Khmerpress
  • ព័ត៌មានជាតិ

    (កំពត)៖ លោក ប៊ុន បារាំង ជាពាណិជ្ជករនៅខេត្តកំពត បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ថា ដោយមានការយកចិត្តទុកដាក់ ពីក្រសួងពាក់ព័ន្ធ ក៏ដូចរាជរដ្ឋាភិបាលកម្ពុជាផងដែរ បានផ្ដល់ទំនុកចិត្តឱ្យរូបលោក នាំផលិតផលអំបិលពីក្រៅប្រទេស ដើម្បីមកផ្គត់ផ្គង់ លើតម្រូវការទីផ្សារនៅក្នុងស្រុក និងបំពេញការខ្វះខាតអំបិល សម្រាប់ការបរិភោគរបស់ពលរដ្ឋក្នុងឆ្នាំ២០២២នេះ ខណៈខេត្តកំពត-កែប ការផលិតអំបិលមិនបានទទួលផលសោះ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារមកពីកត្តាភ្លៀងធ្លាក់ ស្ទើរគ្រប់រដូវកាល។ ជាពិសេសក្នុងឆ្នាំនេះតែម្តង ដែលការផលិតអំបិលរងផលប៉ះពាល់ ដោយសារពលរដ្ឋអ្នកផលិតអំបិល មិនបានទទួលផលក្នុងការផលិតទាល់តែសោះ។ លោក ប៊ុន បារាំង បានបន្តឱ្យដឹងទៀតថា រូបលោកបានសុំគោលការណ៍ពីរាជរដ្ឋាភិបាល ចាប់ផ្ដើមនាំអំបិលចូលមកក្នុងស្រុក ជាលើកដំបូង សម្រាប់ប្រទេសកម្ពុជា

    August 5, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ ដោយដកស្រង់ពីសារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា ទ្វីបអាស៉ី គឺជាទ្វីបធំជាងគេនៅលើពិភពលោក ដែលមានប្រទេសពេញសិទ្ធិចំនួន៤៨ប្រទេស ក្នុងនោះប្រទេសចិនជាប្រទេសធំជាងគេនៅលើទ្វីបនេះ ប្រសិនបើមិនរាប់ដល់រុស្ស៉ីដែលមានរដ្ឋបាលកណ្ដាលស្ថិតនៅទ្វីបអឺរ៉ុប បន្ទាប់មកគឺប្រទេសឥណ្ឌា ខណៈប្រទេសដែលតូចជាងគេបំផុតគឺប្រទេសដែនកោះម៉ាល់ឌីវ។ ប្រសិនបើភ្ញៀវទេសចរអន្តរជាតិចង់ដើរកម្សាន្តសប្បាយរីករាយ ជាមួយនឹងការចំណាយសមរម្យមួយនោះ ពួកគេអាចជ្រើសរើសគោលទេសចរណ៍នៅតាមប្រទេសទាំង១៥នេះ ពិសេសគឺប្រទេសកម្ពុជា៖ ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ដ៏ល្អមួយនៅអាស៉ីភាគអាគ្នេយ៍ ក្នុងនោះភ្ញៀវទេសចរអាចរីករាយជាមួយការទស្សនា និងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយនៅរាជធានីភ្នំពេញដែលមជ្ឈមណ្ឌលសេដ្ឋកិច្ច និងគោលទេសចរណ៍វប្បធម៌ប្រវត្តិ សារមន្ទីរជាតិជាដើម។ ធ្វើដំណើរចេញពីរាជធានីភ្នំពេញ ភ្ញៀវទេសចរអាចបន្តទៅទស្សនានៅតាមតំបន់បេតិភណ្ឌរបស់អង្គយូណេស្កូ មានដូចជាប្រាសាទអង្គរវត្តនិងរមណីយដ្ឋានអង្គរទាំងមូលដែលស្ថិតនៅខេត្តសៀមរាប តំបន់ប្រាសាទព្រះវិហារនៅខេត្តព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅខេត្តកំពង់ធំ ឬក៏អាចទៅទស្សនានៅតំបន់ឆ្នេរសមុទ្រកម្ពុជាដែលលាតសន្ធឹងនៅតាមខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង។ កម្ពុជាក៏មានភាពសម្បូរបែបផងដែរជាមួយនឹងតំបន់អេកូទេសចរណ៍នៅភាគឦសានប្រទេស នៅខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តមួយចំនួនទៀត ឬក៏ទៅទស្សនាសត្វផ្សោតដែលជាសត្វកម្រជិតផុតពូជនៅតាមដងទន្លេមេគង្គនៃខេត្តក្រចេះ។ ជម្រើសពិសេសផ្សេងទៀត គឺការទៅទស្សនាតំបន់បេតិកភណ្ឌសម័យអាណានិគមនៅខេត្តបាត់ដំបង

