Khmerpress
  • ព័ត៌មានអន្តរជាតិ

    អឺរ៉ុប៖ អង្គការសុខភាពពិភពលោកកាលពីថ្ងៃសុក្រ ទី១ ខែកក្កដា ម្សិលមិញនេះបានចេញមកធ្វើការអំពាវនាវឲ្យមាន “វិធានការបន្ទាន់មួយ ” ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺអុតស្វា Monkeypox នៅក្នុងតំបន់អឺរ៉ុប។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា សេចក្តីអំពាវនាវនេះត្រូវបានធ្វើឡើងដោយលោក Hans Henri Kluge ដែលមានតួនាទីជានាយកតំបន់នៃអង្គការសុខភាពពិភពលោកសម្រាប់នៅតំបន់អឺរ៉ុប។ បើតាមលោក Hans Henri Kluge បានបញ្ជាក់ថា ការទាញសញ្ញាអាសន្ននេះត្រូវបានធ្វើឡើងក្រោយករណីរាតត្បាតជំងឺ អុតស្វា Monkeypox នៅក្នុងតំបន់អឺរ៉ុបមានការកើនឡើងរហូតដល់ ៣ដង សម្រាប់នៅក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ។ នាយកតំបន់អឺរ៉ុបរូបនេះបានបន្តថា គិតត្រឹមពេលនេះករណីឆ្លងជំងឺអុតស្វា Monkeypox ​ចំនួន ៩%នៃករណីឆ្លងសរុបនៅទូទាំងពិភពលោក

    July 2, 2022
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ន័រវែសបានសន្យាផ្តល់ថវិកាសរុបចំនួន ១ពាន់លានអឺរ៉ូ (១.០៤ពាន់លានដុល្លារអាមេរិក) ដើម្បីជួយអ៊ុយក្រែនការពារខ្លួនទប់ទល់នឹង ការឈ្លានពានរបស់រុស្ស៉ី ព្រមទាំងដើម្បីគាំទ្រដល់ប្រជាជនដែលជួបទុក្ខលំបាក ហើយនិងសម្រាប់កិច្ចប្រឹងប្រែងស្ថាបនាប្រទេសឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែកក្កដា ឆ្នាំ២០២២។ ថ្លែងកំលុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅឯទីក្រុងកៀវ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នាយករដ្ឋមន្រ្តីន័រវែស លោក យ៉ូណាស ហ្កាស្តូរេ (Jonas Gahr Stoere) បាននិយាយថា ន័រវែសចង់បង្ហាញសាមគ្គីរបស់ខ្លួន ជាមួយការខិតខំតស៊ូប្រយុទ្ធ ដើម្បីសិទ្ធិរស់រានរបស់អ៊ុយក្រែន។ លោក ហ្កាស្តូរេ

