- Khmerpress
- ព័ត៌មានអន្តរជាតិ
(អាមេរិក)៖ ដោយតាមសារព័ត៌មាន CNN ចេញផ្សាយនៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានតេស្តិ៍ដោយបង្ហាញលទ្ធផលអវិជ្ជមានកូវីដ១៩ ប៉ុន្តែតម្រូវឲ្យបន្តរស់នៅដាច់ដោយឡែកសិន រង់ចាំការតេស្តិ៍លើកទី២, នេះបើតាមសេតវិមានប្រកាសឲ្យដឹង។ ផ្តល់សិទ្ធិដោយ៖ Freshnews
August 7, 2022 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកស្រី នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីរាជការតាមមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរក្រុងស្រុក បានអញ្ជើញរៀបចំពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តនៅប្រាសាទព្រះវិហារ និងអញ្ជើញសួរសុខទុក្ខកងកម្លាំងឈរជើងនៅប្រាសាទព្រះវិហារ។ នៅក្នុងឱកាសនោះ លោក គីម រិទ្ធី រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ បានអញ្ជើញអុជធូបសុំសេចក្តីសុខ និងបានប្រគេនទេយ្យវត្ថុ បច្ច័យ ដល់ព្រះសង្ឃគង់នៅវត្តកែវសិក្ខាគីរីស្វារះ និងបានរៀបចំពិធីគោរពទង់ជាតិ ព្រមទាំងបួងសួង សុំសេចក្តីសុខពីទស្សន៍បារមីលោកតាឌី ដែលថែរក្សាប្រាសាទព្រះវិហារ ជូនថ្នាក់ដឹកនាំ
August 7, 2022 - ព័ត៌មានអន្តរជាតិ
មហាសេដ្ឋីមីក្រូឈីបតៃវ៉ាន់ម្នាក់ បានសន្យាថានឹងផ្តល់ប្រាក់ចំនួន ១០០លានដុល្លារ ដល់ការការពារប្រទេសរបស់គាត់ និងបានជំរុញឱ្យពលរដ្ឋក្រោកឈរឡើងដើម្បីតតាំងនឹងការបំពានរបស់ប្រទេសចិន។ ក្នុងសន្និសីទសារព័ត៌មានមួយ លោក Robert Tsao បាននិយាយថា លោកកំពុងបរិច្ចាគប្រាក់នេះដល់ក្រសួងការពារជាតិតៃវ៉ាន់ ដើម្បីជួយការពារ «សេរីភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។ មហាសេដ្ឋីអាយុ ៧៥ឆ្នាំរូបនេះ បានជម្រុញឱ្យប្រជាជនតៃវ៉ាន់ “ក្រោកឈរឡើងហើយប្រយុទ្ធ” ជាជាងផ្តល់មធ្យោបាយដល់ “ការបង្រួបបង្រួមជាមួយក្រុមមនុស្សក្រៅច្បាប់” ។ ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីប្រទេសចិនបានបាញ់មីស៊ីលជាច្រើនគ្រាប់ ចូលទៅក្នុងដែនទឹកជុំវិញខ្លួន ហើយមានមីស៊ីលចំនួន ៤គ្រាប់ បានហោះរំលងរដ្ឋធានីតៃប៉ិ ខណៈដែលយន្តហោះចម្បាំងបានបន្លឺសំឡេងការពារដែនកោះនេះ។ គួរបញ្ជាក់ផងដែរថា លោក Robert Tsao គឺជាស្ថាបនិកនៃសាជីវកម្ម
August 6, 2022 - ព័ត៌មានអន្តរជាតិ
(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃសៅរ៍នេះ បានអះអាងថាយន្ដហោះចម្បាំង និងនាវាចម្បាំងរបស់ចិនបានធ្វើសមយុទ្ធហាត់សមសម្រាប់ ការវាយប្រហារលើតៃវ៉ាន់ ខណៈទីក្រុងប៉េកាំង បានផ្អាកកិច្ចសន្ទនាយោធាកម្រិតខ្ពស់ និងវិស័យមួយចំនួនជាមួយសហរដ្ឋអាមេរិក។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងទៀតថាយន្ដហោះចម្បាំង និងនាវាចម្បាំងជាច្រើនគ្រឿងបានដឹកនាំការធ្វើ សមយុទ្ធហាត់សមវាយប្រហារលើតៃវ៉ាន់ ព្រមទាំងប្រតិបត្តិការជាច្រើននៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ក្នុងនោះរួមមានទាំងការឆ្លងកាត់ខ្សែបន្ទាត់ កណ្ដាល ឬខ្សែមេដ្យាន ដែលជាទ្រនាប់មិនផ្លូវការខណ្ឌចែករវាងចិន និងតៃវ៉ាន់។ បន្ថែមពីលើនេះ យោធាតៃវ៉ាន់បានដាក់ពង្រាយកម្លាំងអាកាស ល្បាតស៊ើបការណ៍ និងនាវាចម្បាំងដើម្បីតាមដានស្ថានការណ៍ ខណៈប្រព័ន្ធមីស៊ីលនានានៅតាមបណ្ដោយឆ្នេរត្រូវដាក់ឱ្យប្រចាំការ។ គួរបញ្ជាក់ថា ចិនបានដឹកនាំការធ្វើសមយុទ្ធយោធាព័ន្ធជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ
