Khmerpress
  • សង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ទឹកល្អក់ទី៣ បានបង្ហាញវីដេអូឃ្លឹបក្នុងកាមេរ៉ាសុវត្ថិភាពរបស់ក្រុមចោរមួយក្រុម ម៉ូតូ ២គ្រឿង មានគ្នា ៤នាក់ ពាក់មួកសុវត្ថិភាព បានធ្វើសកម្មភាពលួចយកទុរេនពីអ្នកលក់ នៅផ្លូវលេខ២៦៥ កែងផ្លូវលេខ១៩២ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ កាលពីវេលាម៉ោង១៥ និង១៧នាទី លួចបានសម្រេច។ រហូតមកដល់ម៉ោង ១៥ និង២១នាទី ក្រុមចោរនោះ បានធ្វើសកម្មភាពលួចទុរេនពីអ្នកលក់ម្ដងទៀត សកម្មភាពទាំងបានធ្វើឱ្យអ្នកនៅក្នុងបណ្ដាញសង្គម ហួសចិត្តជាខ្លាំង និងបានចែករំលែកតៗគ្នាជាច្រើនផងដែរ។ ដូចច្នេះ សូមបងប្អូនអ្នកលក់ដូរទាំងអស់មេត្តាប្រយ័ត្នប្រយែង ពីសកម្មភាពចោរលួចដែលបានបង្ហាញនៅក្នុងវីដេអូនេះ កុំប្រហែសឱ្យសោះ និងត្រូវទុកដាក់ មើលឱ្យបានខ្ពស់

    August 6, 2022
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ បានថ្កោលទោសប្រធានសភាតំណាងរាស្ត្រអាមេរិក លោក ណាន់ស៊ី ផេឡូស៊ី ដែលបានបង្ហាញការគាំទ្រដល់ ការកំញើញប្រឆាំងនឹងទីក្រុងព្យុងយ៉ាង កំលុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២។ លោកស្រី ផេឡូស៊ី និងសមភាគីកូរ៉េខាងត្បូងរបស់លោកស្រី គឺប្រធានសភាជាតិ លោក គីម ជីន ព្យូ (Kim Jin-pyo) កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក៏បានសន្យាដែរថានឹងសម្រេចឱ្យបាននូវការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ ជុំវិញបញ្ហានេះដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានលើកឡើងថាការកត់សម្គាល់របស់លោកស្រី ផេឡូស៊ី

    August 6, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា បានព្យាបាលជាសះស្បើយ តែនៅបន្តដាក់នៅដាច់ដោយឡែក ៧ថ្ងៃទៀត។ សូមបញ្ជាក់ថា បុរសជនជាតិនីហ្សេរីយ៉ា អាយុ២៧ឆ្នាំ កើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល៕ ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC

    August 6, 2022
  • ព័ត៌មានជាតិ

    បញ្ហាដីព្រៃឈើ និងសួនសត្វភ្នំតាម៉ៅ នៅតែជារឿងក្តៅមួយដែលប្រជាពលរដ្ឋអ្នកនិយមលេង Facebook បង្ហាញពីប្រតិកម្មរបស់ខ្លួន ទោះបីជារដ្ឋបាលព្រៃឈើបានធ្វើសេចក្តីជូនដំណឹងនិងធ្វើការបកស្រាយយ៉ាងណាក្តី។ ក្នុងនោះដែរលោក តាន់ គីមសួរ ដែលជាអ្នកឈឺឆ្អាលរឿងនេះក៏បានបង្ហោះសារខ្លីមួយថា៖ “អភិបាលខេត្តតាកែវស្ងាត់ឲ្យជ្រាប គាត់ឈឺឬយ៉ាងណា បងប្អូនមានដឹងដំណឹងពីគាត់ទេ? ភ្ញៀវមកលេងពេញផ្ទះហើយ តែអត់ឃើញម្ចាស់ផ្ទះចេញមកទទួលសោះ”។ ភ្លាមៗឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានចេញមកបកស្រាយនៅក្នុង Comment លោក តាន់ គីមសួរ ថា៖ “ខ្ញុំ អ៊ូច ភា អភិបាលខេត្ត តាកែវ សូមជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់មេត្តាជ្រាបថា បញ្ហាដីព្រៃឈើ និងសួនសត្វភ្នំតាម៉ៅ ស្ថិតនៅក្រោមការគ្រប់គ្រង

