- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា ជ្រលងសម្ពាធទាបមានឥទ្ធិពលខ្សោយគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ * សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប ៖ * សីតុណ្ហភាពអប្បបរមាពី២២-២៥°C សីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ ៖ * សីតុណ្ហភាពអប្បបរមាពី២៥-២៧°C
January 10, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានមានប្រសាសន៍ថា តំបន់ឆ្នេរ គឺជាប៉ូលសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជា ដែលអាចផ្ដល់ចំណូលដល់ជាតិប្រមាណ ២.០០០លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ សមុទ្រកម្ពុជាមានធនធានជលផលដោយមិនទាន់រាប់បញ្ចូលនូវធនធានឆ្នេរខ្សាច់សម្រាប់ទេសចរកំសាន្ត ដោយធនធានទាំងនេះមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយនឹងការធ្វើដំណើរ និងការស្នាក់នៅរបស់ភ្ញៀវទេសចរ។ ឯកឧត្តមបានថ្លែងដូចនេះនៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈខេត្តកែប ដែលធ្វើឡើងកាលពីរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «នៅក្នុងការអភិវឌ្ឍតំបន់ឆ្នេរ ត្រូវគិតអំពីចំណុចមួយចំនួន ដូចជាប៉ូលសេដ្ឋកិច្ច ឆ្នេរជារួម និងឆ្នេរដាច់ដោយដុំ តើគួរអភិវឌ្ឍន៍បែបណា និងត្រូវឯកភាពគ្នាជាទស្សនៈទានរួម ដោយត្រូវអនុវត្តទៅមុខមួយជំហានម្ដងៗ
January 9, 2024 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Shunichi Suzuki បាននិយាយនៅថ្ងៃអង្គារនេះថា ជប៉ុនមានផែនការពង្រីកថវិកាសារពើពន្ធឆ្នាំ ២០២៤/២០២៥ ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងស្ថាបនាឡើងវិញ នៅឧបទ្វីប Noto ក្រោយការវាយប្រហារនៃគ្រោះរញ្ជួយដី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤។ លោក Suzuki និយាយថា នៅព្រឹកថ្ងៃអង្គារនេះ គណៈរដ្ឋមន្រ្តីបានអនុម័តលើការចំណាយ ៤.៧៤ពាន់លានយេន ពីទុនបម្រុងឆ្នាំសារពើពន្ធ ២០២៣/២០២៤ សម្រាប់ផ្តល់ជំនួយដូចជាទឹក អាហារ ក្រណាត់កន្ទបទារក និងឧបករណ៍វាស់កម្តៅ។ ដោយបង្ហាញពីលទ្ធភាព នៃការចំណាយទុនបម្រុងបន្ថែមទៀត លោក Suzuki
January 9, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការផ្សព្វផ្សាយរបស់ការសែតបាងកកប៉ុស្តិ៍ ក្រោមចំណងជើងថា «កម្រិតភាគល្អិតនិចល PM2.5 មិនមានសុវត្ថិភាព នៅស្ទើរគ្រប់ខេត្តទាំងអស់»។ ដោយឡែកស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា មានលក្ខណៈល្អនៅឡើយ។ សេចក្តីរាយការណ៍ បានបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ មានខេត្តចំនួន៤១ ក្នុងចំណោម៧៧ខេត្ត ប្រទេសថៃ ត្រូវបានគ្របដណ្តប់ដោយភាគល្អិតនិចល PM2.5 លើកម្រិតសុវត្ថិភាព ដែលភាពច្រើន នៅតំបន់ទំនាបកណ្តាលនៃប្រទេស។ កម្រិតមិនមានសុវត្ថិភាព PM2.5 មានពី 38.1 ទៅ 112.3 µg/m3 នៅក្នុងខ្យល់រយៈពេល២៤ម៉ោង ដែលកម្រិតសុវត្ថិភាពនេះលើសពីការកំណត់របស់រដ្ឋាភិបាល ត្រឹម 37.5
January 9, 2024 - ព័ត៌មានជាតិ
(កែប)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចូលរួមក្នុងពិធីប្រុងពាលីបញ្ចុះបឋមសិលាសាងសង់ «ព្រះពុទ្ធអភយមុទ្រៈ» មានកម្ពស់៤៥ម៉ែត្រ និងសំណង់នានានៅមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ស្ថិតក្នុងភូភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។ ក្នុងពិធីនោះមានការចូលរួមពីលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប, លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកស្រី អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយបានរួមគ្នា និងមានសុទ្ធាជ្រះថ្លាចាប់មគ្គផលក្នុងការកសាងព្រះពុទ្ធអភយមុទ្រៈ ដែលមានកម្ពស់៤៥ម៉ែត្រ ស្ថិតនៅលើកំពូលភ្នំអតីតលោកសង្ឃចិនពីដើមនៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ទុកជាសម្បត្តិព្រះពុទ្ធសាសនា
