Nisaiy KP
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៥៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៨៥០រៀល ក្នុង១លីត្រ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    October 1, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ បន្ទាប់ពីការហាមឃាត់អស់រយៈពេល ២សប្តាហ៍ ពេលនេះអាជ្ញាធរបារាំងបានអនុម័តឱ្យក្រុមហ៊ុន Apple អាចដាក់លក់ iPhone 12 បានវិញហើយ ក្រោយស្មាតហ្វូនម៉ូដែលនេះបានធ្វើបច្ចុប្បន្នភាពសុវត្ថិភាពកម្រិតសាយភាយនៃរលកហ្រ្វេកង់ស៍វិទ្យុបានទាន់ពេលវេលា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ អំឡុងថ្ងៃទី១៤ ខែកញ្ញាកន្លងទៅថ្មីៗនេះ អាជ្ញាធរបារាំងបានបញ្ជាឱ្យ Apple បញ្ឈប់ការលក់ iPhone 12 ជាបន្ទាន់ បន្ទាប់ពីទីភ្នាក់ងារ National Frequency Agency (ANFR) របស់បារាំងបានរកឃើញថា ម៉ូដែល iPhone 12 បានបញ្ចេញកម្រិតសាយភាយនៃរលកហ្រ្វេកង់ស៍វិទ្យុលើសពីអ្វីដែលសហភាពអឺរ៉ុបអនុញ្ញាត។ តាមរយៈការធ្វើតេស្តពីភ្នាក់ងារ

    October 1, 2023
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្រ្ដីជំនាញក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះពិនិត្យផ្លូវចំនួន២ខ្សែ និងស្ពាន១កន្លែង នៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ព្រមទាំងបានណែនាំឱ្យមានការជួសជុលនៅពេលទឹកស្រកវិញ។ ផ្លូវនិងស្ពានទាំង៣កន្លែងនោះ រួមមាន៖ * ខ្សែផ្លូវទី១ គឺផ្លូវកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន១ខ្សែ មានប្រវែង១២.៤គីឡូម៉ែត្រ តភ្ជាប់ពីភូមិកណ្តៀង ឃុំកណ្តៀង ទៅភូមិព្រីងខ្ពស់ ឃុំស្រែស្តុក ស្រុកកណ្តៀង ត្រូវជំនន់ទឹកភ្លៀងហូរកាត់ខូចខាតអស់ប្រវែងប្រមាណ២០០ម៉ែត្រ។ * ខ្សែផ្លូវទី២

    October 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជារបស់ អ្នកឧកញ៉ា លី ឃុនថៃ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៤ ដែលមានចំនួន ២០៤ដុល្លារអាម៉េរិក ក្នុង១ខែ ហើយបើបូកនឹងអត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងទៀត កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួលប្រចាំខែរហូតដល់ ២៣២ដុល្លារអាម៉េរិក។ ក្នុងសេចក្តីថ្លែងការណ៍នោះ សមាគមបានសង្កត់ធ្ងន់ថា ៖ “យើងខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមារហូតដល់ ២០៤ដុល្លារអាម៉េរិកក្នុង១ខែ សម្រាប់ឆ្នាំ២០២៤ខាងមុខ និងសូមប្តេជ្ញាចូលរួមអនុវត្តរាល់វិធានការអន្តរាគមន៍ផ្សេងៗ ដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញ ដើម្បីចូលរួមលើកកម្ពស់ជីវភាព និងបន្តរក្សា និងបង្កើតឱកាសការងារជូនបងប្អូនកម្មករនិយោជិត ព្រមទាំងបន្ដជំរុញឱ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចកាន់តែប្រសើរឡើងប្រកបដោយភាពទាក់ទាញ”។ សមាគមបានតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរការ នៃការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលជាយន្តការត្រីភាគី តាំងពីកិច្ចប្រជុំលើកទី១

    October 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣។ ក្រសួងបន្តថា នៅក្នុងថ្ងៃបន្តបន្ទាប់នេះប្រព័ន្ធសម្ពាធទាប (ITCZ) នៅលើអាងមេគង្គ ថៃ ឡាវ នឹងរំកិលចុះមកក្រោម អូសបន្លាយលើកម្ពុជាជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ដោយឡែកនៅសមុទ្រប៉ាស៊ីហ្វិកឯណោះវិញ ព្យុះទី១៤ ឈ្មោះ កយនុយ «Koinu» បាននិងកំពុងដើរតម្រង់ឆ្ពោះមកភាគអាគ្នេយ៍ប្រទេសចិន។ តាមការព្យាករ ព្យុះនេះនឹងដើរចូលដល់កោះហុងកុង នៅថ្ងៃទី៦ ខែតុលា មុននឹងបន្តដើរឆ្ពោះមកលិច (ព្យុះនេះនឹងមិនមានឥទ្ធិពលមកដល់កម្ពុជាទេ)។ ស្ថានភាពបែបនេះ អាចនឹងធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    October 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចាប់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពគាស់ទីតាំងម៉ាតមួយកន្លែង នៅវេលាទៀបភ្លឺ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលរដ្ឋទួលស្វាយព្រៃ២ បានឃាត់ជនសង្ស័យ ពីបទទំលុះទម្លាយផ្ទះចូលលួចសម្ភារៈ នៅចំផ្ទះលក់សម្ភារៈ និងគ្រឿងទេស ផ្លូវឲ២០៥ កែងផ្លូវ៣៨៤ ភូមិ៧ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង។ ក្រោយចាប់ខ្លួន ជនសង្ស័យ និងសម្ភារៈ បានបញ្ជូនមកអធិការខណ្ឌបឹងកេងកង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    September 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការបញ្ជាក់ថា ជំងឺហ្ស៊ីកាករណីដំបូងត្រូវបានរកឃើញលើកុមារីម្នាក់ រស់នៅស្រុកបារាយការណ៍ ខេត្តកំពង់ធំ ដែលមានអាការៈដូចជំងឺគ្រុនឈាម ប៉ុន្ដែមិនទាន់មានការព្យាបាលជាក់លាក់នោះទេ។ ក្រសួងសុខាភិបាល បានអះអាងថា ករណីជំងឺហ្ស៉ីកា ចំនួន១ករណី កើតលើកុមារីអាយុ៧ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបាន ចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៨៖២៥នាទី នៅផ្នែកសង្គ្រោះបន្ទាន់កុមារ ដោយមានរោគសញ្ញា ក្តៅខ្លួនខ្លាំង មានក្អួត និងរាក បន្ទាប់ពីគ្រូពេទ្យបានព្យាបាល កុមារី បានធូរស្បើយលែងមានក្អួតទៀត

