- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានលើកឡើងថា អ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយហ៊ានប្រឈមមុខទទួលខុសត្រូវចំពោះមុខច្បាប់នោះ នឹងទទួលបាននូវការបន្ធូរបន្ថយទោស ប៉ុន្ដែមិនមែនមានន័យថា រួចផុតពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌនោះទេ។ ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានគូសបញ្ជាក់ថា ផ្ទុយពីការបន្ធូរបន្ថយទោស ចំពោះអ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍បានគេចវេសមិនទទួលខុសត្រូវ នឹងត្រូវបូកបន្ថែមនូវបទល្មើសមួយប្រភេទទៀត គឺបទល្មើសរត់គេចខ្លួន។ លោក កើត រិទ្ធ បានសង្កត់ធ្ងន់ថា ចំពោះអ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយរត់គេចមិនទទួលត្រូវ នោះនឹងត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។ ដូច្នេះករណីសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ នឹងត្រូវផ្ដល់អាទិភាពក្នុងការយកចិត្តទុកដាក់ផងដែរ។ ឧបនាយករដ្ឋមន្ដ្រី
January 10, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារចំពោះកិច្ច ដោះស្រាយតម្លៃសេវាប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណត នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ សម្រាប់ជាធាតុចូលក្នុងការផ្តល់ដំណោះស្រាយសមស្របលើតម្លៃសេវាប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណត ជូនប្រជាពលរដ្ឋ។ ពិធីនេះក៏មានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោករដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរណ៍ស៊ីវិល លោកអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អភិបាលរងខេត្តសៀមរាប និងបណ្ដាថ្នាក់ដឹកនាំក្រសួងស្ថាប័នដែលជាសមាជិកក្រុមការងារចំពោះកិច្ច និងដោយមានការទទួលស្វាគមន៍ពីលោកអគ្គនាយករងក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,
January 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបាញ់ឆ្ពោះត្រង់មកកាន់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដោយត្រូវផ្ដើមពីដើមអាណត្តិទី៧នេះតែម្ដង ដើម្បីឲ្យក្រសួងត្រូវទទួលខុសត្រូវលើការងារពង្រឹងប្រព័ន្ធយុត្តិធម៌នៅក្នុងសង្គមជាតិ ព្រោះថាសម្ដេចធិបតីនាយករដ្ឋមន្ដ្រី ចង់បាននូវភាពយុត្តិធម៌ត្រឹមត្រូវពិតប្រាកដនៅក្នុងសង្គមមួយនេះ។ ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដែលជាអ្នកទទួលខុសត្រូវ ក្នុងការអនុវត្តនូវបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ទិសដៅការងារអាទិភាពចំនួន៣ ដែលសម្ដេចទម្លាក់មកឲ្យក្រសួងយុត្តិធម៌ត្រូវអនុវត្ត នោះរួមមាន៖ *ទី១៖ ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទ
January 10, 2024 - ព័ត៌មានជាតិ
(ព្រៃវែង)៖ សំណុំរឿងគប់កញ្ចប់រថយន្ដបណ្ដាលឲ្យអ្នកបើកបរស្លាប់ កាលពី៧ខែមុន ដែលបានកើតឡើងនៅស្រុកព្រះស្តេច ខេត្តព្រៃវែង កាលពីចុងខែមេសា ឆ្នាំ២០២៣កន្លងទៅ នៅពេលនេះត្រូវបានកម្លាំងនគរបាលខេត្ត ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្ត ស្រាវជ្រាវបង្ក្រាបបានដោយជោគជ័យ ជាមួយនឹងការឃាត់ខ្លួនជនដៃដល់ចំនួន២នាក់។ ចំពោះករណីនេះ ក្រោយកើតហេតុគេគិតថាជារឿងគ្រោះថ្នាក់ចរាចរណ៍ ដោយជនរងគ្រោះបើករថយន្តធ្លាក់ចូលប្រឡាយស្លាប់ ប៉ុន្តែធាតុពិតជារឿងគប់កញ្ចក់រថយន្ត។ នេះបើបំបែកសំណុំរឿងមិនបានទេ ជនរងគ្រោះស្លាប់ដោយអយុត្តិធម៌ជាទីបំផុត និងលាក់បាំងជារៀងរហូត។ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានឲ្យដឹងថា នេះជាស្នាដៃក្នុងការបំបែកសំណុំរឿងមួយរបស់កម្លាំងនគរបាលខេត្ត ដែលដឹកនាំប្រតិបត្តិការផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរង និងសម្របសម្រួលពីលោកព្រះរាជអាជ្ញា ដែលបានខិតខំលះបង់កម្លាំងកាយ ចិត្តថាមពលសព្វគ្រប់បែបយ៉ាង ជិះទូកឆ្លងសមុទ្រតាមចាប់ដល់លើកោះរ៉ុង
January 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជនភេទទី៣ និងបក្ខពួកសរុប៥នាក់ ដែលព្រួតវាយសិស្សស្រីនៅខណ្ឌកំបូល នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ ត្រូវបានតុលាការសម្រេចដាក់ឲ្យជនត្រូវចោទ៣នាក់ នៅក្រៅឃុំ តែក្រោមការត្រួតពិនិត្យតាម ផ្លូវតុលាការ និង២នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មណ្ឌលស្តារនីតិសម្បទារ។ សូមបញ្ជាក់ថា ជនទាំង៥នាក់ ត្រូវបានលោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ សម្រេចចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស ដោយមានមនុស្សច្រើន ក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត និងជាអ្នកសមគំនិត» តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។ ជនទាំង៥នាក់រួមមាន៖
