Khmerpress
  • ព័ត៌មានអន្តរជាតិ

    (តៃប៉ិ)៖ យន្ដហោះចម្បាំងចិនជាច្រើនគ្រឿង បានហោះទៅក្បែរតំបន់ខ្សែបន្ទាត់កណ្ដាលនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ នៅព្រឹកថ្ងៃអង្គារនេះ ខណៈមានសេចក្ដីរាយការណ៍ កាន់តែច្រើនថាប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ត្រូវបានរំពឹងថានឹងបំពេញទស្សនកិច្ចទៅកាន់តៃវ៉ាន់នៅយប់ថ្ងៃអង្គារនេះ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងទៀតយន្ដហោះចម្បាំងចិនជាច្រើនគ្រឿង បានហោះឆ្វែលទៅក្បែរតំបន់ ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ចាប់តាំងពីថ្ងៃចន្ទម្សិលមិញមកម្ល៉េះ រីឯតៃវ៉ាន់ក៏បានបញ្ជូនយន្ដហោះចម្បាំងដើម្បីតាមឃ្លាំមើលសកម្មភាពយន្ដហោះចម្បាំងចិន ផងដែរ។ ប៉ុន្តែ ភ្លាមៗ ទាំងខាងក្រសួងការពារជាតិចិន និងតៃវ៉ាន់មិនទាន់ធ្វើអត្ថាធិប្បាយណាមួយពាក់ព័ន្ធនឹងព័ត៌មានខាងលើឡើយ។ ខ្សែបន្ទាត់កណ្ដាលនៃ ច្រកសមុទ្រតៃវ៉ាន់ គឺជាតំបន់ទ្រនាប់មួយដែលត្រូវបានបង្កើតឡើង ដើម្បីខណ្ឌចែករវាងចិន និងតៃវ៉ាន់។

    August 2, 2022
  • ព័ត៌មានអន្តរជាតិ

    (យូអិន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) នៅថ្ងៃចន្ទសប្តាហ៍នេះ បានហៅសកម្មភាពរបស់រុស្ស៊ីជុំវិញរោងចក្រថាមពល នុយក្លេអ៊ែរដ៏ធំបំផុតរបស់អ៊ុយក្រែនថាជាភាពមិនទទួលខុសត្រូវយ៉ាងខ្លាំង ដោយចោទទីក្រុងម៉ូស្គូថាបានប្រើប្រាស់ទីតាំងរោងចក្រនេះដើម្បីធ្វើជាខែលនុយក្លេអ៊ែរ ក្នុងការវាយប្រហារលើកងកម្លាំងអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ៍ ទី២ ខែសីហា ឆ្នាំ២០២២។ លោក ប្ល៊ីនខិន ធ្វើការកត់សម្គាល់បែបនេះបានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ នៅឯអង្គការសហប្រជាជាតិ (UN) នាទីក្រុងញូវយ៉ក។ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទីក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភយ៉ាងខ្លាំង ដែលឥឡូវនេះទីក្រុងម៉ូស្គូ កំពុងប្រើប្រាស់រោងចក្រនេះធ្វើជាមូលដ្ឋានយោធា និងវាយប្រហារទៅលើកងកម្លាំងអ៊ុយក្រែនពីជុំវិញនោះ»។ លោកបន្ថែមថា «ជាការពិតណាស់

