- Nisaiy KP
- ព័ត៌មានជាតិ
(ញូវយ៉ក)៖ ថ្លែងចេញពីទឹកដីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ មិនធ្វើបាបពលរដ្ឋ និងមិនធ្វើឲ្យពលរដ្ឋខកបំណងនោះឡើយ ដូច្នេះសូមប្រជាពលរដ្ឋជឿទុកចិត្តចុះ។ ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយ «បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា» នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាល្ងាចម៉ោង៥៖០០នាទី ថ្ងៃទី២៣ ខែកញ្ញា ២០២៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤៖០០នាទីព្រឹកនៅកម្ពុជា។
September 24, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្មេងទំនើងក្រុមរហ័សនាមក្រុម RSK និង BK ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបានចំនួន៥នាក់ជាបន្ដបន្ទាប់ ក្រោយធ្វើសកម្មភាពកាប់ប្រហារទៅលើជនរងគ្រោះ៣នាក់ ក្នុងនោះបណ្ដាលឲ្យពីរនាក់រងរបួសត្រង់ក្បាលធ្ងន់ធ្ងរ និងដៃ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៤ទៀបភ្លឺ នៅចំណុចផ្លូវ៧០ ក្រុម៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh
September 24, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៣ ក្រសួងសុខាភិបាល បានចេញនូវសេចក្ដីសម្រេចស្តីពីការបិទនិងដកហូតសេចក្តីសម្រេចស្តីពីការបន្តសុពលភាពគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក (KROUSAR KORKDAO CO.,LTD.)។ ក្រសួងសុខាភិបាល បានសម្រេចបិទ និងដកហូតសេចក្ដីសម្រេចស្ដីពីការបន្ដសុពលភាពគ្រឹះស្ថានអាហ័រណ នីហ័រណឱសថ គ្រួសារកក់ក្ដៅ ឯ.ក ដែលមានទីតាំង និងឃ្លាំងស្ដុកឱសថទី១ ផ្ទះលេខ១៥១ ផ្លូវមុនីរ៉េត(២១៧) ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងឃ្លាំងស្ដុកឱសថទី២ ផ្ទះលេខ៨២ ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
September 24, 2023 - ព័ត៌មានជាតិ
(ញូវយ៉ក, អាមេរិក)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកូកប្រកាសអញ្ជើញវិនិយោគិន និងធុរជនសហរដ្ឋអាមេរិក មកសិក្សាស្វែងយល់ពីសក្ដានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា។ បេសកកម្មចេញទៅក្រៅប្រទេស៣លើកក្រោយបង្កើតរាជរដ្ឋាភិបាល ក្រៅតែពីការស្វះស្វែងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការនានាហើយនោះ ការកៀរគរអ្នកវិនិយោគចូលមកកម្ពុជា ក៏ជាកិច្ចការដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់តម្លៃខ្ពស់បំផុត។ នៅឥណ្ឌូនេស៊ី នៅប្រទេសចិន ក៏ដូចគ្នានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត តែងឆ្លៀតពេលដ៏មមាញឹកពីកិច្ចប្រជុំនានា ទៅចូលរួមក្នុងវេទិកាធុរកិច្ច។ នាទីក្រុងញូវយ៉ក នាថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត
September 24, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ កន្លងមកប្រាសាទកម្ពុជា ដែលត្រូវបានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមមាន តំបន់អង្គរ (Angkor Zone) ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ (Temple of Preah Vihear) ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក (Temple Zone of Sambor Prei Kuk) ចុះបញ្ជីនៅឆ្នាំ២០១៧
September 17, 2023 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា មិនមានការឈូសឆាយបំផ្លាញព្រៃឈើនៅលើដីព្រៃរុក្ខទិវា ក្នុងភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ដូចការផ្សព្វផ្សាយមួយចំនួននោះឡើយ។ លោកអភិបាលខេត្តបញ្ជាក់ថា ការធ្វើផ្លូវត្រូវបានក្រុមហ៊ុនរុករករ៉ែដែកធ្វើឡើងចូលទៅសិក្សារករ៉ែដែក និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោកអភិបាលខេត្តព្រះវិហារ ចេញមកបញ្ជាក់បែបនេះ បន្ទាប់ពីមានព័ត៌មានចេញផ្សាយថា ក្រុមហ៊ុនគ្លូប៊លហ្គ្រីនឈូសបំផ្លាញកូនឈើនៅតំបន់ព្រៃរុក្ខទិវាក្នុងភូមិសាស្ត្រភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង។ ឆ្លើយតបនឹងការផ្សព្វផ្សាយនេះ លោក គីម រិទ្ធី បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមបញ្ជាក់ថា ក្រុមហ៊ុនគ្លូប៊លហ្គ្រីន មិនមែនជាការទន្ទ្រានព្រៃយកដីនោះទេ គឺជាការធ្វើផ្លូវ។ ការធ្វើផ្លូវនេះ គឺឆ្ពោះទៅកាន់រ៉ែដែក ដែលពួកគាត់មានអាជ្ញាបណ្ណត្រឹមត្រូវ»។ ឆ្លើយតបទៅនឹងអ្វីដែលបានផ្សព្វផ្សាយនេះ
