- Nisaiy KP
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកជំនួញក្នុងវិស័យកសិកម្មល្បីឈ្មោះមួយរូប គឺអ្នកឧកញ៉ា ហ៊ុន ឡាក់ បានលើកទឹកចិត្តដល់កសិករដែលធ្លាប់តែដាំបន្លែនៅតាមទីវាល ផ្លាស់ប្តូរមកដាំដុះនៅក្នុងផ្ទះសំណាញ់វិញ ដើម្បីទទួលបានទិន្នផលខ្ពស់ ប្រមូលផលបានច្រើនដង អាចផ្គត់ផ្គង់ទីផ្សារបានច្រើនរដូវ ហើយពិសេសនោះថែមទាំងមានតម្លៃថ្លៃជាងបន្លែដែលដាំនៅតាមទីវាលទៀតផង។ លោកពន្យល់បន្តថា «ការដាំដុះនូវប្រភេទបន្លែស្លឹកនៅក្នុងផ្ទះសំណាញ់ អាចជួយទៅដល់កសិករឱ្យគាត់អាចផលិតបានច្រើនដង ពោលគឺអាចផលិតវិលជុំ ដែលអាចប្រមូលផលបានពី៨ទៅ៩ដងក្នុងមួយឆ្នាំ ខណៈការផលិតមិនមែននៅក្នុងផ្ទះសំណាញ់ ឬតាមទីវាល អាចប្រមូលផលបានតែ៣ទៅ៤ដល់ក្នុងមួយឆ្នាំប៉ុណ្ណោះ»។ ចំណែកឯតម្លៃវិញ ក៏អាចលក់បានថ្លៃជាងបន្លែធម្មតាបានផងដែរ បើធៀបជាមួយនឹងបន្លែដែលដាំនៅតាមទីវាល។ លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម និងជាក្រុមប្រឹក្សាភិបាលបណ្តាញកសិអេកូឡូស៊ី ដែលបានបណ្តុះបណ្តាលកសិករឱ្យដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់បានពន្យល់ថា ការដាំបន្លែនៅក្នុងផ្ទះសំណាញ់មានអំណោយផលជាងការដាំដុះបន្លែនៅតាមទីវាល ព្រោះទទួលបានទិន្នផលច្រើនជាង និងកាត់បន្ថយផលរំខានបានច្រើន ដូចជាសត្វល្អិត ឬការប្រែប្រួលអាកាសធាតុ។
October 8, 2023 - ព័ត៌មានអន្តរជាតិ
(ហ្សេរុយសាឡឹម)៖ យោធាអ៉ីស្រាអែល បានឱ្យដឹងថា មនុស្សយ៉ាងហោចជាង២០០នាក់បានស្លាប់ ក្នុងការឆ្មក់វាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ខណៈនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញានឹងធ្វើការសងសឹកយ៉ាងចាស់ដៃទៅវិញ ដោយនឹងកម្ទេចកន្លែងលាក់ខ្លួននានារបស់ក្រុម Hamas នៅតំបន់ Gaza Strip ឱ្យក្លាយទៅជាផេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣។ រីឯខាងក្រុមមន្រ្តីនៅ Gaza វិញ បានអះអាងថា ការវាយប្រហារសងសឹករបស់អ៉ីស្រាអែលទៅលើតំបន់របស់ខ្លួន ក៏បានផ្តាច់ជីវិតមនុស្សយ៉ាងតិច២៣២នាក់ផងដែរ ខណៈជិត១,៧០០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីក្រុម
October 8, 2023 - ព័ត៌មានជាតិក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានានៅកម្ពុជា ប្រចាំថ្ងៃទី៨ ខែតុលានេះ !
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។ ស្ថានីយទាំង៨រួមមាន៖ ទី១៖ ទន្លេមេគង្គ-ស្ទឹងត្រែង ទី២៖ ទន្លេមេគង្គ-ក្រចេះ ទី៣៖ ទន្លេមេគង្គ-កំពង់ចាម ទី៤៖ ទន្លេបាសាក់-ចតុមុខ ទី៥៖ ទន្លេមេគង្គ-អ្នកលឿង ទី៦៖ ទន្លេបាសាក់-កោះខែល ទី៧៖ ទន្លេសាប-ព្រែកក្តាម និងទី៨៖ ទន្លេសាប-កំពង់ហ្លួង សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Freshnews
October 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ បានផ្តល់បច្ចុប្បន្នភាពបន្ថែមអំពីការវិវត្តសភាពការណ៍ពាក់ព័ន្ធនឹងនិស្សិត និងពលរដ្ឋកម្ពុជា នៅប្រទេសអ៉ីស្រាអែល។ ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស៖ ផ្ដល់សិទ្ធិដោយ៖ Freshnews
October 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតកម្ពុជា បាននិងកំពុងមានទំនាក់ទំនងដោយផ្ទាល់ជាមួយអាជ្ញាធរអ៉ីស្រាអែល ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការ សំដៅធានា និងផ្តល់កិច្ចការពារសុវត្ថិភាពជូននិស្សិតនិងពលរដ្ឋកម្ពុជា។ ករណីត្រូវការជំនួយកិច្ចការកុងស៊ុល សូមមេត្តាទាក់ទង៖ ១៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសតួកគី ទូរស័ព្ទលេខ +90 534 459 9689 ២៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប ទូរស័ព្ទលេខ +20 115 627 9999៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
October 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា មាននិស្សិតខ្មែរម្នាក់ បានស្លាប់ នៅក្នុងតំបន់ហ្កាហ្សា ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់។ សេចក្តីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានទទួលដំណឹងយ៉ាងក្រៀមក្រំបំផុតថា មាននិស្សិតខ្មែរម្នាក់ បានទទួលរងគ្រោះរហូតដល់បាត់បង់ជីវិត ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក។ រាជរដ្ឋាភិបាលសូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះ ការបាត់បង់ជីវិតនិស្សិតខ្មែររូបនេះ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពជនរងគ្រោះ។ ភ្លាមៗក្រោយពីទទួលបានដំណឹង នៃការប្រយុទ្ធគ្នានេះ និងដោយអនុវត្តតាមអនុសាសន៍ដ៏ ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