    August 2, 2022
  • សង្គម

    រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពក្មេងស្រីតូចម្នាក់កំពុងតែអង្គុយនៅតាមចិញ្ចើមផ្លូវសរសេរអក្សរលើកូនក្តារខៀន ជាមួយលោកឪពុក ដែលជាអ្នកលក់ផ្លែឈើតាមម៉ូតូ ធ្វើអោយមហាជនជាច្រើនកោតសរសើរការខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនស្រីយ៉ាងខ្លាំង។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Phearun Yin បានឲ្យដឹងថា៖ «លោកបានប្រទះឃើញប្អូនស្រីកំពុងតែអង្គុយរៀនសរសេរអក្សរជាមួយលោកឪពុក នៅម្តុំស្តុបបូកគោ ដោយសារតែលោកប្រញាប់ជូនប្អូនរបស់លោកទៅសាលារៀន ទើបមិនបានសុំលេខទំនាក់ទំនងរបស់ពួកគាត់»។ ចំណែកឯម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ly Ya រៀបរាប់ឲ្យដឹងថា «ប្អូនស្រីតូច​ ឈ្មោះ​ ស្រី​ រីម​ អាយុអត់ទាន់គ្រប់​ 6 ឆ្នាំទេ​ ចេះ​ សរសេរ​ អក្សរ​ខ្មែរ​ និងអង់គ្លេស​ តែការអាន​និងប្រកប បានតែខ្មែរទេ​ អង់គ្លេសអត់ទាន់ចេះប្រកបអានឡេីយ។ គាត់តែងតែនៅស្តុបបូកគោ​ រឺស្តុបផ្សារដេីមគរ​

    August 2, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើបច្ចុប្បន្នភាពព័ត៌មាន នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២វេលា ម៉ោង២២៖១០នាទីយប់ បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ កំពុងនៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដោយនៅមានវិជ្ជមានវីរុសអុតស្វានៅឡើយ។ ស្ថានភាពសុខភាពគាត់មិនអីទេ។ អ្នកពាក់ព័ន្ធទាំង០៥នាក់នោះ ក៏មិនមានរោគសញ្ញាអ្វីដែរ (ស្ថានភាពធម្មតា) ប៉ុន្តែត្រូវបន្តតាមដានសុខភាពនៅផ្ទះដាច់ដោយឡែក។ លោកស្រីសូមជូនពរពួកគាត់សំណាងល្អ ! ផ្តល់សិទ្ធិដោយ៖ freshnews

    August 2, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។ ក្រសួងធនធានទឹកបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយ កាត់លើភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម ជាមួយនិងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនបង្គួរទៅខ្លាំង មកលើតំបន់មាត់សមុទ្រ។ ស្ថានភាពបែបនេះធ្វើឲ្យ៖ ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និង សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C។

    August 2, 2022
  • Short News

    sss

    August 1, 2022
  • ព័ត៌មានអន្តរជាតិ

    យោងតាមអត្ថបទមួយដែលបានចុះផ្សាយនៅលើបណ្ដាញ linkedin បានឱ្យដឹងថា នាយកប្រតិបត្តិ Nokia បាននិយាយទាំងអួលដើមករថា៖ ” យើងមិនបានធ្វើអ្វីខុសទេ ប៉ុន្តែចុងក្រោយយើងចាញ់គេ”។ នាយកប្រតិបត្តិ Nokia បាននិយាយបែបនេះ នៅពេលបញ្ចប់សុន្ទរកថារបស់គាត់ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីឆ្នាំ២០១៦ ដែលធ្វើឡើងដើម្បីប្រកាសថា NOKIA ត្រូវបានលក់ទៅឱ្យក្រុមហ៊ុន Microsoft។ នៅពេលដែលនិយាយចប់ ទាំងនាយកប្រតិបត្តិ Nokia និងគណៈ​គ្រប់​គ្រង​ទាំង​អស់ បាន​ស្រក់​ទឹក​ភ្នែក​យ៉ាង​ក្រៀម​ក្រំ និងសោស្ដាយជាពន់ពេក។ ជាការពិតណាស់ Nokia គឺជាក្រុមហ៊ុនដ៏ល្បីមួយនៅលើពិភពលោក ហើយក្រុមហ៊ុននេះមិនបានធ្វើអ្វីខុសនោះឡើយ ប៉ុន្តែពិភពលោកបានផ្លាស់ប្តូរលឿនពេក ហើយគូប្រជែងរបស់ពួកគេក៏មិនអន់ដែរ។ ពួកគេមិនបានធ្វើអ្វីខុស តែពួកគេខកខានក្នុងការរៀន ពួកគេខកខានក្នុងការផ្លាស់ប្តូរ ដូច្នេះហើយធ្វើឱ្យពួកគេបាត់បង់ឱកាសក្នុងការរៀបចំផលិតថ្មីៗ​ឱ្យទាន់តម្រូវការអ្នកប្រើប្រាស់ និងដើម្បីបោះជំហានទៅមុខទៀត។