    August 5, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថាសម្ដេចនឹងចូលរួមបុណ្យសពលោក ស៊ិនស៊ូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន ដល់ទីក្រុងតូក្យូតែម្ដង នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។ ការបញ្ជាក់យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ពីសាកលវិទ្យាល័យភ្នំពេញ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។ គួររំលឹកថា លោក អាបេ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ កំលុងពេលលោកថ្លែងសុន្ទរកថាក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅទីក្រុងណារ៉ា ភាគខាងលិចនៃប្រទេស។ ពិធីបុណ្យសពរបស់លោកត្រូវបានធ្វើឡើងភ្លាមៗជាលក្ខណៈគ្រួសារ ប៉ុន្តែគណៈរដ្ឋមន្រ្តីជប៉ុនបានសម្រេចថា នឹងរៀបចំពិធីបុណ្យសពថ្នាក់ជាតិជាផ្លូវការ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ខាងមុខ

    August 5, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ បានថ្លែងពន្យល់ជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ របស់កម្ពុជាថា ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះចន្លោះ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជាតិ ការពារភាពជាប់គាំងរបស់រាជរដ្ឋាភិបាល។ ជាមួយនឹងការពន្យល់នូវចំណុចសំខាន់ៗមួយចំនួននៃមាត្រា ដែលវិសោធនកម្មរដ្ឋធម្មនុញ្ញនោះ សម្តេចតេជោ ហ៊ុន សែន បានក៏បានឆ្លើយតបផងដែរ ចំពោះការរិះគន់របស់ក្រុមប្រឆាំងរត់ចោលស្រុក ដែលរិះគន់ថាការដែលរាជរដ្ឋាភិបាល ស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីជាការរៀបចំការឲ្យកូនបន្តវេនគ្រប់គ្រងអំណាច, សម្តេចឆ្លើយតបទៅវិញថា សម្តេចមិនមែនខំបណ្តុះបណ្តាលកូន សម្រាប់ធ្វើមេចោរទេ ច្បាស់គឺត្រូវធ្វើជាអ្នកបន្តវេន។ អ្នកបន្តវេន គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។

    August 5, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញើ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹងស្ដីពី ឯកសារភ្ជាប់តាមខ្លួននៅពេលបើកបរយានយន្ត។ ថ្មីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួនជាពិសេស អ្នកបើកបរយានយន្ត បានសំដែងមតិនៅតាមបណ្ដាញទំនាក់ទំនងសង្គមពាក់ព័ន្ធ នឹងឯកសារដែលត្រូវភ្ជាប់តាមខ្លួនពេលបើកបរ យានយន្តធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖ ចាប់ពីឆ្នាំ២០១៧មក ក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការកែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាទំនើបដោយបានបញ្ចូល QR Code លើឯកសារបណ្ណបើកបរយានយន្ត បណ្ណសម្គាល់យានយន្តធ្វើអាជីវកម្មដឹកជញ្ជូន និងឯកសារពាក់ព័ន្ធមួយចំនួនទៀតដើម្បីងាយស្រួលគ្រប់គ្រង។ ដូចនេះ ដើម្បីចូលរួមអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្រសួងធ្វើការណែនាំដល់អ្នកបើកបរយានយន្ត ធ្វើចរាចរណ៍ នៅលើផ្លូវថ្នល់

    August 5, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក លិ សុខា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ បានបើកសវនាការប្រកាសសាលក្រមសំណុំរឿងលោក ស៊ុ សុជាតិ អតីតស្នងការរងខេត្តកំពង់ឆ្នាំង ដោយសម្រេចដាក់ពន្ធនាគារកំណត់ចំនួន៤ឆ្នាំ ព្រមទាំងរឹបអូសទ្រព្យសម្បត្តិចំនួន ៥០៩,៩៨៨ដុល្លារ និងពិន័យជាប្រាក់ចំនួន ៥០លានរៀល ចូលថវិការដ្ឋពាក់ព័ន្ធនឹងបទល្មើសបំផ្លាញ និងគៃបំបាត់ បទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងបទសម្អាតប្រាក់» ក្នុងខេត្តកំពង់ឆ្នាំង។ គួរជម្រាបថា ឈ្មោះ ស៊ុ សុជាតិ ឈ្មោះហៅក្រៅ ឈុយ ត្រូវបានតុលាការចោទប្រកាន់ពីបទ បំផ្លាញ និងគៃបំបាត់