October 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា សម្រេចបន្ដដាក់ដេញថ្លៃប្រាក ដុល្លារចំនួន៤០លានដុល្លារបន្ថែមទៀត ដើម្បីរក្សាសិ្ថរភាពប្រាក់រៀល។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា។ យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា នឹងដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន៤០លានដុល្លារបន្ថែមទៀត ដូច្នេះសូមគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្ដូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ត្រៀមលក្ខខណៈចូលរួមដេញថ្លៃ។ ចំពោះការដាក់ដេញថ្លៃប្រាក់ដុល្លារចំនួន៤០ដុល្លារ នឹងដាក់ដេញថ្លៃតាមកាលបរិច្ឆេទដូចខាងក្រោម៖ * នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ចំនួន១០លានដុល្លារអាមេរិក * ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ចំនួន១០លានដុល្លារអាមេរិក * ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ចំនួន១០លានដុល្លារអាមេរិក * ថ្ងៃទី១២
October 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ខណៈដែលជំនន់កំពុងវាយប្រហារ នៅតាមខេត្តមួយចំនួន ក្រុមការងារក្រសួងកសិកម្ម បាននិងកំពុងបន្តតាមដានបញ្ហាទឹកជំនន់ និងផលប៉ះពាល់លើដំណាំស្រូវ ដើម្បីត្រៀមស្បៀង និងពូជ សម្រាប់ចែកជូនប្រជាជន និងកសិករដែលជួបគ្រោះធម្មជាតិ។ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានប្រាប់បណ្តាញព័តមាន Fresh News នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នេះថា ក្រុមការងារក្រសួង ទាំងថ្នាក់កណ្ដាល និងថ្នាក់មន្ទីរ កំពុងបន្តតាមដានបញ្ហាទឹកជំនន់ និងផលប៉ះពាល់លើដំណាំស្រូវ ដើម្បីកំណត់ពីវិសាលភាពអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ ជាពិសេសកសិករដែលដំណាំស្រូវរងការខូចខាត ដោយសារទឹកជំនន់។ កញ្ញាបន្តថា បច្ចុប្បន្ននេះ ក្រសួងពុំទាន់អាចវាយតម្លៃពីផលប៉ះពាល់បាននៅឡើយទេ ដោយសារតែទឹកពុំទាន់ស្រកអស់។ ក្រុមការងារក្រសួងនឹងអាចវាយតម្លៃបានច្បាស់លាស់
October 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហភាពសហជីពការងារកម្មករកម្ពុជា (CWLCU) ដែលមានសមាជិកជាង ២ម៉ឺននាក់ មកពីវិស័យវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងកាបូប បានបង្ហាញការកោតសរសើរ និងថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានឆន្ទៈគិតគូរដល់ផលប្រយោជន៍របស់កម្មករ និយោជិត ហើយប្រឹងប្រែងដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិត បើទោះបីពិភពលោក រួមទាំងកម្ពុជាកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច។ សហភាពសហជីពការងារកម្មករកម្ពុជា បានគូសរំលេចថា ខ្លួនបានតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរការនៃការចរចាប្រាក់ឈ្នួលអប្បរមារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា ដែលជាយន្តត្រីភាគី តាំងពីកិច្ចប្រជុំលើកទី១ រហូតមកដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។ សហភាពសហជីពការងារកម្មករកម្ពុជា បានគូសបញ្ជាក់ថា «យើងខ្ញុំសង្កេតឃើញថា ការចរចានេះត្រូវធ្វើឡើងប្រកបដោយបច្ចេកទេស និងមានលក្ខណៈវិទ្យាសាស្ត្រដោយផ្អែកលើលក្ខណៈវិនិច្ឆ័យបែបសង្គម សេដ្ឋកិច្ចស្របតាមស្តង់ដាសកលដោយអង្គការអន្តរជាតិខាងការងារ»។ សហភាពសហជីពការងារកម្មករកម្ពុជា
October 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្តីជូនដំណឹងស្តីពីការពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគឿងផ្ទុះ (មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម) ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់។ តាមរយៈសេចក្តីជូនដំណឹងដែលណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នេះ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានឱ្យដឹងថា យោងតាមសេចក្ដីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ប្រទេសកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និងឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿន ខ្សោយ បានធ្វើឱ្យមានភ្លៀងធ្លាក់ពីតិចទៅបង្គួរជាបន្តបន្ទាប់ ដែលធ្វើឱ្យរាជធានី-ខេត្តមួយចំនួនរងឥទ្ធិពលទឹកភ្លៀង និងអាចបង្កជាទឹកជំនន់។
October 1, 2023









