ្ដើមបានមេដាយប្រាក់១ បន្ទាប់ពីយកឈ្នះកីឡាករចិន និងឥណ្ឌា ក្នុងវគ្គជម្រុះ និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តែសោកស្ដាយចាញ់កីឡាករចិនវិញ នៅវគ្គផ្ដាច់ព្រ័ត្រ។ រីឯមេដាយសំរឹទ្ធ ដណ្ដើមបានដោយកីឡាការិនី សំ

    December 12, 2023