January 9, 2024 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដីស្រែរដូវប្រាំងរបស់កសិករ នៅក្នុងស្រុកចំនួន៣របស់ខេត្តបាត់ដំបង ដែលសុទ្ធតែជាស្រុកសម្បុកស្រូវ កំពុងប្រឈមទៅនឹងការខ្វះទឹកសម្រាប់ស្រោចស្រពនាចុងរដូវ ដែលហៀបប្រមូលផលក្នុងនោះ ស្រុកថ្មគោល អាចជួបការខ្វះទឹកចំនួន ៥ ០០០ហិកតា សម្រាប់ខែកុម្ភៈ និងខែមិនា ស្រុកមោងឫស្សី ជួបការខ្វះទឹកចំនួន ៩ ០០ហិកតា ដែលស្រែមួយចំនួនកំពុងតែខ្វះទឹកបណ្ដើរៗ និង ស្រុកឯកភ្នំ អាចជួបការខ្វះទឹកចំនួន ១ ៨០០ហិកតា សម្រាប់ពេលខាងមុខក្នុងខែកុម្ភៈ និងខែមិនា ឆ្នាំ២០២៤។ ដីស្រែរដូវប្រាំងក្នុងស្រុកទាំង៣ សរុបចំនួន ១៥ ៨០០០ហិកតា ដែលប្រឈមទៅនឹងកង្វះទឹកស្រោចស្រពបន្ត ព្រោះប្រភពទឹកតាមប្រឡាយ,
January 9, 2024 - ព័ត៌មានអន្តរជាតិ
(ហ្សាការតា)៖ ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៉ីបានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះថា ឥណ្ឌូណេស៉ីសម្រេចផ្អាកជាបណ្តោះអាសន្ន នូវប្រតិបត្តិការយន្តហោះ Boeing 737 MAX 9 ចំនួន ៣គ្រឿង កាលពីថ្ងៃទី៦ ខែមករានេះ ទោះបីជាពួកវាលក្ខណៈខុសគ្នា ពីយន្តហោះ MAX 9 ដែលត្រូវចុះចតបន្ទាន់នៅសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤។ អ្នកនាំពាក្យក្រសួងដឹកជញ្ជូនឥណ្ឌូណេស៉ី អ្នកនាង Adita Irawati បាននិយាយថា យន្តហោះ Boeing 737 MAX
January 9, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សូមក្មួយដែលមិនបានទទួលលទ្ធផលល្អ សូមកុំបោះបង់ចោលការសិក្សា ព្រោះផ្លូវនៅវែងឆ្ងាយ ត្រូវតែដើរទៅមុខទៀត។ សម្តេចថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាលបេក្ខជននិទ្ទេស A នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ សម្ដេចធិបតី ក៏បានថ្លែងកោតសរសើរក្រសួងអប់រំ និងគ្រប់ភាគីពាក់ព័ន្ធលើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)មានភាពរលូនព្រមទាំងមហាជន ក្នុងការគាំទ្រកំណែទម្រង់វិស័យអប់រំ និងបានថ្លែងអំណរគុណលោកគ្រូអ្នកគ្រូដែលបានចែករំលែកចំណេះដឹងរហូតសិស្សានុសិស្ស ទទួលបាននិទ្ទេស A។ ជាមួយគ្នានេះ សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះការជំរុញលើកទឹក និងការលះបង់ដ៏ធំធេងរបស់ឪពុកម្ដាយ សម្រាប់សិស្សានុសិស្សដែលទទួលបាននិទ្ទេស
January 9, 2024 - សិល្បៈ
(បរទេស)៖ លោក Jason Mamao ត្រូវបានគេស្គាល់ថា ជាតួអង្គក្នុងរឿងល្បី «Aquaman» ខណៈការងារសិល្បៈជោគជ័យ តែបើនិយាយពីជីវិតគ្រួសារររបស់តារារូបនេះវិញ ហាក់មិនសមប្រកបឡើយ ដោយថ្មីៗនេះ ភរិយារបស់លោក បានដាក់ពាក្យសុំលែងលះជាផ្លូវការ ក្រោយអ្នកទាំងពីរប្រកាសចែកផ្លូវគ្នាកាលពី២ឆ្នាំមុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន International The News នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ តារាប្រុស Jason Mama និងភរិយា គឺលោកស្រី Lisa Bonet បានរៀបការជាមួយគ្នាកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ និងបានប្រកាសផ្តាច់ទំនាក់ទំនងប្តីប្រពន្ធនឹងគ្នា កាលពីខែមករា
January 9, 2024 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលឃុំជាំក្រវៀន បានចេញសេចក្ដីជូនដំណឹង ស្ដីពី ពិធីចុះចាប់ត្រីបែបបុរាណ នៅក្នុងបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ រដ្ឋបាលឃុំជាំក្រវៀន មានកិត្តិយសសូមគោរពជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា សប្បុរសជន លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនប្រជាពលរដ្ឋ និងបងប្អូនអាជីវករ មេត្តាជ្រាបថា៖ នៅថ្ងៃសៅរ៍ ១ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០
January 9, 2024









