Nisaiy KP
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ​ស្វាយ គឺជាដំណាំ​កសិឧស្សាហកម្ម ​មានសក្តានុពលមួយរបស់កម្ពុជា ដែលរាជរដ្ឋា​បាលបាននិងកំពុងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទៅកាន់ប្រទេសចិន​ ​និងកំពុងបង្កើនចំណែកទីផ្សារ និងចាប់យកទីផ្សារថ្មីៗ។ កម្ពុជាបានចាប់ផ្តើមនាំចេញផ្លែស្វាយស្រស់ ​ទៅកាន់ប្រទេសចិន ជាលើកដំបូងកាលពីឆ្នាំ២០២១ បន្ទាប់ពីពិធីសារស្តីពីលក្ខខណ្ឌតម្រូវការ ភូតគាមអនាម័យសម្រាប់នាំចេញស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន ​ត្រូវបានចុះហត្ថលេខានៅខែមិថុនា ឆ្នាំ២០២០ រវាងក្រសួងកសិកម្ម ​​និងអគ្គរដ្ឋបាលគយចិន(GACC)​។ ​ការនាំចេញផ្លែស្វាយស្រស់ ទៅកាន់ទីផ្សារប្រទេសចិន គឺជាឱកាសដ៏មានតម្លៃ សម្រាប់កសិករដាំដុះស្វាយនៅកម្ពុជា។ ​ ក្នុងការពង្រីកទីផ្សារនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារប្រទេសចិនបន្ថែម អគ្គនាយកដ្ឋានកសិកម្ម​បានប្រាប់ពីនិតិវិធី៤ ជំហានដែលវិនិយោគលើការដាំដុះ និងនាំចេញស្វាយត្រូវយល់ដឹង ជាពិសេសអ្នកនាំចេញថ្មីៗ។ * ជំហានទី១- ការចុះបញ្ជីអ្នកដាំដុះស្វាយ និងទីតាំងវេចខ្ចប់ជាមួយអគ្គនាយកដ្ឋាកសិកម្ម៖ ម្ចាស់អាជីវកម្មទាំងឡាយ ដែលមានបំណងចង់នាំចេញស្វាយត្រូវ​ទៅចុះបញ្ជីការជាមួយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម​​។ បន្ទាប់មកអគ្គនាយកដ្ឋានកសិកម្ម

    October 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន AIA នៅព្រឹកថ្ងៃទី២២ ខែតុលានេះ បានរៀបចំកម្មវិធីរត់កម្សាន្ដ AIA Pink Run នៅសួនច្បារវត្តបទុមវតី ដោយមានអ្នកចូលរួមសរុប ៣,៦០១នាក់ ក្នុងនោះមានអត្តពលិកជាតិ ៣,៣៥០នាក់ និងអ្នករត់បរទេសស្នាក់នៅកម្ពុជាចំនួន ២៥១នាក់ ។ កម្មវិធីរត់កម្សាន្ដនេះ ប្រព្រឹត្តទៅក្រោមវត្តមានលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងគោលបំណងដើម្បីអបអរសាទរជោគជ័យដ៏ត្រចះត្រចង់នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះក្រោមប្រធានបទ “កីឡារស់ក្នុងសន្ដិភាព” កាលពីថ្មីៗ ។ ក្រៅពីរត់អបអរសាទរភាពជោគជ័យនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា លោកទេសរដ្ឋមន្ដ្រី ថោង ខុន

