- Nisaiy KP
- ព័ត៌មានជាតិ
(ខេត្តកំពត)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានណែនាំដល់មន្ទីរព័ត៌មានខេត្តកំពតឱ្យរៀបចំផែនការគ្រប់គ្រងផលិតមាតិកាព័ត៌មានឱ្យបានច្បាស់លាស់ដើម្បីបម្រើដល់ការផ្សព្វផ្សាយព័ត៌មានឱ្យទាន់សភាពការណ៍និងឆ្លុះបញ្ចាំងពីវឌ្ឍនភាពគ្រប់វិស័យរបស់ខេត្ត។ ការណែនាំនេះ ធ្វើឡើងពេលដែលឯកឧត្តម រួមជាមួយឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការដ្ឋានក្រសួងព័ត៌មានទទួលបន្ទុកការងារមន្ទីរព័ត៌មានខេត្តកំពតអញ្ជើញដឹកនាំ កិច្ចប្រជុំតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ដល់ថ្នាក់ដឹកនាំមន្ទីររាជការ នៃមន្ទីរព័ត៌មានខេត្តកំពតកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ។ ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ បានលើកទឹកចិត្តដល់មន្ត្រីព័ត៌មានត្រូវរៀបចំប្រតិទិនមាតិកា ដោយផ្តោតលើសមិទ្ធផលរបស់រដ្ឋបាលខេត្ត ការអភិវឌ្ឍមូលដ្ឋាន សក្តានុពលទេសចរណ៍ និងសកម្មភាពដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ឯកឧត្តម បានជំរុញឱ្យមន្ត្រីជំនាញបង្កើនការផលិតវីដេអូខ្លីៗទម្រង់បញ្ឈរ (Short-form
June 21, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា កិច្ចសហការយ៉ាងជិតស្និទ្ធរវាងមន្ត្រីព័ត៌មាន និងមន្ទីរជំនាញនានា រួមទាំងអាជ្ញាធរក្នុងខេត្ត គឺជាកត្តាគន្លឹះដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងសាធារណមតិបានយ៉ាងរហ័ស និងមានប្រសិទ្ធភាព។ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើង បែបនេះ ក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពីការងារព័ត៌មាន និងសាធារណមតិ ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកែប កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពី ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកែប និងខេត្តកំពត ផងដែរ។” ក្នុងឱកាសនោះ
June 21, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា សារៈសំខាន់នៃទេសចរណ៍សុខុមាលភាព (ដំណើរកំសាន្ត និងការអនុវត្តយោគៈ) ចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងអាយុវែងប្រកបដោយថាមពលដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្តសៀមរាប ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ បានរៀបចំប្រារព្ធទិវាយោគៈអន្តរជាតិលើកទី១២ ក្រោមប្រធានបទ «យោគៈសម្រាប់សុខភាពវ័យចាស់» (Yoga for Healthy Ageing) នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប។
June 21, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងឱកាសចូលរួមពិធីអបអរសាទរទិវាអ្នកសារព័ត៌មានជាតិម៉ាឡេស៊ី ឆ្នាំ២០២៦ (HAWANA 2026) នៅរដ្ឋប៉េណាំង ប្រទេសម៉ាឡេស៊ី ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Datuk Seri Fahmi Fadzil រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងម៉ាឡេស៊ី។ ក្នុងជំនួបនេះ ឯកឧត្តម ប្រាក់ ថាវអមិដា
June 21, 2026 - ព័ត៌មានអន្តរជាតិ
អង់គ្លេស៖ យ៉ាងយោចណាស់មានអ្នកដំណើរម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានរថភ្លើងចំនួន ២ខ្សែបានបុកគ្នានៅក្នុងប្រទេសអង់គ្លេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០ ខែមិថុនា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ក៏មានអ្នកដំណើរចំនួន ៨៩នាក់ផ្សេងទៀតបានរងរបួសផងដែរ។ បើតាមអាជ្ញាធរអង់គ្លេសបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះទាំង ៨៩នាក់នោះ គឺមានជនរងគ្រោះចំនួន ១១នាក់បានរងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យផងដែរ។ ប្រភពខាងលើបានបន្តថា រថភ្លើងទាំង ២ខ្សែ ដែលបានបុកគ្នាខាងលើនេះគឺជារថយន្តភ្លើងរបស់ក្រុមហ៊ុន East Midlands Railway ខណៈមូលហេតុបច្ចេកទេសដែលនាំឱ្យរថភ្លើងទាំង ២ខ្សែត្រូវរត់ជាន់ម៉ោងគ្នា និងបុកគ្នាដូចនេះ គឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
