- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ខណៈកំពុងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសារនៅលើបណ្តាញសង្គម ដោយថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល និងគ្រូពេទ្យជប៉ុន ដែលជួយផលិតកែវភ្នែកសប្បនិមិត្តចំនួន៥គ្រាប់ទៀត ជូនសម្តេច ដើម្បីប្រើប្រាស់ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ រដ្ឋាភិបាលជប៉ុន ធ្លាប់បានផលិតកែវភ្នែកសិប្បនិមិត្តជូនសម្តេច រយៈពេល ៣៤ឆ្នាំ មកហើយ ដោយផលិតផលកែវភ្នែកជប៉ុននេះ ពុំបង្កឱ្យសម្តេចឈឺភ្នែក ឬឈឺក្បាលនោះឡើយ។ តាមរយៈបណ្តាញសង្គម សម្តេចបានបញ្ជាក់ដូច្នេះថា៖ «៣៤ឆ្នាំនៃការប្រើកែវភ្នែកផលិតនៅជប៉ុន ខ្ញុំមិនដែលឈឺក្បាល ឬឈឺភ្នែកនោះឡើយ ខុសពីកែវភ្នែកដែលខ្ញុំប្រើពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៩០ ដែលតែងតែធ្វើឱ្យខ្ញុំឈឺភ្នែក និងឈឺក្បាល»។ កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលជប៉ុនជួយផលិតជាជំនួយចំនួន៥គ្រាប់លើកនេះ ភាគីជប៉ុននឹងជួយផលិតចំនួន៥គ្រាប់ទៀត ដែលអាចប្រើបានរយៈពេល ១០ឆ្នាំទៀតគឺ១ឆ្នាំប្រើមួយគ្រាប់។
January 9, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នឹងចាប់ផ្តើមសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅ។ នេះយោងតាមសេចក្តីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh news ទទួលបាន៕ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង ស្ថានឯកអគ្គរាជទូរាជទូតកម្ពុជាប្រចាំនៅកូរ៉េ ៖ ផ្តល់សិទ្ធិដោយ៖ freshnews
January 9, 2024 - ព័ត៌មានអន្តរជាតិ
(ម៉ានីល)៖ ទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរភាគខាងត្បូង នៃប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ ទី៩ ខែមករានេះ តែភ្លាមៗមិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬក៏ការខូចខាតនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាម USGS គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយ ៧០គីឡូម៉ែត្រ និងស្ថិតនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រពីទីក្រុង Sarangani នៃកោះ Mindanao។ គ្រោះរញ្ជួយដីនេះដែរមិនបានបង្កឱ្យមានការប្រកាសអាសន្នពីរលកស៊ូណាមិ ទេ។ គួរបញ្ជាក់ថា គ្រោះរញ្ជួយដីតែងតែកើតឡើងជាញឹកញាប់នៅក្នុងប្រទេសហ្វីលីពីនដែលមានទីតាំងភូមិសាស្ត្រនៅតាមបណ្ដោយខ្សែក្រវាត់ ភ្នំភ្លើងប៉ាស៊ីហ្វិក លាតសន្ធឹងចាប់ពីប្រទេសជប៉ុន កាត់តាមតំបន់អាស៊ីអាគ្នេយ៍ និងនៅទូទាំងអាងប៉ាស៊ីហ្វិកទាំងមូល។ កាលពីខែធ្នូ ឆ្នាំ២០២៣ គ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ
January 9, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ សម្រាប់អ្នកគាំទ្រផលិតផលថ្មីៗ ពីក្រុមហ៊ុន Apple ប្រាកដជាបានស្គាល់ឧបករណ៍ AirTag រួចមកហើយ ដែលវាមានរូបរាងតូចច្រឡឹងដូចទៅនឹងកាក់ និងមានមុខងារតាមដានទីតាំង (Tracking Device) ឬរបស់របរផ្សេងៗ។ តាមរយៈរបាយការណ៍ចេញផ្សាយចុងក្រោយនេះបានឱ្យដឹងថា AirTag 2 ឬជំនាន់ទី២ របស់ Apple ដែលត្រៀមចេញលក់ក្នុងឆ្នាំ២០២៤ នេះទំនងជាមិនលេចវត្តមាននោះទេ ដោយត្រូវរង់ចាំរហូតដល់ឆ្នាំ២០២៥ ឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។ ជុំវិញមូលហេតុនៃការពន្យាពេលចេញលក់ AirTag 2 នេះមិនត្រូវបាន Apple ជូនដំណឹងនោះទេ
January 9, 2024 - ព័ត៌មានជាតិ