    October 22, 2023
  • ព័ត៌មានជាតិ

    (ចិន)៖ ក្រុមហ៊ុនធំមួយរបស់ចិន បានបង្ហាញបំណងមកវិនិយោគនៅកម្ពុជាលើវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន អចលនទ្រព្យ និងកសិឧស្សាហកម្មជាដើម។ បំណងនេះបានកើតមានឡើងបន្ទាប់ពីថ្នាក់ដឹកនាំ​ក្រុមហ៊ុន បានស្តាប់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងពីសក្តានុពលសម្រាប់ការ​វិនិ​យោគ និងកត្តាអនុគ្រោះជាច្រើន ដែលរាជ​រដ្ឋាភិបាលបានដាក់ចេញសម្រាប់ជាប្រយោជន៍ដល់​អ្នកវិនិ​យោគ។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្ទាប់ពីបញ្ចប់បេសកកម្ម​អមដំណើរ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមវេទិកា «ខ្សែក្រវាត់និងផ្លូវ» ហើយ​នោះ មិនទាន់បានត្រឡប់មកកម្ពុជាវិញនោះទេ។ លោកឧបនាយករដ្ឋមន្ត្រី បន្តដំណើរចុះតាមបណ្តាក្រុម​ហ៊ុនធំៗរបស់ចិន ដើម្បីបញ្ចុះបញ្ចូល និងលើកទឹកចិត្តឱ្យមកពួកគេមកវិនិយោគនៅកម្ពុជា។ នារសៀលសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី

    October 22, 2023
  • ព័ត៌មានអន្តរជាតិ

    (ហ្កាហ្សា)៖ អ៊ីស្រាអែល នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែតុលានេះ បានបង្កើនការវាយប្រហារតាមផ្លូវអាកាសលើភាគខាងត្បូងនៃតំបន់ហ្កាហ្សា​ និងបាននិយាយថាខ្លួននឹងបង្កើនការវាយប្រហារលើភាគខាងជើងនៃតំបន់មួយនេះ ខណៈសហរដ្ឋអាមេរិកប្ដេជ្ញាចិត្តជំរុញការផ្ដល់ជំនួយមនុស្សធម៌ បន្ថែមដល់ប្រជាជនប៉ាឡេស្ទីន ដែលកំពុងខ្វះខាតស្បៀងអាហារ ទឹក ថ្នាំពេទ្យ និងប្រេងឥន្ធនៈ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។ ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន បានរាយការណ៍ថាជនជាតិប៉ាឡេស្ទីន ១១នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារទម្លាក់គ្រាប់បែករបស់ អ៉ីស្រាអែល លើទីក្រុង ខាន់យូ ណឺស (Khan Younis) នៃភាគខាងត្បូងតំបន់ហ្កាហ្សា ហើយថាអ៉ីស្រាអែលក៏បានវាយប្រហារលើទីក្រុង រ៉ាហ្វាស Rafah នៅភាគខាងត្បូងផងដែរ។ គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ទី២១

    October 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។ ស្ថានីយទាំង៨រួមមាន៖ ទី១៖ ទន្លេមេគង្គ-ស្ទឹងត្រែង ទី២៖ ទន្លេមេគង្គ-ក្រចេះ ទី៣៖ ទន្លេមេគង្គ-កំពង់ចាម ទី៤៖ ទន្លេបាសាក់-ចតុមុខ ទី៥៖ ទន្លេមេគង្គ-អ្នកលឿង ទី៦៖ ទន្លេបាសាក់-កោះខែល ទី៧៖ ទន្លេសាប-ព្រែកក្តាម និងទី៨៖ ទន្លេសាប-កំពង់ហ្លួង សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

    October 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជំនន់ទឹកភ្លៀងធ្លាក់ពីខេត្តកំពង់ស្ពឺ កំពុងបង្កការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋស្ថិតនៅតាម​បណ្តោយស្ទឹងព្រែកត្នោត។ ទាំងក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល​ និងរាជធានីភ្នំពេញផងដែរ។ ក្នុងនោះផ្ទះប្រជាពលរដ្ឋនៅជាយរាជធានីភ្នំពេញ ជាច្រើនខ្នងកំពុងរងការជន់លិច។ បើទោះបីជាយ៉ាងណា អាជ្ញាធរ ក៏បានយកចិត្តទុកដាក់ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ព្រមទាំងមានការផ្តល់ស្បៀង​អាហារផ្សេងៗសម្រាប់ពលរដ្ឋរងគ្រោះដោះស្រាយការលំបាកក្នុងជីវភាពផងដែរ។ ការជន់លិចនេះ ត្រូវបានរំពឹងថា នឹងធូរស្រាលទៅវិញ បើមិនមានភ្លៀងធ្លាក់ខ្លាំងនៅផ្នែក​ខាងលើ​នៃខេត្តកំពង់ស្ពឺទេនោះ។ ខាងក្រោមនេះ គឺជារូបភាពបង្ហាញពីទិដ្ឋភាពនៃការជន់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