    August 5, 2022
  • ព័ត៌មានជាតិ

    (សូឡូ)៖ ក្រុមកម្ពុជាដណ្តើមបានមេដាយមាស ១គ្រឿងបន្ថែមទៀតហើយ នៅក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដោយក្រុមអត្តពលិកកីឡាប្រណាំងរទេះជនពិការកម្ពុជា ដែលដណ្ដើមបានលើវិញ្ញាសាប្រណាំងរទេះបណ្ដាក់ ១០០ម៉ែត្រ ៤ x ៤ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នេះ ។ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ កម្ពុជា ដណ្ដើមបានមេដាយសរុប ២៤គ្រឿង រួមមានមេដាយមាស ៧ ប្រាក់ ៨ និងសំរឹទ្ធ ៩ ។ យ៉ាងណាក្ដី ក្រុមអត្តពលិកជនពិការកម្ពុជា នៅសល់ការប្រកួតមួយចំនួនទៀត ជាក់ស្ដែងវិញ្ញាសាបាល់បោះជិះរទេះជនពិការនារី ៥នាក់

    August 5, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម Subrahmanyam Jaishankar រដ្ឋមន្រ្តីការបរទេសនៃប្រទេសឥណ្ឌា បានថ្លែងថា ឥណ្ឌាមានបំណងចង់ពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន ការតភ្ជាប់ផ្លូវពីប្រទេសឥណ្ឌាឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ និងមកដល់ប្រទេសកម្ពុជា។ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Subrahmanyam Jaishankar រដ្ឋមន្រ្តីការបរទេសនៃប្រទេសឥណ្ឌា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី០៤

    August 5, 2022
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសចាត់ទុកជំងឺអុតស្វា ជាភាពអាសន្នសុខភាពសាធារណៈដែលនេះជាការសម្រេចចិត្ត មួយ ដើម្បីបង្កើនយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២។ ការប្រកាសខាងលើដែលធ្វើឡើងដោយរដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក ហ្សាវីយ៉េ បេសឺរ៉ា (Xavier Becerra) កើតមានឡើងនៅចំពេលករណីឆ្លង ជំងឺអុតស្វា បានកើនឡើងដល់ជាង ៧,១០០ករណី នៅទូទាំងសហរដ្ឋអាមេរិក ហើយក្នុងភាគច្រើននៃអ្នកឆ្លងជំងឺនេះ គឺជាបុរសរួមភេទជាមួយ បុរសដូចគ្នា។ ថ្លែងនៅក្នុងសេក្ដីថ្លែងការណ៍មួយ លោក ហ្សាវីយ៉េ បានលើកឡើងដូច្នេះថា «យើងបានត្រៀមខ្លួនសម្រាប់ការចាត់វិធានការឆ្លើយតប និងដោះស្រាយបញ្ហា វីរុសនេះ

    August 5, 2022
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននៅថ្ងៃទី០៤ ខែសីហា នេះបានឱ្យដឹងថា ប្រជាពលរដ្ឋ ជាពិសេសបងប្អូនអាជីវករ ដែលប្រើប្រាស់ប័ណ្ណព្រំដែន-កម្ពុជាថៃ (Cambodia-Thailand Border Pass) ដើម្បីចេញចូលផ្សារថៃ នាពេលនេះខាងភាគីអន្តោរប្រវេសន៍ថៃ អនុញ្ញាតឱ្យប្តូរប្រថាប់ត្រាអាចចូលស្នាក់នៅពី ៣ថ្ងៃ ឱ្យស្នាក់នៅចំនួន ៧ថ្ងៃវិញហើយ។ សូមជម្រាបថា ការផ្លាស់ប្ដូរនេះ ត្រូវបានអនុញ្ញាត គឺស្របតាមគោលបំណង ប្រជាពលរដ្ឋ ជាពិសេស បងប្អូនអាជីវករដែលចេញ-ចូលផ្សារថៃ ក្រោមកិច្ចសម្របសម្រួលរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត រួមទាំង

    August 5, 2022