September 17, 2023 - ព័ត៌មានជាតិ
(ណាននីង, ចិន)៖ បន្ទាប់ពីបានអញ្ជើញបើកពិព័រណ៍ចិន-អាស៊ានលើកទី២០ហើយនោះ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញកាត់ខ្សែបូរសម្ពោធពន្លាជាតិកម្ពុជា និងទស្សនាសាលពិព័រណ៍ផលិតផលរបស់ខ្មែរ ដែលរៀបចំតាំងបង្ហាញនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិណាននីង។ នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី២០ ដែលបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ ផលិតផលរបស់ខ្មែរជាច្រើនត្រូវបានយកទៅតាំងបង្ហាញនៅក្នុងពិព័រណ៍នេះ មានដូចជា អង្ករ ម្រេច គ្រប់ស្វាយចន្ទីរ ស្រាផ្លែឈើ ស្ករត្នោតធម្មជាតិ កាហ្វេខ្មែរ គ្រឿងចម្លាក់ដោយដៃ គ្រឿងអលង្ការ ក្រណាត់ និងសម្លៀកបំពាក់ខ្មែរ
September 17, 2023 - ព័ត៌មានអន្តរជាតិ
(សៅ ប៉ូឡូ)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសប្រេស៊ីល បាននិយាយថាមនុស្ស ១៤នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះមួយគ្រឿង នៅឯរដ្ឋ Amazon ស្ថិតនៅភាគខាងជើងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ បើតាមក្រុមមន្ត្រីប្រេស៊ីល ហេតុការណ៍ធ្លាក់យន្ដហោះដឹកភ្ញៀវទេសចរខាងលើ បានកើតឡើងនៅខេត្ត បាសេឡូស (Barcelos) ស្ថិតនៅចម្ងាយ ប្រហែល ៤០០គីឡូម៉ែត្រ ពីរដ្ឋធានីម៉ាណូស (Manaus) នៃរដ្ឋ Amazon។ ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល ក៏បានរាយការណ៍ដែរថាយន្ដហោះដែល ធ្លាក់កាលពីថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា (ម៉ោងក្នុងតំបន់) នោះ
September 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្ពុជា បាននាំចេញបង្កងកណ្តូបរស់ ចំនួន៤៥គីឡូក្រាម ជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ទទួលបានការអនុញ្ញាត ពីរដ្ឋបាលគយចិន។ នេះបើតាមការបញ្ជាក់របស់លោកស្រី អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រី អ៉ឹម រចនា អញ្ជើញជួបក្រុមអ្នកសារព័ត៌មាន មុនចុះទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផល ក្រោមគម្រោង CAPFish នៅរាធានី-ខេត្ដចំនួន៤ រួមមាន៖ រាជធានីភ្នំពេញ, កណ្ដាល, កំពង់ធំ និងសៀមរាប នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។ លោកស្រី
September 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ លើកទឹកចិត្តដល់ប្រជាកសិករដែលមានដីតូចតាច សូមងាកមកផលិតស្រូវពូជផ្ការំដួល និងសែនក្រអូបដើម្បីបង្កើនប្រាក់ចំណេញ ការស្ទូងដោយដៃ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទ បានអោយដឹងថា៖” ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ លើកទឹកចិត្តដល់ប្រជាកសិករអ្នកផលិតស្រូវពូជសែនក្រអូប០១ និងផ្ការំដួលស្ទូងដោយដៃ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានធ្វើការលើកទឹកចិត្តដល់ប្រជាកសិករដែលមានដីតូចតាច សូមងាកមកផលិតស្រូវពូជផ្ការំដួលនិងសែនក្រអូបដើម្បីបង្កើនប្រាក់ចំណេញ៖ ១) ស្រែផលិតស្រូវពូជនៅលើដីតូច អាចប្រើកម្លាំងគ្រួសារ និងសហការគ្នាស្ទូងដោយដៃបាន។ ការស្ទូងដោយម៉ាស៊ីននឹងជួយដោះស្រាយបញ្ហាកម្លាំងពលកម្ម។ ២)ប្រើប្រាស់ពូជតិចជាង ៣)កាត់បន្ថយចំណាយលើការបាញ់ថ្នាំស្មៅ ៤)កាត់បន្ថយការប្រើទឹក
September 17, 2023