    October 22, 2023
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្តាល នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ បានចុះពិនិត្យស្ថានភាពប្រឡាយ៩៤ និង៩៦ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់កំពង់សំណាញ់ ខេត្តកណ្តាល។ ក្នុងឱកាសនោះមានការចូលរួមនិងសហការពីសំណាក់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចុះពិនិត្យផ្ទាល់ប្រឡាយ៩៤និង៩៦ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ និងបានពិនិត្យការកាយបើកមុខទឹកតំបន់ព្រែកខ្សេវ និងព្រែកឡុង ខេត្តកណ្តាល ដើម្បីសម្រួលចរន្តទឹកឳ្យហូរលឿនចូលទៅទន្លេបាសាក់។ សូមជម្រាបថា ប្រឡាយ៩៤ ស្ថិតក្នុងភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង និងប្រឡាយ៩៦ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ និងសង្កាត់រកាខ្ពស់

    October 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្ដីពីការបង្កើត «ក្រសួងអធិការកិច្ច»។ ច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ហើយព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅរួចរាល់ហើយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    October 8, 2023
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ មន្ត្រីទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ បានស្នើឱ្យផ្តល់បណ្ណបេឡាជាតិរបបសន្តិសុខសង្គម ជូនដល់ជនមានពិការភាព ដើម្បីពួកគេទទួលបានសេវាព្យាបាលជំងឺដោយមិនអស់ប្រាក់។ សំណើនេះ បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលមួយរវាងមន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធ​ជន និងយុវនីតិសម្បទា មន្ត្រីអាជ្ញាធរ ជាមួយជនមានពិការភាពនៅក្នុងខេត្តស្វាយរៀង។ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លោក ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្តស្វាយរៀង រៀបចំពិធីសំណេះសំណាលជាមួយជនមានពិការភាព លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស ចំនួន ៣៥០នាក់។

    October 8, 2023
  • ព័ត៌មានអន្តរជាតិ

    (ហ្សេរុយសាឡឹម)៖ នាចុងសប្តាហ៍នេះ អំពើហិង្សាបានពុះកញ្រ្ជោលឡើងយ៉ាងខ្លាំងក្លាបំផុត រវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន បន្ទាប់ពីក្រុម Hamas ដែលគ្រប់គ្រងតំបន់ Gaza បានឆ្មក់បើកការវាយប្រហារទ្រង់ទ្រាយធំលើអ៉ីស្រាអែល ហើយជាលទ្ធផលភាគីទាំងសងខាង បាន​មើលឃើញមនុស្សស្លាប់សរុបរាប់រយនាក់ និងរបួសរាប់ពាន់នាក់។ ខាងក្រោមនេះជាលំដាប់ព្រឹតិ្តការណ៍សំខាន់ៗ នៃការកើនឡើង​ភាពតានតឹងនៅក្នុង បញ្ហាវិវាទរវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន៖ ខែសីហា ឆ្នាំ២០០៥៖ កងកម្លាំងរបស់អ៉ីស្រាអែល ទីបំផុតបានដកថយចេញពីតំបន់ Gaza Strip គឺរយៈពេល៣៨ឆ្នាំ ក្រោយបានដណ្តើម​កាន់កាប់តំបន់នោះពីអេហ្ស៉ីប អំលុងសង្រ្គាមមជ្ឈិមបូព៌ា ដោយបានទុកតំបន់ Gaza ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរប៉ាឡេស្ទីន។ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៦៖ ក្រុមហាម៉ាស់ (Hamas) ឈ្នះបានអាសនៈក្នុងសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតសភាប៉ាឡេស្ទីន។

    October 8, 2023