(កោះកុង)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ក្រសួងការងារនឹងបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេលទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជំហានដំបូងមានចំនួន៥០០ ថ្នាក់បច្ចេកទេស ស្មើនិង១៥០០០ នាក់។ ថ្លែងក្នុងពិធី ជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចូលរួមចំនួន ១០ ៩៧៥នាក់ នៅ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៅខេត្តកោះកុង លោកហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្ថែមថាការបើកវគ្គបណ្តុះបណ្តាលថ្នាក់ដំបូងនេះគឺក្នុងពេលឆាប់ៗខាងមុខនេះ។ បើតាមលោក គិតត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នេះ មានយុវជនចុះឈ្មោះចំនួន ២១ ៥៩៥នាក់ ក្នុងនោះ រាជធានីភ្នំពេញចំនួន
January 9, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ បាន និងកំពុងធ្វើដំណើរតាមយន្តហោះ ដើម្បីទៅពិនិត្យសុខភាពភ្នែក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ អមដំណើរសម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅពិនិត្យភ្នែកនេះ មានកូនសម្តេច៤នាក់ និងចៅយ៉ាយ៉ា ដែលសម្តេចតែងបង្ហោះអំពីសកម្មភាពជាសាធារណៈផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានពិការភ្នែកខាងឆ្វេង នាថ្ងៃទី១៦ មេសា ឆ្នាំ១៩៧៥ ១ថ្ងៃមុនពេលខ្មែរក្រហម ទទួលបានជោគជ័យ ក្នុងការវាយចូលទីក្រុងភ្នំពេញ ដែលរហូតមកដល់ពេលនេះមានរយៈពេល៤៩ឆ្នាំមកហើយ។ ជាមួយនឹងពិការភាពនេះ សម្តេចបានប្រើប្រាស់ភ្នែកសប្បនិមិត្តរបស់ជប៉ុន
January 9, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ រាប់ទាំងបេក្ខជនអប់រំបច្ចេកទេស ១៨នាក់ផងដែរ។ ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។ ការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានសិស្សប្រឡងជាប់សរុប ៩៨,៤៦០នាក់ ស្មើនឹង ៧២.៨៩ភាគរយ។
January 9, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងសម្រេចបានចំនួន ៥៥៤ ២១០ ហិកតា ស្មើនឹង១១១,២៥ភាគរយ នៃផែនការចំនួន ៤៩៨ ១៧០ ហិកតា។ នេះបើយោងតាមរបាយការណ៍ស្តីពីសភាពការណ៍កសិកម្មរុក្ខាប្រមាញ់ នេសាទប្រចាំឆ្នាំ២០២៣។ បើយោងតាមរបាយការណ៍បានបញ្ជាក់ថា ការប្រមូលផលស្រូវវស្សាសម្រេចបានចំនួន ២ ៨៣៥ ៥៥៧ ហិកតា ដោយទទួលបរិមាណផលសរុបចំនួន ៩ ៣៤២ ៤៦៤ តោន និងទិន្នផលគិតជាមធ្យម ៣,២៩៥តោន ក្នុង១ហិកតា។ របាយការណ៍ខាងលើក៏បានឱ្យដឹងដែរថា
January 8, 2024 - ព័ត៌មានជាតិ
(ស្ទឹងត្រែង)៖ តុលាការបានសម្រេចឃុំខ្លួនជនជាតិវៀតណាមចំនួន ៤នាក់ នៅពន្ធនាគារបណ្តោះអាសន្ន ពាក់ពន្ធករណីជីកកាយខួងយករ៉ែខុសច្បាស់ នៅស្រុកថាឡាបរិវ៉ាត់។ នេះបើយោងតាមលោក ជា សុភ័ក្រ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានប្រាប់ឱ្យដឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ។ បើតាមលោក ជា សុភ័ក្រ ជនជាតិវៀតណាមទាំង៤នាក់ ដែលត្រូវបញ្ជូនទៅឃុំខ្លួននោះមាន៖ ១៖ ឈ្មោះTRAN TRONGTANG ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជំនាញសិក្សាដីរុករករ៉ែ មានទីលំនៅក្រុងហាណូយ ប្រទេសវៀតណាម។ ២៖ ឈ្មោះ ចឹង ថាយយឿង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជំនាញសិក្សាដីរុករករ៉ែ
January 8, 2024 - ព័ត៌មានអន្តរជាតិ
(ម៉ាល)៖ រដ្ឋាភិបាលនៃប្រទេសដីកោះម៉ាល់ឌីវ បានសម្រេចព្យួរតំណែងអនុរដ្ឋមន្រ្តីចំនួន ៣រូប ដោយសារតែការប្រមាថលើនាយករដ្ឋមន្រ្តីឥណ្ឌា ចំពេលដែលទំនាក់ទំនងជាមួយប្រទេសជិតខាងដ៏មានឥទ្ធិពលមួយនេះ កាន់តែធ្លាក់ចុះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤។ មន្រ្តីរដ្ឋាភិបាលម៉ាល់ឌីវមួយរូប បានប្រាប់ Reuters កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា អនុរដ្ឋមន្រ្តីទាំង ៣រូប បម្រើការនៅក្រសួងកិច្ចការយុវជន ព័ត៌មាន និងសិល្បៈ ហើយត្រូវបានដាក់ពិន័យចំពោះការអត្ថាធិប្បាយរបស់ពួកគេ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នកទាំង ៣បានសរសេរប្រដូច លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ទៅនឹង «រូបត្លុក ភេរវករ និងអាយ៉ងរបស់អ៉ីស្រាអែល» នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម
January 8, 2024