June 21, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម គី តិច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបាទី និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ អញ្ជើញជាគណៈអធិបតីក្នុងពិធីដាំកូនឈើអមសងខាងផ្លូវ និងក្នុងបរិវេណរមណីយដ្ឋានទេសចរណ៍ទន្លេបាទី ដោយមានការចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អាជ្ញាធរមូលដ្ឋាន ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន សិស្ស-និស្សិត ស.ស.យ.ក. យុវជនកាកបាទក្រហមកម្ពុជា កាយឫទ្ធិ និងប្រជាពលរដ្ឋ សរុបប្រមាណ ៩៥០ អង្គ/នាក់។ ក្នុងឱកាសនោះ
June 14, 2026 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងមូលដ្ឋានសរុបចំនួន ១៨កន្លែង ដែលសង្ស័យមាននាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលបង្កកមានប្រភពពីប្រទេសថៃ។ ក្នុងប្រតិបតិការទាំង ១៨ទីតាំងនេះ សមត្ថកិច្ចចម្រុះបានរកឃើញទីតាំងចំនួន ២ មានជាប់ពាក់ព័ន្ធនឹងទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ រួមមាន: ១. ទីតាំងឃ្លាំងស្តុកទំនិញនាំចូលស្ថិតនៅ
June 14, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ នៃ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា, សប្បុរសជនជាង ១៥ ម៉ឺននាក់ បានចូលរួមបរិច្ចាគក្នុង “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ដោយទទួលបានថវិកាបរិច្ចាគសរុបសមមូលនឹងប្រមាណ ៥,៦ លានដុល្លារអាមេរិក។ លោកជំទាវបណ្ឌិតប្រធានកិត្តិយស ក៏បានអំពាវនាវឱ្យពុកម៉ែបងប្អូនដែលមានលទ្ធភាពបន្តចូលរួមបរិច្ចាគក្នុងមហាចលនាសប្បុរសធម៌នេះ ទោះតិចក្ដី ច្រើនក្ដី សុទ្ធតែមានតម្លៃដ៏ធំធេង ក្នុងការជួយសង្គ្រោះជីវិតទារក និងកុមារ នៅកម្ពុជា។
June 14, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានសរសេរលើបណ្តាញសង្គមការងារផ្លូវការនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះថា «អាចមានការបកស្រាយខុស ឬយល់តែធ្វើមិនយល់ ឬជាការបំពានឬជាអំពើពុករលួយ ឬជាប្រមាថជាតិសាសន៍ឯងពីសំណាក់មន្ត្រីខិលខូច និងឈ្មួញទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមកប្រើប្រាស់នៅកម្ពុជា។ ដើម្បីបានជាពន្លឺ និងឈប់ល្ងង់តទៅទៀត ខ្ញុំសូមចង្អុរប្រាប់ចំណុចសំខាន់មួយ គឺ(ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ) គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោក គឺទំនិញខុសច្បាប់ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ។ ពេលដែលព្រំដែនគោកត្រូវបានបិទ មនុស្សក៏មិនអាចឆ្លងបានទំនិញក៏មិនអាចឆ្លងបាន។ សម្រាប់មនុស្ស និងទំនិញដែលឆ្លងកាត់ តាមផ្លូវទឹក និងផ្លូវអាកាសពិសេសទំនិញគឺជាសមត្ថកិច្ចរបស់គយដែលជាអ្នកកំណត់ថាខុសច្បាប់ ឬត្រូវច្បាប់ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រ និងផ្លូវអាកាស (ព្រលានយន្តហោះ) ភាគីទាំង២កម្ពុជា-ថៃនៅដំណើការជាធម្មតា។ ត្រូវប្រម៉ូលផ្តុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក
June 14, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានតវ៉ាជាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានថ្មីៗទៀតរបស់ភាគីថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅក្នុងតំបន់ដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់ ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងកម្មវិធី ផ្សាយផ្ទាល់ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ការតវ៉ាថ្មីនេះពាក់ព័ន្ធនឹងការសាងសង់ព្រះពុទ្ធបដិមាយ៉ាងតិចចំនួន ៣៦ អង្គ
May 31, 2026