August 6, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC នឹងរៀបចំពិធីដង្ហែក្រុមកីឡាករ-កីឡាការិនីមេដាយ រួមទាំងទង់អាស៊ានប៉ារ៉ាហ្គេម តាមបណ្តាវិថីសំខាន់ៗនៅទូទាំងរាជធានីភ្នំពេញ ក្រោយពេលប្រតិភូមាតុភូមិនិវត្តន៍នាល្ងាចថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០២២ ស្អែកនេះ។ ក្បួនដង្ហែនោះ នឹងចាប់ផ្តើមចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅមហាវិថីព្រះនរោត្តម និងបន្តទៅកាន់មហាវិថីព្រះសីហនុ ឆ្ពោះទៅកាន់មហាវិថីសាធារណរដ្ឋប្រជាមានិតប៉ូឡូញ និងបញ្ចប់នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រសាសន័សំណេះសំណាលដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC។ គួរជម្រាបថា សម្រាប់ការចូលរួមប្រកួតកីឡាជនពិការ ASEAN Para Games 2022 លើកទី១១ នៅទីក្រុង Solo
August 6, 2022 - ព័ត៌មានអន្តរជាតិ
អាជ្ញាធរសុខាភិបាលជប៉ុន បានបញ្ជាក់ពីករណីទី៣នៃជំងឺអុតស្វា ដែលត្រូវបានរកឃើញពីបុរសម្នាក់ មានអាយុ ២០ឆ្នាំ ដែលធ្វើការនៅមូលដ្ឋានទ័ពអាកាស Yokota របស់សហរដ្ឋអាមេរិក ក្នុងទីក្រុងតូក្យូ។ ពួកគេនិយាយថា គាត់បានទៅពិនិត្យសុខភាពនៅស្ថាប័នវេជ្ជសាស្ត្ររបស់មូលដ្ឋានទ័ព កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានរោគសញ្ញារួមមានឈឺក្បាល ឈឺខ្លួន និងកន្ទួល។ រដ្ឋាភិបាលទីក្រុងតូក្យូ បានបញ្ជាក់ថា លោកបានឆ្លងជំងឺកាលពីថ្ងៃសុក្រ។ មន្ត្រីនិយាយថា បុរសនោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅមូលដ្ឋាន ហើយគាត់មិនមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសនោះទេ នាពេលថ្មីៗនេះទេ ប៉ុន្តែបានទាក់ទងជាមួយនរណាម្នាក់ដែលមកប្រទេសជប៉ុនពីបរទេស មុនពេលមានរោគសញ្ញា។ ក្រសួងសុខាភិបាលកំពុងធ្វើការជាមួយរដ្ឋាភិបាលក្នុងតំបន់ និងយោធាសហរដ្ឋអាមេរិក ដើម្បីតាមដានផ្លូវឆ្លង និងកំណត់ថា តើមាននរណាម្នាក់បានទាក់ទងជិតស្និទ្ធជាមួយបុរសនោះ ឬអត់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
August 6, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២នេះបានបញ្ជាក់ឲ្យដឹងថា ជនជាតិនីហ្សេរីយ៉ាកើតជំងឺអុតស្វាដែលសម្រាកព្យាបាល នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយនៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២នេះ ដោយមានលទ្ធផលតេស្ត អវិជ្ជមានវីរុសអុតស្វា បញ្ជាក់ពីមន្ទីរពិសោធ៍ប៉ាស្ទ័រកម្ពុជា។ លោកស្រីបញ្ជាក់ថា ទោះបីអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យក្តី ប៉ុន្តែបុរសរូបនេះ ត្រូវបានប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ ទៅតាមការចាត់ចែងរបស់សមត្ថកិច្ច។ លោកស្រីរដ្ឋលេខាធិការបានបញ្ជាក់យ៉ាងដូច្នេះថា «ជនជាតិនីហ្សេរីយ៉ា ដែលសម្រាកព្យាបាលជំងឺអុតស្វា នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតនាពេលកន្លងមក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យរួចហើយ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ដោយមានលទ្ធផលតេស្ត អវិជ្ជមានវីរុសអុតស្វា បញ្ជាក់ពីមន្ទីរពិសោធ៍ប៉ាស្ទ័រកម្ពុជានាថ្ងៃទី៥
