- Khmerpress
- ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ រដ្ឋមន្ត្រីជប៉ុន៤រូប បានដាក់លិខិតលាលែងចេញពីតំណែង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ ខណៈប្រជាប្រិយភាពរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida កំពុងធ្លាក់ចុះស្រាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣។ វិបត្តិនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក Fumio Kishida កើតមានឡើង ក្រោយមានការចោទប្រកាន់ថាក្រុមមន្ត្រីរបស់លោកមួយចំនួន បានទទួលសំណូក ៥០០លានយ៉េន ឬស្មើនឹងជាង ៣.៤លានដុល្លារ។ រដ្ឋមន្ត្រីដែលបានលាលែងចេញពីតំណែង ក្នុងនោះរួមមាននាយខុទ្ទការល័យ នាយករដ្ឋមន្ត្រី លោក Hirokazu Matsuno រដ្ឋមន្ត្រីសេដ្ឋកិច្ច និងឧស្សាហកម្ម លោក Yasutoshi
December 14, 2023 - ព័ត៌មានជាតិ
(មណ្ឌលគីរី)៖ កំឡុងពេលល្បាត ក្រុមការងារអនុវត្តច្បាប់ប្រទះឃើញសត្វឆ្កែព្រៃពីរក្បាល ដែលជាសត្វជិតផុតពូជក្នុងពិភពលោក នៅដែនជម្រកសត្វព្រៃស្រែពក ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរីកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ សត្វឆ្កែព្រៃ (Cuon alpinus) ត្រូវចាត់ចូលជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលមានប្រមាណជាង ២៥០០ក្បាលប៉ុណ្ណោះ ក្នុងពិភពលោក។ ឆ្កែព្រៃ គឺជាអម្បូរសត្វដែលសហការគ្នាជាក្រុមៗនៅពេលដែលពួកវាត្រូវប្រមាញ់ចំណី ជាពិសេសគឺពួកវាអាចប្រមាញ់សត្វដែលមានមាឌធំជាងខ្លួនវារហូតដល់ទៅ១០ដងឯណោះ។ សត្វដ៏កម្រនេះកំពុងតែរងគ្រោះដោយសារបញ្ហាអន្ទាក់ ការបាត់បង់ទីជម្រក ជាពិសេសពួកវាទទួលរងគ្រោះដោយសារជំងឺឆ្លងពីសត្វឆ្កែក្នុងស្រុក។ សូមចូលរួមការពារសត្វព្រៃដ៏កម្ររបស់យើង ដោយការមិនបរិភោគសាច់សត្វព្រៃ និងកុំបណ្តើរឆ្កែចូលព្រៃការពារ។ សូមបញ្ជាក់ថា ក្រុមការងារអនុវត្តច្បាប់ មានមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្ត ភ្នាក់ងារល្បាតសហគមន៍ និងមន្រ្តីអនុវត្តច្បាប់របស់អង្គការ WWF បានខិតខំប្រឹងប្រែល្បាតដោះអន្ទាក់
December 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ ឲ្យអនុវត្តសាកល្បង ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រ ចូលព្រះរាជាណាចក្រកម្ពុជាមុនពេលមកដល់ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកដំណើរជាជនបរទេស និងពលរដ្ឋខ្មែរ ក្នុងការបំពេញបែបបទអន្តោប្រវេសន៍ បែបបទគយ និងបែបបទសុខភាព ក្នុងទម្រង់តែមួយ។ អនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលខាងលើនេះ ក្រសួងមហាផ្ទៃ នឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ អេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា មុនពេលមកដល់ ហៅជាភាសាអង់គ្លេស
December 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍ ដើម្បីបញ្ជាក់ជូនដល់សាធារណជនឲ្យបានជ្រាបថា ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើរ និងបានបង្ហាញបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជាពិតមែន។ ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល មានខ្លឹមសារយ៉ាងដូច្នេះថា៖ «កាលពីថ្ងៃពុធទី១៣ ធ្នូ ឆ្នាំ ២០២៣ មានបណ្តាញផ្សាយព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា ក្រុមហ៊ុន Vingroup របស់វៀតណាមគ្រោងបើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីចំនួន ២៥០០ គ្រឿងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ព័ត៌មាននេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់ អ្នកលេងបណ្តាញសង្គមមួយចំនួន
December 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីមានការចេញផ្សាយព័ត៌មានមួយធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជនតាមបណ្តាញសង្គម ពាក់ព័ន្ធការចង់វិនិយោគរបស់ក្រុមហ៊ុន Vingroup របស់វៀតណាម នាំយករថយន្តតាក់ស៊ីអគ្គិសនី មកបម្រើការនៅកម្ពុជា ដោយនៅរាត្រីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ បណ្តាញព័ត៌មាន Fresh News សូមការបំភ្លឺពី អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុន Vingroup បានលើកសំណើរទៅកាន់សម្តេចនាយករដ្ឋមន្ត្រី ដើម្បីនាំយករថយន្តតាក់ស៊ី ប៉ុន្តែសម្តេចធិបតីមិនបានអនុញ្ញាតជាគោលការណ៍ណាមួយទេ ៕ ផ្តល់សិទ្ធិដោយ៖ freshnews
