Khmerpress
  • ព័ត៌មានជាតិ

    (មណ្ឌលគិរី)៖ កំណាត់ផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុត ប្រមាណ១៦៦ម៉ែត្រ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចន្លោះ PK94+080 – PK94+150 កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ត្រូវបានដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ កំពុងត្រូវបានបន្តការស្ថាបនាផ្លូវវាង ប្រមាណ ១០០០ម៉ែត្រ និងគ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងខែធ្នូ ឆ្នាំ២០២៣នេះហើយ។ ផ្លូវជាតិលេខ៧៦ (ស្នួល – សែនមនោរម្យ) មានប្រវែង ១២៧គីឡូម៉ែត្រ ជាប្រភេទផ្លូវ DBST បានចាប់ផ្ដើមការស្ថាបនា នៅក្នុងខែកុម្ភៈ

    December 13, 2023
  • ព័ត៌មានជាតិ

    (ហាណូយ, វៀតណាម)៖ ក្រុមហ៊ុន Vingroup របស់វៀតណាម នឹងដាក់ឱ្យដំណើរការងារសេវាកម្ម​រថ​យន្ត​តាក់ស៊ីដើរដោយថាមពលអគ្គិសនីប្រមាណ ២,៥០០គ្រឿងនៅកម្ពុជា ក្នុងខែមីនា ឆ្នាំ២០២៤​ខាង​មុខនេះ។ ក្រុមហ៊ុននឹងដាក់ឱ្យដំណើរការដំបូងក្នុងរាជធានីភ្នំពេញ បន្ទាប់មកនៅខេត្តសៀមរាប និងព្រះសីហនុ។ ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោក ង្វៀន វៀតក្វាង (Nguyen Viet Quang) អនុ​ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Vingroup ចូលជួបសម្តែងការគួរសម​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម កាលពីរសៀល​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ២០២៣។ លោក ង្វៀន វៀតក្វាង បានថ្លែងអំណរគុណសម្តេចធិបតី

    December 13, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីជំងឺអុតស្វាលើបុរសអាយុ ២៨ឆ្នាំ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា យោងតាម លទ្ធផលទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ថា មានករណីជំងឺអុតស្វា កើតលើបុរសម្នាក់អាយុ ២៨ឆ្នាំ ដែលមានទីលំនៅក្នុងភូមិប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បុរសនេះចាប់ផ្ដើមមានរោគសញ្ញា នៅប្រដាប់ភេទ បន្ទាប់មករាលដាលដល់កខាងស្តាំ ថ្ពាល់ កំភួនដៃ

    December 13, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការសម្ដែងល្ខោននិងសិល្បៈទស្សនីយភាពនានា ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ “រំលឹកគុណអង្គរ” ប្រចាំឆ្នាំ២០២៣។ ដើម្បីចូលរួម អបអរសាទរខួប៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរាសហការជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំការសម្តែងល្ខោន និងសិល្បៈទស្សនីយភាពនានា ដែលបើកឱ្យចូលទស្សនាដោយសេរី ទៅតាមពេលវេលា និងទីតាំងមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ដូចខាងក្រោម៖ ១- ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង១៨៖០០-២២៖០០ ព្រឹត្តិការណ៍សម្តែងសិល្បៈល្ខោន យីកេមហាជន នៅបរិវេណផ្នែក ខាងត្បូងនៃប៉ាវីសអង្គរវត្ត។ ២- ថ្ងៃទី១៤

    December 13, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ផលិតករ និងជាអ្នកដឹកនាំភាពយន្តល្បីម្ចាស់ស្នាដៃ «Titanic» និង «Avatar» លោក James Cameron បានបញ្ជាក់ជាថ្មីពីកាលបរិច្ឆេទបញ្ចេញរឿង «Avatar» វគ្គ៣ និងបង្ហើបថា កំពុងស្ថិតក្នុងដំណាក់កាលផលិត ដើម្បីត្រៀមចាក់បញ្ចាំងក្នុងរោងភាពយន្តនៅអំឡុងឆ្នាំ២០២៥ខាងមុខ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន People នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ ផលិតករម្ចាស់ពានរង្វាន់អូស្ការ ផ្នែកអ្នកដឹកនាំឆ្នើមរូបនេះ បាននិយាយប្រាប់ People ថា ភាពយន្តនេះកំពុងផលិត និងគ្រោងចាក់បញ្ចាំងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ លោកបានបន្ថែមថា «ពួកយើងបានថតរឿងវគ្គ៣ និងការថតសកម្មភាពផ្ទាល់លើកទី៣នេះ ហើយយើងថែមទាំងបានថតសម្រាប់វគ្គ៤បន្តទៀត ដោយសារតែតួអង្គក្មេងៗរបស់យើងទាំងអស់គ្នា