    August 6, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំក្រើនរំលឹក ស្ដីពី វិធានការការពារការចម្លងជំងឺអុតស្វា(Monkeypox) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រោយពីមានការផ្ទុះចេញនូវជំងឺអុតស្វា រហូតមកដល់បច្ចុប្បន្ននេះ មានការកើនឡើងនៃការរកឃើញអ្នកជំងឺអុតស្វានៅតាមបណ្ដាលប្រទេសនានានៅលើពិភពលោក នៅក្នុងប្រទេសក្នុងតំបន់ និងនៅប្រទេសជិតខាងកម្ពុជាផងដែរ។ រហូតមកដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ករណីជំងឺអុតស្វាសរុ​បនៅលើសាកសលោកមានចំនួន ២៥,០៥៤នាក់ និងស្លាប់សរុបចំនួន ១១នាក់ (កើន ១០០%​ធៀបជាមួយតួលេខស្លាប់ (៥នាក់) នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២) ដែលបានរាយការណ៍ជូនទៅអង្គការសុខាភាពពិភពលោក ពីបណ្ដាប្រទេសចំនួន ៨៥ ។

    August 6, 2022
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ (KCNA) បាននិយាយថា ប្រទេសកូរ៉េខាងជើងបានរាយការណ៍ថា គ្មានឆ្លងករណីកូវីដ១៩ សម្រាប់រយៈពេលប្រាំពីរថ្ងៃជាប់ៗគ្នា ដោយបន្ថែមថា អ្នកទាំងអស់ដែលបានធ្លាក់ខ្លួនឈឺចាប់តាំងពីប្រទេសនេះបានបញ្ជាក់ពីការឆ្លងដំបូង បានជាសះស្បើយឡើងវិញទាំងអស់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២។ ប្រទេសកូរ៉េខាងជើង បានចាក់វិធានការបិទខ្ទប់ប្រទេសដ៏តឹងរ៉ឹង ចាប់តាំងពីការចាប់ផ្តើមរាតត្បាតជំងឺនេះតាំងពីលោកដំបូង នៅក្នុងរដ្ឋធានីព្យុងយ៉ាងកាលពីខែឧសភា និងបានដាក់ដំណើរការប្រព័ន្ធឆ្លើយតបគ្រាអាសន្នជាអតិបរមា។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ (KCNA) បានរាយការណ៍យ៉ាងល្អិតល្អន់ អំពីចំនួនផ្លូវការនៃករណីស្លាប់ សម្រាកព្យាបាល និងជាសះស្បើយជារៀងរាល់ថ្ងៃ ចាប់តាំងពីពេលនោះមក ខណៈមេដឹកនាំ លោក គីម ជុងអ៊ុន បានដាក់ខ្លួនគាត់ជាចំកណ្តាល

    August 6, 2022
  • ព័ត៌មានអន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ប្រទេសថៃកំពុងព្យាយាមជំនួសតំណែងតៃវ៉ាន់ក្នុងការនាំចេញទំនិញទៅប្រទេសចិន ខណៈប្រទេសចិនបានហាមឃាត់ការនាំចូលទំនិញរបស់តៃវ៉ាន់ ២០០០ប្រភេទ ចំពេលមានភាពតានតឹងកាន់តែខ្លាំងនៅច្រកសមុទ្រតៃវ៉ាន់។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃលោក Jurin Laksanawisit បាននិយាយនៅថ្ងៃសុក្រនេះថា អនុព័ន្ធពាណិជ្ជកម្មថៃនៅទីក្រុងប៉េកាំង ត្រូវបានណែនាំឱ្យប្រមូលបញ្ជីផលិតផលដែលប្រទេសថៃ អាចនាំចេញទៅកាន់ប្រទេសចិនបាន ដើម្បីកាត់បន្ថយការផ្គត់ផ្គង់ពីតៃវ៉ាន់។ រដ្ឋមន្រ្តី រូបនេះបានបន្តថា ថៃបានរកឃើញតម្រូវការផលិតផលម្ហូបអាហារ និងភេសជ្ជៈ រួមទាំងមីកញ្ចប់ ត្រីកក អាហារសម្រន់ ផ្លែឈើ និងភេសជ្ជៈផ្សេងៗ នៅក្នុងប្រទេសចិន។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ការនាំចូល និងការនាំចេញរបស់ប្រទេសថៃ មិនត្រូវបានប៉ះពាល់ដោយភាពតានតឹងរវាងចិន និងតៃវ៉ាន់នោះទេ។ លើសពីនេះ លោក​បាន​បន្ថែម​ថា