    July 2, 2022
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ វិចិត្រករជនជាតិថៃម្នាក់កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមនិងបណ្តាញសារព័ត៌មាន បន្ទាប់ពីរូបគាត់បានគូររូបទេសភាពស្អាតៗជាច្រើនផ្ទាំងយកទៅដាក់តាំងនៅលើដងផ្លូវដែលមាន​រន្ធខូងជាច្រើនកន្លែង។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand  បានបញ្ជាក់ថា វិចិត្រកររូបនេះមានឈ្មោះថា Kwanyuen Ketnoo ហើយផ្លូវដែលរូបគាត់បានយករូបគំនូរទេសភាពទៅដាក់តាំងនោះគឺជាផ្លូវដីមានឈ្មោះថា Wang Pherm-Dong ស្ថិតនៅក្នុងក្រុង Khon Kaen ភាគខាងជើងនៃប្រទេសថៃ។ លោក Kwanyuen Ketnoo បានបញ្ជាក់ថា ការសម្រេចដាក់តាំងរូបគំនូរទេសភាពស្អាតនៅចំណុចផ្លូវដែលមានរន្ធខូងនេះគឺដើម្បីទាញការចាប់អារម្មណ៍ពីអាជ្ញាធរឲ្យបានដឹងថាផ្លូវបានរងនូវការខូចខាតយ៉ាងខ្លាំងហើយ និងត្រូវតែធ្វើការជួលជុលជាបន្ទាន់ផងដែរ។ ​ វិចិត្រកររូបនេះបានបន្តថា​ នាពេលកន្លងមករន្ធខូងនៅលើដងផ្លូវបានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណី រហូតមានអ្នកខ្លះត្រូវស្លាប់បាត់បង់ជីវិតទៀតផង ខណៈផ្លូវមួយខ្សែនេះជាមធ្យោបាយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់និងសម្រាប់កូនសិស្សរាប់រយនាក់ធ្វើដំណើរទៅសាលារៀន។ លោក Kwanyuen Ketnoo បានបង្ហាញក្តីសង្ឃឹមថា អាជ្ញាធរនឹងធ្វើការជួសជុលផ្លូវមួយខ្សែឲ្យបានឆាប់រហ័ស បន្ទាប់ពីបានប្រទះឃើញសកម្មភាពដាក់តាំងរូបគំនូររបស់គាត់នេះ។ លោកអ្នកអាចទស្សនារូបគំនូរស្អាតៗរបស់វិចិត្រករ

    July 2, 2022
  • សិល្បៈ

    នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ តារាកំប្លែងដ៏ល្បី សម្បូរដោយវោហារ ផ្ដោះផ្ដង កំប្លែងស្ងួត គឺលោក ពែក មី ពេលនេះលោក ពែក មី បានសម្រេចចិត្តដាក់ពាក្យលាឈប់ពីស៊ីធីអិនហើយ ដែលលោក បានឈរជើងជាមួយនឹងស៊ីធីអិន អស់ជាច្រើនឆ្នាំ ដោយអមជាមួយក្រដាសលាឈប់មួយច្បាប់កាលពីព្រឹកមិញនេះ។ យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ពែក មី បានរៀបរាប់យ៉ាងដូច្នេះថា៖ “លាហើយ ទីកន្លែងកំណើតសិល្បៈ របស់ខ្ញុំ CTNធ្វើអោយខ្ញុំមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ខ្ញុំឈប់ពីស៊ីធីអិន តែខ្ញុំមិនឈប់ពីអាជីពសិល្បៈខ្ញុំទេ ខ្ញុំនៅតែសម្តែងតាមកម្មវិធីផ្សេងៗដដែល”។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២

    July 2, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ការប្រមូលពន្ធលើរថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ទាំងចង្កូត និងចង្កូតឆ្វេង ទទួលបានចំណូលជាង ៧៦លានដុល្លារអាមេរិក ពីរថយន្តសរុប ៩៧០៧គ្រឿង ខណៈយុទ្ធនាការនេះ ត្រូវបានបិទបញ្ចប់ហើយ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១ ខែកក្កដានេះថា ក្នុងចំណោមរថយន្តសរុបទាំងជិត១ម៉ឺនគ្រឿងនេះ ក្នុងនោះរថយន្តចង្កូតឆ្វេងមានចំនួន ២៧០៨គ្រឿង ដោយទទួលបានប្រាក់ពន្ធអាករប្រមាណ៣៥លានដុល្លារ និងទទួលបានការកក់ប្រាក់ពីរថយន្តចង្កូតស្តាំចំនួន ៦៩៩៩គ្រឿង។ លោកបន្តថា ក្នុងចំណោមរថយន្តចង្កូតស្តាំសរុប ដែលបានមកតម្កល់ប្រាក់កក់

    July 2, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានឲ្យដឹងថា នៅថ្ងៃសុក្រ ៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅចំណុចគោលដៅចរាចរណ៍ ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង វេលាម៉ោងប្រមាណ ១២និង០០នាទី នគរបាលស្រុកកំរៀង ដែលមានលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងផ្នែកជំនាញឃាត់រថយន្តចំនួន០១គ្រឿង ម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម2A-0087។ អ្នកបើកបរឈ្មោះ