December 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អមដោយអនុប្រធាន និងសមាជិក សរុបចំនួន៩រូប។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ មាត្រា១ នៃព្រះរាជក្រឹត្យនេះបានកំណត់យ៉ាងដូច្នេះថា៖ «តែងតាំងមុខតំណែង ជាប្រធាន អនុប្រធាន និងសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់អាណត្តិថ្មី ៩រូប៖ *១៖ ឯកឧត្តម
December 13, 2023 - ព័ត៌មានជាតិ
(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ កុំព្យូទ័រយួរដៃ (computer latop) ចំនួន៥៥គ្រឿង ព្រមទាំងថវិកា និងប័ណ្ណសរសើរ ជារង្វាន់ដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ផ្តល់ជូនសិស្សានុសិស្សប្រលងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) និទ្ទេសA ទាំង៥៥នាក់ ក្នុងឆ្នាំសិក្សា២០២២-២០២៣ ដែលជាការលើកទឹកចិត្តដល់ប្អូនៗក្មួយៗខិតខំសិក្សា ប្រលងជាប់ទទួលបាននិទ្ទេសល្អ ក្នុងចំណោមសិស្សដែលប្រលងជាប់ជាស្ថាពរសរុប៤.០៧០នាក់ ក្នុងខេត្តត្បូងឃ្មុំ។ ក្នុងឱកាសសំណេះសំណាលផ្តល់រង្វាន់ និងថវិកាលើកទឹកចិត្តសិស្សឆ្នើមនិទ្ទេស A ធ្វើឡើងនៅសាលប្រជុំ (គ) សាលាខេត្តត្បូងឃ្មុំ លោកបណ្ឌិត
December 13, 2023 - ព័ត៌មានជាតិ
(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន៩៤០ប័ណ្ណ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។ អភិបាលខេត្តបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា, សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្របញ្ចុកោណដំណាក់កាលទី១ ដែលនឹងបន្តដំណើរការ កែទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជីដីធ្លី និងការដោះស្រាយវិវាទដីធ្លី នៅក្រៅប្រព័ន្ធតុលាការ សំដៅគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លី ឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព។ លោកបានជំរុញមន្ទីរដែនដីនគរូបនីយកម្ម សំណង់
December 13, 2023 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រួមទាំងមន្ទីរជំនាញ បានទទួលជួបពិភាក្សា ការងារជាមួយលោក លូ យៀន អនុប្រធានសភាពិគ្រោះយោបល់នយោបាយទី ក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអញ្ជើញមកទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ។ ក្នុងកិច្ចជំនួបលោក វ៉ី សំណាង បានលើកអំពីសក្តានុពលរបស់ខេត្តថា «ខេត្តកំពង់ស្ពឺយើងគឺជាតំបន់ដែលសក្ដានុពលលើវិស័យកសិកម្ម កសិឧស្សាកម្មទេសចរណ៍ និងវារីវប្បកម្ម ជាពិសេសមានផ្នែកកាត់ដេរសម្លៀកបំពាក់ កាបូប ស្បែកជើងសម្រាប់នាំចេញដែរ»។ អភិបាលខេត្តបានបន្តថា «បច្ចុប្បន្ននេះខេត្តកំពង់ស្ពឺ យើងចង់បានការវិនិយោគពីសាធារណៈរដ្ឋប្រជាមានិតចិន លើវិស័យកសិកម្ម កសិឧស្សាកម្មទេសចរណ៍ ហើយនិងវារីវប្បកម្ម ដែលជាតម្រូវការចាំបាច់របស់បងប្អូន
December 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ «រាត្រីចងចាំ» លើកទី៤ ឆ្នាំ២០២៣ នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅបរិវេណព្រះលានជល់ដំរី ទឹកដីអង្គរ ខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរការរំលឹកខួបលើកទី៣១ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ មានការបង្ហាញជូននូវទស្សនីយភាពសិល្បៈចម្រុះដ៏សម្បូរបែប របាំបុរាណ ល្ខោនទំនើបចម្រុះ ការបង្ហាញម៉ូតសម្លៀកបំពាក់ខ្មែរដ៏ប្រណិត ការប្រគំតន្ត្រីសម័យច្នៃបែបទំនើប ដែលចូលរួមដោយតារាចម្រៀង តារាសម្ដែង និងតារាបង្ហាញម៉ូតល្បីៗនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើឱ្យក៏ក្រើកជាថ្មីលើទឹកដីអង្គរ។ យោងតាមផេកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញពីសកម្មភាពក្រៅឆាកនិងការហ្វឹកហាត់សមរបស់តារាចម្រៀង និងសិល្បករ សិល្បការិនីល្បីៗ ត្រៀមសម្រាប់មហាព្រឹត្តិការណ៍វប្បធម៌រាត្រីចងចាំលើកទី៤ ឆ្នាំ២០២៣។ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា
December 13, 2023









