- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោមបទបញ្ជាដឹកនាំពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ, នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដង្កោ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងសមត្ថកិច្ចអធិការដ្ឋាននគរបាល ស្រុកបារាយខេត្តកំពង់ធំ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៦នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់ និងយកកាំបិតប៉័ងតោ កាប់ជនរងគ្រោះប្លន់យកម៉ូតូ) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន២៦ករណី ដើម្បីចាត់ការតាមនីតិវិធី។
December 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ទំព័រហ្វេសប៊ុក VOD Khmer ដែលបានចុះផ្សាយ និងធ្វើអត្ថាធិប្បាយបំផ្លើស ពីការពិតនិងគ្មានមូលដ្ឋាន ដោយដាក់ចំណងជើងថា «លោក អ៊ាង សុផល្លែត រងការចោទប្រកាន់ថា ស៊ីដាច់លុយជាង ៨ម៉ឺនដុល្លារពីការទិញដីនៅខេត្តកំពត»។ តាមរយៈសេចក្តីថ្លែងការណ៍របស់មេធាវី យ៉ុន ប៊ុនណា និងមេធាវី ធីម សុភាព ដែលជាក្រុមមេធាវីតំណាងលោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៨:៤៦នាទី ទំព័រហ្វេសប៊ុក VOD
December 9, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្រ្តីនគរបាលចរាចរណ៍ចំនួន ០៣នាក់ ដែលហៅឃាត់រថយន្ត០១គ្រឿង ល្មើសសញ្ញាចរាចរណ៍នៅគោលដៅ(ក្តាន់ពីរ) ត្រូវបានកោះហៅមកសាកសួរបំភ្លឺ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គមជុំវិញមន្រ្តីនគរបាលចរាចរណ៍បានឃាត់រថយន្ត០១គ្រឿង ចោទថាល្មើសសញ្ញាចរាចរណ៍បង្កឱ្យមានការប្រកែកគ្នារវាងអ្នកបើកបររថយន្ត និងមន្រ្តីនគរបាលចរាចរណ៍ឈរជើងនៅគោលដៅភ្លើងសញ្ញាចរាចរណ៍ (ក្តាន់ពីរ) កាលពីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នាំឱ្យអ្នកលេងបណ្តាញសង្គមស៊ែរព័ត៌មាននោះចែករំលែកតៗគ្នាបង្កឱ្យមានការភ្ញាក់ផ្អើល។ បន្ទាប់ពីឃើញឃ្លីបវីដេអូនេះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក
December 9, 2023 - ព័ត៌មានអន្តរជាតិ
(អាមេរិក)៖ បើយោងតាមតារាងចុងឆ្នាំ២០២៣ របស់ Pollstar បានឲ្យដឹងថា «Eras Tour» របស់តារាចម្រៀងទឹកមុខសិចស៉ី Taylor Swift ក្លាយជាការប្រគំតន្ត្រីទេសចរណ៍ដំបូងគេ រកចំណូលបានជាង១ពាន់លានដុល្លារអាមេរិក។ ការប្រគំតន្ត្រីនេះ មិនត្រឹមតែជាការនាំភាពល្បីល្បាញ និងមុខមាត់ជូន Taylor Swift ដែលបានក្លាយជាការប្រគំតន្ត្រីជាប់លំដាប់លេខ១នៅទូទាំងពិភពលោក និងនៅអាមេរិកខាងជើងប៉ុណ្ណោះទេ ប៉ុន្តែពេលនេះ គឺបាននាំមកនូវចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ជាង១ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។ ទិន្នន័យ Pollstar ត្រូវបានទាញចេញពីរបាយការណ៍លក់សំបុត្រ ការប៉ាន់ស្មានសមត្ថភាពទីកន្លែង ទិន្នន័យលក់សំបុត្រ និងការស្រាវជ្រាវដែលមិនបានកំណត់ផ្សេងទៀត ដែលប្រមូលបានពីថ្ងៃទី១៧ ខែវិច្ឆិកា