August 6, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធការផ្តល់ឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន ជាង ៣៨៣លានដុល្លារបន្ថែមទៀត សម្រាប់អភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក ហាយ៉ាហ្ស៉ី យ៉ូហ្ស៉ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន នៅវិមានសន្តិភាព ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីប្រែក្លាយកំពង់ផែនេះទៅជាកំពង់ផែទឹកជ្រៅស្នូលសម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់
August 6, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍ រៀបចំសាងសង់បង្គោលអង់តែនចំនួន១០០អង់តែន ដែលគ្រោងចំណាយថវិកាជាង១០លានដុល្លារ ដើម្បីផ្តល់ភាពងាយស្រួលទៅប្រជាពលរដ្ឋនិងភ្ញៀវទេសចរក្នុងការប្រើប្រាស់សេវាទូរស័ព្ទនិង internet។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរ គមនាគមន៍ បានឱ្យដឹងថា ចំពោះបង្គោលអង់តែន គឺក្រសួងបានជួបប្រជុំជាមួយ នឹងក្រសួងទេសចរណ៍, ក្រសួងវប្បធម៌ និងក្រសួងបរិស្ថាន ដើម្បីរៀបចំចុះទៅមើលទីតាំង ហើយក្រសួងនឹងរៀបចំសាងសង់បង្គោលអង់ តែនចំនួន១០០អង់តែន ដែលគ្រោងចំណាយថវិកាជាង១០លានដុល្លារ ដើម្បីផ្ដល់នូវសេវាទូរសព្ទ នៅទីកន្លែងទេសចរណ៍វប្បធម៌ ឬក៏កន្លែងអភិរក្សមួយចំនួន រួមទាំងផ្តល់នូវ Public wifi
August 6, 2022 - ព័ត៌មានអន្តរជាតិ
អ៊ីរ៉ាក់៖ តំបន់ជាច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់កំពុងប្រឈមនឹងបញ្ហាកើនឡើងកម្តៅយ៉ាងខ្លាំង ពោលគឺសីតុណ្ហភាពបានកើនឡើងខ្ពស់ជាង ៥០អង្សាសេ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC បានឲ្យដឹងថា យ៉ាងយោចណាស់មានខេត្តចំនួន ១០នៅទូទាំងប្រទេសអ៊ីរ៉ាក់ ដែលកំពុងប្រឈមនឹងរលកកម្តៅដ៏ខ្ពស់បំផុតនេះ។ បើតាមអាជ្ញាធរអ៊ីរ៉ាក់បានបញ្ជាក់ថា ការប្រឈមនឹងរលកកម្តៅគឺមិនមែនជារឿងថ្មីឡើយសម្រាប់ប្រទេសអ៊ីរ៉ាក់ តែអ្វីដែលជាការកត់សម្គាល់នោះគឺស្ថានភាពនៃការកើនឡើងកម្តៅបានវិវឌ្ឍន៍ទៅរកកម្រិតតែធ្ងន់ធ្ងរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ នៅចំពោះមុខស្ថានភាពអាកាសធាតុដ៏អាក្រក់នេះ រដ្ឋាភិបាលបានអនុញ្ញាតឲ្យបុគ្គលិករដ្ឋជាច្រើននាក់ដែលកំពុងបំពេញការងារនៅក្នុងតំបន់ដែលមានការកើនឡើងកម្តៅនោះអាចឈប់សម្រាក់បានរហូតដល់ពេលដែលសីតុណ្ហភាពអាចធ្លាក់មកដល់កម្រិតធម្មតាវិញ។ គួរបញ្ជាក់ជូនថា នៅពេលដែលសីតុណ្ហភាពបានកើនឡើង តម្រូវការនៃការប្រើប្រាស់ថាមពលក៏មានច្រើនខ្លាំងដែរ ដូចនេះការផ្គត់ផ្គង់អគ្គិសនីអាចនឹងបានត្រូវបានកាត់ផ្តាច់តាមទីកន្លែង តាមពេលកំណត់ អាស្រ័យទៅតាមបរិមាណថាមពលដែលអាចប្រើប្រាស់បានជាក់ស្តែង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
August 6, 2022