    August 1, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បញ្ហារថយន្ដដឹកលើសទម្ងន់កំណត់ មិនត្រឹមតែបំផ្លាញផ្លូវជាតិ ឬផ្លូវខេត្តមួយចំនួននោះទេ បច្ចុប្បន្នបញ្ហានេះ បានរីកសាយភាយដល់ផ្លូវលំនៅតាមតំបន់ជនបទមួយចំនួនផងដែរ ដែលក្រុមឈ្នួញបានប្រើប្រាស់ផ្លូវតាមជនបទ ដើម្បីគេចវេសពីគោលដៅដាក់ជញ្ជឹងថ្លឹង នៅតាមផ្លូវជាតិ ឬផ្លូវខេត្ត និងបានបង្កឲ្យផ្លូវទាំងអស់រងនូវការខូចខាត។ លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានអះអាងនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះថា បច្ចុប្បន្នបញ្ហារថយន្ដដឹកលើសទម្ងន់កំណត់ ក៏ជាបញ្ហាចម្បងនាំឲ្យខូចផ្លូវជនបទ ក្រោយយានយន្ដមួយចំនួនតូច គេចពីការត្រួតពិនិត្យនៅតាមផ្លូវជាតិ និងផ្លូវខេត្ត។ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមប្រធានបទ «សមិទ្ធផលការងាររយៈពេល៥ឆ្នាំ របស់ក្រសួងអភិវឌ្ឍន៍ជនបទ» មន្ដ្រីជាន់ខ្ពស់រូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ការដឹកជញ្ជូន ក្នុងនោះការដឹកជញ្ជូនលើសទម្ងន់ គឺជាដើមចមមួយទៀត ដែលរុញឲ្យផ្លូវជនបទរបស់យើងឆាប់ខូច»។

    August 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុនចិន គ្រោងបោះទុនវិនិយោគជាង ៣០០លានដុល្លារ ផលិតកង់កៅស៊ូរថយន្តនៅកម្ពុជានាឆ្នាំ២០២៣ខាងមុខ ខណៈប្រទេសកម្ពុជាមានសុខសន្ដិភាព និងមានការអភិវឌ្ឍជាលំដាប់។ លោក ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាល លើកឡើងថា ដោយមានគោលនយោបាយល្អ និងការទាក់ទាញវិនិយោគ សម្រាប់ក្នុងឆមាសទី១ ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមហ៊ុននឹងបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយទៀតនៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលមានទុនវិនិយោគរហូតដល់ជាង ៣០០លានដុល្លារ។ ការលើកឡើងនេះ ក្នុងឱកាស ដែលឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    August 1, 2022
  • ព័ត៌មានជាតិ

    ខេត្ត​បាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានផ្ញើសារតាមរយៈបណ្តាញសង្គម ពីប្រទេសសិង្ហបុរី ថ្លែងអំណរអរគុណដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង។ ដោយឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា ថ្លែងអំណរអរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមចំណែកក្នុងការរុះរើស្លាកផ្សព្វផ្សាយផ្សេងៗ និងសំយាបផ្ទះ ក្នុងតំបន់អភិរក្ស និងត្រៀមទទួលយកប្លង់រួមមួយតាមការណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីអោយទីក្រុងយើងកាន់តែមានសោភ័ណភាពស្រស់ស្អាត និងមានភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាកំសាន្ត ហើយដើម្បីប្រកួតប្រជែងទីក្រុងស្អាតអាស៊ានផងដែរ។ •••សង្ឃឹមថាក្រុងបាត់ដំបងនឹងកាន់ស្រស់ស្អាតហើយមានសណ្តាប់ធ្នាប់ល្អ••• ខ្ញុំ❤️បាត់ដំបង។ គួរបញ្ជាក់ផងដែរថា អភិបាលក្រុងបាត់ដំបង បានចេញសេចក្តីជូនដំណឹងមួយ កាលពីថ្ងៃទី២៥

    August 1, 2022