- Khmerpress
- ព័ត៌មានជាតិ
(សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានសម្រេចបានផ្តល់រថយន្តក្រុងចំនួន១០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋ ដែលរស់នៅរុនតាឯក ទៅក្រុងសៀមរាប ដោយមិនគិតថ្លៃ។ ការសម្រេចបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋ រស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង សរុបជិត៣ពាន់នាក់ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារទីតាំងកន្លែងនេះឆ្ងាយ ហើយបង្កការលំបាកខ្លះ ក្នុងធ្វើដំណើរដល់បងប្អូន ដែលត្រូវទៅក្រុង
December 8, 2023 - ព័ត៌មានជាតិសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសប្តេជ្ញារក្សាប្រាសាទអង្គរវត្តជាកេរដំណែលដូនតាឱ្យបានរាប់ពាន់ឆ្នាំបន្តទៀត
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្តេជ្ញាថែរក្សាប្រាសាទអង្គរវត្ត ដែលជាកេរដំណែលរបស់ដូនតាខ្មែរជាង១ពាន់ឆ្នាំមកនោះ ត្រូវបន្ដការពារឱ្យបានរាប់ពាន់ឆ្នាំតទៅមុខទៀត។ ការគូសបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ដែលបានស្ម័គ្រចិត្តមក រស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ប្រាសាទបុព្វបុរសយើងបានកសាងជាង៤០០ឆ្នាំមកហើយ តាមរដ្ជកាលព្រះបាទជ័យវរ្ម័នទី២ រហូតដល់រដ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ហើយនៅតំបន់ សៀមរាបនេះពីដើម គឺជាតំបន់ហានិភ័យ ដែលព្រះបាទព្រះបរមរតនកោដ្ឋ សម្តេច
December 8, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានបង្ហាញរូបភាព «បង្កងតាកែវ» ដែលចិញ្ចឹមតាមបែបធម្មជាតិ តម្លៃត្រឹមតែពាក់ណ្តាល និងមានរសជាតិឆ្ងាញ់ប្រហាក់ប្រហែលនឹងបង្កងធម្មជាតិដែរ។ តាមរយៈការបង្ហោះរបស់ លោក ឃឹម ហ្វីណង់ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « បង្កងតាកែវ ចិញ្ចឹមតាមបែបធម្មជាតិ តម្លៃត្រឹមតែពាក់ណ្តាល និងមានរសជាតិឆ្ងាញ់ប្រហាក់ប្រហែលនឹងបង្កងធម្មជាតិដែរ។ បងប្អូនម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងនៅទីនេះ ប្រមាណ២០គ្រួសារ ចាប់អារម្មណ៍ចង់ចងក្រងគ្នាធ្វើជាសហគមន៍។ » លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា សហគមន៍កសិកម្មទំនើប ដែលមានកសិករជាសមាជិករួមគ្នាធ្វើផលិតកម្ម
December 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីក្របខណ្ឌអភិវឌ្ឍន៍សាលារៀនជំនាន់ថ្មី ដែលក្រសួងបានសាកល្បងដំណើរការកម្មវិធីសាលារៀននៅវិទ្យាល័យព្រះស៉ីសុវត្ថិ រាជធានីភ្នំពេញ ដោយសហការជាមួយអង្គការសកម្មភាពសម្រាប់បឋមសិក្សា (KAPE)។ ការដាក់ឱ្យដំណើរការក្របខណ្ឌអភិវឌ្ឍន៍សាលារៀនជំនាន់ថ្មីនេះដែរ គឺក្នុងគោលដៅបង្កើតនូវម៉ូដែលនៃការអភិវឌ្ឍការអប់រំឱ្យដល់កម្រិតស្ដង់ដាអតិបរមា ដែលឆ្ពោះទៅការកើតឡើងនូវជំនាន់ថ្មីមួយនៃគ្រឹះស្ថានសិក្សាសាធារណៈនៅកម្ពុជា ដោយផ្ដល់ជាគំរូអភិបាលកិច្ចល្អ ស្ដង់ដាវិជ្ជាជីវៈខ្ពស់ និងស្ដង់ដាសិក្សាដែលមានគុណភាពខ្ពស់៕ ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ៖ ផ្តល់សិទ្ធិដោយ៖ freshnews
December 8, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០០៖៣០នាទី រំលងអធ្រាត្រ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំបទបញ្ជាដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធនឹងករណីលួច (កាច់កញ្ចក់រថយន្ត) ក្នុងខណ្ឌទួលគោក។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ ហ៊ុន ចាន់វីរៈ ភេទប្រុស
December 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា បានបន្ថែមមេដាយ ៨គ្រឿងទៀត នៅក្នុងការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ស្របពេលក្រុមអត្តពលិកវៀតណាម បានរក្សាភាពខ្លាំង ដោយដណ្ដើមបានមេដាយមាសស្ទើរគ្រប់វិញ្ញាសា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ។ សម្រាប់ការប្រកួតថ្ងៃទី២ នៃព្រឹត្តិការណ៍ប្រចាំតំបន់នេះ គឺផ្ដោតការប្រកួតលើប្រភេទអាយុក្រោម ២០ឆ្នាំ ដែលមានវិញ្ញាសាសរុបចំនួន ២៨ ។ ជាលទ្ធផលបច្ចេកទេស ក្រុមវៀតណាម ដណ្ដើមបានមេដាយមាស ២៧ ប្រាក់ ៤ និងសំរឹទ្ធ ១ គ្រាដែលហ្វីលីពីន ដណ្ដើមបានមេដាយមាស ១ ប្រាក់ ៧ និងសំរឹទ្ធ ៤
