- Nisaiy KP
- ព័ត៌មានអន្តរជាតិ
ចិន៖ ព្យុះទីហ្វុងបាវីបានធ្វើដំណើរទៅដល់តំបន់ឆ្នេរភាគខាងកើត នៃប្រទេសចិនហើយ បន្ទាប់ពីបានបង្កឱ្យមានមនុស្ស ១៣៤នាក់រងរបួសនៅកោះតៃវ៉ាន់។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១២ ខែកក្កដាបានឱ្យដឹងថា ឥទ្ធិពលរបស់ព្យុះទីហ្វុងបាវីបានបង្ខំឱ្យអាជ្ញាធរចិនធ្វើការជម្លៀសពលរដ្ឋជិត ២លាននាក់ជាបន្ទាន់ ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ។ ប្រភពខាងលើបានបន្តថា ភាគច្រើននៃពលរដ្ឋត្រូវធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពនោះគឺជាពលរដ្ឋនៅក្នុងខេត្ត Zhejiang ដែលជាតំបន់សេដ្ឋកិច្ចនិងបច្ចេកវិទ្យាដ៏សំខាន់បំផុតរបស់ប្រទេសចិន។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះទីហ្វុងបាវីបានកំពុងបង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំង ហើយបានបណ្តាលឱ្យធ្វើឱ្យដើមឈើជាង ១,៣០០ដើមត្រូវដួលរលំ និងអគារមួយចំនួនត្រូវរងនូវការខូចខាតផងដែរ។ យ៉ាងណាក្តី នៅមិនទាន់មានរបាយការណ៍បង្ហាញពីអ្នករងគ្រោះថ្នាក់នៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
July 12, 2026 - ព័ត៌មានជាតិ
(មណ្ឌលគិរី)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពទឹកនៅប្រព័ន្ធធារាសាស្ត្រទំនប់អូរតេធិបតី ស្ថិតក្នុងស្រុកអូររាំង ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រោយពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកន្លងទៅ។ សូមជម្រាបថា ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រទំនប់អូរតេធិបតី គឺជាការឆ្លើយតបដ៏ចាំបាច់ទៅនឹងតម្រូវការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន។ គម្រោងនេះមិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ទាក់ទឹក និងរក្សាទុកទឹកសម្រាប់ប្រើប្រាស់ជាលក្ខណៈពហុបំណងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពធនធានទឹកដ៏យុទ្ធសាស្ត្រសម្រាប់ផ្គត់ផ្គង់ដល់ខេត្តទាំងមូល និងតំបន់ផ្នែកខាងក្រោមផងដែរ។ ក្រៅពីតួនាទីក្នុងការគ្រប់គ្រងធនធានទឹក និងការធានាការផ្គត់ផ្គង់សម្រាប់វិស័យកសិកម្ម ទំនប់អូរតេធិបតីក៏បានក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពល ដែលកំពុងរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យមកកាន់ខេត្តមណ្ឌលគិរីផងដែរ៕ ប្រភព៖ ក្រសួងធនធានទឹក
July 12, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា បណ្តាញសង្គមដូចជា Facebook និង TikTok មិនមែនជាប្រភេទប្រព័ន្ធផ្សព្វផ្សាយផ្លូវការ នៅកម្ពុជាឡើយ។ ផ្ទុយទៅវិញ ស្ថាប័នសារព័ត៌មានផ្លូវការនីមួយៗសុទ្ធតែមានយន្តការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ខ្លឹមសារ និងការទទួលខុសត្រូវខ្ពស់ មុននឹងផ្សព្វផ្សាយព័ត៌មានជូនសាធារណជន។ ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ ‘និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ’ ជំហានទី២ នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនចរិយាវង្ស ក្រុងកែប នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា បណ្តាញសង្គម Facebook និង TikTok
July 12, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានលើកឡើងថា ប្រទេសទាំងឡាយមិនមានការបែងចែកថាធំឬតូច មានឬក្រ ខ្លាំងឬខ្សោយ គឺសុទ្ធតែមានភាពស្មើគ្នា។ នេះមិនត្រឹមតែបានឆ្លុះបញ្ចាំងតែលើទីលានបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏គួរតែត្រូវឆ្លុះបញ្ចាំងនៅក្នុងគ្រប់ទិដ្ឋភាពនៃទំនាក់ទំនងអន្តរជាតិផងដែរ។ តាមរយៈការចែករំលែកសារ ពាក់ព័ន្ធនឹងការចង្អុលបង្ហាញពីការវិវត្តនៃ «ភូមិសាស្ត្របាល់ទាត់» ដែលកំពុងផ្លាស់ប្តូរទស្សនទានពិភពលោក របស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកអគ្គរដ្ឋទូត ខាងលើ បានរំលេចថា ចំណងមិត្តភាពដែកថែបរវាងប្រទេសចិននិងកម្ពុជា គឺជាគំរូនៃការគោរពគ្នាទៅវិញទៅមក និងសមភាពគ្នាទៅវិញទៅមករវាងប្រទេសនិងប្រទេស។
July 5, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារ និងចូលរួមជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការពង្រីកវិសាលភាពការងារ ទៅកាន់គោលដៅថ្មី ជាមួយ ឯកឧត្តម LEUNG Chun Ying ប្រធានមូលនិធិ GX Foundation និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន។ ប្រភពព័ត៌មានពីក្រសួងសុខាភិបាល បានឱ្យដឹងថា ក្នុងជំនួបនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមិទ្ធផលដ៏ធំធេងដែលមូលនិធិសម្រេចបាន រួមមាន ៖