    September 24, 2023
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ នៅពេលដែលប្រជាកសិករសម្រុកប្រមូលផលស្រូវប្រឈមក្លាចទឹកលិច បែរជាឈ្មួញទិញតម្លៃថោក នៅប្រឡាយព្រែក ស្ថិតភូមិ ឃុំចំណោម ស្រុកមង្គលបូរី។ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ប្រជាកសិករបានប្រាប់ថា រយៈពេលជិត១សប្តាហ៍នេះ ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នាហើយសំណង់បវេល និងសំណង់ព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង បើកទឹកទម្លាក់មកក្រោយ បណ្តាលស្រូវនៅខាងលិចប្រឡាយព្រែក ត្រូវបានប្រឈមទឹកលិច ហើយប្រជាកសិករបានសម្រុកច្រូតកាត់ប្រមូលផលទាំងស្រូវសើម និងមិនទាន់ទំល្អ ធ្វើយ៉ាងណាប្រមូលផុតពីទឹកលិច។ ប្រជាកសិករបានបញ្ជាក់ថា ក្រោយប្រជាកសិករសម្រុកប្រមូលផលស្រូវរយៈពេល ២ទៅ៣ថ្ងៃនេះ ស្រាប់តែឈ្មួញបានទិញស្រូវបញ្ចុះតម្លៃតាមតែមាត់ថា ដូចស្រូវសែនក្រអូបទិញ១តោន តម្លៃ១០.៥០០បាត បើប្រៀបធៀបមុនទឹកប្រឈមលិចលង់ស្រូវសែនក្រអូប១តោនតម្លៃ១.១៥០០បាត បើប្រៀបនៅឆ្នាំមុនតម្លៃឆ្នាំនេះតម្លៃថ្លៃជាងឆ្នាំមុន។ ប្រជាកសិករសំណូមពរ ដល់មន្ទីពាណិជ្ជកម្មខេត្តបន្ទាយមានជ័យមាន លោក ប៉ុក

    September 24, 2023
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ លោក សាយគឹមឡម អភិបាល​ស្រុកស្ទោង បានណែនាំដល់រដ្ឋបាលឃុំត្រូវបង្កើនការយកចិត្តទុកដាក់ដល់ជីវភាពប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយទឹកជំនន់។ លោកថ្លែងក្នុងពេលអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយ ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយទឹកជំនន់ ចំនួន ១៨ គ្រួសារ នៅក្នុងភូមិសូភី ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។ លោកបានធ្វើការណែនាំដល់អាជ្ញាធរភូមិ ឃុំ ក៏ដូចជាអ្នកពាក់ព័ន្ធ ត្រូវធ្វើការថែទាំ ជួសជុលនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាពិសេសផ្លូវលំទាំងអស់ដែលបានរងគ្រោះដោយទឹកជំនន់ ឡើងវិញឲ្យបានទាន់ពេលវេលា ដើម្បីស្ដារនូវគុណភាពឡើងវិញ និងសម្រួលដល់ការធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដ៏សប្បុរសជនជិតឆ្ងាយ ដែលតែងតែសហការឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗដល់រដ្ឋបាលស្រុកស្ទោង ក្នុងការធ្វើកិច្ចការមនុស្សធម៌

    September 24, 2023
  • ព័ត៌មានជាតិ

    (ញូវយ៉ក, អាមេរិក)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបន្ត​ប្រឹងប្រែងជួយឱ្យប្រទេសទីម័រខាងកើត ក្លាយជាសមាជិកពេញសិទ្ធរបស់អាស៊ាន ខណៈទីម័រ​កំណត់​​យកឆ្នាំ២០២៥ ដើម្បីក្លាយជាសមាជិកពេញសិទ្ធរបស់អាស៊ាន។ ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាទរបស់អង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក សហរដ្ឋ​អាមេរិក នៅថ្ងៃទី២២ ខែកញ្ញា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ចូសេ រ៉ាម៉ូស ហូតា (José Ramos-Horta) ប្រធានាធិបតីទីម័រខាងកើត បានស្កាត់ជួបគ្នា ដើម្បីសម្តែងការគួរ​សម និងពិភាក្សាលើការងារមួយចំនួន។ ក្នុងជំនួបនោះ សម្ដេចធិបតី និងលោកប្រធានាធិបតី បានសម្តែងការស្វាគមន៍ជូនគ្នាទៅវិញ​ទៅមក​នៅក្នុងបរិយាកាសមួយដ៏ស្និទ្ធស្នាល។ លោកប្រធានាធិបតី បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះប្រទេសកម្ពុជា ជាពិសេសចំពោះសម្ដេចតេជោ

    September 24, 2023