- Khmerpress
- ព័ត៌មានជាតិ
(វៀតណាម)៖ ឯកសារចំនួន៣ ដែលជាអនុស្សារណៈនៃការយោគយល់គ្នា (MOU) រវាងកម្ពុជា និងវៀតណាម ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកសារទាំង៣នោះ រួមមាន៖ ១៖ អនុស្សរណៈនៃការ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា
December 11, 2023 - ព័ត៌មានអន្តរជាតិ
(ហ្សឺណែវ)៖ នៅថ្ងៃចន្ទនេះ អង្គការសហប្រជាជាតិ (UN) បានប្រកាសអំពាវនាវស្វែងរកការរៃអង្គាសថវិកាចំនួន ៤៦ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៤ ដើម្បីយកទៅជួយមនុស្សរាប់រយលាននាក់ ដែលរងផលប៉ះពាល់ដោយសារវិបត្តិមនុស្សធម៌ នៅទូទាំងសកលលោក រួមមានទាំងនៅដែនដីប៉ាឡេស្ទីន ស៊ូដង់ និងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីស្ថានភាពមនុស្សធម៌ជាសកល សម្រាប់ឆ្នាំ២០២៤ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់ UN ហៅកាត់ OCHA បាននិយាយថា មនុស្សសរុបរហូតដល់ជិត៣០០នាក់ នឹងត្រូវការជំនួយមនុស្សធម៌ជាចាំបាច់ នៅឆ្នាំក្រោយ ដោយសារតែជម្លោះ គ្រោះមហន្តរាយដែលបណ្តាលមកពីបញ្ហាប្រែប្រួលអាកាសធាតុ ហើយនិងកត្តាសេដ្ឋកិច្ច។ វារាប់បញ្ចូលទាំងមនុស្សចំនួន៧៤.១លាននាក់
December 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងប្រជាពលរដ្ឋ ទាំងអស់ឱ្យបានជ្រាបថា៖ ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការ ជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលីនឹងផ្តល់ជូនការពិនិត្យ និងព្យាបាលជំងឺបាតភ្នែក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕ ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
December 11, 2023 - ព័ត៌មានជាតិ
(កំពង់ចាម)៖ អភិបាលរងខេត្តកំពង់ចាមលោក លី សារ៉ារិទ្ធ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់អាជីវកម្មឆ្នាំ២០២៤ ដែលពិធីនេះបានធ្វើឡើង នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ចាម។ អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា ក្នុងដំណើរការដេញថ្លៃនេះ សូមឱ្យអាជីវករទាំងអស់ គោរពក្រមសីលធម៌ និងនីតិវិធីនៃការដេញថ្លៃ និងដាក់សំណើដេញថ្លៃប្រកបដោយភាពប្រកួតប្រជែង និងសូមកត់ត្រាចំនួនទឹកប្រាក់ ដាក់ដេញថ្លៃ ដោយមានការប្រុងប្រយ័ត្ន បន្ទាប់ពីបានគិតនិងពិភាក្សាគ្នារួចហើយ។ លោកអភិបាលរងខេត្ត បានថ្លែងបន្តថា សូមឱ្យបងប្អូនអាជីវករទាំងអស់ រក្សានូវភាពថ្លៃថ្នូរ ធ្វើយ៉ាងណាដេញថ្លៃឲ្យមានតម្លាភាព និងត្រូវគិតលើការប្រកួតប្រជែង សម្រាប់ផលរបរទៅថ្ងៃអនាគត ដែលប្រការនេះរដ្ឋបាលខេត្ត អាចមើលឃើញនិងជាអ្នកវាយតម្លៃ ផ្ដល់ទំនុកចិត្តជូនបងប្អូនអាជីវករ ដែលរកទទួលទានថ្លៃថ្នូរ សមរម្យ
December 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឆ្នាំសិក្សា ២០២៣-២០២៤ ចំនួនប្រមាណជាង ២១៧កន្លែង សម្រាប់ប្រទ្បង ឬដាក់ពាក្យចូលសិក្សា នៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថាន ដូចខាងក្រោម៖ ១. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ នៅទីតាំងគោលរាជធានីភ្នំពេញ ចំនួន
December 11, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ត្រូវលក់សាំងធម្មតា និងម៉ាស៊ូតតម្លៃ ត្រូវលក់ក្នុងតម្លៃដូចគ្នា គឺ ៤ ១៥០រៀល ក្នុង១លីត្រ៕ ផ្តល់សិទ្ធិដោយ៖ freshnews