December 9, 2023 - ព័ត៌មានជាតិ
ខេត្ដកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការចង្អុលបង្ហាញពីព្រះរាជអាជ្ញារង សេង ហៀង បានឃាត់ខ្លួន ជនសង្ស័យម្នាក់ មានឈ្មោះ ណន សក្ដិ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ នៅខេត្ដកំពង់ស្ពឺ ពាក់ព័ន្ធករណីផលិត និងចែកចាយវីដេអូដែលមានសកម្មភាពចាប់ក្មេង ដោយមិនបានបញ្ជាក់ថានេះគឺជាការសម្ដែង ធ្វើឲ្យសាធារណៈជនមានការភ័ន្ដច្រលំយ៉ាងខ្លាំងលើការធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលអាចបង្កចលាចលក្នុងសង្គម។ បច្ចុប្បន្ននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។ នាយកដ្ឋានសូមក្រើនរំលឹកដល់សាធារណជនទាំងអស់ត្រូវពិនិត្យ និងវិនិច្ឆ័យឲ្យបានច្បាស់មុនផលិត ឬផ្សព្វផ្សាយព័ត៌មានមិនច្បាស់លាស់ ឬព័ត៌មានក្លែងក្លាយដែលអាចធ្វើឲ្យសាមីខ្លួនបំពានលើច្បាប់ ៕ ប្រភព៖
December 9, 2023 - ព័ត៌មានអន្តរជាតិ
ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ Srettha Thavisin បានបង្ហាញផែនការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រែក្លាយកីឡា “មួយថៃ” (Muay Thai) ឬប្រដាលថៃឲ្យក្លាយជាថាមពលទន់សម្រាប់បង្កើនសេដ្ឋកិច្ចជាតិ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅក្នុងថ្ងៃសៅរ៍ ទី៩ ខែធ្នូនេះ។ ការបញ្ជាក់អំពីផែនការនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបផ្លូវការមួយរវាងលោកនាយករដ្ឋមន្ត្រីថៃជាមួយនឹងស្តេចប្រដាល់ថៃគឺកីឡាករ ប៊ូ ខាវ កាលពីពេលថ្មីៗនេះ។ ប្រភពខាងលើបន្តថា រដ្ឋាភិបាលថៃក៏មានបំណងដាក់បញ្ចូលកីឡា “មួយថៃ” ក្នុងកម្មវិធីសិក្សាជាផ្លូវការផងដែរ ដើម្បីលើកទឹកចិត្តឲ្យយុវជនថៃនាំគ្នាហាត់កីឡាមួយនេះឱ្យបានគ្រប់ៗគ្នាដើម្បីសុខភាពផង និងដើម្បីជួយផ្សព្វផ្សាយកីឡាមួយនេះទៅកាន់ពិភពលោកផងដែរ។ គួរបញ្ជាក់ជូនថា នាពេលកន្លងកីឡា “មួយថៃ” បានរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិដៃបានមួយផ្នែករួចហើយ តាមរយៈការលក់សិទ្ធផ្សាយតាមកញ្ចក់ទូរទស្សន៍ លក់សិទ្ធផ្សាយនៅលើបណ្តាញអ៊ីនធឺណិត លក់សំបុត្រសម្រាប់ចូលរួមទស្សនាផ្ទាល់ លក់សម្ភារៈផ្សេងៗទាក់ទងនិងវិស័យកីឡា ខណៈក្លឹបបង្ហាត់កីឡា “មួយថៃ” ជាច្រើននៅទូទាំងប្រទេសថៃក៏អាចរកប្រាក់ចំណូលបានច្រើនផងដែរ
December 9, 2023 - ព័ត៌មានជាតិអភិបាលខេត្តកណ្ដាល ប្រកាសផ្តល់រង្វាន់ម៉ូតូចំនួន ៣២គ្រឿង ជូនដល់សិស្សប្រឡងជាប់និទ្ទេសA ក្នុងក្រុងតាខ្មៅ