    July 2, 2022
  • ព័ត៌មានអន្តរជាតិ

    (សៀមរាប)៖ បន្ទាប់ពីកម្ពុជាបើកជើងហោះហើរឡើងវិញ ជាមួយនឹងការបន្ធូរបន្ថយលក្ខខណ្ឌចេញចូលផងដែរនោះ បានធ្វើឲ្យចំនួនភ្ញៀវទេសចរបរទេស ចូលមកទស្សនានៅតំបន់វប្បធម៌ដ៏ល្អឯកគ្មានពីរលើលោក គឺតំបន់អង្គរកើនឡើងវិញជាបន្តបន្ទាប់។ ជាក់ស្តែងនៅរយៈពេល៦ខែដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរដែលទិញសំបុត្រចូលទស្សនាតំបន់អង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស មានចំនួន៥៩ ៩៨៣នាក់ កើនឡើងជាង១០០០% ទទួលបានចំណូល ២ ៤២០ ០៨១ដុល្លារអាមេរិក កើនឡើង ១០០៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ កំណើនចំនួនភ្ញៀវទេសចរបរទេសនេះ បង្ហាញពីសញ្ញាល្អនៃការវិលត្រឡប់របស់ភ្ញៀវទេសចរ បន្ទាប់ពីអាក់ខានដើរហើរ អស់រយៈពេលជាង២ឆ្នាំ ដោយសារវិបត្តិនៃជំងឺរាតត្បាតកូវីដ១៩៕ ផ្តល់សិទ្ធិដោយ៖ freshnews

    July 2, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, លោកជំទាវ ហ៊ុន ម៉ាណា និងស្វាមី, លោកជំទាវ ហ៊ុន ម៉ាលី និងស្វាមី បានប្រកាសបរិច្ចាគថវិកាចំនួន ១លានដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា។ ការចូលរួមបរិច្ចាគថវិកានេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជននានា ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបោសសំអាតមីននៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកានេះ។ ការអំពាវនាវរបស់សម្តេចធ្វើឡើងបន្ទាប់ពីសម្តេច ទទួលបានរបាយការណ៍ពីស្ថានភាព នៃការគំរាមកំហែងយ៉ាងខ្លាំងដោយគ្រាប់មីនចំពោះប្រជាពលរដ្ឋ

    July 2, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ឃាត់រថយន្តគ្មានពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ នៅទូទាំងប្រទេស បានចំនួន២៣គ្រឿង។ រថយន្តទាំង២៣គ្រឿងនោះរួមមាន៖ ១៖ រថយន្ត ម៉ាក LEXUS RX330 ចង្កូតឆ្វេង ពណ៌ស ឆ្នាំ ផលិត 2004 ស្លាក លេខ ភ្នំពេញ 2AZ-3795 ២៖ រថយន្តម៉ាក Bentley ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល២០០៦

    July 2, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមរបស់ឧកញ៉ា លាន អាហ្វ្រីលគីនីន ក្នុងសំណុំរឿង «បង្វែរវត្ថុរឹបអូស ឬវត្ថុដាក់ធានា» ដោយកំណត់ឲ្យជាប់ពន្ធនាគារមួយឆ្នាំ តែទោសត្រូវព្យួរ និងសងជំងឺចិត្តទៅភាគីដើមបណ្ដឹង។ នេះបើតាមមន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ យ៉ាងណាក៏ដោយ ចៅក្រមជំនុំជម្រះលើសំណុំរឿងនេះ ក៏បានប្រកាសទុកសិទ្ធិឲ្យ ឧកញ៉ា លាន អាហ្វ្រីលគីនីន ប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ផងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក ទិត សុទ្ធីប៉ូរ៉ាឆាត បានបើកសវនាការប្រកាសសាលក្រមកំបាំងមុខ

    July 1, 2022