January 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Martin Vávra ឯកអគ្គរដ្ឋទូតឆេកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងជំនួបនេះ លោក Martin Vávra បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានរំឭកផងដែរ អំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងវែងឆ្ងាយរាប់ទសវត្សរ៍ រវាងសាធារណរដ្ឋឆេក និងព្រះរាជាណាចក្រកម្ពុជា ជាពិសេសចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក។ ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន
January 10, 2024 - ព័ត៌មានអន្តរជាតិ
(ប៉ារីស)៖ នៅទីបំផុតទៅ ដូចការរំពឹង លោកប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអង្គារ ទី៩ ខែមករា បានតែងតាំងលោក Gabriel Attal ជានាយករដ្ឋមន្ត្រីថ្មី ក្នុងគោលបំណងផ្ដល់សន្ទុះថ្មីមួយសម្រាប់អាណត្តិជាប្រធានាធិបតីរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការតែងតាំងលោក Gabriel Attal ជានាយករដ្ឋមន្ត្រីថ្មីរបស់បារាំង ធ្វើឡើងបន្ទាប់ពីលោក Macron កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះបានទទួលយកលិខិត លាលែងពីតំណែងរបស់លោកស្រី Elisabeth Borne ក្រោយលោកស្រីបានកាន់តំណែងនេះអស់រយៈពេលជាង២ឆ្នាំ។ លោកស្រី Elisabeth Borne មានអាយុ ៦២ឆ្នាំ ត្រូវបានលោក
January 10, 2024 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ ប្រតិបត្តិករបណ្តាញអគ្គិសនីរបស់ប្រទេសអ៊ុយក្រែន បានឱ្យដឹងថ្ងៃអង្គារ (៩ មករា) នេះថា អាកាសធាតុត្រជាក់ខ្លាំងក្នុងរដូវរងាឆ្នាំនេះ បានធ្វើឱ្យទីក្រុង និងភូមិជាង ១,០០០ ដាច់ចរន្តអគ្គិសនីប្រើប្រាស់ក្នុងតំបន់ចំនួនប្រាំបួន ខណៈតម្រូវការនៃការប្រើប្រាស់អគ្គិសនីកាន់តែកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ ប្រតិបត្តិករបណ្តាញអគ្គិសនីបាននិយាយថា ការប្រើប្រាស់អគ្គិសនីមានកម្រិតខ្ពស់បំផុតក្នុងសប្តាហ៍នេះ ខណៈដែលសីតុណ្ហភាពបានធ្លាក់ចុះដល់ -១ អង្សាសេនៅក្នុងផ្នែកជាច្រើននៃប្រទេស។ ប្រភពដដែលនេះបានគូសបញ្ជាក់ថា «កម្រិតនៃការប្រើប្រាស់នៅតែបន្តកើនឡើង ដោយសារតែធ្លាក់ចុះយ៉ាងខ្លាំង នៃសីតុណ្ហភាពនៅទូទាំងប្រទេស»។ ក្រសួងថាមពលរបស់អ៊ុយក្រែននិយាយថា ភូមិចំនួន ១,០២៥ គ្មានអគ្គិសនីប្រើប្រាស់នៅថ្ងៃទី ៩ ខែមករា ខណៈប្រទេសដែលកំពុងប្រឈមនឹងសង្រ្គាមមួយនេះ
January 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបង្ហើបអំពីគម្រោងចំនួន២ នោះគឺយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅតំបន់ដាច់ស្រយាល និងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតំបន់ជនជាតិដើមភាគតិច។ ជាមួយនឹងគម្រោងនេះ លោកអះអាងថា ក្រសួងនឹងបើកទ្វារស្វាគមន៍ចំពោះសង្គមស៊ីវិល ដែលចង់ចូលរួមជួយ ដោយការទទួលខុសត្រូវពិតប្រាកដ មិនមែននិយាយរួចតែមាត់។ ថ្លែងក្នុងសន្និសីទកាសែត នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ដូច្នេះថា៖ «យើងចង់ដឹងថា តើដៃគូរបស់យើង ដែលហារមាត់ពេលណាក៏ដោយចង់ជួយប្រជាជន តើគាត់យកការទទួលខុសត្រូវចំពោះ ប្រជាជននៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិដើមភាគតិចដូចម្តេច? យើងបើកទ្វារចំហរ»។ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានជំរុញយ៉ាងខ្លាំង នៅក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។
January 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបកស្រាយចំពោះ រឿងដែលថា «ប៉ូលិសចាប់ តែតុលាការដោះលែង»។ ពាក់ព័ន្ធនឹងករណីនេះ លោកឧបនាយករដ្ឋមន្រ្តី បានពន្យល់ថា ការដោះលែងមនុស្សដែលប៉ូលិសចាប់ គឺជាការអនុវត្តតាមច្បាប់ និងភាពចាំបាច់ជាក់ស្តែងប៉ុណ្ណោះ ហើយបើដោះលែងមិនផ្អែកលើក្របខណ្ឌច្បាប់ នោះទើបជាកំហុស។ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងយ៉ាងដូចនេះ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ នាឱកាសដែលក្រសួងយុត្តិធម៌ រៀបចំសន្និសីទសារព័ត៌មាន ប្រកាសដាក់ចេញនូវយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ សម្រាប់រឿងដែលលើកពីបញ្ហាប៉ូលិសចាប់ បញ្ជូនទៅតុលាការ ស្រាប់តែមានការដោះលែងវិញ លោកឧបនាយករដ្ឋមន្ត្រី
January 10, 2024