ខេត្តកណ្តាល៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា ឯកឧត្តម គង់ សោភ័ណ្ឌ បានប្រកាសផ្តល់រង្វាន់ម៉ូតូចំនួន ៣២គ្រឿង ជូនដល់សិស្សប្រឡងជាប់និទ្ទេសA ក្នុងក្រុងតាខ្មៅ។ ថ្លែងនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែធ្នូ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលកណ្តាល បានប្រកាសផ្តល់រង្វាន់ម៉ូតូចំនួន ៣២គ្រឿង ជូនដល់សិស្សានុសិស្សដែលបានប្រឡងជាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសA សម្រាប់ក្រុងតាខ្មៅ នាពេលឆាប់ៗខាងមុខនេះ ហើយចំពោះក្រុង-ស្រុកណាដែលមានសិស្សប្រឡងជាប់និទ្ទេសA ក៏ឯកឧត្តមអភិបាលខេត្ត តម្រូវឱ្យអាជ្ញាធរត្រូវផ្ដល់រង្វាន់ម៉ូតូជូនផងដែរ។ ឯកឧត្តម គង់ សោភ័ណ្ឌ
December 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្មេងស្រីម្នាក់ត្រូវបានម្ដាយបង្កើតវាយធ្វើបាបរាល់ថ្ងៃ មានពេលខ្លះបង្ខាំងទុកនៅក្នុងផ្ទះ បង្អត់បាយទឹកថែមទៀតផង ពុំដឹងថាស្ដ្រីជាម្ដាយរូបនោះ គិតអ្វីនោះឡើយ ហើយដោយសារតែអាណិតអាសូរនាងខ្លាំពេក ទើបស្រ្តីអ្នកលក់ដូរចាបហួយម្នាក់ចេញមុខប្ដឹងឲ្យនគរបាលជួយអន្តរាគមន៍ ស្រាប់តែស្រ្តីជាម្ដាយនោះដឹងខ្លួនមុនបានរត់គេចខ្លួនបាត់។ ហេតុការណ៍ភ្ញាក់ផ្អើលនោះ បានកើតឡើងកាលពីវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្មេងស្រីរងគ្រោះឈ្មោះ ស្រីពេជ្រ អាយុ១៤ឆ្នាំ ចំណែកស្រ្តីជាម្ដាយឈ្មោះ សុ ផាន់នី រស់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ បានប្រាប់ថា ម្ដាយរបស់នាងមានប្ដី៣នាក់ រួចមកហើយ។ នាងមិនបានដឹងថាយ៉ាងម៉េចទេ ទើបម្ដាយចេះតែវាយធ្វើបាបនាងរាល់ថ្ងៃ ហើយបង្ខំឲ្យនាងធ្វើការងារផ្ទះទាំងយប់ទាំងថ្ងៃ បង្អត់បាយទឹកថែមទៀតផង ហើយបានវាយធ្វើបាបរាប់ខែរាប់ឆ្នាំមកហើយ។ ស្រ្តីម្នាក់បាននិយាយថា គាត់បានជួលក្មេងស្រីរងគ្រោះខាងលើឲ្យជួយលក់ដូរនៅផ្ទះគាត់
December 9, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” ។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សិស្ស និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ក្នុងគោលដៅគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថល ក្រសួងបានបង្កើត កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.) ដែលមានឈ្មោះជាភាសាអង់គ្លេសថា Digital Skill Development Program (DSDP) ក្នុងគោលបំណងផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់។ ក្នុងឆ្នាំសិក្សា២០២៤ នេះ លេខាធិការដ្ឋាននៃ ក.អ.ជ.ឌ.
December 9, 2023 - ព័ត៌មានជាតិ
ខេត្តកោះកុង៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមគណនីហ្វេប៊ុកផ្ទាល់របស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានប្រកាសផ្ដល់ថវិកាលើកទឹកចិត្តចំនួន ៤លានរៀល ជូនដល់សិស្សជាប់និទ្ទេស A ចំនួន ៣នាក់ និងម៉ូតូម្នាក់ ០១គ្រឿង ដែលជាអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់។ តាមរយៈការបង្ហោះរបស់ លោកជំទាវ មិថុនា ភូថង បានមានខ្លឹមបញ្ជាក់យ៉ាងដូច្នេះថា៖ «រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនសិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តកោះកុង ដែលទទួលបាននិទ្ទេស
December 9, 2023