    December 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក នេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញ និងលើកទឹកចិត្តឱ្យសមាគមសារព័ត៌មាន ដែលមានសមាជិក ជាចាងហ្វាងសារព័ត៌មានអនឡាញ កំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទ និងចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាច្រើននៅក្នុងពេលបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ល្អ។ ការជំរុញបែបនេះ របស់លោករដ្ឋមន្ត្រី បានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងឱកាសលោក បានអនុញ្ញាតសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន ដឹកនាំដោយ លោក សេង រាជសី ប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន (ASEAN FRIENSHIP OF PRESS ASSOCIATION)​ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន

    December 13, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នាវា Westerdam នឹងនាំយកភ្ញៀវទេសចរចំរុះជាតិសាសន៍រហូតដល់ជិត ៤០០០នាក់ មកកម្ពុជានៅថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ។ ឯកឧត្តម កើត ឆែ បានបញ្ជាក់ថា៖ «បើគ្មានការប្រែប្រួលទេ នាវា Westerdam នឹងនាំយកភ្ញៀវទេសចរជិត៤០០០នាក់ មកកម្ពុជានៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ហើយមានអ្នកទេសចរចំរុះជាតិសាសន៍រហូតដល់ទៅជិត ៤០០០នាក់ មកតាមនាវានេះដើម្បីទស្សនាប្រទេសកម្ពុជា។» សូមជម្រាបថា នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក

    December 13, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ នៅសប្តាហ៍នេះរដ្ឋាភិបាលអាមេរិក បាននឹងកំពុងពិភាក្សាជាមួយនឹងក្រុមហ៊ុនផលិតបន្ទះឈីប Nvidia អំពីការលក់បន្ទះឈីប AI ទៅឱ្យប្រទេសចិន។ ប៉ុន្តែក្នុងនោះអាមេរិកសង្កត់ធ្ងន់ថា Nvidia មិនអាចលក់បន្ទះឈីបទំនើបបំផុតរបស់ខ្លួនទៅឱ្យចិនបាននោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលរបស់អាមេរិកចំនួន ៣រួមមាន Nvidia, Micron និង AMD គឺជាគោលដៅចម្បងដែលស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិកដែលជាប់ក្នុងជម្លោះរវាងប្រទេសចិន និងរដ្ឋបាល Biden។ កាលខែកញ្ញាកន្លងទៅ Nvidia ធ្លាប់បាននិយាយថា មន្ត្រីអាមេរិកបានស្នើឱ្យក្រុមហ៊ុនបញ្ឈប់ការនាំចេញបន្ទះឈីបកុំព្យូរកំពូលពីសម្រាប់ការងារបញ្ញាសិប្បនិម្មិត (AI) ទៅកាន់ប្រទេសចិន ទាំងនេះដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពជាតិ។ តាមរយៈរបាយការណ៍ចុងក្រោយនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី Gina

    December 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញមកច្រានចោលចំពោះការចោទប្រកាន់ថា មានពលរដ្ឋកម្ពុជារហូតដល់ជាង១០ម៉ឺននាក់ ត្រូវបានជាប់ក្នុងការបង្ខិតបង្ខំធ្វើការដោយខុសច្បាប់ និងរងគ្រោះដោយអំពើឆបោកតាមប្រព័ន្ធអនឡាញ ដូចការចោទប្រកាន់តាមបណ្ដាសារព័ត៌មានមួយចំនួននោះទេ។ ការចេញមកបញ្ជាក់បែបនេះ របស់ឧបនាយករដ្ឋមន្ដ្រី ស សុខា ធ្វើឡើងក្នុងឱកាសអញ្ជើញជាធិបតីភាព តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងខួបលើកទី១៧ ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស»។ ពិធីនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ ដែលមានអ្នកចូលរួមជាង៣០០០នាក់។

    December 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមការងារជញ្ជីងចល័តដឹកនាំដោយលោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រួមទាំងកងកម្លាំងពាក់ព័ន្ធ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវលេខ១១០ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ប្រតិបត្តិការខាងលើក្រុមការងារបានឃាត់ចាប់រថយន្តដឹកលើសទម្ងន់ចំនួន៤ គ្រឿង ដែលដឹកលើសទម្ងន់កម្រិតកំណត់ រហូតដល់៩តោន។ រថយន្តល្មើសទាំង៤គ្រឿង បានដឹកលើស២០ភាគរយ នៃទម្ងន់អនុញ្ញាត ត្រូវបានពិន័យ និងឃាត់ទុករយៈពេល១ឆ្នាំ អនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ

    December 12, 2023