December 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជនជាតិវៀតណាមចំនួន២៥៧នាក់ ក្នុងនោះស្រី៥៦នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ អនុវត្តនីតិវិធីបណ្ដេញចេញពីប្រទេសកម្ពុជា ចូលទៅកាន់ប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនគោក នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ។ នេះបើតាមលទ្ធផលបង្ក្រាបរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមគោលការណ៍ណែនាំរបស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឱ្យដឹងថា ការបណ្ដេញចេញនេះ ធ្វើឡើងបន្ទាប់ពីជាតិវៀតណាមទាំងនោះ ត្រូវសមត្ថកិច្ចកម្ពុជា បើកប្រតិបត្តិការឃាត់ខ្លួននៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល កាលពីថ្ងៃទី១ ខែធ្នូ ដោយសមត្ថកិច្ចបានរកឃើញថាពួកគេជាប់ពាក់ព័ន្ធបទល្មើសបទល្មើឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងប្រព្រឹត្តបទល្មើសអន្តោប្រវេសន៍ ដូចជាធ្វើការងារខុសច្បាប់ដោយគ្មានប័ណ្ណការងារ ប្រើប្រាស់ទិដ្ឋាការខុសគោលបំណង
December 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីបំភ្លឺជុំវិញករណីរកឃើញសាច់បង្កកចម្រុះប្រមាណ ៣៧០តោន និងត្រូវបានបុគ្គលមួយចំនួនបានលើកឡើងថា ជាសាច់ដែលនាំចូលគ្មានច្បាប់។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អះអាងថា ការលើកឡើងដោយគ្មានការទទួលខុសត្រូវបែបនេះ មិនត្រឹមតែផ្ទុយពីការពិតទេ តែអាចជាការមានចេតនាធ្វើឲ្យមានការយល់ច្រឡំ និងវឹកវរក្នុងសង្គមតាមរយៈការផ្សព្វផ្សាយ និងចែករំលែកតគ្នាអំពីព័ត៌មានមិនពិតបែបនេះ។ ខ្លឹមសារទាំងស្រុងរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ដូចនេះថា នាពេលថ្មីៗកន្លងមកនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កត់សម្គាល់ឃើញមានការចុះផ្សាយតាមសារព័ត៌មាន និងតាមប្រព័ន្ធបណ្ដាញសង្គមមួយចំនួន អំពីការចុះត្រួតពិនិត្យឃ្លាំងត្រជាក់មួយកន្លែង ដែលមានទីតាំងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដោយក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលនៅក្នុងឃ្លាំងនោះមានរក្សាសាច់បង្កកចម្រុះប្រមាណ
December 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបោះផ្សាយលក់មូលបត្ររដ្ឋមានជាង ៤៤លានដុល្លារ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រ គម្រោងវិនិយោគសាធារណៈ លើស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។ នេះបើយោងតាមព្រឹត្ដិបត្រ ស្ថិតិបំណុលសាធាណៈកម្ពុជា ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ របាយការណ៍ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា «សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានបោះផ្សាយលក់មូលបត្ររដ្ឋសរុបចំនួន ១៨៤ប៊ីលានរៀល ត្រូវនឹងប្រមាណ ៤៤.៦៤លានដុល្លារអាមេរិកប្រមាណ ២៣% នៃទំហំសរុបដែលច្បាប់អនុញ្ញាត (៨១៣ ប៊ីលានរៀល) ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រ គម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និងផលិតភាព សេដ្ឋកិច្ច»។ សម្រាប់ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះវិញ
December 7, 2023 - ព័ត៌មានជាតិ
(កំពង់ធំ)៖ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតម្លៃ១២ លានដុល្លារ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ ដើម្បីបង្កើនកែច្នៃគ្រាប់ចន្ទី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រនេះ បានធ្វើឡើងក្រោមវត្តមានលោក គង់ វិមាន អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅភូមិស្នោ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រសៀលថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ២០២៣ ។ លោក ងួន រតនៈ បានបង្ហាញការស្វាគមន៍ចំពោះការសាងសង់រោងចក្រកែច្នៃស្វាយចន្ទីនៅលើទឹកដីខេត្តកំពង់ធំ។ ការបើកការដ្ឋានសាងសង់រោងចក្រគ្រាប់ស្វាយចន្ទីនាពេលនេះ គឺជាកាយវិកាល្អ ដើម្បីជាដៃគូរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យស្វាយចន្ទី។
December 7, 2023