    August 5, 2022
  • ព័ត៌មានអន្តរជាតិ

    ក្រសួងការបរទេសចិននៅថ្ងៃសុក្រនេះ បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់កោះតៃវ៉ាន់នាពេលថ្មីៗនេះ បានជំរុញឱ្យមានកំហឹង និងការបង្អួតកងកម្លាំងយោធាពីទីក្រុងប៉េកាំង។ ក្រសួងបាននិយាយថា លោកស្រី Pelosi «កំពុងជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងធ្វើឱ្យខូចអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិនយ៉ាងធ្ងន់ធ្ងរ» ហើយថា ទីក្រុងប៉េកាំងនឹង «ដាក់ទណ្ឌកម្មលើលោកស្រី Pelosi និងក្រុមគ្រួសាររបស់គាត់» ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។ ប្រទេសចិនបានប្រកាសដាក់ទណ្ឌកម្មលើមន្ត្រីអាមេរិកមួយចំនួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សម្រាប់ការធ្វើសកម្មភាពប្រឆាំងនឹងអ្វី ដែលខ្លួនចាត់ទុកជាផលប្រយោជន៍ស្នូលរបស់ខ្លួន និងនិយាយអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងទីក្រុងហុងកុង និងតំបន់ភាគពាយ័ព្យនៃស៊ីនជាំង ជាញឹកញាប់ដោយមិនបានបញ្ជាក់វិធានការដាក់ទណ្ឌកម្មទាំងនោះឡើយ។ កាលពីខែមីនាឆ្នាំនេះ ទីក្រុងប៉េកាំងក៏បាននិយាយថា ខ្លួនកំពុងដាក់ការរឹតត្បឹតលើទិដ្ឋាការរបស់មន្ត្រីសហរដ្ឋអាមេរិកដោយមិនបានបញ្ជេញឈ្មោះ ហើយបានចោទប្រកាន់ថា សហរដ្ឋអាមេរិកបានភូតកុហកលើបញ្ហាសិទ្ធិមនុស្សពាក់ព័ន្ធនឹងប្រទេសចិន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    August 5, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន សម្រេចផ្តល់ឥណទានសម្បទានជាង ៣១០លានដុល្លារបន្ថែមទៀត សម្រាប់អភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុ។ យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធការផ្តល់ឥណទានសម្បទាននេះ នឹងធ្វើឡើងរវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក ហាយ៉ាហ្ស៉ី យ៉ូហ្ស៉ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន។ ពិធីនឹងធ្វើឡើងនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីប្រែក្លាយកំពង់ផែនេះទៅជាកំពង់ផែទឹកជ្រៅស្នូលសម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់

    August 5, 2022
  • ព័ត៌មានអន្តរជាតិ

    (ព្រុចសែល)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមប្រឹក្សាអឺរ៉ុបបានកត់ឈ្មោះ អតីតប្រធានាធិបតីអ៊ុយក្រែន លោក វិគទ័រ យ៉ានូកូវិច (Viktor Yanukovich) និងកូនប្រុសឈ្មោះ អាឡេកសាន់ឌ័រ យ៉ានូកូវិច (Aleksandr Yanukovich) ទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន ដែលត្រូវបានបង្កើតឡើង ជាការឆ្លើយតបចំពោះ ការបង្កសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២។ សហភាពអឺរ៉ុបបានចោទប្រកាន់ អតីតមេដឹកនាំអ៊ុយក្រែនរូបនេះ និងកូនប្រុសថា បានដើរតួនាទីក្នុងការបំផ្លាញ ឬគំរាមកំហែង ចំពោះបូរណភាពទឹកដី អធិបតេយ្យ ឯករាជ្យភាព ស្ថិរភាព

    August 5, 2022