December 11, 2023 - ព័ត៌មានអន្តរជាតិApple គ្រោងផ្លាស់ទីខ្សែសង្វាក់ផលិតកម្ម iPhone ទៅកាន់ប្រទេសឥណ្ឌាខ្ទង់ ៥០លានគ្រឿងនៅប៉ុន្មានឆ្នាំខាងមុខ
(បរទេស)៖ មួយរយៈចុងក្រោយនេះក្រុមហ៊ុន Apple កំពុងតែព្យាយាមផ្លាស់ទីខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនកាន់តែច្រើនចេញពីប្រទេសចិន។ បន្ទាប់ពីរបាយការណ៍ផ្លាស់ប្តូរធនធានបុគ្គលិកផ្នែក iPad ទៅកាន់វៀតណាម ឥលូវនេះទទួលបានដំណឹងថ្មីមកថា Apple ត្រៀមនឹងផ្លាស់ទីខ្សែសង្វាក់ផលិតកម្ម iPhone ប្រហែល មួយភាគបួនទៅកាន់ប្រទេសឥណ្ឌាក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។ ប្រភពពីកាសែត Wall Street Journal បានឱ្យដឹងថា Apple ធ្វើការផ្លាស់ទីខ្សែសង្វាក់ផលិតកម្ម iPhone របស់ខ្លួនខ្ទង់ ៥០លានគ្រឿងក្នុងមួយឆ្នាំទៅកាន់ប្រទេសឥណ្ឌាក្នុងរយៈពេល ២ ទៅ ៣ឆ្នាំខាងមុខនេះ។ ប្រទេសចិនគឺ ជាកន្លែងផលិត iPhone
December 11, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សិស្សានុសិស្សចំនួន ១.២៥០នាក់ ដែលត្រូវបានជ្រើសរើសយកចេញពីសាលានានានៅជុំវិញតំបន់អង្គរ បានមកជួបជុំគ្នានៅមុខប្រាសាទអង្គរវត្ត ដើម្បីដើរក្បួនព្យុហយាត្រាផ្សព្វផ្សាយឱ្យសាធារណជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ អន្ដរជាតិ មានការរំលឹកគុណដល់ប្រាសាទអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ ដោយពីធីដើរក្បួនព្យុហយាត្រានេះត្រូវបានធ្វើឡើងចាប់ពីព្រឹកព្រលឹមថ្ងៃ ១៣រោច ខែកត្កិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ដោយស្ថិតនៅក្រោមការដឹកនាំរបស់អាជ្ញាធរជាតិអប្សរា។ ក្បួនព្យុះហយាត្រានោះ ត្រូវបានចេញដំណើរពីមុខប្រាសាទអង្គរ ឆ្ពោះទៅកាន់ខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ និងឆ្ពោះទៅកាន់ក្រុងសៀមរាប ដោយសិស្សានុសិស្សទាំងអស់ស្ថិតក្នុងឯកសណ្ឋានអាវស មានពាក់អាវយឺតដៃខ្លីពីក្រៅ ដែលមានរូបសញ្ញាអង្គរ និងមានសរសេរអក្សរពិធីបុណ្យរំលឹកគុណអង្គរ
December 11, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថាក្រុមហ៊ុនអាមេរិក Apple កំពុងរៀបចំផ្ទេរធនធានបុគ្គលិកសុទ្ធសឹងតែជាអ្នកជំនាញ ដែលកាន់ខាងផ្នែកផលិត iPad ទៅកាន់ប្រទេសវៀតណាមជាលើកដំបូង។ នេះបើយោងតាមការចេញរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។ ប្រភពពី Nikkie Asia បានឱ្យដឹងថា នេះជាលើកទី១ ហើយដែល Apple សម្រេចផ្លាស់ប្តូរធនធានវិស្វកម្ម ឬ ធនធាន NPI (New Product Introduction) របស់ខ្លួនទៅកាន់ប្រទេសវៀតណាម។ ធនធាន NPI នេះត្រូវបានគេស្គាល់ថា ជាក្រុមវិស្វកម្មដែលជាអ្នកមានជំនាញ នឹងមើលការខុសត្រូវលើការផលិត iPad ទាំងស្រុងរាប់ចាប់តាំងក្រុមផលិត
December 11, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៨ព្រឹក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម រយៈពេល២ថ្ងៃ។ យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ផាម មិញ ជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម។ អញ្ជើញអមដំណើរសម្ដេចធិបតីទៅកាន់ប្រទេសវៀតណាម រួមមាន ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល
December 11, 2023