July 5, 2026 - ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ឯកឧត្តម គង់ គឹមនី ចុះត្រួតពិនិត្យទីតាំងស្កេមអនឡាញ ដែលត្រូវបានបិទខ្ទប់ទីតាំងនាពេលកន្លងមក។ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពខេត្ត រួមមានស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់អាជ្ញាធរស្រុក និងសមត្ថកិច្ចស្រុកអូររាំង បានអញ្ជើញចុះត្រួតពិនិត្យទីតាំងស្កេមអនឡាញ ដែលត្រូវបានបិទខ្ទប់ទីតាំង នាពេលកន្លងមក ស្ថិតនៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី៕ ប្រភព៖
July 5, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្មារតីយូរអង្វែងរបស់អាមេរិកនយោបាយការទូតនូវតែបន្តពង្រឹងទំនាក់ទំនងកាន់តែល្អប្រសើរថែមទៀត ជាមួយកម្ពុជា ។ តាមរយៈទំនាក់ទំនងការទូតនៃប្រទេសទាំងពីរនេះ បានធ្វើឱ្យវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ និងការដោះមីននៅកម្ពុជាកាន់តែល្អប្រសើរ ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការថែរក្សាសន្តិសុខជាសកលផងដែរ ។ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់បែបនេះ ខណៈឯកឧត្ដម ចូលរួមពិធីអបអរសាទរ រំលឹកខួបលើកទី២៥០ នៃទិវាឯករាជ្យជាតិសហរដ្ឋអាមេរិក ជាមួយ និងការរៀបចំតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក ដែលបើកជាសាធារណៈ នារាត្រីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦
July 5, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារ ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្គេកវិទ្យាកម្ពុជា (សាលាតិចណូ) កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដើម្បីផ្ដល់ការតម្រង់ទិស និងលើកទឹកចិត្តដល់សិស្សនិស្សិតក្នុងការស្វែងរកឱកាសការងារ និងការបន្តការសិក្សា។ ពិព័រណ៍នេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ «អាជីពក្នុងអន្តរកាល» ដោយសមាគមអតីតនិស្សិតអាហារូបករណ៍ហ៊្វុលប្រាយ និងអាហារូបករណ៍សហរដ្ឋអាមេរិក ក្នុងគោលបំណងឆ្លើយតបទៅនឹងបម្រែបម្រួលយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា។ លោកស្រី ស៊ូ ហ្សូលីដា ប្រធានសមាគមអតីតនិស្សិត បានបញ្ជាក់ថា ព្រឹត្តិការណ៍រយៈពេលមួយថ្ងៃនេះ មានការចូលរួមតាំងពិព័រណ៍ចំនួន ៣៣ស្ដង់
June 28, 2026 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ក្រោមប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមឆ្ពោះទៅកាន់ទីផ្សារ» ដែលបង្ហាញកិច្ចខិតខំពង្រឹងសហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យក្លាយជាសសរស្តម្ភដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការពង្រឹងភាពប្រកួតប្រជែងរបស់ជាតិ។ ទិវាជាតិលើកទី៣នេះបានប្រមូលផ្តុំតំណាងក្រសួង-ស្ថាប័ន សមាគមធុរកិច្ច គ្រឹះស្ថានហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និងសហគ្រាសធុនមីក្រូ តូច និងមធ្យមទូទាំងប្រទេស ដើម្បីពិភាក្សាមធ្យោបាយពង្រីកឱកាសទីផ្សារ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម
June 28, 2026 - ព័ត៌មានអន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញលិខិតឆ្លងដែនអាមេរិកថ្មីដែលមានរូបលោកនៅក្នុងនោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៧ ខែមិថុនា។ លិខិតឆ្លងដែនអាមេរិក ដែលមានរូបលោក ដូណាល់ ត្រាំ នោះគឺជាប្រភេទលិខិតឆ្លងដែន ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ដោយមានចំនួនកំណត់ (Limited-edition) ខណៈចំនួនកំណត់ជាក់លាក់នោះគឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។ បើយោងតាមសេតវិមានអាមេរិកបានបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់លិខិតឆ្លងដែនគំរូថ្មីនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីអបអរសាទរខួបលើកទី២៥០ នៃទិវាឯករាជ្យរបស់សហរដ្ឋអាមេរិក។ ក្រៅតែពីមានរូបរបស់លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហើយ នៅទំព័រម្ខាងទៀតនៃលិខិតឆ្លងដែនក៏មានរូបគំនូរមួយដែលពណ៌នាអំពីការចុះហត្ថលេខាលើសេចក្តីប្រកាសឯករាជ្យក្នុងឆ្នាំ១៧៧៦ ជាមួយនឹងពាក្យថា «សហរដ្ឋអាមេរិក ២៥០» ផងដែរ។ ប្រភពខាងលើបានបន្តថា ក្នុងពេលបង្ហោះរូបភាពលិខិតឆ្លងដែនគំរូថ្មីនៅលើបណ្តាញសង្គម
June 28, 2026









